សមាគមស្វាយចន្ទីឥណ្ឌា ព្រួយបារម្ភពីការនាំចូលគ្រាប់ស្វាយចន្ទីខុសច្បាប់ពីបរទេស

image_2026-01-14_09-08-53

ញូវដេលី៖ សមាគមស្វាយចន្ទីឥណ្ឌា បានលើកឡើងពីការនាំចូលគ្រាប់ស្វាយចន្ទីខុសច្បាប់កាន់តែច្រើន ជាពិសេសការនាំចូលពីប្រទេសវៀតណាម និងពីប្រទេសក្នុងទ្វីបអាហ្វ្រិក ដោយប្រកាសពន្ធជាផលិតផលមិនមែនគ្រាប់ស្វាយចន្ទី ដើម្បីគេចវេសពីបម្រាមរបស់ប្រទេសឥណ្ឌា។

សមាគមនបានចោទថា ការនាំចូលទាំងនេះកំពុងបំផ្លាញឧស្សាហកម្មស្វាយចន្ទីក្នុងស្រុក តាមរយៈការបំភាន់ភ្នែកអ្នកប្រើប្រាស់ និងគំរាមកំហែងដល់ជីវភាពរស់នៅរបស់ស្ត្រីកម្មករជាងមួយសែននាក់។

សមាគមបានជំរុញឱ្យក្រសួងពាណិជ្ជកម្មឥណ្ឌា ចាត់វិធានការជាបន្ទាន់ដើម្បីទប់ស្កាត់ការធ្វើពាណិជ្ជកម្មនាំចូលផលិតផលខុសច្បាប់ ដើម្បីការពារអ្នកកែច្នៃក្នុងស្រុក។

ទីផ្សារក្នុងប្រទេសឥណ្ឌាឥឡូវនេះកំពុងជោរជន់ដោយគ្រាប់ស្វាយចន្ទីនាំចូលពីប្រទេសវៀតណាម និងនាំចូលពីបណ្តាប្រទេសក្នុងទ្វីបអាហ្វ្រិក ចំណែកតំបន់សេដ្ឋកិច្ចពិសេស ក៏ត្រូវបានប្រើប្រាស់ខុសគោលដៅផងដែរ ដើម្បីបម្រើការនាំចូលផលិតស្វាយចន្ទីខុសច្បាប់។

ដោយពិនិត្យពីការក្លែងបន្លំនាំចូលគ្រាប់ស្វាយចន្ទីពីបរទេស សមាគមស្វាយចន្ទីឥណ្ឌាទាំងអស់បានជំរុញឱ្យក្រសួងពាណិជ្ជកម្ម​ធ្វើអន្តរាគមន៍ភ្លាមៗ និងចាត់វិធានការដើម្បីការពារវិស័យកែច្នៃស្វាយចន្ទីក្នុងស្រុក ព្រោះសកម្មភាពនាំចូលគ្រាប់ស្វាយចន្ទីខុសច្បាប់កំពុងតែមានសន្ទុះខ្លាំងឡើងៗ។

ក្នុងលិខិតផ្ញើជូនរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឥណ្ឌា លោក រ៉ាម៉ាគ្មឹស្នាន់ (M. Ramakrishnan) លេខាធិការសមាគម បានឱ្យដឹងថា ឧស្សាហកម្មស្វាយចន្ទីឥណ្ឌាកំពុងស្ថិតក្រោមភាពតានតឹងយ៉ាងខ្លាំង ដោយសារតម្លៃស្វាយចន្ទីឡើងខ្ពស់ខុសប្រក្រតី ខណៈតម្រូវការគ្រាប់ស្វាយចន្ទីក្នុងស្រុកនៅតែមានភាពយឺតយ៉ាវ ដែលធ្វើឱ្យការកែច្នៃស្វាយចន្ទីមានលក្ខណៈត្បិតត្បៀតសម្រាប់អង្គភាពមួយចំនួនធំនៅទូទាំងប្រទេសឥណ្ឌា។

លោកលេខាសមាគមបានលើកឡើងទៀតថា កត្តាចម្បងនៅពីក្រោយទីផ្សារក្នុងស្រុកចុះខ្សោយ គឺការនាំចូលគ្រាប់ស្វាយចន្ទីខុសច្បាប់ក្នុងទ្រង់ទ្រាយធំចូលមកប្រទេសឥណ្ឌា។ ការនាំចូលទាំងនេះ តាមរយៈការប្រកាសលេខកូដថា​ HSN ដោយប្រកាសគ្រាប់ស្វាយចន្ទីបន្លំជាចំណីសត្វ ជាសំបកស្វាយចន្ទី ឬជាផលិតផលផ្សេងៗ។ ថ្មីៗនេះ ទើបលេចចេញវិធីសាស្ត្រថ្មីមួយបែបទៀត ដែលគ្រាប់ស្វាយចន្ទីឆៅ ត្រូវបានគេប្រកាសដោយកុហក់ថា ជាស្វាយចន្ទីលីងឆ្អិនទៅវិញ។

លោកបានមានប្រសាសន៍ថា ទីផ្សារក្នុងស្រុកឥឡូវនេះកំពុងជោរជន់ដោយគ្រាប់ស្វាយចន្ទីស្រស់នាំចូលពីប្រទេសវៀតណាម និងនាំចូលមកពីបណ្តាប្រទេសក្នុងទ្វីបអាហ្វ្រិក ចំណែកតំបន់សេដ្ឋកិច្ចពិសេសរបស់ប្រទេសឥណ្ឌា ក៏ត្រូវបានគេប្រើក្នុងគោលបំណងអាក្រក់ ដើម្បីធ្វើជាបណ្តាញលាងគ្រាប់ស្វាយចន្ទីខុសច្បាប់។

យោងតាមលោក រ៉ាម៉ាគ្មឹស្នាន់ បានឱ្យដឹងទៀតថា ការនាំចូលខុសច្បាប់ទាំងនេះបានបោកបញ្ឆោតអ្នកប្រើប្រាស់ក្នុងស្រុក ដោយដាក់តាំងលក់ថា ជាផលិតផលគ្រាប់ស្វាយចន្ទីរបស់ឥណ្ឌា ដែលបង្កឱ្យមានការព្រួយបារម្ភអំពីសុវត្ថិភាពចំណីអាហារ និងធ្វើឱ្យខូចឈ្មោះផលិតផលក្នុងស្រុក។ ផលិតផលគ្រាប់ស្វាយចន្ទីនាំចូលនេះមិនត្រឹមតែមានតម្លៃថោកប៉ុណ្ណោះទេ ប៉ុន្តែក៏មានគុណភាពអន់ផងដែរ បើប្រៀបធៀបទៅនឹងផលិតផលគ្រាប់ស្វាយចន្ទីរបស់ឥណ្ឌា។

លោកបានបន្តថា ស្ថានភាពបែបនេះប្រឈមនឹងការបិទរោងចក្រកែច្នៃផ្នែកវិស័យកសិឧស្សាហកម្ម ដែលពឹងផ្អែកយ៉ាងខ្លាំងលើកម្លាំងពលកម្មក្នុងស្រុក និងបង្កការគំរាមកំហែងដល់ជីវភាពរស់នៅរបស់ស្ត្រីកម្មករជាងមួយសែននាក់ នៅទូទាំងប្រទេសឥណ្ឌា។

សមាគមស្វាយចន្ទីឥណ្ឌា បានជំរុញឱ្យក្រសួងពាណិជ្ជកម្មធានាឱ្យបាននូវការផ្ទៀងផ្ទាត់លេខកូដឈ្មោះ HSN ឱ្យបានតឹងរ៉ឹងបំផុត ដើម្បីបង្កើនការផ្ទៀងផ្ទាត់ជាមួយភ្នាក់ងារគយនៅកំពង់ផែ និងការពារការប្រើតំបន់សេដ្ឋកិច្ចពិសេសជាបណ្តាញលាងគ្រាប់ស្វាយចន្ទីខុសច្បាប់។ ជំហានបន្ទាប់ៗទៀត គួរអនុវត្តឱ្យបានម៉ឺងម៉ាត់ ដើម្បីការពារអ្នកប្រើប្រាស់ឱ្យរួចផុតពីផលិតផលបន្លំឈ្មោះ និងមិនមានគុណភាពអន់ ដោយធានាបាននូវការធ្វើពាណិជ្ជកម្មដោយយុត្តិធម៌ ដើម្បីការពារអ្នកកែច្នៃនៅក្នុងប្រទេសឥណ្ឌា៕


646128262_1375705327933085_4729764373008512140_n
ឯកឧត្ដមបណ្ឌិត កៅ ថាច ដឹកនាំសហការីចុះសិក្សាស្វែងយល់ពីបច្ចេកវិទ្យាផលិតទឹកស្អាត ដើម្បីបម្រើឱ្យវិស័យកសិកម្ម នៅទីក្រុងក្វាងចូវ ប្រទេសចិន

ក្រុងក្វាងចូវ៖ នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំសហការីចុះទស្សនកិច្ចសិក្សា និងស្វែងយល់ពីខ្សែច្រវាក់ផលិតកម្មនៅក្រុមហ៊ុនកែច្នៃទឹកស្អាត Lanjing SWIROLVA។ ​ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្ដមបណ្ឌិតបានផ្ដោតសំខាន់លើការសិក្សាពីបច្ចេកវិទ្យាផលិតទឹកស្អាត ដើម្បីយកមកប្រើប្រាស់ក្នុងវិស័យកសិកម្ម រួមមានការដាំដុះ និងការចិញ្ចឹមសត្វ។ ទន្ទឹមនឹងនោះ ឯកឧត្ដមបណ្ឌិតក៏បានពិភាក្សាជាមួយក្រុមហ៊ុនអំពីលទ្ធភាពបច្ចេកទេសក្នុងការកែច្នៃអណ្តូងទឹកនៅតាមតំបន់ជនបទ ឱ្យក្លាយជាប្រភពទឹកស្អាតដែលមានសុវត្ថិភាព សម្រាប់បម្រើដល់ការរស់នៅ និងការប្រកបរបរកសិកម្មជាលក្ខណៈគ្រួសារ សំដៅធានាឱ្យបាននូវទិន្នផលខ្ពស់ និងចូលរួមលើកកម្ពស់សេដ្ឋកិច្ចគ្រួសារនៅតាមទីជនបទឱ្យកាន់តែប្រសើរឡើង៕

photo_2026-03-02_21-44-20 (2)
វេទិកាកសិកម្មកម្ពុជា ពិភាក្សារួមគ្នា ដើម្បីរកដោះស្រាយ និងត្រៀមវិធានការសម្រាប់ជំរុញគាំទ្រដល់វិស័យកសិកម្មកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសហប្រធានក្រុមការងារ “ក” និងក្រុមការងារ “ឈ” តំណាងផ្នែករដ្ឋាភិបាល កាលថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំ វេទិកាកសិកម្មកម្ពុជាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងអ្នកជំនាញកសិកម្ម។ វេទិកាកសិកម្មកម្ពុជានេះក៏បាន​​ពិភាក្សារួមគ្នារកដោះស្រាយ ត្រៀមវិធានការសម្រាប់ជំរុញគាំទ្រដល់វិស័យកសិកម្មកម្ពុជា ក៏មានការចូលរួមផងដែរ ពីសំណាក់តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល, ក្រុមការងារពាក់ព័ន្ធនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, តំណាងក្រុមហ៊ុន សមាគមឯកជន និងអ្នកពាក់ព័ន្ធជាច្រើនទៀតផងដែរ។​ ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអនុសហប្រធានក្រុមការងារ “ក” “ផ្នែកកសិកម្ម និងកសិឧស្សាហកម្ម” ផ្នែកឯកជន និងឧកញ៉ា ចាន់ សុឃាំង សហប្រធានក្រុមការងារ “ឈ” “ផ្នែកស្រួវអង្ករ” ផ្នែកឯកជន រួមនឹងសមាជិកសភាពាណិជ្ជកម្មកម្ពុជាពាក់ព័ន្ធ បានអញ្ជើញចូលរួមក្នុងកម្មវិធី វេទិកាកសិកម្មកម្ពុជានេះផងដែរ។ សូមជម្រាបជូនថា ក្នុងឆ្នាំ២០២៥ វិស័យកសិម្មបានចូលរួមចំណែកប្រមាណ១៦,១ភាគរយ ​ក្នុងផលិតផលសរុបក្នុងស្រុកដោយមានការផ្លាស់ប្តូរឆ្នាំគោល ២០០០ […]

images
កសិករចិញ្ចឹមគោក្នុងប្រទេសអូស្ត្រាលី នឹងរងគ្រោះពីអត្រាពន្ធនាំចូលខ្ពស់ពេករបស់ចិន

កង់បេរ៉ា៖ កសិករចិញ្ចឹមគោនៅប្រទេសអូស្ត្រាលី អាចព្រួយបារម្ភចំពោះផលប៉ះពាល់ពីការសម្រេចចិត្តភ្លាមៗរបស់ប្រទេសចិន ក្នុងការដំឡើងពន្ធនាំចូលសាច់គោអូស្ត្រាលីរហូតដល់៥៥ភាគរយ ដែលជាវិធានការថ្មីមួយធ្វើឱ្យឧស្សាហកម្មសាច់គោរបស់អូស្ត្រាលី មានការព្រួយបារម្ភ និងធ្វើឱ្យពាណិជ្ជកម្មមានតម្លៃទឹកប្រាក់រាប់ពាន់លានដុល្លារប្រឈមនឹងហានិភ័យ។ រដ្ឋាភិបាលចិនបានប្រកាសថា ខ្លួននឹងអនុវត្តវិធានការការពារកសិករក្នុងស្រុក តាមរយៈយកពន្ធបន្ថែមលើការនាំចូលសាច់គោពីប្រទេសនានា រួមទាំងអូស្ត្រាលី នៅពេលសាច់នាំចូលនោះច្រើនលើសពីកូតាកំណត់។ ការសម្រេចចិត្តនេះមានគោលបំណងដើម្បីការពារកសិករ និងអ្នកផលិតក្នុងស្រុករបស់ចិន ប៉ុន្តែក្រុមឧស្សាហកម្មសាច់គោអូស្ត្រាលី បានព្រមានថា ការដំឡើងពន្ធនេះអាចធ្វើឱ្យផលិតកម្មសាច់គោរបស់ប្រទេសអូស្ត្រាលីធ្លាក់ចុះ និងធ្វើឱ្យតម្លៃគោរស់ក្នុងកសិដ្ឋានចុះថោកផងដែរ។ ក្រោមការរៀបចំកូតាថ្មីនេះ ប្រទេសអូស្រ្តាលីបានរៀនចំបែងចែកសាច់គោចំនួន២០៥ ០០០តោន ក្រោមកូតានាំចូលសរុប២,៧លានតោនរបស់ចិនសម្រាប់ឆ្នាំ២០២៦។ ការនាំចេញលើសពីកម្រិតកូតាកំណត់នេះនឹងត្រូវបង់ពន្ធគយរហូតដល់៥៥ភាគរយសម្រាប់រយៈពេលបីឆ្នាំខាងមុខ។ ការប៉ាន់ប្រមាណរបស់ឧស្សាហកម្មសាច់គោបង្ហាញថា ការរឹតបន្តឹងនេះអាចកាត់បន្ថយការនាំចេញសាច់គោរបស់អូស្រ្តាលីទៅកាន់ប្រទេសចិនប្រហែលមួយភាគបី បើធៀបនឹងឆ្នាំ២០២៥ ដែលស្មើនឹងការខាតបង់ពាណិជ្ជកម្មប្រចាំឆ្នាំជាង១ ០០០លានដុល្លារ។ អ្នកផលិតសាច់គោប្រណីតប្រភេទ អែងហ្គឹស (Angus) និងសាច់គោជប៉ុន វ៉ែកគ្យូ (Wagyu) ត្រូវបានគេរំពឹងថា នឹងរងផលប៉ះពាល់ខ្លាំងបំផុត ដែលមានន័យថា កសិករចិញ្ចឹមសាច់គោនៅអូស្ត្រាលីជាច្រើននឹងរងផលប៉ះពាល់។ ប្រទេសចិននៅតែជាទិសដៅនាំចេញសាច់គោដ៏មានតម្លៃបំផុតមួយរបស់អូស្ត្រាលី ជាពិសេសសម្រាប់ការកាត់បន្ថយតម្លៃបន្ថែមខ្ពស់ ហើយការរអាក់រអួលណាមួយ ត្រូវបានគេរំពឹងថា នឹងកើតមាននៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់។ វិធានការដំឡើងពន្ធនេះ ក៏បានបង្កឱ្យមានការសង្ស័យចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអូស្ត្រាលី និងចិន ដែលត្រូវបានចុះហត្ថលេខា ក្នុងឆ្នាំ២០១៥។ ខណៈពេលប្រទេសនាំចេញសាច់គោផ្សេងទៀត ក៏ត្រូវជាប់កូតាផងដែរ ក្រុមឧស្សាហកម្ម និងសម្ព័ន្ធបក្សប្រឆាំងនៅក្នុងប្រទេសអូស្ត្រាលី បានអះអាងថា វិធានការការពារនេះបំពានលើស្មារតីនៃកិច្ចព្រមព្រៀងនេះ។ ប៉ុន្តែ […]

photo_2026-03-03_10-47-48
ព្រឹត្តិការណ៍ប្រកួតសិល្បៈឡាតេអាតជើងឯកអន្តរជាតិលើកទី១ ឆ្នាំ២០២៦ នឹងប្រព្រឹត្តពីថ្ងៃទី២៨ -២៩ ខែមីនាខាងមុខ​​

ភ្នំពេញ៖ ដើម្បីរឹតចំណងមិត្តភាពកម្ពុជា-ចិន សូមជូនព្រឹត្តិការណ៍ប្រកួតសិល្បៈឡាតេអាតជើងឯកអន្តរជាតិ International Championships Latte Art (ICLA) លើកទី១ ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តពីថ្ងៃទី២៨ -២៩ ខែមីនា ខាងមុខ​​នេះ។ ក្រុមហ៊ុន CICC មានកិត្តិយស សូមជម្រាបជូនដំណឹងដល់ម្ចាស់អាជីវកម្ម និងសេវាកម្មទេសចរណ៍ អ្នកលក់កាហ្វេ អ្នកផ្គត់ផ្គង់គ្រឿងសម្ភារកាហ្វេ អ្នកជំនាញឆុងកាហ្វេ អ្នកចូលចិត្តទទួលទានកាហ្វេ និងសាធារណជនទាំងអស់ មេត្តាជ្រាបថា ព្រឹត្តិការណ៍ប្រកួត សិល្បៈឡាតេអាតជើងឯកអន្តរជាតិ International Championships Latte Art (ICLA) លើកទី១ ឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៨ ២៩ ខែមីនា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ ព្រឹត្តិការណ៍ដ៏ទាក់ទាញនេះ រៀបចំឡើងដោយអង្គការ CICC, ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ជាព្រឹត្តិការណ៍លើសពីការប្រកួតធម្មតា ហើយព្រឹត្តិការណ៍នេះនឹងក្លាយជាវេទិកាយុទ្ធសាស្ត្រសម្រាប់ការ តភ្ជាប់ទីផ្សារកាហ្វេ ដែលកំពុងមានការរីកចម្រើននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាមួយនឹងធនធានឧស្សាហកម្មកាហ្វេសកល។ ព្រឹត្តិការណ៍នេះរៀបចំឡើងក្រោមប្រធានបទ“Coffee United Us”ក្នុងគោលបំណងលើកកម្ពស់ […]

កាលវិភាគផ្សព្វផ្សាយ