ក្រុមហ៊ុ​ន​អាម៉េរិកឈានមុខបណ្តាក់ទុន​​៥០០លានដុល្លារ លើគម្រោងចិញ្ចឹមស្វាក្នុង​ខេត្តកំពង់​ធំ

ដោយ ឡុង សារេត​

ខេត្តកំពង់ធំ​៖ ក្រុមហ៊ុន Charles River Laboratories (CRL) ដែលជាក្រុមហ៊ុនអាម៉េរិកឈានមុខមួយ​នៅលើពិភពលោក ក្នុងវិស័យវិទ្យាសាស្រ្ត និងស្រាវជ្រាវវេជ្ជសាស្រ្ត បានបណ្តាក់ទុនប្រមាណ​៥០០លានដុល្លារ​លើគម្រោងចិញ្ចឹមស្វា​ ​ស្ថិតនៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ​។

ថ្លែងនៅក្នុងពិធីអបអរ​សាទរ ការវិនិយោគ​របស់ក្រុមហ៊ុន​ CRL​ នៅថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២៦,ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តី ទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ​មានប្រសាសន៍ថា គម្រោងវិនិយោគចិញ្ចឹមស្វានេះ នឹងនាំមកនូវអត្ថប្រយោជន៍ជាច្រើនជូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ និងប្រទេសកម្ពុជាទាំងមូល តាមរយៈការបង្កើតការងារថ្មីសម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ការបណ្តុះបណ្តាលជំនាញ និងបច្ចេកទេស ការបង្កើនប្រាក់ចំណូល និងការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ ការនាំចូលបច្ចេកវិទ្យាទំនើប និងចំណេះដឹងវិទ្យាសាស្ត្រ ការផ្លាស់ប្តូរចំណេះដឹង និងបទពិសោធវិទ្យាសាស្ត្រ ការកែលម្អស្តង់ដាសុខភាពសត្វ និងសុវត្ថិភាពជីវសាស្ត្រ និងជាពិសេសការពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ និងឧស្សាហកម្មពាក់ព័ន្ធទៅក្នុងតំបន់ និងសកល ក្នុងវិស័យជីវសាស្រ្ត និងសុខាភិបាល ដែលផ្តល់ប្រយោជន៍យ៉ាងធំធេងសម្រាប់មនុស្សជាតិនៅលើពិភពលោក។

​ឯកឧត្តមបានបន្តថា គម្រោងវិនិយោគរបស់ក្រុមហ៊ុន CRL នាពេលនេះ ក៏ដូចជាគម្រោងវិនិយោគផ្សេងៗទៀត ទាំងជាគម្រោងរបស់រដ្ឋ និងទាំងវិស័យឯកជន ដែលគម្រោងខ្លះបាននិងកំពុងអនុវត្ត ហើយគម្រោងខ្លះទៀតកំពុងស្ថិតក្នុងដំណាក់កាលរៀបចំ ដូចជា៖ សួនឧស្សាហកម្មចន្ទី សួនកសិ-ឧស្សាហកម្ម និងការចិញ្ចឹមខ្យង់គុជ ព្រមទាំងគម្រោងអភិវឌ្ឍទេសចរណ៍ វារីវប្បកម្ម ឧស្សាហកម្មកែច្នៃស្រូវ កៅស៊ូ និងដំឡូងមីជាដើម គឺជាការបង្ហាញឱ្យឃើញថា ខេត្តកំពង់ធំកំពុងស្ថិតក្នុងចលនាវិជ្ជមាន ស្របតាមចក្ខុវិស័យរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត គឺលែងឱ្យខេត្តកំពង់ធំ ជាខេត្តទៅហួស មកហួសទៀត ទាំងគម្រោងអភិវឌ្ឍន៍ ការវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍។

​ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត មានប្រសាសន៍ថា ការស្វាគមន៍ និងគាំទ្រការវិនិយោគរបស់ក្រុមហ៊ុន CRL នៅកម្ពុជានាពេលនេះ គឺឆ្លុះបញ្ចាំងឱ្យឃើញនូវការប្តេជ្ញាចិត្តឥតងាករេរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគោរពតាមច្បាប់ បទប្បញ្ញត្តិ ព្រមទាំងអនុសញ្ញាអន្តរជាតិនានាយ៉ាងខ្ជាប់ខ្ជួន ជាពិសេសអនុសញ្ញា CITES ពាក់ព័ន្ធនឹងការចិញ្ចឹម និងការធ្វើពាណិជ្ជកម្មសត្វ។ គម្រោងវិនិយោគដ៏ធំនេះ ក៏ជាបង្គោលចរដ៏សំខាន់មួយ នៃកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងកម្ពុជានិងសហរដ្ឋអាម៉េរិក ក្នុងវិស័យកសិកម្ម វិទ្យាសាស្ត្រ ការស្រាវជ្រាវ និងពាណិជ្ជកម្ម ប្រកបដោយការទទួលខុសត្រូវ និងដើម្បីជាប្រយោជន៍នៃប្រទេសទាំងពីរ ក្នុងភាពជាដៃគូយុទ្ធសាស្ត្ររយៈពេលវែង។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ មានប្រសាសន៍សង្កត់ធ្ងន់ថា “គម្រោងនេះក៏ជាសញ្ញា ឬ សារជូនទៅសមាគមវិនិយោគិនអន្តរជាតិថា កម្ពុជាស្វាគមន៍រាល់ការវិនិយោគល្អៗ ពីគ្រប់មជ្ឈដ្ឋានទាំងអស់ ព្រមទាំងផ្ដល់ប្រព្រឹត្តិកម្មស្មើៗគ្នា ដោយមិនរើសអើង”។

​ឯកឧត្តមបានបង្ហាញនូវជំនឿយ៉ាងមុតមាំថា បន្ទាប់ពីវត្តមានរបស់ក្រុមហ៊ុន CRL នៅក្នុងទឹកដីខេត្តកំពង់ធំ គឺនឹងបន្តមានក្រុមហ៊ុនអាម៉េរិកផ្សេងៗទៀត នឹងធ្វើការសម្រេចចិត្តបណ្តាក់ទុនវិនិយោគនៅកម្ពុជាជាបន្តបន្ទាប់ទៀត ហើយខេត្តកំពង់ធំ ក៏ដូចជាប្រទេសកម្ពុជាទាំងមូល បានត្រៀមខ្លួនជាស្រេចក្នុងការបន្តស្វាគមន៍រាល់ការវិនិយោគរបស់ក្រុមហ៊ុនអាម៉េរិក និងជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែខ្លាំងក្លា បន្ទាប់ពីកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការជាមួយអាមេរិក ក្នុងឆ្នាំ២០២៥ កន្លងទៅ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានស្នើដល់ក្រុមហ៊ុន CRL និងអំពាវនាវដល់កសិដ្ឋានផ្សេងទៀត ដែលកំពុងធ្វើប្រតិបត្តិការចិញ្ចឹមស្វានៅកម្ពុជាទាំងអស់ ត្រូវដំណើរការប្រកបដោយតម្លាភាព និងអនុលោមតាមច្បាប់ឱ្យបានពេញលេញ ព្រោះការចិញ្ចឹមស្វាសម្រាប់ការនាំចេញ ក្នុងគោលដៅបម្រើដល់ការស្រាវជ្រាវវេជ្ជសាស្ត្រ និងជីវសាស្ត្រដែលមានស្តង់ដាកម្រិតសកល ដែលចាំបាច់ត្រូវអនុវត្តដោយគោរពយ៉ាងតឹងរ៉ឹង តាមស្តង់ដាអន្តរជាតិ នៃសុខុមាលភាពសត្វ ក្របខ័ណ្ឌសុវត្ថិភាពជីវសាស្ត្រ ក្រមសីលធម៌វិទ្យាសាស្ត្រ ការការពារបរិស្ថាន និងធនធានធម្មជាតិជាដើម។ ទន្ទឹមនេះ ឯកឧត្តមក៏បានលើកទឹកចិត្តដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងស្ថាប័នពាក់ព័ន្ធ បន្តប្រកាន់ខ្ជាប់នូវគោលការណ៍នេះឱ្យបានម៉ឺងម៉ាត់បំផុត ដើម្បីពង្រឹងកេរ្តិ៍ឈ្មោះរបស់កម្ពុជា។

ក្នុងឱកាសនោះផងដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានអបអរសាទរនិងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន CRL ដែលបានចុះ MOU ជាមួយអង្គភាពប្រឆាំងអំពើពុករលួយ ដែលនេះបង្ហាញឱ្យឃើញពីឆន្ទៈ និងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ក្នុងការគោរពច្បាប់ ការរក្សាភាពស្អាតស្អំ តម្លាភាព និងការបដិសេធរាល់អំពើពុករលួយ ព្រមទាំងមានការទទួលខុសត្រូវសង្គម (CSR) ខ្ពស់ ហើយ​ក៏​បានស្នើដល់ក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ត្រូវបន្តជួយគាំទ្រ ផ្តល់កិច្ចសហការ និងសម្រួលដល់ក្រុមហ៊ុនឱ្យដំណើរការបានល្អប្រសើរ ព្រោះថាបើក្រុមហ៊ុនជោគជ័យ នោះកម្ពុជាក៏ជោគជ័យដូចគ្នា៕


347408859_270914788721123_6466174062231985567_n
ចលនាគាំទ្រផលិតផលក្នុងស្រុក កំពុងជួយឱ្យសិប្បកម្មកែច្នៃមានឱកាសផលិតទំនិញកាន់តែច្រើនឆ្លើយតបតម្រូវការទីផ្សារ

ដោយ ឡុង សារេត ភ្នំពេញ៖ បន្ទាប់ពីប្រជាពលរដ្ឋនៅក្នុងប្រទេសមានចលនាគាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុកលើសលុបជាងផលិតផលនាំចូលពីប្រទេសជិតខាង ចាប់ពីពាក់កណ្តាលឆ្នាំ២០២៥មក គេសង្កេតឃើញម្ចាស់ក្រុមហ៊ុន សហគ្រាស រួមនិងសិប្បកម្មកែច្នៃក្នុងស្រុក មានការពេញចិត្តជាខ្លាំងចំពោះពលរដ្ឋកម្ពុជា ដែលមានគំនិតជាតិនិយមក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ដោយធ្វើឱ្យតម្រូវការផលិតផលនៅលើទីផ្សារមានការកើនឡើងជាលំដាប់។ តួយ៉ាងម្ចាស់សិប្បកម្មកែច្នៃផលិតផលក្នុងស្រុកមួយ នៅខេត្តសៀមរាប ដែលតែងតែនាំយកផលិតផលរបស់ខ្លួនចូលរួមដាក់តាំងបង្ហាញ និងលក់នៅក្នុងពិពិរណ៍នានា នៅក្រុងភ្នំពេញ ជាបន្តបន្ទាប់រហូតទទួលបានការគាំទ្រលើសពីការរំពឹងទុក។ អ្នកស្រី ងី សុវណ្ណធីតា ម្ចាស់សិប្បកម្មស្វាយអង្គរ មានទីតាំងនៅខេត្តសៀមរាប បានឱ្យដឹងថា នៅពេលមានការបិទច្រកព្រំដែនគោក រវាងកម្ពុជា និងថៃ អ្នកស្រីសង្កេតឃើញប្រជាពលរដ្ឋក្នុងស្រុកបានធ្វើពហិការមិនប្រើប្រាស់ផលិតផលនាំចូលពីប្រទេសថៃ ហើយងាកមកគាំទ្រផលិតផលខ្មែរមានច្រើនលើសពីការរំពឹងទុករបស់ម្ចាស់សិប្បកម្ម។ ដូច្នេះក្នុងនាមអ្នកស្រីជាផលិតករម្នាក់ នៅខេត្តសៀមរាប ពិតជាកោតសរសើរប្រជាជននៅទូទាំងប្រទេសកម្ពុជា ដែលមានស្មារតីខ្មែរតែមួយ ខ្មែរស្រលាញ់ខ្មែរ និងបានងាកមកប្រើផលិតផលក្នុងស្រុកយ៉ាងច្រើន ជាហេតុធ្វើឱ្យការបញ្ជាទិញមានសន្ទុះកើនឡើង នៅតាមសិប្បកម្មក្នុងស្រុក។ អ្នកស្រីបន្តទៀតថា ទន្ទឹមនិងប្រជាពលរដ្ឋក្នុងស្រុក នាំគ្នាធ្វើពហិការមិនប្រើប្រាស់ផលិតផលនាំចូលពីប្រទេសថៃ «ក្នុងនាមខ្ញុំជាផលិតករម្នាក់ តែងតែផលិតនូវផលិតផលដោយផ្នោតសំខាន់ទៅលើគុណភាព ដោយធ្វើយ៉ាងណាផលិតផល ដែលពលរដ្ឋទិញយកទៅប្រើប្រាស់ ឬទិញទុកសម្រាប់ទទួលទាននៅគ្រួសារ វាមិនធ្វើឱ្យនប៉ះពាល់ដល់សុខភាព»។ អ្នកស្រីបានមានប្រសាសន៍ទៀតថា ម្យ៉ាងវិញទៀតការគាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុករបស់ប្រជាពលរដ្ឋមួយរយៈចុងក្រោយនេះ បានជះផលជាវិជ្ជមានទៅដល់កសិករដាំដុះ អ្នកកែច្នៃ ក៏ដូចជាចូលរួមទៅដល់ការអភិវឌ្ឍប្រទេសជាតិផងដែរ។ យោងតាមអ្នកស្រី ងី […]

Screenshot 2026-01-16 131948
ពលរដ្ឋដាំបន្លែតាមផ្ទះ ក្រៅពីរកបានប្រាក់ចំណូលហើយ ក៏អាចទុកសម្រាប់បរិភោគក្នុងក្រុមគ្រួសារ

ដោយ ជិន ម៉ាដេប៉ូ កំពង់ស្ពឺ៖ តាមរយៈការកែច្នៃទីធ្លាមុខផ្ទះ និងចំហៀងផ្ទះ ដែលសល់ដីទំនេរចោល បានជួយឱ្យកសិករមួយរូប នៅខេត្តកំពង់ស្ពឺ មិនត្រឹមតែអាចធ្វើកសិកម្មដាំដុះបន្លែច្រើនមុខសម្រាប់ទុកលក់រកចំណូលបន្ថែមប៉ុណ្ណោះទេ ប៉ុន្តែក៏បានជួយឱ្យគាត់អាចទុកបរិភោគបន្លែធម្មជាតិក្នុងក្រុមគ្រួសារថែមទៀត។ ​ក្នុងរងបន្លែខ្វាត់ខ្វែង ដែលមានទំហំប្រមាណ​ជាងមួយពាន់ម៉ែត្រការ៉េ បន្លែប្រមាណជាង១០មុខ ត្រូវបានរីកដុះខៀវបៃតង ល្មមអាចកាត់លក់បាន ធ្វើឱ្យអតិថិជនមិនថា អ្នកភូមិ ឬអ្នកធ្វើដំណើរតាមផ្លូវខ្លះចូលទៅទិញសម្រាប់យកទៅចម្អិនធ្វើម្ហូបអាហារ។ លោក ព្រហ្ម ថា សព្វថ្ងៃរស់នៅភូមិត្បែងប្រជាប់ ឃុំប្រាំបីមុំ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ បានប្រាប់ថា ចៀសវាងទុកទំនេរ ក្រុមគ្រួសាររបស់លោកបាននាំគ្នាសាកល្បងដាំដំណាំជាបន្លែបង្កា នៅលើដីក្បែរផ្ទះ និងមុខផ្ទះ ហើយឥឡូវនេះ បានហុចផលមកគួរជាទីគាប់ចិត្ត។ ក្នុងការដាំត្រឹមតែរយៈពេលមួយខែ ពេលនេះមិនថា ជាស្ពៃ ត្រកួន សណ្តែកកួរជាដើម កំពុងហុចផលល្អណាស់ ដោយលោកអាចកាត់លក់បានរៀងរាល់ថ្ងៃ។ បន្លែមិនថា ជាស្ពៃចង្កឹះ ស្ពៃតឿ ស្ពៃក្រញាញ់ ត្រកួន សណ្តែកកួរ កំពុងផ្លែ លោកអាចកាត់លក់បានយ៉ាងសប្បាយចិត្ត។ ​ក្នុងវ័យ៤០ឆ្នាំប្លាយ លោក ព្រហ្ម ថា បានប្រាប់ឱ្យដឹងដែរថា សម្រាប់ស្ពៃចង្កឹះ ឬស្ពៃតឿ […]

615234279_1288714033281604_6961485560212581339_n
សហព័ន្ធស្រូវអង្ករកម្ពុជានាំយកអំណោយជូនសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី

ភ្នំពេញ៖  ឧកញ៉ា ចាន់ សុឃាំង ប្រធានក្រុមប្រឹក្សាសហព័ន្ធស្រូវអង្ករកម្ពុជា ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងឧកញ៉ា យិន វែងអាន អនុប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា នៅទី១៤ ខែមករា ឆ្នាំ២០២៦នេះ បានដឹកនាំ និងពាំនាំយកនូវអំណោយរបស់មូលនិធិសហព័ន្ធស្រូវអង្ករកម្ពុជា ជូនសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តាមរយៈយុវជនគណបក្សថ្នាក់កណ្ដាល ដើម្បីចែកជូនវីរៈកងទ័ព និងបងប្អូនប្រជាពលរដ្ឋភៀសសឹក។ នៅក្នុងនោះ អំណោយដែលមូលនិធិសហព័ន្ធស្រូវអង្ករកម្ពុជាបានរៀបចំរួមមានអង្ករចំនួន១០តោន, ទឹកសុទ្ធចំនួន ៥០០កេស, ទឺកស៊ីអុីវចំនួន៥០០យួរ, មីចំនួន៥០០កេស, និងត្រីខកំប៉ុងចំនួន៥០កេសធំ។ លើសពីនេះឧកញ៉ា ចាន់ សុឃាំង ប្រធានក្រុមប្រឹក្សាសហព័ន្ធស្រូវអង្ករកម្ពុជា ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងឧកញ៉ា យិន វែងអាន អនុប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា ក៏បានចូលរួមបន្ថែមនូវអំណោយពីក្រុមហ៊ុនផ្ទាល់ខ្លួនផងដែរ ក្នុងនោះមានក្រុមហ៊ុន ស៊ីធី រ៉ាយស៍ អ៊ឹមផត អិចផត ខូអីលធីឌី បានចូលរួម អង្ករចំនួន១០តោន […]

fv-2
តម្លៃអង្ករជាមធ្យមរបស់ជប៉ុន បានហក់ឡើងដល់កម្រិតខ្ពស់បំផុតម្តងទៀត

តូក្យូ៖ យោងតាមទិន្នន័យរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរបស់ជប៉ុន បានឱ្យដឹងថា បន្ទាប់ពីបានធ្លាក់ចុះបន្តិចបន្តួច តម្លៃអង្ករជាមធ្យមរបស់ប្រទេសជប៉ុន បានហក់ឡើងដល់កម្រិតខ្ពស់បំផុតម្តងទៀត​ នៅក្នុងដើមខែមករា ឆ្នាំ២០២៦នេះ។ សារព័ត៌មាន ជែបផែន ថែមស៍ បានកស្រង់ទិន្នន័យរបស់ក្រសួង​​ ដែលបានចេញផ្សាយកាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ ដោយបានបង្ហាញថា នៅចុងសប្តាហ៍មុនតម្លៃអង្ករជាមធ្យម ដែលបានលក់នៅផ្សារទំនើបប្រហែល១,០០០កន្លែង នៅទូទាំងប្រទេសជប៉ុន បានឡើងថ្លៃចំនួន៩៣យ៉េន ឬស្មើនឹង០,៥៨ដុល្លារបើធៀបនឹងសប្តាហ៍មុន គឺឡើងដល់៤,៤១៦យ៉េន ឬស្មើនឹង២៧,៧២ដុល្លារ ក្នុងអង្ករប្រាំគីឡូក្រាម។ ដូច្នេះ បើគិតតម្លៃអង្ករក្នុងមួយគីឡូក្រាម គឺ៨៨៣,២យ៉េន ឬស្មើនឹង៥,៥៤ដុល្លារ។ គិតត្រឹមថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ ដែលទើបតែកន្លងមកថ្មីៗនេះ តម្លៃអង្ករជប៉ុន ជាមធ្យមបានធ្លាក់ចុះ១៤យ៉េន ឬស្មើនឹង០,០៨៨ដុល្លារ មកនៅត្រឹមតម្លៃ៤,៣២៣យ៉េន ឬស្មើនឹង២៧,១៤ដុល្លារ ក្នុងអង្ករប្រាំគីឡូក្រាម។ នៅក្នុងរបាយការណ៍នាសប្តាហ៍ចុងក្រោយនេះ តម្លៃអង្ករស្រូវថ្មី បានកើនឡើងថ្លៃវិញចំនួន២១យ៉េន ឬស្មើនឹង០,១៣ដុល្លារ គឺដល់តម្លៃ៤,៥១៦យ៉េន ឬស្មើនឹង២៨,៣៥ដុល្លារ ក្នុងអង្ករប្រាំគីឡូក្រាម។ នៅក្នុងដើមខែមករា ឆ្នាំ២០២៦នេះ អង្ករលក់នៅតាមទីផ្សារក្នុងប្រទេសជប៉ុន គឺ៧៤ភាគរយ គឺជាអង្ករស្រូវថ្មី។ ចំណែកការអង្កេតដាច់ដោយឡែកមួយទៀត ក្នុងចំណោមផ្សារទំនើបប្រហែល១២០០កន្លែង បានបង្ហាញថា […]

កាលវិភាគផ្សព្វផ្សាយ