រដ្ឋមន្ត្រីទេសចរណ៍ចាត់ទុកការចូលរួមតាំងពិព័រណ៍ផលិតផលរបស់សហគ្រាសក្នុងស្រុកបង្ហាញពីចលនាជាតិនិយមកាន់តែខ្លាំង

photo_2026-02-18_09-05-58

ដោយ ឡុង សារេត

ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានចាត់ទុកសហគ្រាសកែច្នៃ និងក្រុមហ៊ុនចំនួន១១៧ ដែលបានចូលរួមដាក់តាំងបង្ហាញផលិតផលរបស់ខ្លួន គឺបង្ហាញឱ្យឃើញពីចលនាជាតិនិយមពុះកញ្ច្រោលកាន់តែខ្លាំង មិនដូចនៅពេលកន្លងមក។

ថ្លែងក្នុងពិធីបើកពិព័រណ៍ផលិតផល និងសេវាកម្មទេសចរណ៍កម្ពុជា កាលថ្មីៗនេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ មានប្រសាសន៍ថា ព្រឹត្តិការណ៍ពិព័រណ៍ផលិត និងសេវាកម្មទេសចរណ៍កម្ពុជា គឺជាឱកាសមួយដ៏ល្អសម្រាប់ផលិតករ ប្រតិបត្តិករក្នុងស្រុកជាមួយនិងអ្នកប្រើប្រាស់។ បង្កើតឱកាសដល់អ្នកវិនិយោគក្នុងការធ្វើទំនាក់ទំនង ក្នុងគោលបំណងសំដៅជំរុញកំណើនអាជីវកម្ម ផលិតកម្ម។ លើសពីនេះចូលរួមជំរុញការប្រើប្រាស់ផលិតផលខ្មែរ។

ឯកឧត្តមបន្តទៀតថា ការរៀបចំពិព័រណ៍ថ្ងៃនេះពិតជានិងផ្តល់នូវកាលានុវត្តភាពថ្មីៗបន្ថែមទៀតដល់អ្នកផ្គត់ផ្គង់ អ្នកចែកចាយនៅក្នុងប្រទេស ដែលជាឱកាសជួបជាមួយអ្នកជំនាញក្នុងវិស័យឧស្សាហកម្មទេសចរណ៍ មានក្រុមហ៊ុនផលិតម្ហូបអាហារ ភេសជ្ជៈ ក្រុមហ៊ុនសិប្បកម្មធ្វើដោយដៃ ក្រុមហ៊ុនផលិតនូវផលិតផលក្នុងស្រុក និងផលិតផលទូទៅ។

ឯកឧត្តម ហួត ហាក់ មានប្រសាសន៍ថា “ខ្ញុំសូមបញ្ជាក់ថា ចំនួនស្តង់១១៧ ដែលដាក់តាំងបង្ហាញផលិតផលក្នុងពេលនេះជាចំនួនមួយដ៏ច្រើន ពីព្រោះការតាំងពិព័រណ៍ពេលខ្លះអាចមាន២០០ស្តង់ មាន៣០០ស្តង់ ឬច្រើនជាងនេះ ប៉ុន្តែការតាំងពិព័រណ៍មុនពេលកម្ពុជាជួបបញ្ហាជាមួយប្រទេសថៃ គឺមានផលិតផលខ្មែរដាក់តាំងលក់មានកម្រិត ហើយក្រៅពីនោះ គឺសុទ្ធស៊ឹងតែជាផលិតផលនាំចូលមកពីបរទេស។ ប៉ុន្តែនៅពេលនេះចំនួនស្តង់ ដែលបានចូលរួម១១៧ស្តង់ គឺសុទ្ធស៊ឹងតែជាផលិតផលរបស់ខ្មែរ ដែលខ្មែរជាអ្នកផលិត”។

ឯកឧត្តមសង្កត់ធ្ងន់បន្ថែមទៀតថា “ការចូលរួមដាក់តាំងបង្ហាញផលិតផលខ្មែរចំនួន១១៧ស្តង់នេះគឺបង្ហាញចលនាជាតិនិយមដ៏ពុះកញ្ច្រោល ស្មារតីជាតិនិយមក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឃើញថា ចលនាជាតិនិយមមានភាពពុះកញ្ច្រោល ស្មារតីជាតិនិយមកាន់តែរួបរួម កាន់តែខ្លាំងក្លា ក្រោមអភិក្រម ខ្មែររួបរួម គឺខ្មែរខ្លាំង”។

ចំពោះការផលិត និងការគាំទ្រផលិតខ្មែរមួយរយៈចុងក្រោយនេះ សម្រាប់អ្នកស្រី សែម សុជាតា ម្ចាស់សិប្បកម្មនាងរំដេង ក៏ដូចជាអ្នកស្រី ជា សារ៉ឹម  ម្ចាស់សិប្បកម្មដៃមាស បានទទួលស្គាល់ថាផលិតផលកែច្នៃចេញពីវត្ថុធាតុដើមក្នុងស្រុកចាប់ផ្តើមមានការផ្តល់តម្លៃគាំទ្រ និងប្រើប្រាស់ពីប្រជាពលរដ្ឋនៅក្នុងប្រទេសមានសន្ទុះកើនឡើងជាបន្តបន្ទាប់។ តែទោះជាបែបនេះក្តី ម្ចាស់សិប្បកម្មទាំងពីរបានសំណូមពរឱ្យអ្នកប្រើប្រាស់ផលិតផលខ្មែរបន្ថែមទៀត ដើម្បីចូលរួមផ្តល់អត្ថប្រយោជន៍ដល់កសិករដាំដុះនៅតាមតំបន់ឱ្យមានជីវភាពល្អប្រសើរ តាមរយៈការលក់កសិផលរបស់ខ្លួន មកឱ្យខាងអ្នកកែច្នៃ៕


photo_2026-02-17_21-51-14
ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រជុំសំណេះសំណាលជាមួយក្រុមការងារស្រាវជ្រាវនៃមជ្ឈមណ្ឌល អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន សម្រាប់ការសិក្សាគោលនយោបាយ និងបណ្តុះបណ្តាល

ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) កាលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ នាទីស្នាក់ការកណ្ដាល ARDBបានដឹកនាំកិច្ចប្រជុំសំណេះសំណាលជាមួយក្រុមការងារស្រាវជ្រាវនៃមជ្ឈមណ្ឌល អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន សម្រាប់ការសិក្សាគោលនយោបាយ និងបណ្តុះបណ្តាល (មជ្ឈមណ្ឌល APM) និងមជ្ឈមណ្ឌលឧត្តមភាពសម្រាប់ការសិក្សាស្រាវជ្រាវពីហិរញ្ញប្បទានបៃតងចំពោះវិស័យកសិកម្មសមាគមឥណទានកសិកម្ម និងជនបទ អាស៊ី-ប៉ាស៊ីហ្វិក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (មជ្ឈមណ្ឌល ARDB ACE-GFA)។ ឆ្លៀតក្នុងឱកាសនេះ, ឯកឧត្តមបណ្ឌិតប្រតិភូ បានលើកឡើងពីសារៈសំខាន់នៃការសិក្សាស្រាវជ្រាវ នៅក្នុងការចូលរួមដោះស្រាយបញ្ហានានានៅក្នុងសង្គម ខណៈដែលបរិបទសង្គមបាននិងកំពុងវិវត្តឥតឈប់ឈរ។ ជាមួយនឹងសមិទ្ធផលដែលបានសម្រេចនាពេលកន្លងមក, ឯកឧត្តមបណ្ឌិតប្រតិភូ បានគូសបញ្ជាក់ពីតួនាទីដ៏សំខាន់របស់ក្រុមការងារស្រាវជ្រាវនៃមជ្ឈមណ្ឌលទាំងពីរ ក្នុងការបំពេញការងារ ដើម្បីបង្កើតបានជាថ្នាលសម្រាប់ការបោះផ្សាយលទ្ធផលស្រាវជ្រាវ ជាពិសេសក្នុងវិស័យកសិកម្ម។ ឯកឧត្តមបណ្ឌិតប្រតិភូ បានលើកឡើងថា ការផ្ដល់អនុសាសន៍នានាតាមរយៈរបាយការណ៍ស្រាវជ្រាវ នឹងមិនត្រឹមតែបំពេញតួនាទីក្នុងស្ថាប័នតែប៉ុណ្ណោះទេ តែក៏បង្ហាញពីការបម្រើ (Acts of Service) ដល់សង្គមជាតិផងដែរ។ ជាចុងក្រោយ ឯកឧត្តមបណ្ឌិត កៅ ថាច បានផ្តល់អនុសាសន៍ដល់ក្រុមការងារស្រាវជ្រាវនៃមជ្ឈមណ្ឌលទាំងពីរ ឱ្យបន្តពង្រឹងការអភិវឌ្ឍសមត្ថភាពរបស់ខ្លួន តាមរយៈការជ្រើសរើសវិធីសាស្ដ្រថ្មីៗយកមកប្រើប្រាស់ក្នុងការស្រាវជ្រាវរបស់ខ្លួន ព្រមទាំងលើកទឹកចិត្តឱ្យបង្កើត […]

photo_2026-02-18_08-51-15
សាលាបឋមសិក្សាភ្នំពេញថ្មីដាំបន្លែជាលើកទី២ ដើម្បីលើកស្ទួយវិស័យកសិកម្មក្នុងស្រុក និងផ្ដល់ជូនវីរៈកងទ័ព និងជនភៀសសឹក

ដោយ នៅ ស៊ីវុត្ថា ភ្នំពេញ៖  បន្ទាប់ពីទទួលបានជោគជ័យនៃការដាំបន្លែ និងប្រមូលផលរួចរាល់កាលពីខែមុន ថ្នាក់ដឹកនាំ និងសិស្សានុសិស្ស នៃសាលាបឋមសិក្សាភ្នំពេញថ្មី ស្ថិតនៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ បាននាំគ្នាដាំបន្លែបន្ថែមទៀត ដើម្បីលើកស្ទួយផលិតផលកសិកម្មនៅក្នុងស្រុក និងផ្ដល់ជូនវីរៈកងទ័ព និងជនភៀសសឹក។ ការដាំបន្លែនេះ ក្រោមការជួយជ្រោមជ្រែងពីឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ លោក ចេង មុន្នីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ អភិបាលរង ការិយាល័យចំណុះរដ្ឋបាលខណ្ឌ គណៈគ្រប់គ្រងសាលាលោកគ្រូ-អ្នកគ្រូ និងក្មួយៗសិស្សានុសិស្សនៃសាលាបឋមសិក្សាភ្នំពេញថ្មី។ លោក ឆិល សុវណ្ណារិទ្ធ នាយកសាលបឋមសិក្សាភ្នំពេញថ្មី នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ បានប្រាប់ទូរទស្សន៍  ARDB ថា  កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ សាលាបានប្រមូលផលបន្លែម្តងរួចហើយ ដោយទទួលបានផលសរុប៦៤២គីឡូក្រាម។  ក្រោយប្រមូលផល ក្រុមការងារបានដឹកយកទៅជូនដល់វីរៈកងទ័ព និងជនភៀសសឹក ដែលស្ថិតនៅសមរភូមិជួរមុខ។ លោកបន្តថា ដោយឡែក នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ សាលាបានរៀបចំពិធីដាំបន្លែឡើងវិញ ប្រមាណ […]

634327391_1344579604138950_9177447024957449933_n
ក្រុមហ៊ុន និងរោងចក្រប្រាំ បង្កើតឱកាសការងារជា៣ ០០០កន្លែងជូនអតីតពលករ និងអ្នកស្វែងរកការងារនៅខេត្តកំពង់ធំ

កំពង់ធំ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននាំយកឱកាសការងារចំនួន៣ ០៩៥កន្លែងជូនអតីតពលករមកពីប្រទេសថៃ និងអ្នកកំពុងរកការងារ នៅបរិវេណសាលាស្រុកស្ទោង ខេត្តកំពង់ធំ។ ការ​​តាមរយៈការនាំយកឱកាសការងារ គឺរៀបចំឡើងនៅក្នុងវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលកំពុងតែផ្សព្វផ្សាយឱកាសការងារចំនួន៨៦ ០១៧កន្លែង នៅទូទាំងប្រទេស នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។ ជាក់ស្តែងក្រុមហ៊ុន និងរោងចក្រ ដែលសម្ភាសផ្តល់ការងារភ្លាមៗដល់មូលដ្ឋានទាំងនោះរួមមាន៖ ក្រុមហ៊ុន ថាកូ អាហ្គ្រី ត្រូវការកម្លាំងពលកម្មចំនួន២ ០០០នាក់, រោងចក្រយូលីអ៊ីនធើណេស៊ិនណល (ខេមបូឌា) ហ្គាមេន ខូអិលធីឌីចំនួន៥០០នាក់, រោងចក្រវេនធូរ៉ា លេឌើវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.កចំនួន៣ ០០នាក់, ក្រុមហ៊ុន ស៊ី អ ស៊ី ខេ ២ អភិវឌ្ឍន៍កៅស៊ូចំនួន២៥០នាក់, ក្រុមហ៊ុន បៀន ហៀក អ៉ិនវេសមិន ខូអិលធីឌី៤៥នាក់។ ទន្ទឹមនឹងការនាំយកឱកាសការងារក្នុងស្រុក, ការជ្រើសរើសកម្លាំងពលកម្មទៅធ្វើការនៅបរទេស ដូចជាប្រទេសជប៉ុនជាដើម ក៏ត្រូវបានប្រកាសផ្សព្វផ្សាយ […]

image_2026-02-12_13-08-34
ការផលិតវ៉ាក់សាំងយឺតយ៉ាវពេក ធ្វើឱ្យជំងឺអុតក្តាមសម្លាប់គោរបស់អាហ្វ្រិកខាងត្បូងកាន់តែច្រើន

ខេបថោន៖ រដ្ឋាភិបាលអាហ្រ្វិកខាងត្បូង បានសាទរចំពោះការបញ្ចេញឱ្យប្រើវ៉ាក់សាំងការពារជំងឺអុតក្តាម ដែលផលិតក្នុងស្រុកលើកដំបូង កាលពីថ្ងៃទី៦ ខែកុម្ភៈ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ប៉ុន្តែអ្នកជំនាញក្នុងឧស្សាហកម្មនេះ បាននិយាយថា វាហួសពេលកំណត់ហើយ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺអុតក្តាមកាន់តែខ្លាំងឡើងៗ។ អ្នកប្រឹក្សាពេទ្យសត្វ និងជានាយកបណ្តាញពេទ្យសត្វ អាហ្វ្រិកខាងត្បូង បានពណ៌នាការបញ្ចេញវ៉ាក់សាំងនេះថាជាភាពអាម៉ាស់របស់ប្រទេសជាតិ ដោយលើកហេតុផលថា វ៉ាក់សាំងនេះមិនមែនថ្មី ឬមិនមែនជារបកគំហើញទេ។ លោកបានលើកឡើងថា វ៉ាក់សាំងនេះត្រូវបានស្រាវជ្រាវតាំងពីឆ្នាំ២០១០ ដែលបានចុះបញ្ជីទទួលស្គាល់នៅឆ្នាំ២០២២ ព្រមទាំងទទួលបានការសាទរជាសាធារណៈថា ជាជោគជ័យនៅឆ្នាំ២០២៣ ប៉ុន្តែវ៉ាក់សាំងនេះមិនដែលបានផលិតក្នុងទ្រង់ទ្រាយធំនោះទេ ស្របពេលការផ្ទុះជំងឺអុតក្តាមគោកាន់តែអាក្រក់ទៅៗ នៅក្នុងប្រទសអាហ្វ្រិកខាងត្បូង។ វ៉ាក់សាំងការពារជំងឺអុតក្តាម នេះត្រូវបានបង្កើតឡើងដោយមូលនិធិក្នុងស្រុក និងមានការចូលរួមពីអ្នកជំនាញ រួមទាំងអ្នកឯកទេសអន្តរជាតិផងដែរ ប៉ុន្តែមិនដែលផលិតចែកចាយទេ ចាប់តាំងពីពេលទើបផ្ទុះជំងឺអុតក្តាមដំបូងម្លេះ ដែលភ្លាមៗនោះ ប្រសិនបើមានវ៉ាក់សាំងនេះ អាចជួយទប់ស្កាត់ការឆ្លងរាលដាលបានខ្លះ។ ស្របពេលជាមួយគ្នានេះ នៅពេលរដ្ឋាភិបាលអាហ្វ្រិកខាងត្បូងបានរាយការណ៍ថា គិតនៅត្រឹមចុងខែមករា ឆ្នាំ២០២៦នេះ សត្វគោជាងពីរលានក្បាលត្រូវបានចាក់វ៉ាក់សាំង ប៉ុន្តែបែរជាខ្វះវ៉ាក់សាំងទៅវិញ។ ក្រុមអ្នកជំនាញបានកត់សម្គាល់ថា ដើម្បីទប់ស្កាត់ជំងឺអុតក្តាមគោឱ្យមានប្រសិទ្ធភាពបាន គឺតម្រូវឱ្យមានវ៉ាក់សាំងប្រមាណ១៤លានដូស រៀងរាល់ប្រាំមួយខែ ដែលជាចំនួនលើសពី១២ ៩០០ដូស ដែលបានបញ្ចេញឱ្យប្រើកាលពីសប្តាហ៍មុន។ ករណីស្រដៀងនេះដែរ សូម្បីតែផែនការរបស់ក្រុមប្រឹក្សាស្រាវជ្រាវកសិកម្ម ដែលត្រូវការវ៉ាក់សាំងរហូតដល់ប្រហែល២០ ០០០ដូស ក្នុងមួយសប្តាហ៍ ក៏មិនមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ចាក់គោដែរ ដោយសារតែគោច្រើនជាងវ៉ាក់សាំង […]

កាលវិភាគផ្សព្វផ្សាយ