ដើមឆ្នាំ២០២៦ តម្លៃសម្បុកត្រចៀកកាំឡើងថ្លៃប្រមាណ២០ភាគរយ ខណៈកម្ពុជារំពឹងនាំចេញជាផ្លូវការទៅកាន់ទីផ្សារប្រទេសចិន

ដោយ ជិន  ម៉ាដេប៉ូ

ភ្នំពេញ៖ ក្នុងអំឡុងដើមឆ្នាំថ្មី២០២៦នេះ សម្បុកត្រចៀកកាំមានតម្លៃមួយល្អ គឺមានការឡើងថ្លៃប្រមាណ២០ភាគរយ ដោយសារតែទីផ្សារ ជាពិសេសអំឡុងពេលជិតបុណ្យចូលឆ្នាំប្រពៃណីចិន ជិតចូលមកដល់ ហើយតម្រូវការមានខ្ពស់ជាងធម្មតា។

អគ្គនាយកដ្ឋានគយចិន បានចេញសេចក្តីជូនដំណឹង​អនុញ្ញាតឱ្យ​កម្ពុជាអាចនាំចូលសម្បុកត្រចៀកកាំ ទៅកាន់ទីផ្សារចិន តាំងពីពាក់កណ្តាលឆ្នាំ២០២៥ ប៉ុន្តែគិតមកទល់ពេលនេះ កម្ពុជាមិនទាន់អាចនាំចេញទៅកាន់ទីផ្សារចិនបាននៅឡើយទេ។

ទាក់ទិនក្នុងរឿងនេះ ប្រធានសមាគមត្រចៀកកាំកម្ពុជា លោក ស៊ុយ កុក ធាន រំពឹងថា នៅក្នុងឆ្នាំ២០២៦នេះ កម្ពុជានឹងនាំចេញសម្បុកត្រចៀកកាំ ជាផ្លូវការទៅកាន់ទីផ្សារចិនបានហើយ។

លោកបានបញ្ជាក់ប្រាប់ ARD TV កាលពីថ្ងៃទី១៤ ខែ​​មករា ឆ្នាំ២០២៦នេះថា មកដល់ពេលនេះការចិញ្ចឹមត្រចៀកកាំនៅកម្ពុជាអាចមានក្នុងរង្វង់ពី៥ ០០០-៧០ ០០ខ្នងអគារ ដែលអាចផ្តល់ផលទឹកមាត់ត្រចៀកកាំបានប្រមាណ១០០តោនក្នុងមួយឆ្នាំ។

ប្រធានសមាគមត្រចៀកកាំខ្មែរ បានថ្លែងថា តម្លៃសម្បុកត្រចៀកកាំនាពេលនេះល្អប្រសើរដោយក្នុងនេះសម្បុកល្អលេខ១តម្លៃប្រមាណ៤៥០ ទៅ ៥០០ដុល្លារ ក្នុងមួយគីឡូក្រាម សម្រាប់សំបុក​​ឆាកាប្រមាណ២៨០ ទៅ ៣០០ដុល្លារ ក្នុងមួយគីឡូក្រាម។ ការឡើងតម្លៃនេះដោយសារកត្តាជាច្រើនដូចជាពិធីបុណ្យចូលឆ្នាំចិន ដែលមានតម្រូវការខ្ពស់ជាងពេលធម្មតា។

ទាក់ទិនទៅនឹងទីផ្សារវិញលោក ស៊ុយ កុកធាន  បានប្រាប់ថា ទីផ្សារធំនៃសម្បុកកាំកម្ពុជាត្រូវបាននាំចេញទៅកាន់ប្រទេសចិនច្រើនជាងគេ។

សម្រាប់ទីផ្សារត្រចៀកកាំនេះដែរទីផ្សារធំទី២របស់កម្ពុជាគឺប្រទេសវៀតណាម។ក្នុងប្រទេសវៀតណាមពេលនេះតម្រូវការក្នុងស្រុកមានច្រើន ម្ល៉ោះហើយត្រូវនាំចូលពីប្រទេសកម្ពុជាក៏ច្រើនផងដែរ។

ទាក់ទិនទៅនឹងផលិតកម្មសម្បុកត្រចៀកកាំនេះដែរ លោក ស៊ុយ កុកធាន បានបញ្ជាក់ប្រាប់ថា នាពេលបច្ចុប្បន្នការចិញ្ចឹមសត្វត្រចៀកកាំមានស្ទើរពាសពេញក្នុងប្រទេសកម្ពុជា ហើយក្នុងចំណោមនេះខេត្តកោះកុងមានច្រើនជាងគេ គឺចាប់ពីស្រុកស្រែអំបិលទៅ។ ក្រៅពីនេះនៅតាមតំបន់ជុំវិញបឹងទន្លេសាប ដូចជាខេត្តបាត់ដំបង សៀមរាប និងខេត្តបន្ទាយមានជ័យ ក៏មានសន្ទុះការចិញ្ចឹមកើនឡើងផងដែរ។

លោកឱ្យដឹងបន្ថែមថា​ «ការចិញ្ចឹមសត្វត្រចៀកកាំ បើគេបានសិក្សាពីបច្ចេកទេស ត្រឹមត្រូវនោះមិនប្រឈមនឹងការខាតបង់ទេ ដោយក្នុងនេះនឹងអាចទទួលបានផលមកវិញក្នុងរយៈពេលប្រាំឆ្នាំ ទៅឬប្រាំមួយឆ្នាំ អាស្រ័យទៅលើការជ្រើសរើសទីតាំង។ ចំពោះអ្នកចេះជ្រើសរើសទីតាំង និងមានបច្ចេកទេសត្រឹមត្រូវ នឹងជួយឱ្យគាត់អាចរកចំណូលរួចដើមមកវិញលឿន  និងទទួលប្រាក់ចំណូញក៏ឆាប់រហ័សផងដែរ។

ក្នុងចំណោមអ្នកបរាជ័យវិញចាប់ពី៧០ ទៅ៨០ភាគរយ ដោយសារការមិនបានសិក្សាបច្ចេកទេសត្រឹមត្រូវ។ សម្រាប់ការសាងសង់ផ្ទះត្រចៀកកាំស្តង់ដាចាប់ពីប្រាំម៉ឺន ទៅជិតពីរសែនដុល្លារ។ អ្នកសាងសង់មិនស្របតាមស្តង់អាចចំណាយត្រឹមបីម៉ឺនដុល្លារ ឬតិចជាងនេះតែអត្រាទទួលផលក៏ តិចតួចទៅតាមនោះដែរ។

ប្រធានសមាគមត្រចៀកកាំកម្ពុជា បានប្រាប់ថា ផលិតកម្មសម្បុកត្រចៀកកាំនៅកម្ពុជា ភាគច្រើនផលិត​នៅខេត្តជាប់​មាត់​សមុទ្រ ដូចជា ខេត្តកំពត និងខេត្តកោះកុង ប៉ុន្តែសក្ដានុពល​សម្រាប់​​ការវិនិយោគបច្ចុប្បន្ន បាន​ប្ដូរ​មក​ខេត្តភូមិភាគកណ្ដាល ដូចជាខេត្តកំពង់ធំ ខេត្តជុំវិញ​បឹង​ទន្លេសាប ខេត្តស្ទឹងត្រែង និងខេត្តព្រះ​វិហារ​វិញ ដោយសារខេត្តជាប់មាត់សមុទ្រ មានការសាង​សង់​ច្រើន​លើសលប់។ តាមការប៉ាន់ស្មាន កម្ពុជាមានសត្ថភាពផលិតសម្បុកត្រចៀកកាំបានប្រមាណ១០០តោន ក្នុងមួយឆ្នាំ។

គួរបញ្ជាក់ថា អគ្គនាយកដ្ឋានគយចិន កាលពីអំឡុងពាក់កណ្តាលខែឧសភា ឆ្នាំ២០២៥ បានចេញសេចក្តីជូនដំណឹង​អនុញ្ញាតឱ្យប្រទេសកម្ពុជា អាចនាំចូលសម្បុកត្រចៀកកាំ ដែលបំពេញតាមគ្រប់លក្ខខណ្ឌចូលទៅក្នុងទីផ្សារប្រទេសចិនបានជាផ្លូវការ។ ទោះបីជាយ៉ាងណា ការនាំចេញទៅកាន់ក្រៅប្រទេសនេះចាំបាច់ត្រូវគោរពតាមលក្ខខណ្ឌភូតគាមអនាម័យ និងស្តង់ដាគុណភាពផងដែរ៕


615234279_1288714033281604_6961485560212581339_n
សហព័ន្ធស្រូវអង្ករកម្ពុជានាំយកអំណោយជូនសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី

ភ្នំពេញ៖  ឧកញ៉ា ចាន់ សុឃាំង ប្រធានក្រុមប្រឹក្សាសហព័ន្ធស្រូវអង្ករកម្ពុជា ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងឧកញ៉ា យិន វែងអាន អនុប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា នៅទី១៤ ខែមករា ឆ្នាំ២០២៦នេះ បានដឹកនាំ និងពាំនាំយកនូវអំណោយរបស់មូលនិធិសហព័ន្ធស្រូវអង្ករកម្ពុជា ជូនសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តាមរយៈយុវជនគណបក្សថ្នាក់កណ្ដាល ដើម្បីចែកជូនវីរៈកងទ័ព និងបងប្អូនប្រជាពលរដ្ឋភៀសសឹក។ នៅក្នុងនោះ អំណោយដែលមូលនិធិសហព័ន្ធស្រូវអង្ករកម្ពុជាបានរៀបចំរួមមានអង្ករចំនួន១០តោន, ទឹកសុទ្ធចំនួន ៥០០កេស, ទឺកស៊ីអុីវចំនួន៥០០យួរ, មីចំនួន៥០០កេស, និងត្រីខកំប៉ុងចំនួន៥០កេសធំ។ លើសពីនេះឧកញ៉ា ចាន់ សុឃាំង ប្រធានក្រុមប្រឹក្សាសហព័ន្ធស្រូវអង្ករកម្ពុជា ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងឧកញ៉ា យិន វែងអាន អនុប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា ក៏បានចូលរួមបន្ថែមនូវអំណោយពីក្រុមហ៊ុនផ្ទាល់ខ្លួនផងដែរ ក្នុងនោះមានក្រុមហ៊ុន ស៊ីធី រ៉ាយស៍ អ៊ឹមផត អិចផត ខូអីលធីឌី បានចូលរួម អង្ករចំនួន១០តោន […]

fv-2
តម្លៃអង្ករជាមធ្យមរបស់ជប៉ុន បានហក់ឡើងដល់កម្រិតខ្ពស់បំផុតម្តងទៀត

តូក្យូ៖ យោងតាមទិន្នន័យរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរបស់ជប៉ុន បានឱ្យដឹងថា បន្ទាប់ពីបានធ្លាក់ចុះបន្តិចបន្តួច តម្លៃអង្ករជាមធ្យមរបស់ប្រទេសជប៉ុន បានហក់ឡើងដល់កម្រិតខ្ពស់បំផុតម្តងទៀត​ នៅក្នុងដើមខែមករា ឆ្នាំ២០២៦នេះ។ សារព័ត៌មាន ជែបផែន ថែមស៍ បានកស្រង់ទិន្នន័យរបស់ក្រសួង​​ ដែលបានចេញផ្សាយកាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ ដោយបានបង្ហាញថា នៅចុងសប្តាហ៍មុនតម្លៃអង្ករជាមធ្យម ដែលបានលក់នៅផ្សារទំនើបប្រហែល១,០០០កន្លែង នៅទូទាំងប្រទេសជប៉ុន បានឡើងថ្លៃចំនួន៩៣យ៉េន ឬស្មើនឹង០,៥៨ដុល្លារបើធៀបនឹងសប្តាហ៍មុន គឺឡើងដល់៤,៤១៦យ៉េន ឬស្មើនឹង២៧,៧២ដុល្លារ ក្នុងអង្ករប្រាំគីឡូក្រាម។ ដូច្នេះ បើគិតតម្លៃអង្ករក្នុងមួយគីឡូក្រាម គឺ៨៨៣,២យ៉េន ឬស្មើនឹង៥,៥៤ដុល្លារ។ គិតត្រឹមថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ ដែលទើបតែកន្លងមកថ្មីៗនេះ តម្លៃអង្ករជប៉ុន ជាមធ្យមបានធ្លាក់ចុះ១៤យ៉េន ឬស្មើនឹង០,០៨៨ដុល្លារ មកនៅត្រឹមតម្លៃ៤,៣២៣យ៉េន ឬស្មើនឹង២៧,១៤ដុល្លារ ក្នុងអង្ករប្រាំគីឡូក្រាម។ នៅក្នុងរបាយការណ៍នាសប្តាហ៍ចុងក្រោយនេះ តម្លៃអង្ករស្រូវថ្មី បានកើនឡើងថ្លៃវិញចំនួន២១យ៉េន ឬស្មើនឹង០,១៣ដុល្លារ គឺដល់តម្លៃ៤,៥១៦យ៉េន ឬស្មើនឹង២៨,៣៥ដុល្លារ ក្នុងអង្ករប្រាំគីឡូក្រាម។ នៅក្នុងដើមខែមករា ឆ្នាំ២០២៦នេះ អង្ករលក់នៅតាមទីផ្សារក្នុងប្រទេសជប៉ុន គឺ៧៤ភាគរយ គឺជាអង្ករស្រូវថ្មី។ ចំណែកការអង្កេតដាច់ដោយឡែកមួយទៀត ក្នុងចំណោមផ្សារទំនើបប្រហែល១២០០កន្លែង បានបង្ហាញថា […]

photo_2026-01-16_11-18-29 (2)
ក្រុមហ៊ុ​ន​អាម៉េរិកឈានមុខបណ្តាក់ទុន​​៥០០លានដុល្លារ លើគម្រោងចិញ្ចឹមស្វាក្នុង​ខេត្តកំពង់​ធំ

ដោយ ឡុង សារេត​ ខេត្តកំពង់ធំ​៖ ក្រុមហ៊ុន Charles River Laboratories (CRL) ដែលជាក្រុមហ៊ុនអាម៉េរិកឈានមុខមួយ​នៅលើពិភពលោក ក្នុងវិស័យវិទ្យាសាស្រ្ត និងស្រាវជ្រាវវេជ្ជសាស្រ្ត បានបណ្តាក់ទុនប្រមាណ​៥០០លានដុល្លារ​លើគម្រោងចិញ្ចឹមស្វា​ ​ស្ថិតនៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ​។ ថ្លែងនៅក្នុងពិធីអបអរ​សាទរ ការវិនិយោគ​របស់ក្រុមហ៊ុន​ CRL​ នៅថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២៦,ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តី ទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ​មានប្រសាសន៍ថា គម្រោងវិនិយោគចិញ្ចឹមស្វានេះ នឹងនាំមកនូវអត្ថប្រយោជន៍ជាច្រើនជូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ និងប្រទេសកម្ពុជាទាំងមូល តាមរយៈការបង្កើតការងារថ្មីសម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ការបណ្តុះបណ្តាលជំនាញ និងបច្ចេកទេស ការបង្កើនប្រាក់ចំណូល និងការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ ការនាំចូលបច្ចេកវិទ្យាទំនើប និងចំណេះដឹងវិទ្យាសាស្ត្រ ការផ្លាស់ប្តូរចំណេះដឹង និងបទពិសោធវិទ្យាសាស្ត្រ ការកែលម្អស្តង់ដាសុខភាពសត្វ និងសុវត្ថិភាពជីវសាស្ត្រ និងជាពិសេសការពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ និងឧស្សាហកម្មពាក់ព័ន្ធទៅក្នុងតំបន់ និងសកល ក្នុងវិស័យជីវសាស្រ្ត និងសុខាភិបាល ដែលផ្តល់ប្រយោជន៍យ៉ាងធំធេងសម្រាប់មនុស្សជាតិនៅលើពិភពលោក។ ​ឯកឧត្តមបានបន្តថា គម្រោងវិនិយោគរបស់ក្រុមហ៊ុន CRL នាពេលនេះ ក៏ដូចជាគម្រោងវិនិយោគផ្សេងៗទៀត ទាំងជាគម្រោងរបស់រដ្ឋ និងទាំងវិស័យឯកជន […]

photo_2026-01-14_08-18-33 (5)
ក្រុមការងារជំរុញការវិនិយោគនៅភូមិភាគឦសានចុះពិនិត្យគម្រោងវិនិយោគ១០០លានដុល្លារ ដើម្បីបង្កើតកសិដ្ឋានដាំឈើនៅខេត្តក្រចេះ

ក្រចេះ៖ ឯកឧត្តម ស៊ឹម វីរៈ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានលេខាធិការដ្ឋានក្រុមការងារជំរុញការវិនិយោគ នៅភូមិភាគឦសាន និងលោក ទុយ ប៊ុនសេរីរ័ត្នមុនី អភិបាលរងខេត្តក្រចេះថ្មីៗនេះ បាន ចុះពិនិត្យគម្រោងវិនិយោគបង្កើតកសិដ្ឋានដាំឈើ ទុនវិនិយោគ១០០លានដុល្លារ នៅស្រុកអូរគ្រៀងសែនជ័យខេត្តក្រចេះ។ នៅក្នុងកិច្ចប្រជុំ ដើម្បីពិភាក្សាលើគម្រោងវិនិយោគរបស់ក្រុមហ៊ុន ប្រារខេម សីលវីខលឆឺរា ឯ.ក (Bracam Sil Vicultura Co., Ltd.)ដែលបានស្នើការលើកទឹកចិត្តការអនុគ្រោះ និងការសម្រួលនីតិវិធី លើគម្រោងបង្កើតកសិដ្ឋានដាំដំណាំកសិ-ឧស្សាហកម្ម ស្ថិតនៅស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ ក្រោមទុនវិនិយោគប្រមាណ ១០០ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារប្រមាណ ២០០កន្លែង។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីតំណាងរដ្ឋបាលខេត្ត, តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, បរិស្ថាន, ដែនដី នគរូបនីយកម្ម និងសំណង់, តំណាងរដ្ឋបាលភូមិឃុំស្រុក ព្រមទាំងតំណាងក្រុមហ៊ុន និងមន្រ្តីបច្ចេកទេសពាក់ព័ន្ធ។ តាមរយៈគម្រោងនេះ, ក្រុមហ៊ុនមានបំណងបង្កើតកសិដ្ឋានដាំដំណាំកសិ-ឧស្សាហកម្មដាំប្រភេទឈើនាំចូល (អាកាស្យាអ៊ីប្រីតប្រេងខ្យល់ ការប៉ង់ឌុលលង់ស៊ីស និងប្រភេទឈើក្នុងស្រុក), បង្កើតរោងចក្រកែច្នៃឈើ ក្ដារបន្ទះ និងបង្កើតមន្ទីរពិសោធន៍បណ្ដុះពូជឈើ។ […]

កាលវិភាគផ្សព្វផ្សាយ