គិតត្រឹមខែមករា ដើមឆ្នាំ​២០២៦ កម្ពុជានាំចេញអង្ករជាង១១ម៉ឺនតោន គិតជាទឹកប្រាក់ចំនួន៧០,៩៣លានដុល្លារ

ភ្នំពេញ៖ លោកឧកញ៉ា ឡាយ ឈុនហួរ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាឲ្យដឹងនៅល្ងាចថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦នេះថា ក្នុងរយៈពេលមួយខែ ដើមឆ្នាំ២០២៦ កម្ពុជានាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិបានចំនួន ១១៥  ៧៨៤តោន​ មានកំណើន៤៨ភាគរយ បើធៀបនិងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៥។

លោកឧកញ៉ាបានមានប្រសាសន៍បញ្ជាក់ថា តាមពិតនៅដើមឆ្នាំ២០២៦នេះ ស្ថានភាពនៃការនាំចេញអង្កររបស់កម្ពុជាមានសន្ទុះកើនឡើង បូករួមនិងចុងអង្ករផង បើធៀបនិងឆ្នាំមុន​ គឺកម្ពុជានាំចេញបាន​ចំនួន៥៩ ០០០តោន ។

ក្នុងនាមសហព័ន្ធស្រូវអង្ករកម្ពុជា លោកឧកញ៉ា ឡាយ ឈុនហួរ បានអំពាវនាវដល់កសិករទាំងអស់ ត្រូវនាំគ្នាដាំពូជស្រូវផ្ការំដួលចាប់ពីខែ៥ និងខែ៦ ខាងមុខនេះ និងពូជសែនក្រអូប សម្រាប់តម្រូវការទីផ្សារថ្មីមានដូចជា សហរដ្ឋអាម៉េរិក និងចិនជាដើម។ ពូជស្រូវទាំងនេះ បើធៀប​និងពូជស្រូវ OM មានទីផ្សារល្អជាង ប៉ុន្តែចំពោះពូជស្រូវស្រងែវិញ គឺជាជម្រើសដ៏ល្អសម្រាប់​កសិករផងដែរ។​​​​​​​

យោងតាមរបាយការណ៍ពីសហព័ន្ធស្រូវអង្ករកម្ពុជា បានបង្ហាញថា ការនាំចេញអង្ករ កឺតាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន៥០ក្រុមហ៊ុន ដោយនាំទៅកាន់គោលដៅចំនួន៤៥។ ក្នុងនេះការនាំចេញមានទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ១៤ ​បានបរិមាណអង្ករចំនួន៣៨ ១៥៦តោន គិតជាទឹកប្រាក់ចំនួន២៦,៥៣​លានដុល្លារ  ចំណែកនាំចេញទៅកាន់ប្រទេសចិន ​និងហុងកុង បានចំនួន២៥ ៤១៦តោន គិតជាទឹកប្រាក់ចំនួន១៦,៧៥លានដុល្លារ។

ការនាំចេញទៅកាន់ប្រទេសក្នុងអាស៊ាន ចំនួនប្រាំប្រទេសបានបរិមាណចំនួន៤២ ០៩៧តោន​ គិតជាទឹកប្រាក់ចំនួន ១៨,៧៨លានដុល្លារ និងទៅកាន់គោលដៅ ១៤ប្រទេសផ្សេងទៀតមាន អាហ្វ្រិក  មជ្ឈឹមបូព៌ា អាម៉េរិក  កាណាដា  អូស្ត្រាលី  និងញ៉ូហ្សេឡេន បានចំនួន ១០ ១១៥តោន គិតជាទឹកប្រាក់ចំនួន៨,៨៧លានដុល្លារ។

ចំពោះប្រភេទអង្ករ ដែលបាននាំចេញមាន អង្ករក្រអូបមាន៦៦,៣១ភាគរយ ប្រភេទអង្ករសគ្រាប់វែង០,១១ភាគរយ អង្ករចំហុយ ១,៥៥ភាគរយ  អង្ករសរីរាង្គចំនួន០,៨៥ភាគរយ  អង្ករបាក់គ្រប់ប្រភេទ មាន២៥,៩៤ភាគរយ និងអង្ករផ្សេងៗទៀត ចំនួន៥,២៤ភាគរយ។

ប្រទេសកម្ពុជាក៏បាននាំចេញស្រូវសើមចំនួន៣២២ ៤៨៨តោន ដែលគិតជាទឹកប្រាក់ប្រមាណចំនួន ៧២,៥៦លានដុល្លារ៕

 


image_2026-02-10_13-06-09
ឥណ្ឌូណេស៊ីចុះបញ្ជីទុរេនសាច់ក្រហម ជាដំណាំសម្គាល់ភូមិសាស្ត្រ នៅកោះជ្វាខាងកើត

ហ្សាការតា៖ ផ្លែទុរេនសាច់ក្រហមដាំដុំនៅតំបន់ បានយូវ៉ាងគី (បានយូវ៉ាងគី ) នៃកោះជ្វាខាងកើតរបស់ប្រទេសឥណ្ឌូណេស៊ី បានក្លាយជាផ្លែទុរេនដំបូងគេ ដែលទទួលបានការការពារម៉ាកសម្គាល់ភូមិសាស្ត្រ តាមរយៈការចេញវិញ្ញាបនបត្រពីក្រសួងនីតិសាស្ត្ររបស់ប្រទេសឥណ្ឌូណេស៊ី។ ការកំណត់នេះបញ្ជាក់ពីទំនាក់ទំនងរបស់ផ្លែទុរេនទៅនឹងប្រភពដើមរបស់វា ដែលត្រូវបានដាំដុះក្នុងភូមិសាស្ត្រ នៃ នៅកោះជ្វាខាងកើត និងផ្តល់ការការពារស្របច្បាប់សម្រាប់ឈ្មោះផលិតផលផ្លែឈើឥណ្ឌូណេស៊ី។ វិញ្ញាបនបត្រទទួលស្គាល់ផ្លែទុរេនសាច់ក្រហម បានយូវ៉ាងគី ជាផលិតផលមានគុណភាព និងមានកេរ្តិ៍ឈ្មោះល្បីល្បាញ បានភ្ជាប់ទៅនឹងកន្លែងដាំដុះរបស់ដំណាំទុរេនប្រភេទនេះ។ ជាមួយនឹងស្ថានភាពសម្គាល់ភូមិសាស្ត្រនៅនឹងកន្លែងខាងលើនេះ ការប្រើប្រាស់ឈ្មោះផ្លែទុរេនសាច់ក្រហម បានយូវ៉ាងគី ត្រូវបានដាក់កម្រិតចំពោះអ្នកផលិតនៅក្នុងតំបន់កំណត់ និងត្រូវអនុលោមតាមស្តង់ដារផលិតកម្ម ដែលត្រូវបានបង្កើតឡើងដោយរដ្ឋាភិបាលឥណ្ឌូណេស៊ី។ ដំណើរការដាក់ពាក្យស្នើសុំបញ្ជាក់ដំណាំសម្គាល់ភូមិសាស្ត្រនេះ ត្រូវបានចាប់ផ្តើមនៅឆ្នាំ២០២៣ និងត្រូវបានដាក់បញ្ចូលក្នុងដំណើរការផ្ទៀងផ្ទាត់ជាផ្លូវការ ដោយអាជ្ញាធរឥណ្ឌូណេស៊ីបានវាយតម្លៃចំពោះការអនុវត្តផលិតកម្ម ឯកសារបញ្ជាក់ប្រភពដើម និងទំនាក់ទំនងរវាងគុណភាពផលិតផល និងស្ថានភាពបញ្ជាក់ភូមិសាស្ត្រក្នុងតំបន់។ កត្តាដូចជាសមាសធាតុដី របបទឹកភ្លៀង និងរយៈកម្ពស់ ត្រូវបានវាយតម្លៃរួមជាមួយនឹងវិធីសាស្ត្រដាំដុះនៅក្នុងតំបន់។ វិញ្ញាបនបត្រសម្គាល់ភូមិសាស្ត្រ បង្កើតក្របខ័ណ្ឌគ្រប់គ្រងពីរបៀប ដែលផ្លែទុរេនអាចត្រូវបានផលិត និងដាក់លក់ក្នុងនាមផ្លែឈើចុះបញ្ជី។ អ្នកផលិតណា ដែលប្រើឈ្មោះ ទុរេនសាច់ក្រហម បានយូវ៉ាងគី តម្រូវឱ្យអនុវត្តតាមស្តង់ដារកំណត់ ដែលភ្ជាប់ទៅនឹងប្រភពដើម និងលក្ខណៈពិសេសរបស់ផលិតផល។ យោងតាមប្រធានស្តីទីនៃសេវាកម្មកសិកម្ម និងស្បៀងអាហារប្រចាំតំបន់បានយូវ៉ាងគី  បានឱ្យដឹងថា លក្ខណៈពិសេសទាំងនេះបានមកពីលក្ខខណ្ឌបរិស្ថាន និងការអនុវត្តដាំដុះ។ ផ្លែទុរេនសាច់ក្រហម បានយូវ៉ាងគី  ត្រូវបានកំណត់អត្តសញ្ញាណដោយពណ៌សាច់ […]

image_2026-02-10_12-49-13
អេហ្ស៊ីប ត្រូវបានអនុញ្ញាតឱ្យនាំចូលខ្ទឹមបារាំង និងខ្ទឹមស ចូលទីផ្សារវៀតណាម

គែរ៖ ក្រសួងកសិកម្ម និងដីធ្លីរបស់អេហ្ស៊ីប បានចេញសេចក្តីប្រកាសថា ប្រទេសអេហ្ស៊ីប ទទួលបានអនុញ្ញាតឱ្យនាំចូលខ្ទឹមបារាំង និងខ្ទឹមសចូលទីផ្សារវៀតណាម​ បន្ទាប់ពីបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី កាលពីពេលថ្មីៗកន្លងមកនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រសួងកសិកម្ម និងដីធ្លីរបស់ប្រទេសអេហ្ស៊ីប បានបញ្ជាក់ថា លោករដ្ឋមន្ត្រី អាឡា ហ្វារ៉ូក (Alaa Farouq) បានអនុម័តការបើកទីផ្សារនៅរដូវកាលនាំចេញថ្មី ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លា ក្នុងការពង្រីកការនាំចេញកសិផលរបស់ខ្លួនទៅកាន់ទីផ្សារអាស៊ីអគ្នេយ៍។ ការសម្រេចបាននេះ ត្រូវបានធ្វើឡើងបន្ទាប់ពីទទួលបានរបាយការណ៍រួមពីលោក អាមេត អូសសាម (Ahmed Ossam) ប្រធានផ្នែកសេវាកម្មកសិកម្ម និងការតាមដានវិស័យកសិកម្ម និងលោក ម៉ូហាម៉េត អែល ម៉ានស៊ី (Mohamed El-Mansi) ប្រធានរដ្ឋបាលកណ្តាលនៃការធ្វើចត្តាឡីស័កកសិកម្មរបស់អេហ្ស៊ីប។ របាយការណ៍នេះ បានរៀបរាប់ពីការងារបច្ចេកទេស និងបទប្បញ្ញត្តិ ដែលបានអនុវត្តអស់រយៈពេលជាងពីរឆ្នាំ ដោយសហការជាមួយស្ថានទូតអេហ្ស៊ីប នៅទីក្រុងហាណូយ ដែលបានបញ្ចុះបញ្ចូលឱ្យប្រទេសវៀតណាមព្រមទទួលស្គាល់ប្រព័ន្ធភូតគាមអនាម័យរបស់អេហ្ស៊ីបសម្រាប់ខ្ទឹមបារាំង និងខ្ទឹមស។ យោងតាមក្រសួងកសិកម្ម និងដីធ្លី បានឱ្យដឹងទៀតថា ការធ្វើចត្តាឡីស័កកសិកម្មអេហ្ស៊ីប បានសម្របសម្រួលការផ្លាស់ប្តូរបច្ចេកទេសជាមួយអាជ្ញាធរវៀតណាម ដើម្បីដោះស្រាយតម្រូវការសុខភាពរបស់ដំណាំ និងពិធីសារត្រួតពិនិត្យ។ ភាគីវៀតណាម […]

photo_2026-02-10_14-07-56
កម្ពុជា-ចិន ចាប់ផ្តើមកិច្ចសន្ទនាលើកទី១ រវាងរដ្ឋ និងឯកជន ដើម្បីពិនិត្យដោះស្រាយបញ្ហាប្រឈម និងធ្វើឱ្យប្រសើរឡើងនូវបរិយាកាសវិនិយោគ និងពាណិជ្ជកម្ម

ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជាថ្មីៗនេះបានដឹកនាំកិច្ចសន្ទនាលើកទី១ រវាងរដ្ឋនិងវិស័យឯកជន កម្ពុជា-ចិន ដោយមានការចូលរួមពីតំណាងក្រុមហ៊ុនចិនចំនួន ៨០ មកពីសមាគម សភាពាណិជ្ជកម្មចិននៅកម្ពុជា ថ្នាក់ដឹកនាំតំណាងអន្តរក្រសួងស្ថាប័នជាសមាជិកក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ថ្លែងក្នុងកម្មវិធីនាព្រឹកថ្ងៃចន្ទ ទី៩ ខែកុម្ភៈ ឆ្នាំ២០២៦នោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថាកិច្ចសន្ទនានេះត្រូវបានរៀបចំឡើង ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់ឱកាសដល់វិនិយោគិនចិនដែលកំពុងវិនិយោគនៅកម្ពុជា អាចលើកឡើងពីបញ្ហាប្រឈមនានា ក្នុងគោលដៅស្វែងរកដំណោះស្រាយសមស្រប សំដៅពង្រឹងនិងជំរុញកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ព្រមទាំងកសាងទំនុកចិត្តពីសហគមន៍ធុរកិច្ចចិន។  ឯកឧត្តមបានបន្ថែមថា កិច្ចសន្ទនានេះនឹងរៀបចំជាប្រចាំរៀងរាល់ប្រាំមួយខែម្តង ដើម្បីតាមដានការដោះស្រាយបញ្ហាប្រឈម ដោយគូសបញ្ជាក់ថាប្រទេសចិនគឺជាអ្នកវិនិយោគ និងដៃគូពាណិជ្ជកម្មធំបំផុតរបស់កម្ពុជា។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានបង្ហាញសេចក្ដីសោមនស្សរីករាយចំពោះការសហការរៀបចំកិច្ចសន្ទនានេះ ក្នុងគោលដៅរួមពិនិត្យ និងពិភាក្សាអំពីការចូលរួមកែលម្អធ្វើឱ្យប្រសើរឡើងនូវបរិយាកាសវិនិយោគ និងធុរកិច្ចនៅកម្ពុជា ដើម្បីពង្រឹង និងពង្រីកវត្តមានសហគ្រាសចិនឱ្យមកវិនិយោគនៅកម្ពុជាបន្ថែមទៀត។ ឯកឧត្តមបានគូសបញ្ជាក់ថា កិច្ចសន្ទនានេះមានសារៈសំខាន់ព្រោះអាចជួយវិនិយោគិនដោះស្រាយឧបសគ្គនានា ខណៈដែលការវិនិយោគរបស់ចិនបានបង្កើតការងារជាង ១លានកន្លែង កំពុងចូលរួមចំណែកយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព និងការពង្រីកពាណិជ្ជកម្មរវាងកម្ពុជាជាមួយចិន និងបណ្តាប្រទេសផ្សេងៗទៀត។ ជាទិដ្ឋភាពរួម អង្គប្រជុំបានពិភាក្សាយ៉ាងផុសផុល និងប្រកបដោយការទទួលខុសត្រូវខ្ពស់ […]

1535709406_1573612195b8910de541ae6.10692859
ប៉ាគីស្ថានសុំឱ្យហ្វីលីពីនជួយទិញអង្ករថែមទៀត

ការ៉ាជី៖ រដ្ឋាភិបាលប៉ាគីស្ថានបានប្រកាសកាលពីសប្តាហ៍មុនថា ខ្លួនបានទាក់ទងទៅប្រទេសហ្វីលីពីន ដើម្បីជំរុញឱ្យជួយទិញអង្ករបន្ថែម ពីព្រោះបច្ចុប្បន្នប៉ាគីស្ថានមានបរិមាណអង្ករលើសតម្រូវការ និងរក្សាបាននូវគុណភាពខ្ពស់។ ការប្រកាសនេះត្រូវបានលើកឡើងក្នុងជំនួបរវាងលោក ចាម កាម៉ាល់​ ខាន់ (Jam Kamal Khan) រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មសហព័ន្ធប៉ាគីស្ថាន និងលោកបណ្ឌិត អេមម៉ានូអែល ហ្វេណេនដេស (Emmanuel R. Fernandez) ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំប្រទេសប៉ាគីស្ថាន។ តាមការណែនាំរបស់នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក ហ្សេសបាស ហ្សារីហ្វ (Shehbaz  Sharif)  ក្នុងកិច្ចជំនួបនេះ លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មសហព័ន្ធប៉ាគីស្ថាន បានបញ្ជាក់ពីចំណាប់អារម្មណ៍របស់ប្រមុខរដ្ឋាភិបាលខ្លួន ក្នុងការកំណត់ទីផ្សារអាទិភាពសម្រាប់ការនាំចេញអង្ករ និងបានស្នើសុំជាផ្លូវការឱ្យភាគីហ្វីលីពីនពិចារណាលើការជួយទិញអង្ករបន្ថែមទៀតពីប្រទេសប៉ាគីស្ថាន។ លោកបានគូសបញ្ជាក់ថា ប៉ាគីស្ថានកំពុងស្ថិតក្នុងគន្លងផលិតកម្មកសិកម្មដ៏រឹងមាំ ដោយមានស្តុកអង្ករគ្រប់គ្រាន់សម្រាប់ការនាំចេញ ជាមួយនឹងការរក្សាបាននូវស្តង់ដារគុណភាពជាប់ជាប្រចាំ។ លោករដ្ឋមន្ត្រីក៏បានកត់សម្គាល់ទៀតថា ទីផ្សារអង្ករពិភពលោកកំពុងមានការផ្លាស់ប្តូរ ដោយសារការត្រឡប់មកវិញរបស់អ្នកផ្គត់ផ្គង់ធំៗ ដែលធ្វើឱ្យការប្រកួតប្រជែងតម្លៃកាន់តែមានភាពតានតឹង។ ដើម្បីឆ្លើយតបនឹងស្ថានភាពបែបនេះ រដ្ឋាភិបាលប៉ាគីស្ថានបានដាក់ចេញយន្តការ ដើម្បីធានាបាននូវការប្រកួតប្រជែងតម្លៃគោល រួមទាំងការគាំទ្រផ្នែកហិរញ្ញវត្ថុនៅនឹងកន្លែង ដើម្បីឱ្យអង្ករប៉ាគីស្ថាននៅតែមានភាពប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិ។ លោករដ្ឋមន្ត្រីបានបន្ថែមថា ប្រសិនបើប៉ាគីស្ថានអាចផ្គូរផ្គងតម្លៃទីផ្សារបាន នោះនឹងមានឱកាសខ្លាំងក្នុងការពង្រីកពាណិជ្ជកម្មអង្ករទ្វេភាគី តាមរយៈកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរពាក់ព័ន្ធនៃប្រទេសទាំងពីរ។ លោករដ្ឋមន្ត្រីក៏បានជម្រាបជូនឯកអគ្គរដ្ឋទូតហ្វីលីពីនថា ប្រទេសប៉ាគីស្ថានបានកំណត់យកប្រទេសហ្វីលីពីន ជាដៃគូសំខាន់មួយសម្រាប់ការលើកកម្ពស់ការនាំចេញអង្ករ ហើយការសម្របសម្រួលទាន់ពេលវេលារវាងភាគីទាំងពីរ នឹងជួយបង្កើតផលប្រយោជន៍ទៅវិញទៅមក ជាពិសេសក្នុងបរិបទនៃការដេញថ្លៃលទ្ធកម្មនាពេលខាងមុខនៅហ្វីលីពីន។ […]

កាលវិភាគផ្សព្វផ្សាយ