ការនាំចេញដ៏រឹងមាំធ្វើឱ្យអតិរេកពាណិជ្ជកម្មរបស់ឥណ្ឌូណេស៊ី កើនឡើងដល់៣៨,៥ពាន់លានដុល្លារ

10-famous-export-commodities-from-indonesia.jpg

ហ្សាការតា៖ យោងតាមទិន្នន័យ ដែលចេញផ្សាយ កាលពីដើមខែមករា ឆ្នាំ២០២៦ ដោយទីភ្នាក់ងារស្ថិតិកណ្តាល បានឱ្យដឹងថា​ ប្រទេសឥណ្ឌូណេស៊ី បានកត់ត្រាអតិរេកពាណិជ្ជកម្មកើនឡើងចំនួន៣៨,៥៤ពាន់លានដុល្លារ គិតពីខែមករាដល់ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលស្មើនឹងប្រមាណ៣៨ ៣២៤ពាន់លានដុល្លារ។

ទិន្នន័យក៏បានបង្ហាញទៀតថា អតិរេកនេះកើនឡើងដោយពាណិជ្ជកម្មមិនមែនជាចំណូលបានមកពីប្រេង និងឧស្ម័ន ដែលមានអតិរេកចំនួន៥៦,១៥ពាន់លានដុល្លារ ខណៈពេលចំណូលបានមកពីវិស័យប្រេង និងឧស្ម័ន ជាមានឱនភាពទៅវិញ គឺមានទឹកប្រាកើចំនួន១៧,៦១ពាន់លានដុល្លារ។

ចំណែកការនាំចូលសរុបរបស់ឥណ្ឌូណេស៊ី ក្នុងអំឡុងពេល១១ខែដំបូងនៃឆ្នាំ២០២៥ មានទឹកប្រាក់ចំនួន២១៨,០២ពាន់លានដុល្លារ គឺកើនឡើង២,០៣ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ ក្នុងនោះ ការនាំចូលមិនមែនប្រេង និងឧស្ម័ន មានទឹកប្រាក់ចំនួន១៨៨,៦១ពាន់លានដុល្លារ គឺកើនឡើង៤,៣៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៤។

ការនាំចេញសរុបក្នុងរយៈពេលដូចគ្នានេះ មានទឹកប្រាក់ចំនួន២៥៦,៥៦ពាន់លានដុល្លារ ដែលជាកំណើនចំនួន៥,៦១ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។ ការនាំចេញមិនមែនប្រេង និងឧស្ម័ន នៅក្នុងឆ្នាំ២០២៥ បានកើនដល់ទំហំទឹកប្រាក់២៤៤,៧៥ពាន់លានដុល្លារ គឺកើនឡើង៧,០៧ភាគរយ ធៀបនឹងឆ្នាំ២០២៤។

ប្រទេសចិននៅតែជាគោលដៅធំបំផុតរបស់ឥណ្ឌូណេស៊ី សម្រាប់ការនាំចេញផលិតផលមិនមែនប្រេង និងឧស្ម័ន ដោយការនាំចេញមានតម្លៃ៥៨,២៤ពាន់លានដុល្លារ។ តួលេខនេះតាមពីក្រោយដោយសហរដ្ឋអាមេរិក ដែលមានតម្លៃ ជាទឹកប្រាក់ចំនួន២៨,១៤ពាន់លានដុល្លារ និងឥណ្ឌា ដែលមានតម្លៃជាទឹកប្រាក់ចំនួន១៦,៤៤ពាន់លានដុល្លារ។ ដូច្នេះ បើបូករួមបញ្ចូលគ្នា នោះទីផ្សារទាំងបីមានចំនួន៤ ភាគរយនៃការនាំចេញសរុបនៃផលិតផលមិនមែនប្រេង និងឧស្ម័នរបស់ប្រទេសឥណ្ឌូណេស៊ី។

ការនាំចេញទៅកាន់ប្រទេសចិន មាន២៣,៨ភាគរយនៃការនាំចេញសរុបរបស់ឥណ្ឌូណេស៊ី សម្រាប់ផលិតផលមិនមែនប្រេង និងឧស្ម័ន ដែលមានលោហធាតុ និងដែកថែប ឥន្ធនៈរ៉ែ និងផលិតផលនីកែល។ សហរដ្ឋអាមេរិកបានរួមចំណែក១១,៥ភាគរយ ខណៈពេលឥណ្ឌាមានចំនួន៦,៧២ភាគរយ។

បើគិតនៅតាមតំបន់វិញ បានឱ្យដឹងថា ការនាំចេញផលិតផលមិនមែនប្រេង និងឧស្ម័ន ទៅកាន់ប្រទេសជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន មានចំនួនសរុប៤៧,២១ពាន់លានដុល្លារ ស្មើនឹង១៩,២៩ភាគរយ ខណៈការនាំចេញទៅកាន់សហភាពអឺរ៉ុប មានចំនួន១៧,៧៥ពាន់លានដុល្លារ ឬស្មើនឹង៧,២៥ភាគរយ។

ចំពោះនាំចូលវិញ ប្រទេសចិនក៏ជាប្រភពដ៏ធំបំផុតនៃការនាំចូលផលិតផលមិនមែនប្រេង និងឧស្ម័ន របស់ឥណ្ឌូណេស៊ី ក្នុងអំឡុងខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយការនាំចេញមានតម្លៃជាទឹកប្រាក់ចំនួន៧៧,៥២ពាន់លានដុល្លារ ឬស្មើនឹង៤១,១ភាគរយ។ បន្ទាប់មក គឺប្រទេសជប៉ុន ដែលមានតម្លៃជាទឹកប្រាកើចំនួន១៣,២៨ពាន់លានដុល្លារ ឬស្មើនឹង៧,០៤ភាគរយ និងសហរដ្ឋអាមេរិក មានតម្លៃជាទឹកប្រាក់ចំនួន៨,៩៣ពាន់លានដុល្លារ ឬស្មើនឹង៤,៧៣ភាគរយ។

ការនាំចូលពីប្រទេសសមាជិកអាស៊ាន មានតម្លៃជាទឹកប្រាក់ចំនួនសរុប២៩,៤៦ពាន់លានដុល្លារ ឬស្មើនឹង១៥,៦២ភាគរយ នៃការនាំចូលផលិតផលមិនមែនប្រេង និងឧស្ម័ន ខណៈការនាំចូលពីសហភាពអឺរ៉ុប មានតម្លៃជាទឹកប្រាក់ចំនួន១១,២ពាន់លានដុល្លារ ឬស្មើនឹង៥,៩៤ភាគរយ៕


646128262_1375705327933085_4729764373008512140_n
ឯកឧត្ដមបណ្ឌិត កៅ ថាច ដឹកនាំសហការីចុះសិក្សាស្វែងយល់ពីបច្ចេកវិទ្យាផលិតទឹកស្អាត ដើម្បីបម្រើឱ្យវិស័យកសិកម្ម នៅទីក្រុងក្វាងចូវ ប្រទេសចិន

ក្រុងក្វាងចូវ៖ នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំសហការីចុះទស្សនកិច្ចសិក្សា និងស្វែងយល់ពីខ្សែច្រវាក់ផលិតកម្មនៅក្រុមហ៊ុនកែច្នៃទឹកស្អាត Lanjing SWIROLVA។ ​ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្ដមបណ្ឌិតបានផ្ដោតសំខាន់លើការសិក្សាពីបច្ចេកវិទ្យាផលិតទឹកស្អាត ដើម្បីយកមកប្រើប្រាស់ក្នុងវិស័យកសិកម្ម រួមមានការដាំដុះ និងការចិញ្ចឹមសត្វ។ ទន្ទឹមនឹងនោះ ឯកឧត្ដមបណ្ឌិតក៏បានពិភាក្សាជាមួយក្រុមហ៊ុនអំពីលទ្ធភាពបច្ចេកទេសក្នុងការកែច្នៃអណ្តូងទឹកនៅតាមតំបន់ជនបទ ឱ្យក្លាយជាប្រភពទឹកស្អាតដែលមានសុវត្ថិភាព សម្រាប់បម្រើដល់ការរស់នៅ និងការប្រកបរបរកសិកម្មជាលក្ខណៈគ្រួសារ សំដៅធានាឱ្យបាននូវទិន្នផលខ្ពស់ និងចូលរួមលើកកម្ពស់សេដ្ឋកិច្ចគ្រួសារនៅតាមទីជនបទឱ្យកាន់តែប្រសើរឡើង៕

photo_2026-03-02_21-44-20 (2)
វេទិកាកសិកម្មកម្ពុជា ពិភាក្សារួមគ្នា ដើម្បីរកដោះស្រាយ និងត្រៀមវិធានការសម្រាប់ជំរុញគាំទ្រដល់វិស័យកសិកម្មកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសហប្រធានក្រុមការងារ “ក” និងក្រុមការងារ “ឈ” តំណាងផ្នែករដ្ឋាភិបាល កាលថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំ វេទិកាកសិកម្មកម្ពុជាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងអ្នកជំនាញកសិកម្ម។ វេទិកាកសិកម្មកម្ពុជានេះក៏បាន​​ពិភាក្សារួមគ្នារកដោះស្រាយ ត្រៀមវិធានការសម្រាប់ជំរុញគាំទ្រដល់វិស័យកសិកម្មកម្ពុជា ក៏មានការចូលរួមផងដែរ ពីសំណាក់តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល, ក្រុមការងារពាក់ព័ន្ធនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, តំណាងក្រុមហ៊ុន សមាគមឯកជន និងអ្នកពាក់ព័ន្ធជាច្រើនទៀតផងដែរ។​ ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអនុសហប្រធានក្រុមការងារ “ក” “ផ្នែកកសិកម្ម និងកសិឧស្សាហកម្ម” ផ្នែកឯកជន និងឧកញ៉ា ចាន់ សុឃាំង សហប្រធានក្រុមការងារ “ឈ” “ផ្នែកស្រួវអង្ករ” ផ្នែកឯកជន រួមនឹងសមាជិកសភាពាណិជ្ជកម្មកម្ពុជាពាក់ព័ន្ធ បានអញ្ជើញចូលរួមក្នុងកម្មវិធី វេទិកាកសិកម្មកម្ពុជានេះផងដែរ។ សូមជម្រាបជូនថា ក្នុងឆ្នាំ២០២៥ វិស័យកសិម្មបានចូលរួមចំណែកប្រមាណ១៦,១ភាគរយ ​ក្នុងផលិតផលសរុបក្នុងស្រុកដោយមានការផ្លាស់ប្តូរឆ្នាំគោល ២០០០ […]

images
កសិករចិញ្ចឹមគោក្នុងប្រទេសអូស្ត្រាលី នឹងរងគ្រោះពីអត្រាពន្ធនាំចូលខ្ពស់ពេករបស់ចិន

កង់បេរ៉ា៖ កសិករចិញ្ចឹមគោនៅប្រទេសអូស្ត្រាលី អាចព្រួយបារម្ភចំពោះផលប៉ះពាល់ពីការសម្រេចចិត្តភ្លាមៗរបស់ប្រទេសចិន ក្នុងការដំឡើងពន្ធនាំចូលសាច់គោអូស្ត្រាលីរហូតដល់៥៥ភាគរយ ដែលជាវិធានការថ្មីមួយធ្វើឱ្យឧស្សាហកម្មសាច់គោរបស់អូស្ត្រាលី មានការព្រួយបារម្ភ និងធ្វើឱ្យពាណិជ្ជកម្មមានតម្លៃទឹកប្រាក់រាប់ពាន់លានដុល្លារប្រឈមនឹងហានិភ័យ។ រដ្ឋាភិបាលចិនបានប្រកាសថា ខ្លួននឹងអនុវត្តវិធានការការពារកសិករក្នុងស្រុក តាមរយៈយកពន្ធបន្ថែមលើការនាំចូលសាច់គោពីប្រទេសនានា រួមទាំងអូស្ត្រាលី នៅពេលសាច់នាំចូលនោះច្រើនលើសពីកូតាកំណត់។ ការសម្រេចចិត្តនេះមានគោលបំណងដើម្បីការពារកសិករ និងអ្នកផលិតក្នុងស្រុករបស់ចិន ប៉ុន្តែក្រុមឧស្សាហកម្មសាច់គោអូស្ត្រាលី បានព្រមានថា ការដំឡើងពន្ធនេះអាចធ្វើឱ្យផលិតកម្មសាច់គោរបស់ប្រទេសអូស្ត្រាលីធ្លាក់ចុះ និងធ្វើឱ្យតម្លៃគោរស់ក្នុងកសិដ្ឋានចុះថោកផងដែរ។ ក្រោមការរៀបចំកូតាថ្មីនេះ ប្រទេសអូស្រ្តាលីបានរៀនចំបែងចែកសាច់គោចំនួន២០៥ ០០០តោន ក្រោមកូតានាំចូលសរុប២,៧លានតោនរបស់ចិនសម្រាប់ឆ្នាំ២០២៦។ ការនាំចេញលើសពីកម្រិតកូតាកំណត់នេះនឹងត្រូវបង់ពន្ធគយរហូតដល់៥៥ភាគរយសម្រាប់រយៈពេលបីឆ្នាំខាងមុខ។ ការប៉ាន់ប្រមាណរបស់ឧស្សាហកម្មសាច់គោបង្ហាញថា ការរឹតបន្តឹងនេះអាចកាត់បន្ថយការនាំចេញសាច់គោរបស់អូស្រ្តាលីទៅកាន់ប្រទេសចិនប្រហែលមួយភាគបី បើធៀបនឹងឆ្នាំ២០២៥ ដែលស្មើនឹងការខាតបង់ពាណិជ្ជកម្មប្រចាំឆ្នាំជាង១ ០០០លានដុល្លារ។ អ្នកផលិតសាច់គោប្រណីតប្រភេទ អែងហ្គឹស (Angus) និងសាច់គោជប៉ុន វ៉ែកគ្យូ (Wagyu) ត្រូវបានគេរំពឹងថា នឹងរងផលប៉ះពាល់ខ្លាំងបំផុត ដែលមានន័យថា កសិករចិញ្ចឹមសាច់គោនៅអូស្ត្រាលីជាច្រើននឹងរងផលប៉ះពាល់។ ប្រទេសចិននៅតែជាទិសដៅនាំចេញសាច់គោដ៏មានតម្លៃបំផុតមួយរបស់អូស្ត្រាលី ជាពិសេសសម្រាប់ការកាត់បន្ថយតម្លៃបន្ថែមខ្ពស់ ហើយការរអាក់រអួលណាមួយ ត្រូវបានគេរំពឹងថា នឹងកើតមាននៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់។ វិធានការដំឡើងពន្ធនេះ ក៏បានបង្កឱ្យមានការសង្ស័យចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអូស្ត្រាលី និងចិន ដែលត្រូវបានចុះហត្ថលេខា ក្នុងឆ្នាំ២០១៥។ ខណៈពេលប្រទេសនាំចេញសាច់គោផ្សេងទៀត ក៏ត្រូវជាប់កូតាផងដែរ ក្រុមឧស្សាហកម្ម និងសម្ព័ន្ធបក្សប្រឆាំងនៅក្នុងប្រទេសអូស្ត្រាលី បានអះអាងថា វិធានការការពារនេះបំពានលើស្មារតីនៃកិច្ចព្រមព្រៀងនេះ។ ប៉ុន្តែ […]

photo_2026-03-03_10-47-48
ព្រឹត្តិការណ៍ប្រកួតសិល្បៈឡាតេអាតជើងឯកអន្តរជាតិលើកទី១ ឆ្នាំ២០២៦ នឹងប្រព្រឹត្តពីថ្ងៃទី២៨ -២៩ ខែមីនាខាងមុខ​​

ភ្នំពេញ៖ ដើម្បីរឹតចំណងមិត្តភាពកម្ពុជា-ចិន សូមជូនព្រឹត្តិការណ៍ប្រកួតសិល្បៈឡាតេអាតជើងឯកអន្តរជាតិ International Championships Latte Art (ICLA) លើកទី១ ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តពីថ្ងៃទី២៨ -២៩ ខែមីនា ខាងមុខ​​នេះ។ ក្រុមហ៊ុន CICC មានកិត្តិយស សូមជម្រាបជូនដំណឹងដល់ម្ចាស់អាជីវកម្ម និងសេវាកម្មទេសចរណ៍ អ្នកលក់កាហ្វេ អ្នកផ្គត់ផ្គង់គ្រឿងសម្ភារកាហ្វេ អ្នកជំនាញឆុងកាហ្វេ អ្នកចូលចិត្តទទួលទានកាហ្វេ និងសាធារណជនទាំងអស់ មេត្តាជ្រាបថា ព្រឹត្តិការណ៍ប្រកួត សិល្បៈឡាតេអាតជើងឯកអន្តរជាតិ International Championships Latte Art (ICLA) លើកទី១ ឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៨ ២៩ ខែមីនា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ ព្រឹត្តិការណ៍ដ៏ទាក់ទាញនេះ រៀបចំឡើងដោយអង្គការ CICC, ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ជាព្រឹត្តិការណ៍លើសពីការប្រកួតធម្មតា ហើយព្រឹត្តិការណ៍នេះនឹងក្លាយជាវេទិកាយុទ្ធសាស្ត្រសម្រាប់ការ តភ្ជាប់ទីផ្សារកាហ្វេ ដែលកំពុងមានការរីកចម្រើននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាមួយនឹងធនធានឧស្សាហកម្មកាហ្វេសកល។ ព្រឹត្តិការណ៍នេះរៀបចំឡើងក្រោមប្រធានបទ“Coffee United Us”ក្នុងគោលបំណងលើកកម្ពស់ […]

កាលវិភាគផ្សព្វផ្សាយ