កម្ពុជា និងវៀតណាម ចុះកិច្ចសន្យាទិញ-លក់ដំឡូងមីក្នុងបរិមាណជិត ៧លានតោន

ភ្នំពេញ៖ ឯកឧត្តម រាជ រ៉ា និងលោក វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម នៅទី៣ ខែធ្នូ ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម អភិបាលរងខេត្តត្បូងឃ្មុំ ស្វាយរៀង និងព្រៃវែង សមាជិកសមាគមសហព័ន្ធដំឡូងមីកម្ពុជា និងភាគីពាក់ព័ន្ធ ចូលរួមសន្និសីទជំរុញពាណិជ្ជកម្មនាំចេញដំឡូមីស្រស់ នៅសណ្ឋាគារសាន់រ៉ាយ ខេត្តតៃនីញ ប្រទេសវៀតណាម និងធ្វើជាសាក្សី ក្នុងពិធីចុះកិច្ចសន្យាទិញ-លក់ រវាងសហព័ន្ធដំឡូងមីកម្ពុជា និងសមាគមផលិតម្សៅមីតៃនីញ។

តាមរយៈនៃការចុះកិច្ចសន្យាទិញ-លក់ដំឡូងមីស្រស់នេះ ក្រុមហ៊ុនរបស់កម្ពុជាចំនួន២ នឹងផ្គត់ផ្ទង់ដំឡូងមីស្រស់ចំនួន ៦ ៧៩០ ០០០ តោន រយៈពេល ៥ឆ្នាំ ដល់ក្រុមហ៊ុនវៀតណាមចំនួន ១៩ ដោយអនុវត្តទៅតាមលក្ខខណ្ឌនៃកិច្ចសន្យាទិញ-លក់។

គួរបញ្ជក់ផងដែរថា ការចុះកិច្ចសន្យាខាងលើគឺជាកាអនុវត្តលើ MOU ដែលបានចុះហត្ថលេខារវាងសមាគមសហសព័ន្ធដំឡូងមីកម្ពុជា ជាមួយសមាគមដំឡូងមីវៀតណាម ក្នុងបរិមាណ ៩ លានតោន កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាក្រកម្ពុជា។

កាលពី​ថ្ងៃ​ទី ​២៣ ខែ​តុលា ​ឆ្នាំ ២០២៥ ​ក្រុម​ហ៊ុន​វៀតណាម​ចំនួន ៤ បាន​ចុះ​កិច្ច​សន្យាទិញ​ដំឡូង​មី​កម្ពុជា​ជាង ៣ លាន​តោន ក្នុង​មួយ​ឆ្នាំ និងជំរុញឱ្យដល់ ៩ លានតោន​។​ ពិធី​ចុះ​កិច្ចសន្យា​ធ្វើ​ឡើង​រវាង​រវាង​ក្រុមហ៊ុន​ប្រមូល​ទិញ​ដំទ្បូង​មី​កម្ពុជា-វៀតណាម ក្រោមវត្តមាន​លោកស្រី ចម និម្មល រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម។​

​ទន្ទឹមនោះ ​ក៏មានពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងសហព័ន្ធដំឡូងមីកម្ពុជា និងសមាគម​ដំឡូងមីវៀត​ណាម ដើម្បីពង្រឹង និងកែលម្អផលិតកម្ម ការកែច្នៃ និងជំរុញការ​ទិញលក់ដំឡូង​មីរវាង​កម្ពុជា និងវៀតណាម ដែលតាមរយៈនេះ នឹងជំរុញការនាំចេញ ដំឡូង​មីស្រស់​ពីកម្ពុជាប្រមាណ​៩​លាន​តោនក្នុង១ឆ្នាំ៕


le-cong-bo-xuat-khau-trai-buoi-cua-viet-nam-sang-uc-100116_856-232502_712-063000
កសិករអូស្រ្តាលីព្រួយបារម្ភពីការនាំចូលផ្លែក្រូចថ្លុងពីវៀតណាម

កង់បេរ៉ា៖ អ្នកដំាដំណាំហូបផ្លែនៅភាគខាងជើងប្រទេសអូស្ត្រាលី បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការអនុញ្ញាតឱ្យមានការនាំចូលផ្លែក្រូចថ្លុងពីប្រទេសវៀតណាម ដែលអាចដាក់សម្ពាធលើទីផ្សារ និងប៉ះពាល់ដល់ផលិតកម្មក្នុងស្រុក។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរបស់ប្រទេសអូស្ត្រាលី កាលពីឆ្នាំមុនបានផ្តល់យោបល់ឱ្យមានការនាំចូលផ្លែក្រូចថ្លុងពីប្រទេសវៀតណាម ដោយត្រូវអនុវត្តតាមតម្រូវការសុវត្ថិភាពជីវសាស្ត្រ។ ទោះបីជាយ៉ាងណា សំណើនេះបានជំរុញឱ្យមានការឆ្លើយតបពីអ្នកដាំដុះនៅដែនដីភាគខាងជើង ដែលមានការផលិតក្រូចថ្លុងដូចគ្នាដែរ។ អ្នកគ្រប់គ្រងកសិដ្ឋានក្រូចថ្លុងនៅតំបន់ជុំវិញទីក្រុង ដាវីន (Darwin) បាននិយាយថា ការកើនឡើងនៃការនាំចូលផ្លែក្រូចថ្លុងនេះ អាចធ្វើឱ្យក្រូចក្នុងស្រុកធ្លាក់ថ្លៃ និងខូចទឹកចិត្តអ្នកដាំដុះដូចគ្នា នៅក្នុងប្រទេសអូស្ត្រាលី។ លោកបាននិយាយថា «យើងព្រួយបារម្ភថា ការនាំចូលផ្លែក្រូចថ្លុងពីប្រទេសវៀតណាមនឹងជន់ពន្លិចឧស្សាហកម្មដាំដុះរបស់យើង»។ យោងតួលេខនៃឧស្សាហកម្មក្រូចអូស្ត្រាលី ឆ្នាំ២០២៣ បានប៉ាន់ប្រមាណថា ការផលិតផ្លែក្រូចថ្លុងប្រចាំឆ្នាំរបស់អូស្ត្រាលី មានបរិមាណប្រហែល១ ០០០តោន នៅក្នុងរដ្ឋ ហ្វាណដ ឃ្វីនឡែន (Far North Queensland) រដ្ឋញូវសោទ វ៉េល (New South Wales) និងរដ្ឋវិចតូរីយ៉ា (Victoria) រដ្ឋសោត អូស្ត្រាលី រីវើឡែន (South Australian Riverland) និងរដ្ឋណរឌើន ធើរីតធើរី (Northern Territory)។ ទិន្នន័យរបស់រដ្ឋាភិបាលបានបង្ហាញថា អូស្ត្រាលីបាននាំចូលផ្លែក្រូចថ្លុង […]

618625195_1269387945001517_8801577029802709925_n
ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ពេញចិត្តចំពោះការចុះបញ្ជីផ្ទះត្រចៀកកាំថា ជាសញ្ញាវិជ្ជមានមួយសម្រាប់ពាណិជ្ជកម្មកសិផលរវាងប្រទេសទាំងពីរ

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ បានលើកឡើងថា ផ្ទះត្រចៀកកាំកម្ពុជាជិត១ ០០០កន្លែង ត្រូវបានចុះបញ្ជីជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ ដែលក្នុងនោះ ក្រសួងបានជ្រើសរើសផ្ទះចំនួនប្រាំមួយកន្លែង ដើម្បីសម្របសម្រួលជាមួយគយចិន ក្នុងគោលបំណងនាំចេញសម្បុកត្រចៀកកាំរបស់កម្ពុជាទៅកាន់ទីផ្សារចិន នៅឆ្នាំ២០២៦។ លោកឯកអគ្គរដ្ឋទូតចិន វ៉ាង វិនពីន នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនបានសម្តែងការពេញចិត្តចំពោះការចុះបញ្ជីផ្ទះត្រចៀកកាំទាំងនេះថា ជាសញ្ញាវិជ្ជមានមួយសម្រាប់ពាណិជ្ជកម្មកសិផលរវាងប្រទេសទាំងពីរ កម្ពុជា-ចិន។ នៅដើមឆ្នាំថ្មី២០២៦នេះ ប្រធានសមាគមត្រចៀកកាំកម្ពុជា លោក ស៊ុយ កុកធាន រំពឹងថា នៅក្នុងឆ្នាំ២០២៦នេះ កម្ពុជានឹងនាំចេញសម្បុកត្រចៀកកាំ ជាផ្លូវការទៅកាន់ទីផ្សារចិនបានហើយ ស្របពេលសម្បុកត្រចៀកកាំមានតម្លៃមួយល្អ គឺមានការឡើងថ្លៃប្រមាណ២០ភាគរយ ដោយសារតែទីផ្សារ ជាពិសេសអំឡុងពេលជិតបុណ្យចូលឆ្នាំប្រពៃណីចិន ជិតចូលមកដល់ ហើយតម្រូវការមានខ្ពស់ជាងធម្មតា។ អគ្គនាយកដ្ឋានគយចិន បានចេញសេចក្តីជូនដំណឹង​អនុញ្ញាតឱ្យ​កម្ពុជាអាចនាំចូលសម្បុកត្រចៀកកាំ ទៅកាន់ទីផ្សារចិន តាំងពីពាក់កណ្តាលឆ្នាំ២០២៥ ប៉ុន្តែគិតមកទល់ពេលនេះ កម្ពុជាមិនទាន់អាចនាំចេញទៅកាន់ទីផ្សារចិនបាននៅឡើយទេ។ ប្រធានសមាគមត្រចៀកកាំកម្ពុជា បានបញ្ជាក់ប្រាប់ ARD TV កាលពីថ្ងៃទី១៤ ខែ​​មករា ឆ្នាំ២០២៦នេះថា មកដល់ពេលនេះការចិញ្ចឹមត្រចៀកកាំនៅកម្ពុជាអាចមានក្នុងរង្វង់ពី៥ ០០០-៧ ០០០ខ្នងអគារ ដែលអាចផ្តល់ផលទឹកមាត់ត្រចៀកកាំបានប្រមាណ១០០តោនក្នុងមួយឆ្នាំ។ ប្រធានសមាគមត្រចៀកកាំខ្មែរ […]

image_2026-01-26_13-25-50
វៀតណាមផ្លាស់ប្តូរពីផ្គត់ផ្គង់ផ្លែឈើស្រស់ ងាកទៅរកការកែច្នៃជាភេសជ្ជៈវិញ

ហាណូយ៖ ការផ្លាស់ប្តូរនៃការប្រើប្រាស់ភេសជ្ជៈជាសកល និងការកើនឡើងនៃការប្រើប្រាស់គ្រឿងផ្សំមានប្រភពពីផ្លែឈើតំបន់ត្រូពិច កំពុងផ្តល់ផលជាវិជ្ជមានលើខ្សែសង្វាក់ផ្គត់ផ្គង់ និងផ្តល់ឱកាសសម្រាប់ប្រទេសវៀតណាម ដែលមានផលិតផលផ្លែឈើពេញមួយឆ្នាំ។ ក្នុងបរិបទនេះ ផលិតផលកសិកម្មនៅតំបន់ត្រូពិចរបស់វៀតណាម កាន់តែមានតម្លៃក្នុងខ្សែសង្វាក់ផលិតកម្មភេសជ្ជៈលើសកលលោក។ យោងតាមអង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ បានឱ្យដឹងថា ការប្រើប្រាស់ផលិតផលដែលមានប្រភពពីរុក្ខជាតិ ដូចជាផ្លែឈើ នៅតែបន្តកើនឡើងនៅតាមបណ្តាប្រទេសមួយចំនួនក្នុងតំបន់មជ្ឈិមបូព៌ា។ ង្វះខាតធនធានសម្រាប់ដាំដុះ និងមិនសម្បូរប្រភពទឹកនៅស្រោចស្រព មានន័យថា តំបន់មជ្ឈឹមបូព៌ា ត្រូវនាំចូលជាង៨០ភាគរយនៃតម្រូវការស្បៀងអាហាររបស់ខ្លួន ដោយពឹងផ្អែកភាគច្រើនលើអ្នកផ្គត់ផ្គង់ពីខាងក្រៅប្រទេស។ ប្រទេសវៀតណាម កំពុងពង្រីកតួនាទីរបស់ខ្លួននៅក្នុងបរិយាកាសបែបនេះ ដែលគាំទ្រដោយអាកាសធាតុត្រូពិច និងមានមូលដ្ឋានផលិតកម្មរឹងមាំ។ ទិន្នន័យពីក្រសួងកសិកម្ម និងបរិស្ថានវៀតណាម បានបង្ហាញថា ប្រាក់ចំណូលបានមកពីការនាំចេញផលិតផលកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានកើនឡើងលើសពី៥៣ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៤។ ចំណែកផ្លែឈើ និងផលិតផលផ្លែឈើកែច្នៃ មានកំណើនពីរខ្ទង់ ដែលនេះឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរឆ្ពោះទៅរកការកែច្នៃជាភេសជ្ជៈ។ អាកាសធាតុមូសុងត្រូពិចរបស់ប្រទេសវៀតណាម បានផ្តល់អំណោយផលដល់ការផលិតផ្លែឈើពេញមួយឆ្នាំនៅទូទាំងតំបន់ដាំដុះសំខាន់ៗ ដូចជានៅតាមតំបន់ដីសណ្តទន្លេមេគង្គ។ នៅឆ្នាំ២០២៤ ផ្ទៃដីដាំផ្លែឈើរបស់វៀតណាម មានទំហំលើសពី១,២លានហិកតា និងផ្តល់ទិន្នផលប្រចាំឆ្នាំជាង១៣លានតោន។ ដំណាំផ្លែឈើសំខាន់ៗ រួមមានស្វាយ ម្នាស់ ផាសិន ចេក និងដូង គឺជាវត្ថុធាតុដើមយ៉ាងសំខាន់នៅក្នុងការផលិតទឹកផ្លែឈើ ទឹកក្រឡុក និងភេសជ្ជៈ។ ផ្អែកតាមតម្រូវការ កំណើនភេសជ្ជៈមិនមានជាតិអាល់កុល […]

image_2026-01-26_13-00-18
ឥណ្ឌូណេស៊ីពង្រឹងឧស្សាហកម្មផលិតជី តាមរយៈចាប់ដៃគូជាមួយអាល់ហ្សេរី

ហ្សាការតា៖ ប្រទេសឥណ្ឌូនេស៊ីបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយប្រទេសអាល់ហ្សេរី ដើម្បីលើកកម្ពស់គុណភាពជី និងលទ្ធភាពទទួលបានជីសម្រាប់កសិករក្នុងស្រុក ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងសន្តិសុខស្បៀង តាមរយៈការលើកកម្ពស់ផលិតភាពកសិកម្ម។ យោងតាមសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយកាលពីសប្តាហ៍មុន បានឱ្យដឹងថា អនុស្សរណៈនៃការយោគយល់គ្នានេះត្រូវបានចុះហត្ថលេខា នៅទីក្រុងអាល់ហ្សេរី កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ រវាងមេដឹកនាំនៃក្រុមហ៊ុនផលិតជីរបស់រដ្ឋ ឈ្មោះ ភីធី ពូពុក ឥណ្ឌណេស៊ី (PT Pupuk Indonesia) និងក្រុមហ៊ុនរុករករ៉ែផូស្វាត អាល់ហ្សេរី ឈ្មោះ សូមីផុស (Somiphos)។ ទាក់ទិននឹងបញ្ហានេះ លោក ស៊ូដារីយ៉ូណូ (Sudaryono) អនុរដ្ឋមន្ត្រីក្រសួងកសិកម្មឥណ្ឌូនេស៊ី ដែលបានធ្វើជាសាក្សីក្នុងពិធីការចុះហត្ថលេខា បានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការផូស្វាត ដែលគាំទ្រដោយអាល់ហ្សេរីនេះ គឺជំហានជាក់ស្តែងឆ្ពោះទៅរកការពង្រឹងផ្នែកឧស្សាហកម្មផលិតជីសម្រាប់ប្រទេសជាតិ ដើម្បីធ្វើឱ្យជីកាន់តែមានតម្លៃសមរម្យសម្រាប់ប្រជាជនឥណ្ឌូនេស៊ី។ លោកបានកត់សម្គាល់ទៀតថា អនុស្សរណៈនៃការយោគយល់គ្នានេះផ្តល់នូវមូលដ្ឋានគ្រឹះសម្រាប់ប្រទេសឥណ្ឌូណេស៊ីក្នុងការទទួលបានផូស្វាតរបស់ប្រទេសអាល់ហ្សេរី ដែលជាវត្ថុធាតុដើមដ៏សំខាន់សម្រាប់ឧស្សាហកម្មផលិតជី។ ក្រោមគម្រោងកិច្ចសហប្រតិបត្តិការថ្មីនេះ ប្រទេសទាំងពីរក៏បានបើកឱកាសវិនិយោគលើការជីកយករ៉ែ និងការកែច្នៃផូស្វាតផងដែរ។ លោក ស៊ូដារីយ៉ូណូ បានឱ្យដឹងទៀតដូច្នេះថា « តាមរយៈការពង្រីកលទ្ធភាពទទួលបានប្រភពវត្ថុធាតុដើម និងការលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រ ដែលមានផ្តល់ផលប្រយោជន៍ទៅវិញទៅមក យើងមិនត្រឹមតែគាំទ្រនិរន្តរភាពនៃឧស្សាហកម្មផលិតជីជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអនុវត្តសេចក្តីណែនាំរបស់លោកប្រធានាធិបតី […]

កាលវិភាគផ្សព្វផ្សាយ