ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦នេះ បានអញ្ជើញចូលរួមអបអរសាទរខួប៥ឆ្នាំរបស់សាជីវកម្មធានាឥណទានកម្ពុជា (CGCC)ក្រោមប្រធានបទ៥ឆ្នាំនៃការធានាឥណទានជាយុទ្ធសាស្រ្ត សម្រាប់អភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន។
កម្មវិធីនេះ រៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
នៅក្នុងឱកាសអញ្ជើញចូលរួមរបស់ឯកឧត្តមបណ្ឌិត កៅ ថាច ក្រោមប្រធានបទ៥ឆ្នាំនៃការធានាឥណទានជាយុទ្ធសាស្រ្ត សម្រាប់អភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន ដែលគោលបំណងនៃកម្មវិធីនេះ គឺដើម្បីអបអរសាទរខួប៥ឆ្នាំ និងដាក់សម្ពោធឱ្យដំណើរការនូវគម្រោងធានាឥណទានថ្មីរបស់សាជីវកម្មធានាឥណទានកម្ពុជា (CGCC) ក៏ដូចជាផ្ដល់ជូនលិខិតសរសើរដល់គ្រឹះស្ថានហិរញ្ញវត្ថុ និងម្ចាស់អាជីវកម្មឆ្នើម។
នៅក្នុងពិធីនេះ ក៏មានការចូលរួមពីតំណាងស្ថាប័នរដ្ឋ ដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ, គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ,សមាគមអាជីវកម្ម, និងស្ថាប័នពាក់ព័ន្ធនានាផងដែរ៕








