រាជរដ្ឋាភិបាលសម្រេចផ្អាកការនាំចូលគ្រឿងក្នុង និងបំណែកសាច់បង្កកពីបរទេសរយៈពេល៦ខែ

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ នៅថ្ងៃទី១២ខែ មករា ឆ្នំា២០២៤ បានចេញសេចក្តីជូនដំណឹងអំពីវិធានការហាមឃាត់ការនាំចូលជាបណ្តោះអាសន្ននូវគ្រឿងក្នុង និងបំណែកសាច់បង្ករយៈពេល៦ខែ គិតចាប់ពីថ្ងៃទី១២ ខែមីនា រហូតដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នំា២០២៤។

យោងតាមសេចក្តីជូនដំណឹងរបស់អន្តរក្រសួងខាងលើបានឱ្យដឹងថា តាមការសម្រេចដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាចុះថ្ងៃទី៩ ខែមករាឆ្នំា២០២៤ ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ មានកិត្តិយសសូមជម្រាបជូនសាធារណជនិងក្រុមហ៊ុននាំចេញ នាំចូលមេត្តាជ្រាបថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចផ្អាកជាបណ្តោះអាន្នសម្រាប់រយៈពេល៦ខែ នូវការនាំចូលគ្រឿងក្នុង និងបំណែកសាច់បង្កកដែលមានលេខប្រព័ន្ធសុខដុមនីយកម្ម និងនាមវលីគយ។

គ្រឿងក្នុង និងបំណែកសាច់បង្កក ដែលរាជរដ្ឋាភិបាលសម្រេចផ្អាកជាបណ្តោះអាសន្នរយៈពេល៦ខែ ក្នុងនោះមានដូចជា អណ្តាតនៃសត្វគោក្របីបង្កក, ថ្លើមនៃសត្វគោក្របីបង្កក, គ្រឿងក្នុងបង្កកផ្សេងទៀតនៃសត្វគោក្របីដែលអាចបរិភោគបានក្រៅពីអណ្តាត និងថ្លើម, ថ្លើមនៃសត្វជ្រូកបង្កក, ភាគបំណែកសាច់ និងគ្រឿងក្នុងផ្សេងទៀតក្រៅពីថ្លើមនៃសត្វជ្រូកដែលអាចបរិភោគបាន បង្កក,ថ្លើមសត្វមាន់បង្កក,សាច់គ្រឿងក្នុង បង្កកផ្សេងទៀតនៃសត្វមាន់ដែលអាចបរិភោគបានក្រៅពីស្លាប ទំាងមូល ភ្លៅ ថ្លើម និងសាច់ដែលត្រូវបានយកឆ្អឹងចេញ, ពោះវៀន ប្លោក និងក្រពះ ទំាងមូលឬជាផ្នែកនៃសត្វ (លើកលែងត្រី) ស្រស់ ក្លាស្សេ បង្កក ប្រឡាក់អំបិល ត្រំាទឹកអំបិល សម្ងួត ឬឆ្អើររួច។

សេចក្តីជូនដំណឹងដដែលបញ្ជាក់ថា « វិធានការផ្អាកការនាំចូលជាបណ្តោះអាសន្ននេះនឹងចាប់ផ្តើមអនុវត្ត ពីថ្ងៃទី១២ ខែមីនា រហូតដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នំា២០២៤ តែវិធានការនេះមិនអនុវត្តចំពោះគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដែលនាំចូលទំនិញខាងលើសម្រាប់ប្រើប្រាស់ជាធាតុចូលផលិតកម្មសម្រាប់ការនាំចេញឡើយ។ អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងក្រុមហ៊ុននាំចេញ នាំចូលដែលកំពុងប្រកបអាជីវកម្មលើមុខទំនិញខាងលើ ព្រមទំាងភាគីពាក់ព័ន្ធមេត្តាជ្រាបជាព័ត៌មាន»។

ពាក់ព័ន្ធនឹងការផ្អាកការនាំចូលគ្រឿងក្នុង និងបំណែកសាច់បង្កកនេះ បើយោងតាមសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាចាត់ទុកថាជាឆ្លើយតប ក៏ដូចជាជាការបំពេញបំណងរបស់សមាគម ដែលស្នើសុំអស់រយៈពេលច្រើនខែ ទៅរាជរដ្ឋាភិបាលតាមរយៈក្រសួងពាក់ព័ន្ធកន្លងមក។ លោកស្រ៊ុន ពៅ ក្នុងនាមជាប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា តំណាងឱ្យប្រជាកសិករនៅទូទំាងប្រទេសបានសម្តែងនូវការដឹងគុណផងដែរទៅដល់រាជរដ្ឋាភិបាលដែលបានគិតគូរមកលើវិស័យចិញ្ចឹមសត្វដើម្បីជួយឱ្យអ្នកចិញ្ចឹម អ្នកបរិភោគ និងអ្នកលក់ឈ្នះទំាងអស់គ្នា។

លោក ស្រ៊ុន ពៅ បានឱ្យដឹងថា«ការផ្អាកជាបណ្តោះអាសន្ននូវការនាំចូលគ្រឿងក្នុង និងបំណែកសាច់បង្ក ក្នុងរយៈពេល៦ខែ នឹងជួយឱ្យកសិករដែលជាអ្នកចិញ្ចឹមនៅពេល លក់សត្វរបស់ខ្លួនឆាប់រកបានថ្លៃដើមផលិតជ្រូកបាន នៅក្នុងរយៈពេលមួយខែ តាមរយៈការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេច ធិបតីហ៊ុន ម៉ាណែត ហើយយើងសង្ឃឹមថាវិស័យចិញ្ចឹមសត្វនេះនឹងឆាប់មានភាពប្រសើរឡើងវិញ ហើយក៏ឆាប់អាចរកប្រាក់ចំណេញតិចតួចត្រឡប់មកវិញផងដែនៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ»៕

ដោយ៖ Long Sareth


6899bbd4f35da803738ea299
ឥណ្ឌូណេស៊ី និងប៉េរូ ចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី

ហ្សាការតា៖ ប្រទេសឥណ្ឌូណេស៊ី និងប្រទេសប៉េរូ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម ក្នុងពេលមេដឹកនាំប្រទេសទាំងពីរបានជួបប្រជុំគ្នានៅទីក្រុងហ្សាកាតា បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានកំណត់អត្រាពន្ធ១៩ភាគរយលើការនាំចូលពីប្រទេសឥណ្ឌូណេស៊ី។ សារព័ត៌មាន ហ្សាកាតា ប៉ុស្ត្តិ៍ របស់ឥណ្ឌូណេស៊ី បានចេញផ្សាយថា កិច្ចព្រមព្រៀងធ្វើឡើងក្នុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីប៉េរូ លោកស្រី ឌីណា បូលួតេ (Dina Boluarte) ដែលត្រូវបានស្វាគមន៍ដោយក្រុមតន្រ្តីកងកិត្តិយស នៅឯវិមានប្រធានាធិបតី ក្នុងរដ្ឋធានីឥណ្ឌូណេស៊ី។ ប្រធានាធិបតីឥណ្ឌូណេស៊ី​​ លោក ប្រាបូវូស ស៊ូប៊ីយ៉ាន់តូ (Prabowo Subianto) បានមានប្រសាន៍ថា មេដឹកនាំទាំងនេះបានធ្វើជាសាក្សីក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម ហៅថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយ ដែលនឹងធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅបន្ទាប់ពីលោកបានទៅបំពេញទស្សនកិច្ចនៅទីក្រុងលីម៉ា កាលពីឆ្នាំ២០២៤។ លោកប្រធានាធិបតី​ បានមានប្រសាសន៍បន្ទាប់ពីកិច្ចប្រជុំថា «កិច្ចព្រមព្រៀងនេះនឹងពង្រីកការនាំទំនិញចូលទៅកាន់ទីផ្សារ និងជំរុញសកម្មភាពពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។  ជាធម្មតា កិច្ចព្រមព្រៀងបែបនេះត្រូវចំណាយពេលជាច្រើនឆ្នាំ ប៉ុន្តែឥណ្ឌូណេស៊ី និងប៉េរូ អាចសម្រេចបាននូវកិច្ចព្រមព្រៀងនេះ ក្នុងរយៈពេល១៤ខែ»។ តាមការវិភាគស៊ីជម្រៅអំពីបញ្ហាធុរកិច្ច គេរំពឹងទុកថា កិច្ចព្រមព្រៀងនេះ គឺជាប្រភពឆ្ពោះទៅរកការពង្រីកទីផ្សារថ្មីៗថែមទៀត […]

កាលវិភាគផ្សព្វផ្សាយ