ប្រទេសបង់ក្លាដែស ឧបត្ថម្ភមូលនិធិជួយកសិករដាំដំឡូងបារាំង ដើម្បីទប់ស្កាត់ការធ្លាក់ថ្លៃ

image_2025-12-12_10-46-24

 ដាកា៖ ក្រសួងកសិកម្មបង់ក្លាដែសនឹងផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមសរុបចំនួន១០លានដុល្លារដល់កសិករដាំដំឡូងបារាំង ដោយលុបចោលផែនការចេញលុយទិញដំឡូងបារាំងចំនួន៥០,០០០តោន ហើយកញ្ចប់ថវិកានេះនឹងត្រូវចែកជូនដោយផ្ទាល់ទៅដល់ដៃកសិករជាងពីរលាននាក់ តាមរយៈគណនីហិរញ្ញវត្ថុចល័ត។

ការបែងចែកថវិកាសម្រាប់ឆ្នាំ២០២៥-២០២៦ សម្រាប់កសិករដាំដំឡូងបារាំង មានទឹកប្រាក់ចំនួន១៣,៨លានដុល្លារ បូករួមជាមួយនឹងមូលនិធិថ្មីនេះ ទឹកប្រាក់គាំទ្រសរុបកើនឡើងរហូតដល់២៤លានដុល្លារ។ ការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងអំឡុងពេលពិនិត្យឡើងវិញនូវទីផ្សារដំឡូងបារាំងក្នុងស្រុក។

តម្លៃដំឡូងបារាំងបង់ក្លាដែសក្នុងខែកក្កដា និងសីហា ឆ្នាំ២០២៥ បានធ្លាក់ចុះមកនៅត្រឹមពី ០,១២ ទៅ០,១៣ដុល្លារ ក្នុងមួយគីឡូក្រាម គឺទាបជាងថ្លៃដើមផលិត និងតម្លៃរក្សាទុកចំនួនពី០,១៨ ទៅ០,២៣ដុល្លារ ក្នុងមួយគីឡូក្រាម។

ប្រធានសាជីវកម្មពាណិជ្ជកម្មបង់ក្លាដែស បានមានប្រសាសន៍ថា បូករួមជាមួយថ្លៃដឹកជញ្ជូនផងនោះ តម្លៃដំឡូងបារាំងនឹងឡើងដល់០,២៩ដុល្លារ ក្នុងមួយគីឡូក្រាម ដូច្នេះតម្រូវឱ្យមានប្រាក់ឧបត្ថម្ភធនចំនួន០,២០ដុល្លារ ក្នុងមួយគីឡូក្រាម ប្រសិនបើត្រូវលក់ក្នុងតម្លៃ០,០៩ដុល្លារ។ លោកបានស្នើឱ្យរដ្ឋាភិបាលផ្តល់ប្រាក់ចំនួន១០លានដុល្លារ ដោយផ្ទាល់ទៅដល់កសិករដាំដំឡូងបារាំង ដើម្បីស្រោចស្រង់ការខាតបង់។

ចំណែកក្រសួងផ្សព្វផ្សាយកសិកម្ម​ បង់ក្លាដែស បានរៀបចំប្រមូលទិន្នន័យរបស់កសិករជាងពីរនាក់ រួមទាំងលេខទូរស័ព្ទ គណនីទូទាត់ និងព័ត៌មានលម្អិតអំពីផ្ទៃដីដាំដុះ។

តម្រូវការដំឡូងបារាំងប្រចាំឆ្នាំរបស់ប្រទេសបង់ក្លាដែស គឺក្នុងបរិមាណ១០,៤លានតោន ខណៈដែលផលិតកម្មឆ្នាំ២០២៤-២០២៥ បានឈានដល់១១,៥លានតោន។

បើគិតត្រឹមថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥នេះ ឃ្លាំងស្តុកទុកត្រជាក់មានដំឡូងបារាំងសម្រាប់បរិភោគចំនួន៦៨៣ ០០០តោន និងដំឡូងបារាំងសម្រាប់ធ្វើពូជចំនួន៨២៧ ០០០តោន។ ចំែណកទិន្នផលដំឡូងបារាំងថ្មីត្រូវបានគេរំពឹងថា នឹងចាប់ប្រមូលផល និងលក់លោះទីផ្សារចាប់ពីខែកុម្ភៈ ឆ្នាំ២០២៦ខាងមុខនេះ។

ការនាំចេញដំឡូងបារាំងរបស់ប្រទេសបង់ក្លាដែស ក្នុងឆ្នាំ២០២៥ នៅតែមានកម្រិតតិចតួចបំផុត ដោយមានការដឹកជញ្ជូនត្រឹមតែ៦២​ ០០០តោនប៉ុណ្ណោះ ដែលជាចំណែកតូចមួយនៃផលិតកម្មសរុប។ ភាពមិនស៊ីគ្នារវាងការផលិត និងការប្រើប្រាស់ បានបង្កឱ្យមានការជោរជាន់នៅលើទីផ្សារ ហើយធ្វើឱ្យដំឡូងចុះថ្លៃ ព្រោះខ្វះទីផ្សារ។

ប្រទេសរុស្ស៊ី និងបណ្តាប្រទេសនៅអឺរ៉ុបខាងកើត ត្រូវបានចាត់ទុកថា ជាទីផ្សារដ៏ធំសម្រាប់ដំឡូងបារាំងបង់ក្លាដែស ប៉ុន្តែក្រោយមកប្រទេសរុស្ស៊ីបានហាមឃាត់ការនាំចូលដំឡូងបង់ក្លាដែស ជាបណ្តោះអាសន្ន បន្ទាប់ពីរកឃើញជំងឺផ្សិត ដោយគូសបញ្ជាក់ពីកង្វះមន្ទីរពិសោធន៍ ដែលមានការទទួលស្គាល់សម្រាប់ការធ្វើតេស្តមុនការដឹកជញ្ជូន និងវិញ្ញាបនបត្រដើម្បីបំពេញតាមស្តង់ដាររបស់ប្រទេសរុស្ស៊ី និងសហភាពអឺរ៉ុប។

អ្នកជំនាញបានបង្ហាញថា ការតម្រឹមផលិតកម្មជាមួយនឹងតម្រូវការទីផ្សារ និងការបំពេញតាមស្តង់ដារអនាម័យ និងភូតគាមអនាម័យ នឹងអនុញ្ញាតឱ្យប្រទេសបង់ក្លាដែសអាចបង្កើនការនាំចេញឡើងវិញបាន។ នេះអាចធ្វើឱ្យប្រសើរឡើងនូវតម្លៃកសិដ្ឋាន និងកាត់បន្ថយកាកសំណល់។  ការបង្កើតកន្លែងធ្វើតេស្ត ដែលមានការទទួលស្គាល់ ការពង្រីកសមត្ថភាពផ្ទុកត្រជាក់ទំនើប និងការកែលម្អការវេចខ្ចប់ ការដឹកជញ្ជូន និងការបំពេញបែបបទគយ ត្រូវបានចាត់ទុកថា ជាជំហានចាំបាច់។ កសិករក៏នឹងត្រូវការការបណ្តុះបណ្តាលដើម្បីផលិតដំឡូងបារាំងឱ្យទទួលបានគុណភាពតាមស្តង់ដារសម្រាប់នាំចេញផងដែរ។

ការលើកកម្ពស់ការនាំចេញត្រូវបានគេមើលឃើញថា មានសារៈសំខាន់សម្រាប់ធ្វើឱ្យមានតុល្យភាពទីផ្សារក្នុងស្រុក ប៉ុន្តែប្រសិនបើគ្មានវិធានការបែបនេះទេ នោះទិន្នផលដំឡូងបារាំងដ៏ច្រើនលើសតម្រូវការនឹងធ្វើជោរជាន់លើទីផ្សារ និងធ្វើឱ្យកសិករខាតបង់ច្រើនព្រោះតម្លៃចុះថោកពេក៕


image_2026-03-12_08-30-26
ចិនដាក់ចេញផែនការយុទ្ធសាស្រ្តប្រចាំឆ្នាំ២០២៦ សម្រាប់កសិកររស់នៅតាមជនបទ

ប៉េកាំង៖​ សម្រាប់ឆ្នាំ២០២៦នេះ រដ្ឋាភិបាលចិនបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រប្រចាំឆ្នាំ ដោយផ្តោតលើអាទិភាពគោលនយោបាយសំខាន់ៗចំនួនបួន សម្រាប់ការអភិវឌ្ឍជនបទ និងក៏ដូចជាជួយដល់កសិករ ដែលប្រកបរបរកសិកម្ម។ ទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ (Xinhua News Agency)  បានធ្វើសេចក្តីរាយការណ៍ថា ក្នុងចំណោមយុទ្ធសាស្រ្តចំនួនបួននេះ មានដូចជា ការកែលម្អទាំងសមត្ថភាព និងគុណភាពកសិករ, បង្កើនប្រសិទ្ធភាពនៃផលិតកម្មកសិកម្ម, ការអនុវត្តឱ្យបានតាមលក្ខណៈស្តង់ដារ, និងការលើកកម្ពស់កំណើនស្ថិរភាពនៃប្រាក់ចំណូលរបស់កសិករ។ គួរបញ្ជាក់ថា គណៈកម្មាធិការកណ្តាលនៃបក្សកុម្មុយនិស្តចិន បានគូសបញ្ជាក់យ៉ាងច្បាស់អំពីភារកិច្ចសំខាន់ៗសម្រាប់លើកកម្ពស់ការធ្វើទំនើបកម្មកសិកម្ម និងការអភិវឌ្ឍជនបទ។ ក្នុងផែនយុទ្ធសាស្ត្រឆ្នាំ២០២៥ ដែលត្រូវបានចេញផ្សាយដោយមជ្ឈិមបក្សកុម្មុយចិន បានកំណត់ភារកិច្ចសំខាន់ៗចំនួនប្រាំមួយចំណុច ដើម្បីជំរុញការធ្វើទំនើបកម្មកសិកម្ម និងការរស់ឡើងវិញនៃកសិករនៅតាមទីជនបទ។ លោក ហាន វិនស៊ីវ (Han Wenxiu) អនុប្រធានប្រតិបត្តិនៃការិយាល័យគណៈកម្មការសេដ្ឋកិច្ច និងហិរញ្ញវត្ថុកណ្តាល និងជាប្រធានការិយាល័យក្រុមការងារសាកល្បងជនបទកណ្តាលរបស់ចិន បាននិយាយថា ខណៈពេលរក្សាបាននូវស្ថេរភាពទូទៅនៃរចនាសម្ព័ន្ធការងារ “កសិកម្ម ជនបទ និងកសិករ” ភារកិច្ចសំខាន់ៗសម្រាប់នៅឆ្នាំនេះ ត្រូវបានបញ្ជាក់ឱ្យច្បាស់លាស់ដើម្បីឆ្លើយតបទៅនឹងកាលៈទេសៈថ្មី និងតម្រូវការថ្មី ដែលគេអាចនិយាយបានថា ភារៈកិច្ចសំខាន់ គឺការអនុវត្តប្រកបដោយប្រសិទ្ធភាព និងជួយដល់កសិករយ៉ាងពិតប្រាកដ។ លោកក៏បាននិយាយដែរថា “ភារកិច្ចសំខាន់ៗចំនួនបួន” រួមមានការកែលម្អសមត្ថភាព គុណភាព និងប្រសិទ្ធភាពនៃផលិតកម្មកសិកម្មយ៉ាងទូលំទូលាយ; ការអនុវត្តការគាំទ្រ […]

image_2026-03-12_08-10-20
ឥណ្ឌូណេស៊ីរឹតបន្តឹងការត្រួតពិនិត្យលើផលិតផលត្រីនាំចូល

ហ្សាការតា៖ ក្រសួងកិច្ចការសមុទ្រ និងនេសាទ ឥណ្ឌូណេស៊ី កំពុងពង្រឹងការត្រួតពិនិត្យលើក្រុមហ៊ុនបរទេស ដែលផ្គត់ផ្គង់ផលិតផលត្រីស្រស់ទៅកាន់ប្រទេសឥណ្ឌូណេស៊ី ដោយអនុវត្តតាមបទបញ្ជារបស់រដ្ឋាភិបាល ស្តីពីសុវត្ថិភាពម្ហូបអាហារ។ ប្រធានទីភ្នាក់ងារត្រួតពិនិត្យគុណភាព និងសុវត្ថិភាពផលិតផលសមុទ្រ និងជលផល ឥណ្ឌូណេស៊ី បានអះអាងថា ទីភ្នាក់ងាររបស់លោកស្រីបានចាប់ផ្តើមចុះបញ្ជីក្រុមហ៊ុនបរទេស ដើម្បីតាមដានត្រួតពិនិត្យគុណភាព និងសុវត្ថិភាពផលិតផលជលផល។ លោកស្រីបានបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មាន កាលពីដើមសប្តាហ៍នេះថា ការត្រួតពិនិត្យបែប ដើម្បីធានាថាផលិតផលចំណីអាហារធ្វើពីត្រី ដែលនាំចូលប្រទេសឥណ្ឌូណេស៊ី ត្រូវតែស្របតាមស្តង់ដារអនាម័យ និងសុវត្ថិភាពចំណីអាហារ ដើម្បីការពារសុខភាពអ្នកប្រើប្រាស់។ លោកស្រីប្រធាន បានពន្យល់ទៀតថា ការត្រួតពិនិត្យត្រូវបានធ្វើឡើងតាមរយៈការវាយតម្លៃគុណភាព ការធ្វើតេស្តនៅមន្ទីរពិសោធន៍ និងការចុះបញ្ជីក្រុមហ៊ុនបរទេស ដែលផ្គត់ផ្គង់ផលិតផលត្រីស្រស់។ លោកស្រីបានសង្កត់ធ្ងន់ថា មានតែក្រុមហ៊ុនចុះបញ្ជីជាមួយក្រសួងប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតឱ្យធ្វើពាណិជ្ជកម្មផលិតផលនេសាទនៅក្នុងប្រទេសឥណ្ឌូណេស៊ី។ ការចុះបញ្ជីនេះ​មានលេខសម្គាល់គុណភាពទំនិញ បន្ទាប់ពីការត្រួតពិនិត្យយ៉ាងល្អិតល្អន់ដោយអ្នកត្រួតពិនិត្យគុណភាពប្រចាំច្រកព្រំដែន ព្រមទាំងធានាថា គុណភាពចំណីអាហារត្រូវតែល្អតាំងផលិតផលដើមរហូតដល់ផលិតផលសម្រេច ដាក់លក់ក្នុងខ្សែសង្វាក់ផ្គត់ផ្គង់របស់ជាតិ។ លោកស្រីបានបន្ថែមថា ក្រសួងកិច្ចការសមុទ្រ និងនេសាទ ឥណ្ឌូណេស៊ី បានកំណត់អត្តសញ្ញាណក្រុមហ៊ុនបរទេស ដែលទទួលបានសិទ្ធិនាំចូលផលិតផលនេសាទមកកាន់ប្រទេសឥណ្ឌូណេស៊ី តាមរយៈកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមក (Mutual Recognition Arrangements) ជាមួយប្រទេសជាដៃគូ។ លោកស្រីបានរៀបរាប់លម្អិតថា បច្ចុប្បន្នប្រទេសចំនួនប្រាំពីរ បានចូលរួមមួយនៃគម្រោងនេះ រួមមានប្រទេសវៀតណាម មាន៨៤៩ក្រុមហ៊ុន) កូរ៉េខាងត្បូង […]

photo_2026-03-11_20-17-39
ឯកឧត្ដមបណ្ឌិត កៅ ថាច អញ្ជើញជួបប្រជុំជាមួយក្រុមវារីវប្បករខ្មែរ (KAG) និងក្រុមអ្នកវិនិយោគ

ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦នេះ បានអញ្ជើញជួបប្រជុំជាមួយក្រុមវារីវប្បករខ្មែរ និងអ្នកវិនិយោគិន ស្តីពីការស្វែងរកមធ្យោបាយក្នុងការវិនិយោគរបស់ ក្រុមវារីវប្បករខ្មែរ។ កិច្ចប្រជុំនេះមានគោលបំណង ដើម្បីពិភាក្សារៀបចំយុទ្ធសាស្ត្រ និងស្វែងរកមធ្យោបាយក្នុងការវិនិយោគ និងចូលរួមចំណែកអភិវឌ្ឍន៍ចំពោះវិស័យវារីវប្បកម្មផ្នែកត្រីក្នុងប្រទេសកម្ពុជា។ នៅក្នុងកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីអនុប្រធានសមាគមបណ្តាញកសិករតេជោ ទទួលបន្ទុកផ្នែកវារីវប្បកម្ម ព្រមទាំងម្ចាស់កសិដ្ឋានចិញ្ចឹមត្រី អ្នកផ្គត់ផ្គង់ធាតុចូល និងអ្នកវិនិយោគ សរុបប្រមាណ២០នាក់។ នៅកិច្ចប្រជុំនេះ បានធ្វើបទបង្ហាញអំពីសាវតារបស់ក្រុមហ៊ុន ផេងហ្កាខ្វា ដែលនឹងត្រៀមប្រែក្លាយខ្លួនទៅជា ក្រុមវារីវប្បករខ្មែរ  ដែលជាក្រុមហ៊ុនសហគមន៍មួយបម្រើដល់ប្រជាកសិករខ្មែរ ដែលអាចបង្កើនការផ្គត់ផ្គង់ផលវារីវប្បកម្មផ្នែកត្រីក្នុងស្រុក ជំនួសការនាំចូលនាពេលអនាគត  និងការពង្រីកវិសាលភាពរបស់ក្រុមហ៊ុន ក្នុងគោលបំណងធ្វើសមាហរណកម្មគ្រប់ជ្រុងជ្រោយដោយមានការចូលរួមពី អ្នកវិនិយោគ អ្នកផ្គត់ផ្គង់ធាតុចូល កសិករ និងអ្នកទទួលទិញចុងក្រោយ។ ថ្លែងក្នុងកិច្ចប្រជុំនោះ ឯកឧត្ដមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ណែនាំ និងលើកទឹកចិត្តដល់ក្រុមវារីវប្បករខ្មែរ ឱ្យមានការរៀបចំពង្រឹងរចនាសម្ព័ន្ធផ្ទៃក្នុង ដើម្បីក្លាយជាក្រុមហ៊ុនសហគមន៍មួយ ដែលមានលទ្ធភាពគ្រប់គ្រាន់ក្នុងការផ្លាស់ប្តូរពីការប្រកួតប្រជែងតម្លៃនៅក្នុងទីផ្សារ មកជាការប្រកួតប្រជែងបែបសហប្រតិបត្តិការ ព្រមទាំងសម្តែងឆន្ទៈខ្ពស់ក្នុងការបង្កើនគុណភាព កាត់បន្ថយថ្លៃដើមផលិតឱ្យមានតម្លៃសមរម្យ មានស្តង់ដាររួម និងទាំងអាចតភ្ជាប់តួអង្គទាំងអស់ក្នុងវិស័យវារីវប្បកម្មផ្នែកត្រីនេះ។ ជាចុងក្រោយឯកឧត្ដមបណ្ឌិតប្រតិភូក៏ បាន មានប្រសាសន៍ជំរុញឱ្យមានការបង្កើតជាសួនបន្លែធម្មជាតិនៅតាមឃុំនៃខេត្តនីមួយៗដើម្បីលក់ផលិតផលក្នុងស្រុករួមមាន៖ […]

photo_2026-03-11_14-31-44 (2)
ឯកឧត្តម ចាន់ សីហា អញ្ជើញថ្លែងសុន្ទរកថាគន្លឹះ ក្នុងសិក្ខាសាលាស្តីពី «អនុលោមភាពភូតគាមអនាម័យ និងវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ សម្រាប់ការនាំចេញ»

ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ឯកឧត្តម ចាន់ សីហា អគ្គនាយករងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានអញ្ជើញចូលរួមថ្លែងសុន្ទរកថាគន្លឹះ ក្នុងសិក្ខាសាលាស្តីពី «អនុលោមភាពភូតគាមអនាម័យ និងវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញសម្រាប់ការនាំចេញ» នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ធុរកិច្ច ជាន់ទី១៥ នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦។ សិក្ខាសាលាដ៏មានសារៈសំខាន់ខាងលើនេះ ក៏មានការអញ្ជើញចូលរួមថ្លែងមតិស្វាគមន៍ និងបើកកម្មវិធីដោយឧកញ៉ា លឹម សុជាតិ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា នាយកប្រតិបត្ដិនៃសហគ្រិនខ្មែរ និងបិទកម្មវិធី ដោយឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា។ ក្នុងឱកាសដ៏ថ្លៃថ្លានេះ ឯកឧត្តម ចាន់ សីហា អគ្គនាយករងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានចាត់ទុកសិក្ខាសាលានេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់លើកកម្ពស់ចំណេះដឹង និងការយល់ដឹងអំពីច្បាប់ស្តីពីភូតគាមអនាម័យ និងវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ។ ជាមួយគ្នានេះ ឯកឧតុ្តមបានបង្ហាញជំនឿថា សិក្ខាសាលានៅថ្ងៃនេះមិនមែនត្រឹមតែជាសិក្ខាសាលាប៉ុណ្ណោះទេ តែវាជាឱកាសដ៏សាកសមបំផុតសម្រាប់ម្ចាស់សហគ្រាស ក្រុមហ៊ុន និងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ […]

កាលវិភាគផ្សព្វផ្សាយ