ផលិតផលកសិកម្មវៀតណាមត្រូវបានសហភាពអឺរ៉ុបទទួលស្គាល់គុណភាព

ហាណូយ៖ ការធ្លាក់ចុះយ៉ាងច្រើននូវការព្រមានរបស់សហភាពអឺរ៉ុប ក្នុងឆ្នាំ២០២៥ បញ្ជាក់ឱ្យឃើញនូវសញ្ញាវិជ្ជមានសម្រាប់ការនាំចេញផលិតផលកសិកម្មរបស់វៀតណាម នាពេលអនាគត។

បើតាមការចុះផ្សាយរបស់ព័ត៌មានក្នុងស្រុកវៀតណាម បានឱ្យដឹងថា​ ចំនួននៃការព្រមានដែលចេញដោយសហភាពអឺរ៉ុប ប្រឆាំងនឹងផលិតផលកសិកម្ម និងម្ហូបអាហារវៀតណាម  បានធ្លាក់ចុះជិតពាក់កណ្តាល នៅឆ្នាំ២០២៥។ ពីការព្រមានចំនួន១១៤ ក្នុងឆ្នាំ២០២៤ សហភាពអឺរ៉ុបបានចេញការព្រមានត្រឹមតែ៦០ប៉ុណ្ណោះ នៅឆ្នាំ២០២៥ គឺធ្លាក់ចុះ៤៨ភាគរយ។

សម្រាប់ទីផ្សារមួយ ដែលល្បីល្បាញដោយសារតម្រូវការសុវត្ថិភាពចំណីអាហារ អនាម័យ និងភូតគាមអនាម័យ យ៉ាងតឹងរ៉ឹង។ តួលេខនេះឆ្លុះបញ្ចាំងពីភាពល្អប្រសើរឡើងវិញ គួរឱ្យកត់សម្គាល់នៃគុណភាពផលិតផលកសិកម្មវៀតណាម និងកម្រិតនៃការអនុលោមតាមច្បាប់របស់អឺរ៉ុប។

អនុប្រធានការិយាល័យសុវត្ថិភាពចំណីអាហារ អនាម័យ និងភូតគាមអនាម័យវៀតណាម លោកវេជ្ជបណ្ឌិត ង៉ូ សួនណាំ (Ngo Xuan Nam) បានលើកឡើងថា ការថយចុះនៃការព្រមានរបស់សហភាពអឺរ៉ុបបង្ហាញថា ការធ្វើអាជីវកម្ម និងប្រជាជនក្នុងមូលដ្ឋានបានចាប់ផ្តើមអនុវត្តវិធីសាស្រ្តសល្អជាងមុន ចំពោះការនាំចេញ ដោយធានាការអនុលោមតាមច្បាប់ចាប់ពីដំណាក់កាលផលិតកម្ម ដោយមិនពិបាដោះស្រាយបញ្ហាបន្ទាប់ពីផលិតផលបានចូលដល់ទីផ្សាររួចហើយ។

សហភាពអឺរ៉ុប គឺជាទីផ្សារមួយ ដែលតែងតែផ្លាស់ប្តូរបទប្បញ្ញត្តិលើសំណល់ថ្នាំសម្លាប់សត្វល្អិត ថ្នាំអង់ទីប៊ីយោទិច សារធាតុបន្ថែម និងការតាមដានផលិតផល។ សូម្បីតែការកែតម្រូវតិចតួចនៃកម្រិតបច្ចេកទេសក៏អាចបង្កឱ្យមានហានិភ័យនៃការព្រមានភ្លាមៗដែរ។

យោងតាមរបាយការណ៍ ចុងឆ្នាំ២០២៥ របស់ការិយាល័យសុវត្ថិភាពចំណីអាហារ អនាម័យ និងភូតគាមអនាម័យវៀតណាម បានឱ្យដឹងថា ក្នុងរយៈពេល១១ខែដំបូងនៃឆ្នាំ២០២៥ ការិយាល័យបានព្រាងច្បាប់ថ្មីចំនួន៥៧៨ និងច្បាប់ចំនួន៣៩០ ត្រូវបានប្រកាសឱ្យប្រើរួចហើយ ដែលចេញដោយសមាជិកអង្គការពាណិជ្ជកម្មពិភពលោក ជាប់ទាក់ទងដោយផ្ទាល់ទៅនឹងសុវត្ថិភាពចំណីអាហារ អនាម័យ និងភូតគាមអនាម័យ វៀតណាម។ ព័ត៌មានមួយចំនួនធំនេះត្រូវបានបញ្ជូនបន្តទៅភ្នាក់ងារជំនាញ តាមមូលដ្ឋាន និងអាជីវកម្មនានាសម្រាប់ការពិនិត្យឡើងវិញ ការផ្តល់មតិកែលម្អ និងការកែតម្រូវដំណើរការផលិតកម្មទាន់ពេលវេលា។

ស្របនឹងការទទួលបានការជូនដំណឹងពីខាងក្រៅ ប្រទេសវៀតណាមក៏បានជូនដំណឹងអំពីវិធានរបស់អឺរ៉ុប ទៅដល់ការិយាល័យសុវត្ថិភាពចំណីអាហារ អនាម័យ និងភូតគាមអនាម័យ ក្នុងស្រុកចំនួន១២របស់វៀតណាម ដោយដាក់ជូនលេខាធិការដ្ឋានសុវត្ថិភាពចំណីអាហារ អនាម័យ និងភូតគាមអនាម័យ និងអង្គការពាណិជ្ជកម្មពិភពលោក ព្រមទាំងប្រមូលមតិយោបល់ពីសមាជិកមកវិញ ឱ្យស្របតាមនីតិវិធី។ វិធីសាស្រ្តនេះជួយកាត់បន្ថយហានិភ័យនៃជម្លោះបច្ចេកទេស ខណៈពេលបង្កើនតម្លាភាពផ្នែកពាណិជ្ជកម្ម។

ការធ្លាក់ចុះនៃការព្រមានរបស់សហភាពអឺរ៉ុប ត្រូវបានចាត់ទុកថា ជា “ការសាកល្បង” ដ៏សំខាន់មួយនៃការអនុវត្តតាមអនុលោមភាពនៃផលិតផលកសិកម្មវៀតណាម។ ចំណែកទីផ្សារធ្វើបច្ចុប្បន្នភាពជាបន្តបន្ទាប់នូវបទប្បញ្ញត្តិ ស្តីពីកម្រិតសំណល់អតិបរមា តម្រូវការដាក់ស្លាក ផលិតផលលាយ និងការតាមដានផលិតផល។

ដោយអនុវត្តការណែនាំរបស់ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក ចាន ហុងហា (Tran Hong Ha) និងអនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថាន លោក​ ចាន ថាញ់ណាំ (Tran Thanh Nam)ការិយាល័យសុវត្ថិភាពចំណីអាហារ អនាម័យ និងភូតគាមអនាម័យ វៀតណាម បានសម្របសម្រួលជាមួយភ្នាក់ងារពាក់ព័ន្ធ ដើម្បីរៀបចំសន្និសីទអនឡាញទូទាំងប្រទេស កាលពីខែកុម្ភៈ ឆ្នាំ២០២៥ ដោយផ្តោតលើការធ្វើបច្ចុប្បន្នភាពជាបន្ទាន់នូវបទប្បញ្ញត្តិថ្មីស្តីពីសុវត្ថិភាពចំណីអាហារ អនាម័យ និងភូតគាមអនាម័យ របស់សហភាពអឺរ៉ុប និងណែនាំអាជីវកម្ម និងតាមមូលដ្ឋានលើចំណុចសំខាន់ៗដែលត្រូវកត់សម្គាល់។

និន្នាការធ្លាក់ចុះយ៉ាងច្រើននៃការព្រមានរបស់សហភាពអឺរ៉ុប ត្រូវបានចាត់ទុកថា ជាសញ្ញាវិជ្ជមានសម្រាប់ការតម្រង់ទិសនៃការនាំចេញផលិតផលកសិកម្ម។

លោក ចាន ថាញ់ណាំ បានមានប្រសាសន៍ថា គោលបំណងមិនត្រឹមតែកាត់បន្ថយចំនួននៃការព្រមានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកសាងសមត្ថភាពអនុវត្តតាមអនុលោមភាពប្រកបដោយចីរភាព ដើម្បីឱ្យផលិតផលកសិកម្មវៀតណាមអាចចូលទៅក្នុងទីផ្សារ ដែលមានតម្រូវការខ្ពស់។

នៅឆ្នាំ២០២៦នេះ ការិយាល័យសុវត្ថិភាពចំណីអាហារ អនាម័យ និងភូតគាមអនាម័យ វៀតណាម មានគម្រោងបញ្ចប់ប្រព័ន្ធព្រមានជាមុន និងធ្វើបច្ចុប្បន្នភាពសៀវភៅណែនាំអំពីសុវត្ថិភាពចំណីអាហារ អនាម័យ និងភូតគាមអនាម័យ សម្រាប់ទីផ្សារសំខាន់ៗ និងពង្រឹងទំនាក់ទំនងជាមួយអ្នកធ្វើអាជីវកម្ម និងនៅតាមមូលដ្ឋាន។ នៅពេលគុណភាព និងការអនុលោមតាមច្បាប់ក្លាយជាមូលដ្ឋានគ្រឹះ ការពង្រីកទីផ្សារនឹងមានហានិភ័យទាប និងប្រកបដោយនិរន្តរភាព៕


photo_2025-11-18_18-29-37
របរកែច្នៃឫស្សីជាសម្ភារប្រើប្រាស់កំពុងជួយក្នុងការរកចំណូលប្រជាសហគមន៍ និងក៏ដូចជាចូលរួមថែរក្សារបស់កែច្នៃបុរាណខ្មែរឱ្យគង់វង្ស

ដោយ​ ជិន ម៉ាដេប៉ូ៖ មណ្ឌលគិរី៖ តាមរយៈការកែច្នៃឫស្សីជារបស់ប្រើប្រាស់បែបបុរាណរបស់ដូនតាខ្មែរនោះ បានជួយដល់ប្រជាសហគមន៍ក្នុងការរកចំណូលបានពីការលក់វត្ថុអនុស្សាវរីយ៍ និងលក់សម្ភារប្រើប្រាស់កែច្នៃពីឫស្សី ដែលជាផ្នែកមួយក្នុងការរកចំណូលបន្ថែមដល់កសិករក្រៅអំពីការធ្វើស្រែចម្ការ របស់កសិករក្នុងខេត្តមណ្ឌលគិរី។ ​កា​​រ​​បណ្តុះបណ្តាលវិជ្ជាជីវៈកែច្នៃឫស្សី ឱ្យក្លាយទៅជារបស់ប្រើប្រាស់ផ្សេងៗជាផ្នែ​ក​មួយលើកស្ទួ​យ​សេ​​​ដ្ឋកិ​ច្ចមូលដ្ឋាន និងផ្តល់នូវជម្រើសថ្មីនៃមុខរបររបស់ប្រជា​ព​ល​រ​ដ្ឋសម្រាប់រកចំ​ណូ​ល​ចិ​ញ្ចឹ​ម​ជី​វិត។ ការបង្រៀនវិជ្ជាជីវៈសិប្បកម្មកែច្នៃវត្ថុអនុស្សាវរីយ៍ទាំងនេះ កន្លងមកបានធ្វើឡើងពីសំណាក់អង្គកា​រស​មាគ​ម​អ​ភិ​​​​រ​ក្ស​​​ស​ត្វព្រៃ (WCS)ដោយមានការគាំទ្រពីក្រសួងបរិស្ថានដើម្បីបង្កើនសេដ្ឋកិច្ចគ្រួសារ​ជំនួ​ស​ឱ្យ​​​ការចូលព្រៃកាប់ឈើលក់ដោយខុសច្បាប់។ អ្នកស្រី ម៉ា សុខជា បុគ្គលិកមួយរូបប្រចាំវិទ្យាស្ថានអន្តរជាតិស្តារជនបទឡើងវិញ បានប្រាប់ឱ្យដឹងថា តាមរយៈការសហការជាមួយគម្រោងរេដបូក អំឡុងឆ្នាំ២០២៣ សរុប២១ភូមិគោលដៅ មានក្រុមផលិតសាប៊ូ ក្រុមផលិតនំ ក្រុមផលិតផ្លែឈើ ក្រុមប្រមូលផលផ្លែឈើ និងក្រុមផលិតឫស្សីជាដើម។ អ្នកស្រីបានបញ្ជាក់ដែរថា សម្រាប់ក្រុមផលិត និងកែច្នៃឫស្សីនេះ មានពីរភូមិគោលដៅ គឺភូមិពូចារ និងភូមិពូគង់ ស្ថិតនៅក្នុងឃុំស្រែព្រះ ស្រុកកែវសីមា ខេត្ត មណ្ឌលគិរី។ ប្រជាសហគមន៍ស្ថិតនៅក្នុងក្រុមកែច្នៃឫស្សីនេះ បានប្រមូលយកឫស្សី ដែលមានដើមចាស់ៗមកកែច្នៃជាសម្ភារប្រើប្រាស់ផ្សេងៗ ក្នុងនេះមានដូចជាកែវទឹកធំមានដៃ ពែងទឹក ប្រដាប់ដាក់ទៀនក្រអូប កន្រ្តកកំសៀវទឹក ប្រអប់ដាក់ក្រដាសជូតដៃ ទម្ពក់ព្យួរខោអាវ ឧបករណ៍បំពងសំឡេង ទូរសព្ទដៃ ប្រដាប់ដាក់ប៊ិច បំពង់ដាក់គ្រឿងធ្វើម្ហូបក្នុងផ្ទះបាយ ថូផ្កា និងសម្ភារជាច្រើនទៀត។ អ្នកស្រីបានពន្យល់ប្រាប់ថា សម្ភារកែច្នៃទាំងនេះត្រូវបានលក់លើទីផ្សារ […]

photo_2025-12-22_14-27-24
អង្គការអច្ឆរិយៈនៃទន្លេមេគង្គ លែងត្រីរាជ និងត្រីគល់រាំងទៅទីធម្មជាតិវិញ

ដោយ ជិន ម៉ាដេប៉ូ ភ្នំពេញ៖ អង្គការអច្ឆរិយៈនៃទន្លេមេគង្គ (Wonders of the Mekong)បានឱ្យដឹងថា ត្រីរាជមួយក្បាលទម្ងន់៦០គីឡូក្រាម មានប្រវែង១,៧០ម៉ែត្រ ដែលជាប្រភេទត្រីកម្រជិតផុតពូជ ត្រូវអ្នកនេសាទចាប់បានដោយឧបកណ៍នេសាទ «លបឡុក»រួចមក បានរាយការណ៍ និងប្រគល់ដល់សមត្ថកិច្ចដើម្បីអភិរក្សត្រីប្រភេទនេះដល់កូនចៅជំនាន់ក្រោយបន្តទៀត។ បើតាមអង្គការអច្ឆរិយៈនៃទន្លេមេគង្គ បានឱ្យដឹងថា ​លោក ឈិត សេងហ៊ឹង អាយុ៥៩ឆ្នាំ រស់នៅក្នុងឃុំកំពង់ហ្លួង ស្រុក ក្រគរ ខេត្ដពោធិ៍សាត់ គឺជាអ្នកបានប្រទះឃើញត្រីរាជមួយក្បាលចូលក្នុងលបឡុករបស់គាត់។ បុរសអ្នកនេសាទរូបនេះបានរាយការណ៍ដោយស្ម័គ្រចិត្តអំពីការចាប់បានត្រីរាជមួយក្បាលនេះ ដើម្បីឱ្យក្រុមអភិរក្សសត្វបំពាក់ស្លាកសម្គាល់ និងលែងចូលទៅកន្លែងអភិរក្សជលផលវិញ។ ដោយឡែកត្រីគល់រាំងមួយក្បា មានទំងន់៦,២គីឡូក្រាម មានប្រវែង៦៧សង់ទីម៉ែត្រ ក៏ត្រូវបានលែងចូលក្នុងជម្រកធម្មជាតិផងដែរ នាពេលកន្លងមកថ្មីៗនេះ។ ត្រីគល់រាំងនេះត្រូវបានលោកស្រី ញឹក ស៊ីយ៉ុន អាយុ៥៨ឆ្នាំ ម្ចាស់គន្លងដាយ៤ដេ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ចាប់បាន ហើយគាត់បានប្រគល់ឱ្យសមត្ថកិច្ចដើម្បីលែងចូលក្នុងជម្រកធម្មជាតិវិញ។ គួរបញ្ជាក់ថា ត្រីគល់រាំង និងត្រូវរាជ ទាំងពីរប្រភេទនេះ ត្រូវបានលែងដោយឯកឧត្តម លឹម សុខតូ អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដើម្បីចូលរួមថែរក្សាការពារ និងអភិរក្សពូជត្រីកម្រ និងជិតផុតពូជឱ្យបានគង់វង្ស។ គួរបញ្ជាក់ថា […]

photo_2025-12-22_10-51-24
ប្រពៃណីបូតស្រូវរបស់ជនជាតិដើមភាគតិច នៅតែរក្សាបានខ្ជាប់ខ្ជួនរហូតបច្ចុប្បន្ន

ដោយ ជិន​ ម៉ាដេប៉ូ មណ្ឌលគិរី៖ គិតរហូតមកដល់ពាក់កណ្តាលខែធ្នូនេះបងប្អូនជនជាតិដើមភាគតិច ព្នងច្រូតកាត់ស្ទើររួចរាល់អស់ទៅហើយ ជាមួយនឹងទិន្នផលស្រូវឆ្នាំនេះល្អប្រសើរ ដោយសារតែកត្តាភ្លៀងធ្លាក់ និងអាកាសធាតុអំណោយផលផង។ តាមរយៈការដាំដុះស្រូវនេះដែរ បើទោះបីឈានដល់បច្ចុប្បន្នវិទ្យាសាស្រ្តរីកចម្រើន និងពលរដ្ឋកម្ពុជាភាគច្រើនបានងាកមកប្រើប្រាស់ការច្រូតកាត់បែបសម័យថ្មី ដោយប្រើទាំងម៉ាស៊ីនច្រូតកាត់ ម៉ាស៊ីនបោកបែនក្តី តែប្រជាពលរដ្ឋដែលជាជនជាតិភាគតិចព្នង រស់នៅខេត្តមណ្ឌលគិរី នៅតែជ្រើសរើសប្រើប្រាស់ប្រពៃណីបូតស្រូវដូនតា ដោយរក្សាប្រពៃណីនេះមិនឱ្យបាតបង់ឡើយ។ ការប្រមូលផលស្រូវតាមការបូតជំនួសការច្រូតនឹងកណ្តៀវ ឬម៉ាស៊ីនច្រូតស្រូវនោះទោះយឺតយាវបន្តិចតែក៏ពួកគាត់នៅតែរក្សាប្រពៃណីឥតបោះបង់ដែរ ព្រោះថា វាផ្តល់ភាពងាយស្រួលសម្រាប់ពួកគាត់។ លោក ស្រេវ ផែត ប្រធានសហគមន៍ជនជាតិដើមភាគតិចព្នង រស់នៅភូមិពូរ៉ាង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី បានប្រាប់ ARDBឱ្យដឹងថា៖ នាដើមខែធ្នូ កន្លងមកប្រជាកសិករជនជាតិភាគតិចរស់ក្នុងភូមិរបស់លោក បានប្រមូលផលស្រូវរួចរាល់អស់ហើយ។ ក្នុងចំណោមនេះ ពួកគាត់ភាគច្រើនធ្វើស្រែសម្រាប់ទុកហូបចុក ក្នុងក្រុមគ្រួសារ មិនបានធ្វើក្នុងទ្រង់ទ្រាយធំសម្រាប់លក់ទេ។ សម្រាប់ស្រូវដែលពួកគាត់ធ្វើនោះជាស្រូវកន្ទុយដំរី ដោយក្នុងចំណោមនេះ ពួកគាត់ច្រើនប្រើប្រាស់វិធីសាស្រ្តបូតស្រូវដោយដៃរួចដាក់កាផា ស្ពាយទៅកាន់ផ្ទះសម្បែងមុនហាល ហើយបុកជាអង្ករសម្រាប់ទុកបរិភោគ។ លក្ខណៈសាមញ្ញបែបនេះងាយស្រួលសម្រាប់ស្ថានភាពគ្រួសាររបស់ពួកគាត់។ ទោះបីយ៉ាងណាក្តី លោក ស្រេវ ផាត បានប្រាប់ឱ្យដឹងដែរថា សម្រាប់ពលរដ្ឋមួយចំនួនទៀតពួកគាត់ក៏ជ្រើសរើសប្រើកណ្តៀវសម្រាប់ច្រូតកាត់ដែរ ពីព្រោះបានលឿន និង ងាយស្រួលចំណេញពេលវេលាតិច។ សម្រាប់អង្ករវិញពួកគាត់យកទៅកិននៅរោងម៉ាស៊ីន […]

image_2026-01-05_10-27-07
ឥណ្ឌូណេស៊ីបញ្ឈប់ការនាំចូលអង្ករ ស្ករ និងពោត នៅឆ្នាំ២០២៦

ហ្សាកាតា៖ រដ្ឋាភិបាលឥណ្ឌូណេស៊ី បានប្រកាសហាមឃាត់ទាំងស្រុងលើការនាំចូលអង្ករ ស្ករស និងពោតសម្រាប់ឆ្នាំ២០២៦ ដោយលើកឡើងពីការកើនឡើងគួរឱ្យកត់សម្គាល់នៃផលិតកម្មក្នុងស្រុក និងទិសដៅយុទ្ធសាស្ត្រឆ្ពោះទៅរកភាពគ្រប់គ្រាន់នៃស្បៀងអាហារជាតិ។ លោក តាតាង យូលីអូណូ (Tatang Yuliono) មន្ត្រីជាន់ខ្ពស់នៅក្រសួងសម្របសម្រួលកិច្ចការស្បៀងអាហារ បាននិយាយកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ថា រដ្ឋាភិបាលថែមទាំងបានពន្យារពេលផែនការសម្រាប់ការនាំចូលអង្ករសម្រាប់ឧស្សាហកម្ម ដែលជាធម្មតាត្រូវបានប្រើក្នុងការផ្គត់ផ្គង់ដំណើរផលិត។ លោកបានមានប្រសាសន៍ថា ប្រទេសឥណ្ឌូណេស៊ីសម្រេចបានជោគជ័យក្នុងការពឹងផ្អែកលើខ្លួនឯងលើទំនិញយុទ្ធសាស្ត្រទាំងនេះសម្រាប់ការប្រើប្រាស់ក្នុងគ្រួសារ បន្ទាប់ពីការពិនិត្យឡើងវិញយ៉ាងច្បាស់លាស់នៃតុល្យភាពទំនិញរបស់ជាតិ នៅឆ្នាំ២០២៦។ រដ្ឋមន្ត្រីក្រសួងកសិកម្មឥណ្ឌូណេស៊ី លោក អេនឌី អំ៉រ៉ាន សូឡៃម៉ាន​ (Andi Amran Sulaiman) បានមានប្រសាស់សង្កត់ធ្ងន់ថា គោលនយោបាយនេះអនុវត្តតាមការណែនាំដោយផ្ទាល់ពីប្រធានាធិបតី លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ានតូ (Prabowo Subianto) ដើម្បីផ្តល់អាទិភាពដល់សុខុមាលភាពរបស់កសិករ និងអ្នកចិញ្ចឹមសត្វនៅក្នុប្រទេសឥណ្ឌូណេស៊ី។ តាមរយៈការបញ្ឈប់ការនាំចូលអង្ករសម្រាប់ឧស្សាហកម្ម រដ្ឋាភិបាលឥណ្ឌូណេស៊ី​ មានបំណងជំរុញអាជីវកម្មក្នុងស្រុកឱ្យយកវត្ថុធាតុដើមពីកសិករក្នុងស្រុក ដើម្បីលើកទឹកចិត្តពួកគាត់កែលម្អគុណភាពទិន្នផល និងស្តង់ដារកែច្នៃ។ លោក អេនឌី អំ៉រ៉ាន សូឡៃម៉ាន បានមានប្រសាសន៍ដោយកត់សម្គាល់ថា គោលនយោបាយបង្កើនទិន្នផលស្រូវក្នុងប្រទេសឥណ្ឌូណេស៊ី បានរចនាឡើងដើម្បីពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងស្រុក។ ផលិតកម្មស្ករស សម្រាប់ឆ្នាំ២០២៦ ត្រូវបានគេព្យាករណ៍ថា នឹងកើនដល់បរិមាណបីលានតោន […]

កាលវិភាគផ្សព្វផ្សាយ