ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំគណៈប្រតិភូ និងសប្បុរសជនចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋភៀសសឹក៣ ០០០គ្រួសារ នៅខេត្តបន្ទាយមានជ័យ និងឧត្តរមានជ័យ

ខេត្តបន្ទាយមានជ័យ-ឧត្តរមានជ័យ៖ នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ នេះ ក្នុងស្មារតីខ្មែរជួយខ្មែរ និងដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងគ្រាដ៏លំបាក ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល និងលោកជំទាវ ព្រមទាំងសហការី និងសប្បុរសជនទាំងក្នុង និងក្រៅប្រទេស បានអញ្ជើញចុះសួរសុខទុក្ខដោយផ្ទាល់ និងនាំយកអំណោយមនុស្សធម៌ចែកជូនបងប្អូនប្រជាពលរដ្ឋ ដែលកំពុងស្នាក់អាស្រ័យបណ្តោះអាសន្ននៅមណ្ឌលសុវត្ថិភាពចំនួន ៣ទីតាំងផ្សេងគ្នា។

ដំណើរចុះសួរសុខទុក្ខនេះ ធ្វើឡើងក្នុងគោលបំណងជួយសម្រាលទុក្ខលំបាក និងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ ដែលបានភៀសសឹកចេញពីតំបន់មានជម្លោះព្រំដែនកម្ពុជា-ថៃ មកកាន់តំបន់សុវត្ថិភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ។

នៅក្នុងពិធីសំណេះសំណាលប្រកបដោយមនោសញ្ចេតនា និងក្តីអាណិតអាសូរនេះ ឯកឧត្តមបណ្ឌិត និងក្រុមការងារ បាននាំយកនូវអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈចាំបាច់ជូនដល់គ្រួសារភៀសសឹកសរុបចំនួន៣ ០០០ គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានថវិកា៥០ ០០០រៀល​ ព្រមទាំងការចែកជូនរួមមាន អង្ករសរុប៣តោន, ស៊ុតទា ៣១ ០០០គ្រាប់ និងថ្នាំពេទ្យចំនួន២៤ ០០០គ្រាប់ ដើម្បីជួយសម្រួលដល់ការលំបាកខ្លះៗ របស់បងប្អូន។

គួរបញ្ជាក់ផងដែរថា អំណោយមនុស្សធម៌ដ៏ថ្លៃថ្លានេះ កើតចេញពីការចូលរួមបរិច្ចាគរបស់សប្បុរសជន រួមមាន ឯកឧត្តមបណ្ឌិត កៅ ថាច និងលោកជំទាវព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) សមាគមខ្មែរញ៉ូហ្សេលេន (Khmer New Zealand Association) ក្រុមការងារយុវជនទទួលបន្ទុកតំបន់៥ នៃប្រទេសអូស្រ្តាលី-នូវេសហ្សេឡង់ និហក្រុមជំនួយការសហគ្រិនវ័យក្មេងតាមបណ្តាខេត្ត ក្រុមទី៦ផងដែរ។

សកម្មភាពនេះបានបង្ហាញយ៉ាងច្បាស់នូវកម្លាំងសាមគ្គីជាតិដ៏រឹងមាំ ដែលប្រជាជនខ្មែរគ្រប់រូប មិនថានៅក្នុង ឬក្រៅប្រទេស តែងតែចេះជួយយកអាសាគ្នា និងមិនទុកឱ្យបងប្អូនណាម្នាក់ឯកោឡើយ ពិសេសក្នុងកាលៈទេសៈ ដែលប្រទេសជាតិត្រូវការការរួបរួមគ្នា៕

 


FOOD PRICES
ក្រសួងកសិកម្មហ្វីលីពីន បង្ក្រាបការដំឡើងថ្លៃម្ហូបអាហារ ដោយអយុត្តិធម៌

ម៉ានីល៖ ក្រសួងកសិកម្មហ្វីលីពីន បានព្រមានដល់អ្នកលក់រាយថា ការដំឡើងថ្លៃម្ហូបអាហារចាំបាច់ណាមួយដោយអយុត្តិធម៌ នឹងមិនត្រូវអត់ឱនឡើយ ដោយកត់សម្គាល់ថា ការមិនអនុលោមតាមច្បាប់អាចប្រឈមមុខនឹងពាក្យបណ្តឹងផ្លូវការ និងត្រូវស៊ើបអង្កេតបន្ថែមទៀត។ រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វលីពីន លោក ហ្វ្រេនស៊ីស្កូ ធៀវ ឡូរ៉ែល (Francisco Tiu Laurel) បានមានប្រសាសន៍ថា ក្រសួងកសិកម្មនឹងពង្រឹងការត្រួតពិនិត្យមើលតម្លៃទំនិញជាម្ហូបអាហារនៅក្នុងទីផ្សារធំៗ ជាពិសេសនៅតម្លៃទំនិញនៅផ្សារក្នុងក្រុងម៉ានីល (Metro Manila) ក្រុងសេប៊ូ (Cebu) និងក្នុងដាវ៉ៅ (Davao) ដែលការឡើងថ្លៃទំនិញនេះធ្វើឱ្យប៉ះពាល់ដល់អ្នកប្រើប្រាស់ភាគច្រើននៅក្នុងប្រទេសហ្វីលីពីន។ លោកបានបញ្ជាក់ថា ក្រសួងកសិកម្មនឹងចាត់វិធានការយ៉ាងតឹងរ៉ឹង ដែលតម្រូវឱ្យពាណិជ្ជករ និងអ្នកលក់រាយបកស្រាយអំពីការដំឡើងថ្លៃកសិផលចាំបាច់មួយចំនួន រួមមានអង្ករ បន្លែ ត្រី និងសាច់។ លោករដ្ឋមន្ត្រីក្រសួងកសិកម្ម បានមានប្រសាសន៍ដូច្នេះថា «យើងបានចេញបញ្ជាឱ្យបង្ហាញមូលហេតុរួចហើយ។ ខ្ញុំចង់បានសេចក្តីពន្យល់បែបសង្ខេបរបស់ពួកគាត់ផ្ញើមកខ្ញុំ ដូច្នេះយើងអាចសិក្សាពីការកសាងសំណុំរឿង។ ខ្ញុំចង់ឱ្យដាក់ពាក្យបណ្តឹងតែម្តង»។ លោកបានបន្ថែមថា របាយការណ៍មិនច្បាស់លាស់ ឬបំភាន់ការកំណត់តម្លៃ និងប្រភពនៃការផ្គត់ផ្គង់អាចនាំឱ្យមានការស៊ើបអង្កេតបន្ថែមទៀត ព្រមទាំងរងការចោទប្រកាន់ពីបទផ្តល់ព័ត៌មានមិនពិត។ លោករដ្ឋមន្ត្រី បានបញ្ជាក់ដូច្នេះថា «ប្រសិនបើគេមិនសហការ ហើយផ្តល់ព័ត៌មានមិនពិត ឬមិនច្បាស់លាស់​ នោះនឹងក្លាយជាកម្មវត្ថុនៃការស៊ើបអង្កេតបន្ថែមទៀត។ នគរបាលកំពុងសួរយកចម្លើយ ហើយរកឃើញចំណុចខុសគ្នារួចទៅហើយ។ យើងមិននិយាយអំពីការចាប់ខ្លួនទេ ប៉ុន្តែបានហៅទូរស័ព្ទទៅសួរពួកគេឱ្យពន្យល់ថា […]

rice-price-monitoring-november-2024-696x365
វៀតណាមរំពឹងចុះកិច្ចព្រមព្រៀងនាំចេញអង្ករ២,៥លានតោនទៅហ្វីលីពីន

ហាណូយ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានធ្វើសេចក្តីរាយការណ៍ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ថា ប្រទេសវៀតណាមរំពឹងថានឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនាំចេញអង្ករចំនួន២,៥លានតោនទៅកាន់ប្រទេសហ្វីលីពីននៅឆ្នាំនេះ។ ប្រទេសហ្វីលីពីន ដែលជាទីផ្សារធំបំផុតរបស់វៀតណាមសម្រាប់អង្ករ បានផ្អាកការនាំចូលអង្ករក្នុងអំឡុងពេលបួនខែចុងក្រោយនៃឆ្នាំ២០២៥ ដើម្បីគាំទ្រដល់ផលិតកម្មស្រូវនៅក្នុងស្រុក។ វិទ្យុសំឡេងវៀតណាម (Voice of Vietnam) បានធ្វើសេចក្តីរាយការណ៍ដោយដកស្រង់សម្តីមន្ត្រីស្ថានទូតវៀតណាមប្រចាំប្រទេសហ្វីលីពីនថា ខ្លួនគ្រោងនឹងនាំចូលអង្ករចំនួន៣,៦លានតោននៅឆ្នាំ២០២៦នេះ ដោយភាគច្រើននៃអង្ករនឹងត្រូវយកពីប្រទេសវៀតណាម។ ការអត្ថាធិប្បាយនេះធ្វើឡើងបន្ទាប់ពីជំនួបរវាងលោក ហ្វ្រេនស៊ីស្កូ ធៀប ឡូរ៉ែល (Francisco Tiu Laurel) រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន និងលោក ឡឺ ហ្វូគួង ( Le Phu Cuong) ទីប្រឹក្សាពាណិជ្ជកម្មរបស់ស្ថានទូតវៀតណាមប្រចាំប្រទេសហ្វីលីពីន។ សេចក្តីរបាយការណ៍ដដែលនេះ បានបន្ថែមថា ប្រទេសហ្វីលីពីននឹងអនុវត្តវិធានការគ្រប់គ្រងបរិមាណនាំចូលអង្ករនៅឆ្នាំ២០២៦នេះ រួមទាំងពន្ធគយនាំចូលផងដែរ។ ក្រសួងកសិកម្មហ្វីលីពីន បាននិយាយថា ប្រទេសហ្វីលីពីនអាចនឹងនាំចូលអង្ករប្រមាណ៣,៨ លានតោន ក្នុងឆ្នាំ២០២៦ ដោយសារទិន្នផលិតកម្មស្រូវនៅក្នុងប្រទេស ត្រូវបានគេរំពឹងថា នឹងនៅទ្រឹងដដែលមិនអាចបំពេញតម្រូវការឱ្យបានពេញលេញ។ នៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន លោក​ ហ្វ្រេនស៊ីស្កូ ធៀវ ឡូរ៉ែល បានមានប្រសាសន៍ថា […]

IMG_1556
ដើមឆ្នាំ២០២៦ តម្លៃសម្បុកត្រចៀកកាំឡើងថ្លៃប្រមាណ២០ភាគរយ ខណៈកម្ពុជារំពឹងនាំចេញជាផ្លូវការទៅកាន់ទីផ្សារប្រទេសចិន

ដោយ ជិន  ម៉ាដេប៉ូ ភ្នំពេញ៖ ក្នុងអំឡុងដើមឆ្នាំថ្មី២០២៦នេះ សម្បុកត្រចៀកកាំមានតម្លៃមួយល្អ គឺមានការឡើងថ្លៃប្រមាណ២០ភាគរយ ដោយសារតែទីផ្សារ ជាពិសេសអំឡុងពេលជិតបុណ្យចូលឆ្នាំប្រពៃណីចិន ជិតចូលមកដល់ ហើយតម្រូវការមានខ្ពស់ជាងធម្មតា។ អគ្គនាយកដ្ឋានគយចិន បានចេញសេចក្តីជូនដំណឹង​អនុញ្ញាតឱ្យ​កម្ពុជាអាចនាំចូលសម្បុកត្រចៀកកាំ ទៅកាន់ទីផ្សារចិន តាំងពីពាក់កណ្តាលឆ្នាំ២០២៥ ប៉ុន្តែគិតមកទល់ពេលនេះ កម្ពុជាមិនទាន់អាចនាំចេញទៅកាន់ទីផ្សារចិនបាននៅឡើយទេ។ ទាក់ទិនក្នុងរឿងនេះ ប្រធានសមាគមត្រចៀកកាំកម្ពុជា លោក ស៊ុយ កុក ធាន រំពឹងថា នៅក្នុងឆ្នាំ២០២៦នេះ កម្ពុជានឹងនាំចេញសម្បុកត្រចៀកកាំ ជាផ្លូវការទៅកាន់ទីផ្សារចិនបានហើយ។ លោកបានបញ្ជាក់ប្រាប់ ARD TV កាលពីថ្ងៃទី១៤ ខែ​​មករា ឆ្នាំ២០២៦នេះថា មកដល់ពេលនេះការចិញ្ចឹមត្រចៀកកាំនៅកម្ពុជាអាចមានក្នុងរង្វង់ពី៥ ០០០-៧០ ០០ខ្នងអគារ ដែលអាចផ្តល់ផលទឹកមាត់ត្រចៀកកាំបានប្រមាណ១០០តោនក្នុងមួយឆ្នាំ។ ប្រធានសមាគមត្រចៀកកាំខ្មែរ បានថ្លែងថា តម្លៃសម្បុកត្រចៀកកាំនាពេលនេះល្អប្រសើរដោយក្នុងនេះសម្បុកល្អលេខ១តម្លៃប្រមាណ៤៥០ ទៅ ៥០០ដុល្លារ ក្នុងមួយគីឡូក្រាម សម្រាប់សំបុក​​ឆាកាប្រមាណ២៨០ ទៅ ៣០០ដុល្លារ ក្នុងមួយគីឡូក្រាម។ ការឡើងតម្លៃនេះដោយសារកត្តាជាច្រើនដូចជាពិធីបុណ្យចូលឆ្នាំចិន ដែលមានតម្រូវការខ្ពស់ជាងពេលធម្មតា។ ទាក់ទិនទៅនឹងទីផ្សារវិញលោក ស៊ុយ កុកធាន  បានប្រាប់ថា ទីផ្សារធំនៃសម្បុកកាំកម្ពុជាត្រូវបាននាំចេញទៅកាន់ប្រទេសចិនច្រើនជាងគេ។ សម្រាប់ទីផ្សារត្រចៀកកាំនេះដែរទីផ្សារធំទី២របស់កម្ពុជាគឺប្រទេសវៀតណាម។ក្នុងប្រទេសវៀតណាមពេលនេះតម្រូវការក្នុងស្រុកមានច្រើន […]

image_2026-01-14_09-08-53
សមាគមស្វាយចន្ទីឥណ្ឌា ព្រួយបារម្ភពីការនាំចូលគ្រាប់ស្វាយចន្ទីខុសច្បាប់ពីបរទេស

ញូវដេលី៖ សមាគមស្វាយចន្ទីឥណ្ឌា បានលើកឡើងពីការនាំចូលគ្រាប់ស្វាយចន្ទីខុសច្បាប់កាន់តែច្រើន ជាពិសេសការនាំចូលពីប្រទេសវៀតណាម និងពីប្រទេសក្នុងទ្វីបអាហ្វ្រិក ដោយប្រកាសពន្ធជាផលិតផលមិនមែនគ្រាប់ស្វាយចន្ទី ដើម្បីគេចវេសពីបម្រាមរបស់ប្រទេសឥណ្ឌា។ សមាគមនបានចោទថា ការនាំចូលទាំងនេះកំពុងបំផ្លាញឧស្សាហកម្មស្វាយចន្ទីក្នុងស្រុក តាមរយៈការបំភាន់ភ្នែកអ្នកប្រើប្រាស់ និងគំរាមកំហែងដល់ជីវភាពរស់នៅរបស់ស្ត្រីកម្មករជាងមួយសែននាក់។ សមាគមបានជំរុញឱ្យក្រសួងពាណិជ្ជកម្មឥណ្ឌា ចាត់វិធានការជាបន្ទាន់ដើម្បីទប់ស្កាត់ការធ្វើពាណិជ្ជកម្មនាំចូលផលិតផលខុសច្បាប់ ដើម្បីការពារអ្នកកែច្នៃក្នុងស្រុក។ ទីផ្សារក្នុងប្រទេសឥណ្ឌាឥឡូវនេះកំពុងជោរជន់ដោយគ្រាប់ស្វាយចន្ទីនាំចូលពីប្រទេសវៀតណាម និងនាំចូលពីបណ្តាប្រទេសក្នុងទ្វីបអាហ្វ្រិក ចំណែកតំបន់សេដ្ឋកិច្ចពិសេស ក៏ត្រូវបានប្រើប្រាស់ខុសគោលដៅផងដែរ ដើម្បីបម្រើការនាំចូលផលិតស្វាយចន្ទីខុសច្បាប់។ ដោយពិនិត្យពីការក្លែងបន្លំនាំចូលគ្រាប់ស្វាយចន្ទីពីបរទេស សមាគមស្វាយចន្ទីឥណ្ឌាទាំងអស់បានជំរុញឱ្យក្រសួងពាណិជ្ជកម្ម​ធ្វើអន្តរាគមន៍ភ្លាមៗ និងចាត់វិធានការដើម្បីការពារវិស័យកែច្នៃស្វាយចន្ទីក្នុងស្រុក ព្រោះសកម្មភាពនាំចូលគ្រាប់ស្វាយចន្ទីខុសច្បាប់កំពុងតែមានសន្ទុះខ្លាំងឡើងៗ។ ក្នុងលិខិតផ្ញើជូនរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឥណ្ឌា លោក រ៉ាម៉ាគ្មឹស្នាន់ (M. Ramakrishnan) លេខាធិការសមាគម បានឱ្យដឹងថា ឧស្សាហកម្មស្វាយចន្ទីឥណ្ឌាកំពុងស្ថិតក្រោមភាពតានតឹងយ៉ាងខ្លាំង ដោយសារតម្លៃស្វាយចន្ទីឡើងខ្ពស់ខុសប្រក្រតី ខណៈតម្រូវការគ្រាប់ស្វាយចន្ទីក្នុងស្រុកនៅតែមានភាពយឺតយ៉ាវ ដែលធ្វើឱ្យការកែច្នៃស្វាយចន្ទីមានលក្ខណៈត្បិតត្បៀតសម្រាប់អង្គភាពមួយចំនួនធំនៅទូទាំងប្រទេសឥណ្ឌា។ លោកលេខាសមាគមបានលើកឡើងទៀតថា កត្តាចម្បងនៅពីក្រោយទីផ្សារក្នុងស្រុកចុះខ្សោយ គឺការនាំចូលគ្រាប់ស្វាយចន្ទីខុសច្បាប់ក្នុងទ្រង់ទ្រាយធំចូលមកប្រទេសឥណ្ឌា។ ការនាំចូលទាំងនេះ តាមរយៈការប្រកាសលេខកូដថា​ HSN ដោយប្រកាសគ្រាប់ស្វាយចន្ទីបន្លំជាចំណីសត្វ ជាសំបកស្វាយចន្ទី ឬជាផលិតផលផ្សេងៗ។ ថ្មីៗនេះ ទើបលេចចេញវិធីសាស្ត្រថ្មីមួយបែបទៀត ដែលគ្រាប់ស្វាយចន្ទីឆៅ ត្រូវបានគេប្រកាសដោយកុហក់ថា ជាស្វាយចន្ទីលីងឆ្អិនទៅវិញ។ លោកបានមានប្រសាសន៍ថា ទីផ្សារក្នុងស្រុកឥឡូវនេះកំពុងជោរជន់ដោយគ្រាប់ស្វាយចន្ទីស្រស់នាំចូលពីប្រទេសវៀតណាម និងនាំចូលមកពីបណ្តាប្រទេសក្នុងទ្វីបអាហ្វ្រិក ចំណែកតំបន់សេដ្ឋកិច្ចពិសេសរបស់ប្រទេសឥណ្ឌា ក៏ត្រូវបានគេប្រើក្នុងគោលបំណងអាក្រក់ ដើម្បីធ្វើជាបណ្តាញលាងគ្រាប់ស្វាយចន្ទីខុសច្បាប់។ យោងតាមលោក […]

កាលវិភាគផ្សព្វផ្សាយ