ឯកឧត្ដមបណ្ឌិត កៅ ថាច និងសហការី អនុញ្ញាតឱ្យតំណាងក្រុមហ៊ុន KASEN Group ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

photo_2026-02-12_20-20-08

រាជធានីភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី បានអនុញ្ញាតឱ្យតំណាងក្រុមហ៊ុន KASEN Group ដែលមានស្នាក់ការកណ្តាលនៅទីក្រុងហុងកុង ប្រទេសចិន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារពីការស្វែងរកឱកាសវិនិយោគក្នុងការកែច្នៃផលិតផលកសិកម្ម និងកសិ-ឧស្សាហកម្ម, ការផលិតថាមពលបៃតងចេញពី Biomass និងកិច្ចសហប្រតិបត្តិការរវាងធនាគារ ARDB និងក្រុមក្រុមហ៊ុន KASEN (KASEN Group) ដើម្បីពិនិត្យលទ្ធភាពក្នុងការរៀបចំឱ្យមានចង្កោមសហគ្រាសធុនតូច និងមធ្យម ពាក់ព័ន្ធនឹងការកែច្នៃផលិតផលកសិកម្មធំៗមួយចំនួន។ ជាមួយគ្នានេះ ក្រុមនេះ មានតំបន់សេដ្ឋកិច្ចពិសេសផ្ទាល់ខ្លួនចំនួនពីរគឺនៅ ខេត្តកោះកុង និងខេត្តព្រះសីហនុ ផងដែរ ដែលជាទីតាំងមានសក្តានុពលខ្ពស់ និងបទពិសោធច្រើនពាក់ព័ន្ធនឹងការងារនេះ ជាពិសេស Zhejiang Special Economic Zone ដែលមានជំនាញគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេស។
កិច្ចពិភាក្សានេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅការិយាល័យកណ្ដាលនៃធនាគារ ARDB។

H.E. Dr. KAO Thach and Colleagues allowed the representatives of KASEN Group to meet and discuss.
————————-
Phnom Penh: H.E. Dr. KAO Thach, Delegate of the Royal Government in charge as Chief Executive Officer of the Agricultural and Rural Development Bank (ARDB), together with his colleagues allowed the representatives of KASEN Group, a company headquartered in Hong Kong, China to meet and discuss on the exploring investment opportunities in agricultural product processing and agro-industry, green energy production from biomass, as well as potential cooperation between ARDB and KASEN Group to examine the feasibility of establishing the Small and Medium-sized Enterprises (SMEs) clusters related to the processing of several key agricultural products. Meanwhile, the Group owns two Special Economic Zones, located in Koh Kong Province and Preah Sihanouk Province, which are potential areas and full of experiences, particularly, Koh Kong Zhejiang Special Economic Zone which expertised in Economic Zone management.
The Meeting was held on the Morning of February 12, 2026, at ARDB HQ.


photo_2026-02-12_08-23-16 (4)
សហគមន៍កសិកម្មស្ពឺ ត្រៀមកែច្នៃគ្រាប់ស្វាយចន្ទីដើម្បីលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន

ដោយ នៅ ស៊ីវុត្ថា កំពង់ចាម៖  ក្រោមការគាំទ្រពីអង្គការទីភ្នាក់ងារសហប្រតិបត្តិការ និងសម្របសម្រួលតួកគីយេ (TIKA) តាមរយៈស្ថានទូតតួកគីយេប្រចាំកម្ពុជា សហគមន៍កសិកម្មស្ពឺ ស្ថិតនៅភូមិអកមោក ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម កំពុងត្រៀមចាប់ផ្តើមកែច្នៃគ្រាប់ស្វាយចន្ទីសម្រាប់នាំចូលទីផ្សារ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន និងបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ ជាពិសេសស្ត្រី។ លោក លី រ៉សាត អ្នកគ្រប់គ្រងសហគមន៍កសិកម្មស្ពឺ បានប្រាប់ទូរទស្សន៍ ARDB នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ថា បន្ទាប់ពីទទួលបានជំនួយគាំទ្រពីគម្រោង TIKA សហគមន៍កំពុងធ្វើការសាកល្បងកែច្នៃគ្រាប់ស្វាយចន្ទី ដើម្បីវាយតម្លៃលើគុណភាព និងបរិមាណផលិត មុននឹងដាក់ចូលទីផ្សារជាផ្លូវការ។ លោកបានបន្ថែមថា បន្ទាប់ពីការសាកល្បងទទួលបានជោគជ័យពេញលេញ សហគមន៍នឹងចាប់ផ្តើមផលិតជាផ្លូវការ ដោយប្រមូលទិញគ្រាប់ស្វាយចន្ទីពីសមាជិកសហគមន៍ តាមកញ្ចប់ថវិកា និងបរិមាណដែលបានកំណត់។ ទោះជាយ៉ាងណា នៅពេលនេះ ថ្នាក់ដឹកនាំសហគមន៍មិនទាន់កំណត់ច្បាស់លាស់អំពីថវិកា និងទិសដៅនៃការប្រមូលទិញនៅឡើយទេ ព្រោះស្ថិតនៅក្នុងដំណាក់កាលសាកល្បង ដែលមកទល់ពេលនេះ ទើបអាចកែច្នៃបានប្រមាណមួយតោនប៉ុណ្ណោះ។ បើតាមលោក លី រ៉សាត, គម្រោង TIKA ក្រោមប្រធានបទ  “ពង្រឹងសមត្ថភាពសហករណ៍កសិកម្មតាមរយៈការកែច្នៃគ្រាប់ស្វាយចន្ទីប្រកបដោយចីរភាពនៅកម្ពុជា” និងជួយបង្កើតឱកាសការងារ និងបង្កើនប្រាក់ចំណូលប្រចាំថ្ងៃជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេសស្ត្រីក្រីក្រ […]

image_2026-02-10_13-18-37
ការនាំចេញផ្លែម្នាស់របស់ហ្វីលីពីនកើនឡើង១៤ភាគរយ នៅឆ្នាំ២០២៥

ម៉ានីល៖ អង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ បានប៉ាន់ប្រមាណថា ប្រទេសហ្វីលីពីនបានរក្សាតំណែងរបស់ខ្លួនជាប្រទេសនាំចេញផ្លែម្នាស់ធំជាងគេទីពីរ របស់ពិភពលោកនៅឆ្នាំ២០២៥ ដោយទទួលបានការគាំទ្រជាតម្រូវការខ្ពស់ពីទីផ្សារប្រទេសចិន។ អង្គការស្បៀងអាហារ និងកសិកម្ម បានប៉ាន់ប្រមាណថា ការនាំចេញផ្លែម្នាស់របស់ហ្វីលីពីន បានឈានដល់បរិមាណ៧៧៥ ០២៨តោន កាលពីឆ្នាំ២០២៥ គឺកើនឡើងជិត១៤ភាគរយ ពីបិរមាណ៦៨២ ៣៨៣តោន ក្នុងឆ្នាំ២០២៤។ ការកើនឡើងដែលបានព្យាករណ៍នេះ គឺផ្អែកលើទិន្នន័យពាណិជ្ជកម្ម ក្នុងរយៈពេលប្រាំបួនខែដំបូង រហូតដល់ខែកញ្ញា ដែលបង្ហាញថា ការនាំចេញផ្លែម្នាស់ទៅកាន់ប្រទេសចិន បានកើនឡើង១៩ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។ ប្រទេសចិននៅតែជាទិសដៅសំខាន់សម្រាប់ផ្លេម្នាស់ហ្វីលីពីន ដោយការនាំចូលកើនឡើង ស្របពេលអ្នកប្រើប្រាស់បង្ហាញឆន្ទៈកាន់តែខ្លាំងក្នុងការទិញផ្លែម្នាស់ដាំក្នុងត្រូពិច។ អង្គការស្បៀងអាហារ និងកសិកម្ម របស់អង្គការសហប្រជាជាតិ បានកត់សម្គាល់ថា តម្រូវការគឺខ្លាំង ជាពិសេសសម្រាប់ផ្លែម្នាស់ពូជ អឹមឌីធូ (MD2) ដែលត្រូវបានដាំដុះយ៉ាងច្រើននៅក្នុងតំបន់ខ្ពង់រាបនៃកោះមីនដាណាវ​ ប្រទេសហ្វីលីពីន។ អង្គការដដែលនេះបាននិយាយថា “កំណើននៃការនាំចេញទៅកាន់ប្រទេសចិន ដោយសារការធ្លាក់ចុះទាក់ទងនឹងអាកាសធាតុមិនអំណោយផលនៅក្នុងផលិតកម្មម្នាស់ក្នុងស្រុករបស់ចិន ដែលបណ្តាលឱ្យមានទិន្នផលទាប និងមានគុណភាពអន់”។ ចំណែកប្រទេសជប៉ុន និងប្រទេសកូរ៉េខាងត្បូង ក៏បានបន្តស្រូបយកបរិមាណផ្លែម្នាស់របស់ហ្វីលីពីនប្រមាណ៣៦ភាគរយ និង១៣ភាគរយនៃការនាំចេញសរុបផងដែរ។ ផ្អែកលើទិន្នន័យបឋម អង្គការស្បៀងអាហារ និងកសិកម្ម បានប៉ាន់ប្រមាណថា ការនាំចេញផ្លែម្នាស់ទៅកាន់ប្រទេសជប៉ុននឹងកើនឡើង២៧ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ ក្នុងអំឡុងពេលប្រាំបួនខែដំបូងនៃឆ្នាំ២០២៥ តម្លៃនាំចេញជាមធ្យមរបស់ផ្លែម្នាស់ហ្វីលីពីន […]

image_2026-02-10_13-23-28
ការនាំចេញផ្លែម្ទេសម៉ិកស៊ិក រកចំណូលបាន១,២២ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥

ក្រុងម៉ិកស៊ិក៖ ការនាំចេញផ្លែម្ទេសរបស់ម៉ិកស៊ិក ទទួលបានចំណូលជាទឹកប្រាក់ចំនួនសរុប១,២២១ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥ ដែលកើនឡើង៤,៦ភាគរយ ធៀបនឹងឆ្នាំ២០២៤ ប៉ុន្តែបែរជាបរិមាណនាំចេញបានធ្លាក់ចុះ១,៨ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ មកនៅត្រឹមតែ១,១៣លានតោន។ យោងតាមអង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ បានឱ្យដឹងថា ផលិតផលផ្លែម្ទេសរបស់ប្រទេសម៉ិកស៊ិក ល្បីល្បាញដោយសារមានពូជច្រើនចម្រុះ អាចដាំដុះបានទាំងក្នុងអាកាសធាតុត្រូពិច និងអាកាសធាតុក្តៅខ្លាមង ព្រមទាំងមានការចូលរួមយ៉ាងច្រើនពីកសិករតូចតាចថែមទៀតផង។ ផ្លែម្ទេសនៅតែជាអាហារចម្បងក្នុងការប្រើប្រាស់ក្នុងស្រុក និងរក្សាបាននូវវត្តមានជាបន្តនៅក្នុងទីផ្សារនាំចេញ។ បន្ទាប់ពីដំណាំប៉េងប៉ោះផ្លែក្រហម ផ្លែម្ទេសត្រូវបានជាប់ចំណាត់ថ្នាក់ជាបន្លែនាំចេញច្រើនជាងគេទីពីររបស់ម៉ិកស៊ិក ក្នុងឆ្នាំ២០២៥។ សរុបមក ការនាំចេញបន្លែពីប្រទេសម៉ិកស៊ិក បានធ្លាក់ចុះ៦,៦ភាគរយ បើគិតជាទឹកប្រាក់ស្មើនឹង ១៤,៩០ពាន់លានដុល្លារ ខណៈបរិមាណនាំចេញបានកើនឡើង១,១ភាគរយ ដល់បរិមាណ១០,៧៩លានតោន។ ក្រុមហ៊ុនធំៗ ដែលសកម្មក្នុងការផលិត និងនាំចេញផ្លែម្ទេសម៉ិកស៊ិក កំពុងដាំដុះក្នុងទ្រង់ទ្រាយធំ មានទាំងដាំនៅតាមទីវាល និងនៅក្នុងផ្ទះសំណាញ់ រួមទាំងមានការវេចខ្ចប់ និងនាំចេញ ដើម្បីផ្គត់ផ្គង់ទាំងទីផ្សារក្នុងស្រុក និងទីផ្សារនៅក្នុងសហរដ្ឋអាម៉េរិកថែមទៀត។ ពាណិជ្ជកម្មកសិកម្មរវាងម៉ិកស៊ិក និងសហរដ្ឋអាមេរិក នៅតែបន្តវិវត្តដោយមានផលិតផលចម្រុះ មានផ្លូវដឹកជញ្ជូនល្អ និងរយៈពេលប្រមូលផលវែងជាងមុន សម្រាប់ដំណាំនៅតាមបណ្តោយព្រំដែនរវាងប្រទេសទំាងំពីរ ដែលមានប្រវែងសរុបជាង៣ ២០០គីឡូម៉ែត្រ។ បច្ចុប្បន្នប្រទេសម៉ិកស៊ិក នៅតែរក្សាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចំនួន១៤ជាមួយបណ្តាប្រទេសចំនួន៥០។ ចាប់តាំងពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាម៉េរិកខាងជើង (NAFTA) ដែលចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ១៩៩៤ ហើយក្រោយមកត្រូវបានជំនួសដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហរដ្ឋអាមេរិក […]

image_2026-02-10_13-06-09
ឥណ្ឌូណេស៊ីចុះបញ្ជីទុរេនសាច់ក្រហម ជាដំណាំសម្គាល់ភូមិសាស្ត្រ នៅកោះជ្វាខាងកើត

ហ្សាការតា៖ ផ្លែទុរេនសាច់ក្រហមដាំដុំនៅតំបន់ បានយូវ៉ាងគី (បានយូវ៉ាងគី ) នៃកោះជ្វាខាងកើតរបស់ប្រទេសឥណ្ឌូណេស៊ី បានក្លាយជាផ្លែទុរេនដំបូងគេ ដែលទទួលបានការការពារម៉ាកសម្គាល់ភូមិសាស្ត្រ តាមរយៈការចេញវិញ្ញាបនបត្រពីក្រសួងនីតិសាស្ត្ររបស់ប្រទេសឥណ្ឌូណេស៊ី។ ការកំណត់នេះបញ្ជាក់ពីទំនាក់ទំនងរបស់ផ្លែទុរេនទៅនឹងប្រភពដើមរបស់វា ដែលត្រូវបានដាំដុះក្នុងភូមិសាស្ត្រ នៃ នៅកោះជ្វាខាងកើត និងផ្តល់ការការពារស្របច្បាប់សម្រាប់ឈ្មោះផលិតផលផ្លែឈើឥណ្ឌូណេស៊ី។ វិញ្ញាបនបត្រទទួលស្គាល់ផ្លែទុរេនសាច់ក្រហម បានយូវ៉ាងគី ជាផលិតផលមានគុណភាព និងមានកេរ្តិ៍ឈ្មោះល្បីល្បាញ បានភ្ជាប់ទៅនឹងកន្លែងដាំដុះរបស់ដំណាំទុរេនប្រភេទនេះ។ ជាមួយនឹងស្ថានភាពសម្គាល់ភូមិសាស្ត្រនៅនឹងកន្លែងខាងលើនេះ ការប្រើប្រាស់ឈ្មោះផ្លែទុរេនសាច់ក្រហម បានយូវ៉ាងគី ត្រូវបានដាក់កម្រិតចំពោះអ្នកផលិតនៅក្នុងតំបន់កំណត់ និងត្រូវអនុលោមតាមស្តង់ដារផលិតកម្ម ដែលត្រូវបានបង្កើតឡើងដោយរដ្ឋាភិបាលឥណ្ឌូណេស៊ី។ ដំណើរការដាក់ពាក្យស្នើសុំបញ្ជាក់ដំណាំសម្គាល់ភូមិសាស្ត្រនេះ ត្រូវបានចាប់ផ្តើមនៅឆ្នាំ២០២៣ និងត្រូវបានដាក់បញ្ចូលក្នុងដំណើរការផ្ទៀងផ្ទាត់ជាផ្លូវការ ដោយអាជ្ញាធរឥណ្ឌូណេស៊ីបានវាយតម្លៃចំពោះការអនុវត្តផលិតកម្ម ឯកសារបញ្ជាក់ប្រភពដើម និងទំនាក់ទំនងរវាងគុណភាពផលិតផល និងស្ថានភាពបញ្ជាក់ភូមិសាស្ត្រក្នុងតំបន់។ កត្តាដូចជាសមាសធាតុដី របបទឹកភ្លៀង និងរយៈកម្ពស់ ត្រូវបានវាយតម្លៃរួមជាមួយនឹងវិធីសាស្ត្រដាំដុះនៅក្នុងតំបន់។ វិញ្ញាបនបត្រសម្គាល់ភូមិសាស្ត្រ បង្កើតក្របខ័ណ្ឌគ្រប់គ្រងពីរបៀប ដែលផ្លែទុរេនអាចត្រូវបានផលិត និងដាក់លក់ក្នុងនាមផ្លែឈើចុះបញ្ជី។ អ្នកផលិតណា ដែលប្រើឈ្មោះ ទុរេនសាច់ក្រហម បានយូវ៉ាងគី តម្រូវឱ្យអនុវត្តតាមស្តង់ដារកំណត់ ដែលភ្ជាប់ទៅនឹងប្រភពដើម និងលក្ខណៈពិសេសរបស់ផលិតផល។ យោងតាមប្រធានស្តីទីនៃសេវាកម្មកសិកម្ម និងស្បៀងអាហារប្រចាំតំបន់បានយូវ៉ាងគី  បានឱ្យដឹងថា លក្ខណៈពិសេសទាំងនេះបានមកពីលក្ខខណ្ឌបរិស្ថាន និងការអនុវត្តដាំដុះ។ ផ្លែទុរេនសាច់ក្រហម បានយូវ៉ាងគី  ត្រូវបានកំណត់អត្តសញ្ញាណដោយពណ៌សាច់ […]

កាលវិភាគផ្សព្វផ្សាយ