កសិករដាំស្វាយនៅប្រទេសហ្គាណា ជួបផលវិបាកក្នុងការផ្លាស់ប្តូរទម្លាប់ ដើម្បីអនុវត្តកសិកម្មឆ្លាតវៃធន់នឹងអាកាសធាតុ

image_2026-01-16_08-35-49

អាក្រា៖ ការប្រែប្រួលអាកាសធាតុ កំពុងជះឥទ្ធិពលកាន់តែខ្លាំងឡើងលើប្រព័ន្ធកសិកម្មនៅក្នុងប្រទេសហ្គាណា និងបង្កផលប៉ះពាល់ដល់កសិករតូចតាច ដោយសារភ្លៀងធ្លាក់មិនទៀងទាត់ រយៈពេលរាំងស្ងួតយូរ សីតុណ្ហភាពឡើងកម្តៅ និងមានសត្វល្អិតបំផ្លាញកាន់តែច្រើន។

ការដាំដុះស្វាយកាន់តែមានសារៈសំខាន់នៅក្នុងប្រទេសហ្គាណា ដែលជាដំណាំពាណិជ្ជកម្ម សម្រាប់តម្រូវការក្នុងស្រុក និងសម្រាប់ការនាំចេញទៅបរទេស។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ការផលិតស្វាយនៅតែប្រឈមនឹងការប្រែប្រួលអាកាសធាតុ ដែលធ្វើឱ្យកសិដ្ឋានតូចតាចពិបាករកប្រាក់ចំណូល។

ការសិក្សាស្រាវជ្រាវនាពេលថ្មីៗកន្លងមកនេះ បានពិនិត្យមើលពីរបៀប ដែលកសិករដាំស្វាយកំពុងដោះស្រាយចំពោះសម្ពាធទាំងនេះ តាមរយៈការអនុវត្តកសិកម្មឆ្លាតវៃធន់នឹងអាកាសធាតុ។ ប៉ុន្តែ កសិករហ្គាណាភាគច្រើនមិនទាន់ទទួលយកបច្ចេកទេសដាំដុះថ្មីនេះទេ ដោយសារផ្នត់គំនិតរបស់ពួកគាត់ចង់ឃើញលទ្ធផលភ្លាមៗ។

ការស្រាវជ្រាវនេះ បានបង្ហាញទៀតថា កសិករនៅតែមានទម្លាប់ចង់បានផលប្រយោជន៍ជាក់ស្តែងឃើញផ្ទាល់ភ្នែក និងមិនចង់រងចាំយូរ។ គ្រាប់ពូជល្អ ដើមមានគម្លាតល្អ ការតាក់តែងមែក និងការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតឱ្យបានត្រឹមត្រូវ គឹជាវិធីសាស្ត្រ ដែលពួកគាត់បានធ្វើស្ទើរគ្រប់គ្នា។ វិធានការទាំងនេះត្រូវផ្សារភ្ជាប់ជាមួយទិន្នផលខ្ពស់ និងកាត់បន្ថយការខូចខាត ហើយតម្រូវឱ្យមានរការវិនិយោគជាមុន ដែលសមស្របតាមទំហំដើមទុនរបស់កសិដ្ឋាន។

ផ្ទុយទៅវិញ ការអនុវត្តកសិកម្មឆ្លាតវៃធន់នឹងអាកាសធាតុ ដែលត្រូវបានរៀបចំឡើងដើម្បីបង្កើតភាពធន់ក្នុងរយៈពេលវែង ដូចជាការទប់ស្កាត់ការច្រោះដី ការដាំគម្របដី និងការរក្សាទុកទឹក គឺពួកគាត់មិនសូវធ្វើឡើយ។ ខណៈពេលវិធីសាស្ត្រគាំទ្រដល់ការរក្សាសំណើមដី ការគ្រប់គ្រងជីជាតិ និងការកាត់បន្ថយហានិភ័យបង្កឡើងដោយអាកាសធាតុ កសិករហ្គាណា ក៏ចេះបន្ថែមកម្លាំងពលកម្ម បន្ថែមបច្ចេកទេសថ្មី និងបន្ថែមធាតុចូលផងដែរ។

មានកត្តាជាច្រើនបង្ហាញពីភាពខុសគ្នានៃកម្រិតទទួលយកក្នុងចំណោមកសិករដាំស្វាយ។ ការអប់រំដើរតួនាទីសំខាន់ណាស់ ដូច្នេះកសិករហ្គាណាត្រូវចំណាយពេលរៀនសូត្រ និងមានគោលជំហរច្បាស់លាស់ជាងមុន ដើម្បីមានសមត្ថភាពអាចវាយតម្លៃហានិភ័យបង្កឡើយដោយអាកាសធាតុ និងស្គាល់អត្ថប្រយោជន៍ក្នុងរយៈពេលវែង។ ការទទួលបានសេវាកម្មពង្រីកអាជីវកម្មដាំដុះ ក៏អាចបង្កើនការយល់ដឹងរបស់ពួកគាត់អំពីការអនុវត្តកសិកម្មឆ្លាតវៃធន់នឹងអាកាសធាតុ ព្រមទាំងឆ្លុះបញ្ចាំងឱ្យឃើញពីសារៈសំខាន់នៃការគាំទ្រផ្នែកប្រឹក្សាយោបល់។

ភាពអាចរកបាននៃប្រាក់កម្ចី គឺជាឧបសគ្គមួយទៀត។ ការអន្តរាគមន៍ឆ្លាតវៃពាក់ព័ន្ធនឹងអាកាសធាតុ ក៏តម្រូវឱ្យមានការវិនិយោគជាមុនសម្រាប់ចំណាយលើធាតុចូល និងកម្លាំងពលកម្ម ឬហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ។ ដោយសារគ្មានលទ្ធភាពទទួលបានហិរញ្ញប្បទាន ដែលមានការប្រាក់សមរម្យ កសិករហ្គាណាតែងតែមិនទទួលយកវិធានការណ៍ណា ដែលពួកគាត់យល់ឃើញថា មានហានិភ័យចំពោះខ្លួនឯង។ ទំហំកសិដ្ឋានដាំស្វាយក៏មានឥទ្ធិពលលើការសម្រេចចិត្តផងដែរ ដោយសារតែកសិដ្ឋានធំៗទំនងជាសាកល្បងវិធីសាស្រ្តថ្មីនេះ ចំណែកកសិដ្ឋានតូចៗ តែងតែផ្តល់អាទិភាពខ្ពស់ដល់សន្តិសុខស្បៀងក្នុងរយៈពេលខ្លី។ ចម្ងាយដឹកជញ្ជូនផ្លែស្វាយទៅកាន់ទីផ្សារ ក៏ជាកត្តាកំណត់មួយទៀតចំពោះលទ្ធភាពទទួលបានធាតុចូលកសិកម្ម និងព័ត៌មានអំពីតម្លៃនៅលើទីផ្សារ។

រីឯទំហំគ្រួសារក៏ប៉ះពាល់ដល់ទំនោរទទួលយកចំណេះដឹង និងបច្ចេកទេសថ្មីផងដែរ។ គ្រួសារធំៗមានទំនោរផ្តល់អាទិភាពខ្ពស់ដល់តម្រូវការប្រើប្រាស់ភ្លាមៗ ជាងគិតគូរដល់ការវិនិយោគរយៈពេលសម្រាប់កសិដ្ឋានដាំស្វាយរបស់ខ្លួនឯង។

ការរកឃើញនៅក្នុងការសិក្សាស្រាវជ្រាវនេះ មានប្រយោជន៍សម្រាប់គោលនយោបាយកសិកម្ម។ ការធ្វើយុទ្ធនាការផ្សព្វផ្សាយបង្កើនការយល់ដឹងតែមួយមុខមានឥទ្ធពលតិចតួចណាស់ ដោយសារខ្វះការគាំទ្រជាក់ស្តែង។ ការពង្រឹងសេវាផ្សព្វផ្សាយ ការកែលម្អលទ្ធភាពទទួលបានឥណទានដែលមានការប្រាក់សមរម្យសម្រាប់វិស័យសាកវប្បកម្មនៅក្នុងប្រទេសហ្គាណា ដូចជាដំណាំស្វាយជាដើម ហើយការលើកទឹកចិត្តសម្រាប់ការអភិរក្សដី និងទឹក គឺជាចំណុចត្រូវយកចិត្តទុកដាក់។

ដើមស្វាយតំណាងឱ្យទ្រព្យសម្បត្តិសម្រាប់ផលិតកម្មរយៈពេលវែង ហើយការសម្រេចចិត្តធ្វើនៅថ្ងៃនេះ​ នឹងជួយបង្កើនទិន្នផលស្វាយក្នុងរយៈពេលវែង។ ការគាំទ្រសម្រាប់ផលិតកម្មស្វាយឆ្លាតវៃធន់នឹងអាកាសធាតុ នៅក្នុងប្រទេសហ្គាណា ត្រូវបានផ្សារភ្ជាប់ទៅនឹងភាពធន់នៅតាមកម្រិតកសិដ្ឋាន ព្រមទាំងបង្ហាញពីរចនាសម្ព័ន្ធនៃវិស័យសាកវប្បកម្មរបស់ហ្គាណា នៅក្នុងពេលអនាគត៕


646128262_1375705327933085_4729764373008512140_n
ឯកឧត្ដមបណ្ឌិត កៅ ថាច ដឹកនាំសហការីចុះសិក្សាស្វែងយល់ពីបច្ចេកវិទ្យាផលិតទឹកស្អាត ដើម្បីបម្រើឱ្យវិស័យកសិកម្ម នៅទីក្រុងក្វាងចូវ ប្រទេសចិន

ក្រុងក្វាងចូវ៖ នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំសហការីចុះទស្សនកិច្ចសិក្សា និងស្វែងយល់ពីខ្សែច្រវាក់ផលិតកម្មនៅក្រុមហ៊ុនកែច្នៃទឹកស្អាត Lanjing SWIROLVA។ ​ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្ដមបណ្ឌិតបានផ្ដោតសំខាន់លើការសិក្សាពីបច្ចេកវិទ្យាផលិតទឹកស្អាត ដើម្បីយកមកប្រើប្រាស់ក្នុងវិស័យកសិកម្ម រួមមានការដាំដុះ និងការចិញ្ចឹមសត្វ។ ទន្ទឹមនឹងនោះ ឯកឧត្ដមបណ្ឌិតក៏បានពិភាក្សាជាមួយក្រុមហ៊ុនអំពីលទ្ធភាពបច្ចេកទេសក្នុងការកែច្នៃអណ្តូងទឹកនៅតាមតំបន់ជនបទ ឱ្យក្លាយជាប្រភពទឹកស្អាតដែលមានសុវត្ថិភាព សម្រាប់បម្រើដល់ការរស់នៅ និងការប្រកបរបរកសិកម្មជាលក្ខណៈគ្រួសារ សំដៅធានាឱ្យបាននូវទិន្នផលខ្ពស់ និងចូលរួមលើកកម្ពស់សេដ្ឋកិច្ចគ្រួសារនៅតាមទីជនបទឱ្យកាន់តែប្រសើរឡើង៕

photo_2026-03-02_21-44-20 (2)
វេទិកាកសិកម្មកម្ពុជា ពិភាក្សារួមគ្នា ដើម្បីរកដោះស្រាយ និងត្រៀមវិធានការសម្រាប់ជំរុញគាំទ្រដល់វិស័យកសិកម្មកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសហប្រធានក្រុមការងារ “ក” និងក្រុមការងារ “ឈ” តំណាងផ្នែករដ្ឋាភិបាល កាលថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំ វេទិកាកសិកម្មកម្ពុជាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងអ្នកជំនាញកសិកម្ម។ វេទិកាកសិកម្មកម្ពុជានេះក៏បាន​​ពិភាក្សារួមគ្នារកដោះស្រាយ ត្រៀមវិធានការសម្រាប់ជំរុញគាំទ្រដល់វិស័យកសិកម្មកម្ពុជា ក៏មានការចូលរួមផងដែរ ពីសំណាក់តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល, ក្រុមការងារពាក់ព័ន្ធនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, តំណាងក្រុមហ៊ុន សមាគមឯកជន និងអ្នកពាក់ព័ន្ធជាច្រើនទៀតផងដែរ។​ ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអនុសហប្រធានក្រុមការងារ “ក” “ផ្នែកកសិកម្ម និងកសិឧស្សាហកម្ម” ផ្នែកឯកជន និងឧកញ៉ា ចាន់ សុឃាំង សហប្រធានក្រុមការងារ “ឈ” “ផ្នែកស្រួវអង្ករ” ផ្នែកឯកជន រួមនឹងសមាជិកសភាពាណិជ្ជកម្មកម្ពុជាពាក់ព័ន្ធ បានអញ្ជើញចូលរួមក្នុងកម្មវិធី វេទិកាកសិកម្មកម្ពុជានេះផងដែរ។ សូមជម្រាបជូនថា ក្នុងឆ្នាំ២០២៥ វិស័យកសិម្មបានចូលរួមចំណែកប្រមាណ១៦,១ភាគរយ ​ក្នុងផលិតផលសរុបក្នុងស្រុកដោយមានការផ្លាស់ប្តូរឆ្នាំគោល ២០០០ […]

images
កសិករចិញ្ចឹមគោក្នុងប្រទេសអូស្ត្រាលី នឹងរងគ្រោះពីអត្រាពន្ធនាំចូលខ្ពស់ពេករបស់ចិន

កង់បេរ៉ា៖ កសិករចិញ្ចឹមគោនៅប្រទេសអូស្ត្រាលី អាចព្រួយបារម្ភចំពោះផលប៉ះពាល់ពីការសម្រេចចិត្តភ្លាមៗរបស់ប្រទេសចិន ក្នុងការដំឡើងពន្ធនាំចូលសាច់គោអូស្ត្រាលីរហូតដល់៥៥ភាគរយ ដែលជាវិធានការថ្មីមួយធ្វើឱ្យឧស្សាហកម្មសាច់គោរបស់អូស្ត្រាលី មានការព្រួយបារម្ភ និងធ្វើឱ្យពាណិជ្ជកម្មមានតម្លៃទឹកប្រាក់រាប់ពាន់លានដុល្លារប្រឈមនឹងហានិភ័យ។ រដ្ឋាភិបាលចិនបានប្រកាសថា ខ្លួននឹងអនុវត្តវិធានការការពារកសិករក្នុងស្រុក តាមរយៈយកពន្ធបន្ថែមលើការនាំចូលសាច់គោពីប្រទេសនានា រួមទាំងអូស្ត្រាលី នៅពេលសាច់នាំចូលនោះច្រើនលើសពីកូតាកំណត់។ ការសម្រេចចិត្តនេះមានគោលបំណងដើម្បីការពារកសិករ និងអ្នកផលិតក្នុងស្រុករបស់ចិន ប៉ុន្តែក្រុមឧស្សាហកម្មសាច់គោអូស្ត្រាលី បានព្រមានថា ការដំឡើងពន្ធនេះអាចធ្វើឱ្យផលិតកម្មសាច់គោរបស់ប្រទេសអូស្ត្រាលីធ្លាក់ចុះ និងធ្វើឱ្យតម្លៃគោរស់ក្នុងកសិដ្ឋានចុះថោកផងដែរ។ ក្រោមការរៀបចំកូតាថ្មីនេះ ប្រទេសអូស្រ្តាលីបានរៀនចំបែងចែកសាច់គោចំនួន២០៥ ០០០តោន ក្រោមកូតានាំចូលសរុប២,៧លានតោនរបស់ចិនសម្រាប់ឆ្នាំ២០២៦។ ការនាំចេញលើសពីកម្រិតកូតាកំណត់នេះនឹងត្រូវបង់ពន្ធគយរហូតដល់៥៥ភាគរយសម្រាប់រយៈពេលបីឆ្នាំខាងមុខ។ ការប៉ាន់ប្រមាណរបស់ឧស្សាហកម្មសាច់គោបង្ហាញថា ការរឹតបន្តឹងនេះអាចកាត់បន្ថយការនាំចេញសាច់គោរបស់អូស្រ្តាលីទៅកាន់ប្រទេសចិនប្រហែលមួយភាគបី បើធៀបនឹងឆ្នាំ២០២៥ ដែលស្មើនឹងការខាតបង់ពាណិជ្ជកម្មប្រចាំឆ្នាំជាង១ ០០០លានដុល្លារ។ អ្នកផលិតសាច់គោប្រណីតប្រភេទ អែងហ្គឹស (Angus) និងសាច់គោជប៉ុន វ៉ែកគ្យូ (Wagyu) ត្រូវបានគេរំពឹងថា នឹងរងផលប៉ះពាល់ខ្លាំងបំផុត ដែលមានន័យថា កសិករចិញ្ចឹមសាច់គោនៅអូស្ត្រាលីជាច្រើននឹងរងផលប៉ះពាល់។ ប្រទេសចិននៅតែជាទិសដៅនាំចេញសាច់គោដ៏មានតម្លៃបំផុតមួយរបស់អូស្ត្រាលី ជាពិសេសសម្រាប់ការកាត់បន្ថយតម្លៃបន្ថែមខ្ពស់ ហើយការរអាក់រអួលណាមួយ ត្រូវបានគេរំពឹងថា នឹងកើតមាននៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់។ វិធានការដំឡើងពន្ធនេះ ក៏បានបង្កឱ្យមានការសង្ស័យចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអូស្ត្រាលី និងចិន ដែលត្រូវបានចុះហត្ថលេខា ក្នុងឆ្នាំ២០១៥។ ខណៈពេលប្រទេសនាំចេញសាច់គោផ្សេងទៀត ក៏ត្រូវជាប់កូតាផងដែរ ក្រុមឧស្សាហកម្ម និងសម្ព័ន្ធបក្សប្រឆាំងនៅក្នុងប្រទេសអូស្ត្រាលី បានអះអាងថា វិធានការការពារនេះបំពានលើស្មារតីនៃកិច្ចព្រមព្រៀងនេះ។ ប៉ុន្តែ […]

photo_2026-03-03_10-47-48
ព្រឹត្តិការណ៍ប្រកួតសិល្បៈឡាតេអាតជើងឯកអន្តរជាតិលើកទី១ ឆ្នាំ២០២៦ នឹងប្រព្រឹត្តពីថ្ងៃទី២៨ -២៩ ខែមីនាខាងមុខ​​

ភ្នំពេញ៖ ដើម្បីរឹតចំណងមិត្តភាពកម្ពុជា-ចិន សូមជូនព្រឹត្តិការណ៍ប្រកួតសិល្បៈឡាតេអាតជើងឯកអន្តរជាតិ International Championships Latte Art (ICLA) លើកទី១ ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តពីថ្ងៃទី២៨ -២៩ ខែមីនា ខាងមុខ​​នេះ។ ក្រុមហ៊ុន CICC មានកិត្តិយស សូមជម្រាបជូនដំណឹងដល់ម្ចាស់អាជីវកម្ម និងសេវាកម្មទេសចរណ៍ អ្នកលក់កាហ្វេ អ្នកផ្គត់ផ្គង់គ្រឿងសម្ភារកាហ្វេ អ្នកជំនាញឆុងកាហ្វេ អ្នកចូលចិត្តទទួលទានកាហ្វេ និងសាធារណជនទាំងអស់ មេត្តាជ្រាបថា ព្រឹត្តិការណ៍ប្រកួត សិល្បៈឡាតេអាតជើងឯកអន្តរជាតិ International Championships Latte Art (ICLA) លើកទី១ ឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៨ ២៩ ខែមីនា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ ព្រឹត្តិការណ៍ដ៏ទាក់ទាញនេះ រៀបចំឡើងដោយអង្គការ CICC, ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ជាព្រឹត្តិការណ៍លើសពីការប្រកួតធម្មតា ហើយព្រឹត្តិការណ៍នេះនឹងក្លាយជាវេទិកាយុទ្ធសាស្ត្រសម្រាប់ការ តភ្ជាប់ទីផ្សារកាហ្វេ ដែលកំពុងមានការរីកចម្រើននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាមួយនឹងធនធានឧស្សាហកម្មកាហ្វេសកល។ ព្រឹត្តិការណ៍នេះរៀបចំឡើងក្រោមប្រធានបទ“Coffee United Us”ក្នុងគោលបំណងលើកកម្ពស់ […]

កាលវិភាគផ្សព្វផ្សាយ