ក្រុមហ៊ុន​​ វ៉ាន់លី ថាយអឺ ដាក់ឱ្យដំណើរការ​ជាផ្លូវការរោងចក្រ​​ផលិតសំបកកង់រថយន្តដំណាក់កាលទី១​​នៅកម្ពុជា

photo_2026-01-13_09-40-35

ដោយ ឡុង សារេត​

ខេត្តស្វាយរៀង៖ ​បន្ទាប់ពីបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី​១២ ខែមករា ឆ្នាំ​២០២៥​ ក្រុមហ៊ុន វ៉ាន់លី ថាយអឺ (Wanli Tire) បាន​ដាក់ឱ្យដំណើរការជាផ្លូវការ​នូវរោងចក្រ​ផលិតសំបកកង់រថយន្ត​ ដំណាក់កាលទី​១របស់ខ្លួន​ ដើម្បីបង្ហាញអំពីទំនុកចិត្តយ៉ាងជ្រាលជ្រៅ​លើបរិយាកាស​វិនិយោគនៅកម្ពុជា​។​

​យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)នៅថ្ងៃទី​១២ ខែមករា ឆ្នាំ​២០២៦នេះ​ ឯកឧត្តម ស៊ុន ចាន់ថុល តំណាងដ៏ខ្ពង់ខ្ពស់សម្តេច​មហាបវរធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ​បានអញ្ចើញ​ជាអធិបតីក្នុងពិធី​សម្ពោធដាក់ឱ្យដំណើរការ​ជាផ្លូវការដំណាក់កាលទី​១​នៃរោងចក្រ​ផលិតសំបកកង់រថយន្ត​ វ៉ាន់លី ថាយអឺ​។

​បើតាម CDCបានឱ្យដឹង​ថា ការសម្រេចចិត្តបោះទុនវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសស៊ីនបាវិត នៃខេត្តស្វាយរៀងនេះ គឺជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីរបស់ក្រុមហ៊ុន វ៉ាន់លី ថាយអឺ ក្នុងការជ្រើសរើសយកទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ជាមូលដ្ឋានផលិតកម្មដំបូងបង្អស់របស់ខ្លួននៅក្រៅប្រទេស។

សមិទ្ធផលដ៏ត្រចះត្រចង់នាថ្ងៃនេះ មិនមែនជារឿងចៃដន្យនោះទេ ប៉ុន្តែគឺជាផ្លែផ្កា ដែលប្រសូត្រចេញពីឆន្ទៈមោះមុតនៃកិច្ចពិភាក្សាទ្វេភាគី ក្នុងបេសកកម្មគោះទ្វារវិនិយោគ របស់គណៈប្រតិភូកម្ពុជា ដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី នៅរោងចក្រផ្ទាល់ ក្នុងទីក្រុងក្វាងចូវ សាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣។

​ក្នុងឱកាសនោះដែរ​,​ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសម្តែងនូវក្តីសោមនស្សរីករាយ ដោយទទួលបានបុព្វសិទ្ធិពីសំណាក់សម្តេចធិបតីនាយករដ្ឋមន្ត្រី ក្នុងការធ្វើជាអធិបតីក្នុងពិធីសម្ពោធដ៏មហោឡារិកនាឱកាសនេះ និងថែម​ទាំងបានថ្លែងអំណរគុណ ការកោតសរសើរ និងការវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន និងគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់សហការគ្នា ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់រហូតសម្រេចបាននូវសមិទ្ធផលគួរជាទីមោទនៈមួយនេះ។

តាមរយៈវេទិកានេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញនូវការត្រៀមលក្ខណៈរួចរាល់ជាស្រេចរបស់កម្ពុជា ក្នុងការទទួលស្វាគមន៍រាល់ការវិនិយោគពីបរទេស តាមរយៈសុខសន្តិភាព ស្ថិរភាពនយោបាយ កម្លាំងពលកម្មវ័យក្មេង និងការបង្កលក្ខណៈងាយស្រួល ការផ្តល់ការគាំពារ ព្រមទាំងការធានានូវបរិយាកាសធុរកិច្ចប្រកបដោយតម្លាភាព និងប្រសិទ្ធភាពខ្ពស់បំផុត ជាមួយនឹងចាប់យកឌីជីថលូបនីយកម្មសម្រាប់កំណែទម្រង់នានា។

ឯកឧត្តមក៏បានរំលេចដែរថា កម្ពុជាមានឧត្តមភាពនៃការប្រកួតប្រជែងលើឆាកអន្តរជាតិខ្ពស់ តាមរយៈ (១)-ការបំបែកកំណត់ត្រាការអនុម័តគម្រោងវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងកម្រិតខ្ពស់បំផុត ក្នុងរយៈពេលពីរឆ្នាំជាប់ៗគ្នា ដែលមិនធ្លាប់មានពីមុនមក បានឆ្លុះបង្ហាញពីសន្ទុះនៃទំនុកចិត្តវិនិយោគ និង (២)-ការណ៍ដែលកម្ពុជាជាប្រទេសទី១ក្នុងសកលលោក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការជាមួយសហរដ្ឋអាម៉េរិក ដែលនឹងផ្តល់នូវភាពប្រាកដប្រជាសម្រាប់រាល់ការវិនិយោគនៅកម្ពុជា ដើម្បីផ្គត់ផ្គង់ការនាំចេញទៅកាន់ទីផ្សារដ៏ធំរបស់អាម៉េរិក។

​ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល​ បានបង្ហាញនូវសុទិដ្ឋិនិយមយ៉ាងមុតមាំថា «វត្តមានរបស់ក្រុមហ៊ុន វ៉ាន់លី ថាយអឺ លើទឹកដីកម្ពុជានាពេលនេះ មិនត្រឹមតែជាជោគជ័យនៃអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែក្រុមហ៊ុននឹងក្លាយជានិមិត្តរូបនៃភាពជោគជ័យ និងជាសាក្សីរស់ក្នុងការចែករំលែកបទពិសោធន៍ដ៏ឧត្តម ក៏ដូចជាផ្សព្វផ្សាយនូវតថភាពវិជ្ជមាននានានៃបរិយាកាសវិនិយោគនៅកម្ពុជាទៅកាន់ពិភពលោក។ ដូច្នេះ​ជោគជ័យរបស់ក្រុមហ៊ុន វ៉ាន់លី ថាយអឺ គឺជាការបង្កើនទំនុកចិត្ត ដើម្បីទាក់ទាញបណ្តាញវិនិយោគិន និងសហគមន៍ធុរកិច្ចចិនកាន់តែច្រើនសន្ធឹកសន្ធាប់ ឱ្យបន្តមកបណ្តាក់ទុននៅកម្ពុជា ដែលនឹងជួយរុញច្រានសេដ្ឋកិច្ចជាតិឱ្យកាន់តែមានសន្ទុះខ្លាំងក្លាថែមទៀត»។

​គួរបញ្ជាក់ដែរថា៖ ដំណើរការនៃរោងចក្រ វ៉ាន់លី ថាយអឺ ដំណាក់កាលទី១ នេះ នឹងផ្តល់ផលប្រយោជន៍ជាច្រើនដល់កម្ពុជា ​៖ (១)-ផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋរាប់ពាន់កន្លែង ព្រមទាំងការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យាទំនើបដល់កម្មករ និយោជិតខ្មែរ, (២)-ការជំរុញវិស័យកសិកម្ម ផ្នែកដំណាំកៅស៊ូ ដែលរោងចក្រនេះនឹងក្លាយជាទីផ្សារដ៏សំខាន់សម្រាប់ស្រូបយកវត្ថុធាតុដើមកៅស៊ូធម្មជាតិក្នុងស្រុក ដែលជួយលើកកម្ពស់ជីវភាពកសិករកៅស៊ូកម្ពុជា, (៣)- ការធ្វើពិពិធកម្មឧស្សាហកម្ម តាមរយៈការប្រែក្លាយកម្ពុជាពីការផលិតសម្លៀកបំពាក់ និងស្បែកជើង ទៅជាមជ្ឈមណ្ឌលផលិតគ្រឿងបន្លាស់រថយន្ត និងឧស្សាហកម្មធុនធ្ងន់, និង (៤)- កំណើនការនាំចេញ និងការបង្កើនទំហំពាណិជ្ជកម្មក្រៅប្រទេស៕


646128262_1375705327933085_4729764373008512140_n
ឯកឧត្ដមបណ្ឌិត កៅ ថាច ដឹកនាំសហការីចុះសិក្សាស្វែងយល់ពីបច្ចេកវិទ្យាផលិតទឹកស្អាត ដើម្បីបម្រើឱ្យវិស័យកសិកម្ម នៅទីក្រុងក្វាងចូវ ប្រទេសចិន

ក្រុងក្វាងចូវ៖ នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំសហការីចុះទស្សនកិច្ចសិក្សា និងស្វែងយល់ពីខ្សែច្រវាក់ផលិតកម្មនៅក្រុមហ៊ុនកែច្នៃទឹកស្អាត Lanjing SWIROLVA។ ​ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្ដមបណ្ឌិតបានផ្ដោតសំខាន់លើការសិក្សាពីបច្ចេកវិទ្យាផលិតទឹកស្អាត ដើម្បីយកមកប្រើប្រាស់ក្នុងវិស័យកសិកម្ម រួមមានការដាំដុះ និងការចិញ្ចឹមសត្វ។ ទន្ទឹមនឹងនោះ ឯកឧត្ដមបណ្ឌិតក៏បានពិភាក្សាជាមួយក្រុមហ៊ុនអំពីលទ្ធភាពបច្ចេកទេសក្នុងការកែច្នៃអណ្តូងទឹកនៅតាមតំបន់ជនបទ ឱ្យក្លាយជាប្រភពទឹកស្អាតដែលមានសុវត្ថិភាព សម្រាប់បម្រើដល់ការរស់នៅ និងការប្រកបរបរកសិកម្មជាលក្ខណៈគ្រួសារ សំដៅធានាឱ្យបាននូវទិន្នផលខ្ពស់ និងចូលរួមលើកកម្ពស់សេដ្ឋកិច្ចគ្រួសារនៅតាមទីជនបទឱ្យកាន់តែប្រសើរឡើង៕

photo_2026-03-02_21-44-20 (2)
វេទិកាកសិកម្មកម្ពុជា ពិភាក្សារួមគ្នា ដើម្បីរកដោះស្រាយ និងត្រៀមវិធានការសម្រាប់ជំរុញគាំទ្រដល់វិស័យកសិកម្មកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសហប្រធានក្រុមការងារ “ក” និងក្រុមការងារ “ឈ” តំណាងផ្នែករដ្ឋាភិបាល កាលថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំ វេទិកាកសិកម្មកម្ពុជាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងអ្នកជំនាញកសិកម្ម។ វេទិកាកសិកម្មកម្ពុជានេះក៏បាន​​ពិភាក្សារួមគ្នារកដោះស្រាយ ត្រៀមវិធានការសម្រាប់ជំរុញគាំទ្រដល់វិស័យកសិកម្មកម្ពុជា ក៏មានការចូលរួមផងដែរ ពីសំណាក់តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល, ក្រុមការងារពាក់ព័ន្ធនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, តំណាងក្រុមហ៊ុន សមាគមឯកជន និងអ្នកពាក់ព័ន្ធជាច្រើនទៀតផងដែរ។​ ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអនុសហប្រធានក្រុមការងារ “ក” “ផ្នែកកសិកម្ម និងកសិឧស្សាហកម្ម” ផ្នែកឯកជន និងឧកញ៉ា ចាន់ សុឃាំង សហប្រធានក្រុមការងារ “ឈ” “ផ្នែកស្រួវអង្ករ” ផ្នែកឯកជន រួមនឹងសមាជិកសភាពាណិជ្ជកម្មកម្ពុជាពាក់ព័ន្ធ បានអញ្ជើញចូលរួមក្នុងកម្មវិធី វេទិកាកសិកម្មកម្ពុជានេះផងដែរ។ សូមជម្រាបជូនថា ក្នុងឆ្នាំ២០២៥ វិស័យកសិម្មបានចូលរួមចំណែកប្រមាណ១៦,១ភាគរយ ​ក្នុងផលិតផលសរុបក្នុងស្រុកដោយមានការផ្លាស់ប្តូរឆ្នាំគោល ២០០០ […]

images
កសិករចិញ្ចឹមគោក្នុងប្រទេសអូស្ត្រាលី នឹងរងគ្រោះពីអត្រាពន្ធនាំចូលខ្ពស់ពេករបស់ចិន

កង់បេរ៉ា៖ កសិករចិញ្ចឹមគោនៅប្រទេសអូស្ត្រាលី អាចព្រួយបារម្ភចំពោះផលប៉ះពាល់ពីការសម្រេចចិត្តភ្លាមៗរបស់ប្រទេសចិន ក្នុងការដំឡើងពន្ធនាំចូលសាច់គោអូស្ត្រាលីរហូតដល់៥៥ភាគរយ ដែលជាវិធានការថ្មីមួយធ្វើឱ្យឧស្សាហកម្មសាច់គោរបស់អូស្ត្រាលី មានការព្រួយបារម្ភ និងធ្វើឱ្យពាណិជ្ជកម្មមានតម្លៃទឹកប្រាក់រាប់ពាន់លានដុល្លារប្រឈមនឹងហានិភ័យ។ រដ្ឋាភិបាលចិនបានប្រកាសថា ខ្លួននឹងអនុវត្តវិធានការការពារកសិករក្នុងស្រុក តាមរយៈយកពន្ធបន្ថែមលើការនាំចូលសាច់គោពីប្រទេសនានា រួមទាំងអូស្ត្រាលី នៅពេលសាច់នាំចូលនោះច្រើនលើសពីកូតាកំណត់។ ការសម្រេចចិត្តនេះមានគោលបំណងដើម្បីការពារកសិករ និងអ្នកផលិតក្នុងស្រុករបស់ចិន ប៉ុន្តែក្រុមឧស្សាហកម្មសាច់គោអូស្ត្រាលី បានព្រមានថា ការដំឡើងពន្ធនេះអាចធ្វើឱ្យផលិតកម្មសាច់គោរបស់ប្រទេសអូស្ត្រាលីធ្លាក់ចុះ និងធ្វើឱ្យតម្លៃគោរស់ក្នុងកសិដ្ឋានចុះថោកផងដែរ។ ក្រោមការរៀបចំកូតាថ្មីនេះ ប្រទេសអូស្រ្តាលីបានរៀនចំបែងចែកសាច់គោចំនួន២០៥ ០០០តោន ក្រោមកូតានាំចូលសរុប២,៧លានតោនរបស់ចិនសម្រាប់ឆ្នាំ២០២៦។ ការនាំចេញលើសពីកម្រិតកូតាកំណត់នេះនឹងត្រូវបង់ពន្ធគយរហូតដល់៥៥ភាគរយសម្រាប់រយៈពេលបីឆ្នាំខាងមុខ។ ការប៉ាន់ប្រមាណរបស់ឧស្សាហកម្មសាច់គោបង្ហាញថា ការរឹតបន្តឹងនេះអាចកាត់បន្ថយការនាំចេញសាច់គោរបស់អូស្រ្តាលីទៅកាន់ប្រទេសចិនប្រហែលមួយភាគបី បើធៀបនឹងឆ្នាំ២០២៥ ដែលស្មើនឹងការខាតបង់ពាណិជ្ជកម្មប្រចាំឆ្នាំជាង១ ០០០លានដុល្លារ។ អ្នកផលិតសាច់គោប្រណីតប្រភេទ អែងហ្គឹស (Angus) និងសាច់គោជប៉ុន វ៉ែកគ្យូ (Wagyu) ត្រូវបានគេរំពឹងថា នឹងរងផលប៉ះពាល់ខ្លាំងបំផុត ដែលមានន័យថា កសិករចិញ្ចឹមសាច់គោនៅអូស្ត្រាលីជាច្រើននឹងរងផលប៉ះពាល់។ ប្រទេសចិននៅតែជាទិសដៅនាំចេញសាច់គោដ៏មានតម្លៃបំផុតមួយរបស់អូស្ត្រាលី ជាពិសេសសម្រាប់ការកាត់បន្ថយតម្លៃបន្ថែមខ្ពស់ ហើយការរអាក់រអួលណាមួយ ត្រូវបានគេរំពឹងថា នឹងកើតមាននៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់។ វិធានការដំឡើងពន្ធនេះ ក៏បានបង្កឱ្យមានការសង្ស័យចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអូស្ត្រាលី និងចិន ដែលត្រូវបានចុះហត្ថលេខា ក្នុងឆ្នាំ២០១៥។ ខណៈពេលប្រទេសនាំចេញសាច់គោផ្សេងទៀត ក៏ត្រូវជាប់កូតាផងដែរ ក្រុមឧស្សាហកម្ម និងសម្ព័ន្ធបក្សប្រឆាំងនៅក្នុងប្រទេសអូស្ត្រាលី បានអះអាងថា វិធានការការពារនេះបំពានលើស្មារតីនៃកិច្ចព្រមព្រៀងនេះ។ ប៉ុន្តែ […]

photo_2026-03-03_10-47-48
ព្រឹត្តិការណ៍ប្រកួតសិល្បៈឡាតេអាតជើងឯកអន្តរជាតិលើកទី១ ឆ្នាំ២០២៦ នឹងប្រព្រឹត្តពីថ្ងៃទី២៨ -២៩ ខែមីនាខាងមុខ​​

ភ្នំពេញ៖ ដើម្បីរឹតចំណងមិត្តភាពកម្ពុជា-ចិន សូមជូនព្រឹត្តិការណ៍ប្រកួតសិល្បៈឡាតេអាតជើងឯកអន្តរជាតិ International Championships Latte Art (ICLA) លើកទី១ ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តពីថ្ងៃទី២៨ -២៩ ខែមីនា ខាងមុខ​​នេះ។ ក្រុមហ៊ុន CICC មានកិត្តិយស សូមជម្រាបជូនដំណឹងដល់ម្ចាស់អាជីវកម្ម និងសេវាកម្មទេសចរណ៍ អ្នកលក់កាហ្វេ អ្នកផ្គត់ផ្គង់គ្រឿងសម្ភារកាហ្វេ អ្នកជំនាញឆុងកាហ្វេ អ្នកចូលចិត្តទទួលទានកាហ្វេ និងសាធារណជនទាំងអស់ មេត្តាជ្រាបថា ព្រឹត្តិការណ៍ប្រកួត សិល្បៈឡាតេអាតជើងឯកអន្តរជាតិ International Championships Latte Art (ICLA) លើកទី១ ឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៨ ២៩ ខែមីនា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ ព្រឹត្តិការណ៍ដ៏ទាក់ទាញនេះ រៀបចំឡើងដោយអង្គការ CICC, ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ជាព្រឹត្តិការណ៍លើសពីការប្រកួតធម្មតា ហើយព្រឹត្តិការណ៍នេះនឹងក្លាយជាវេទិកាយុទ្ធសាស្ត្រសម្រាប់ការ តភ្ជាប់ទីផ្សារកាហ្វេ ដែលកំពុងមានការរីកចម្រើននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាមួយនឹងធនធានឧស្សាហកម្មកាហ្វេសកល។ ព្រឹត្តិការណ៍នេះរៀបចំឡើងក្រោមប្រធានបទ“Coffee United Us”ក្នុងគោលបំណងលើកកម្ពស់ […]

កាលវិភាគផ្សព្វផ្សាយ