ទិន្នផលខ្ញីឥណ្ឌូណេស៊ីឆ្នាំនេះ អាចផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស

ហ្សាការតា៖ ក្រុមហ៊ុននាំចេញផលិតផលកសិកម្មឥណ្ឌូណេស៊ី​ បានប្រកាសថា វិស័យនាំចេញខ្ញីស្រស់របស់ប្រទេសឥណ្ឌូណេស៊ីកំពុងចូលដល់រដូវកាលថ្មី ព្រមទាំងស្ថិតក្នុងស្ថានភាពរឹងមាំជាងមុន ដោយសារការផ្គត់ផ្គង់ និងគុណភាពខ្ញី កាន់តែមានស្ថេរភាពនៅតាមតំបន់ដាំដុះសំខាន់ៗរបស់ប្រទេសឥណ្ឌូណេស៊ី។

តំណាងក្រុមហ៊ុន បានមានប្រសាសន៍ថា «ភាពអាចរកបានខ្ញី គឺល្អជាងឆ្នាំមុនបន្តិច ដោយសារអាកាសធាតុអំណោយផល និងការដាំដុះកាន់តែច្រើន ជាពិសេសកសិករឥណ្ឌូណេស៊ី នៅក្នុងកោះជ្វាខាងកើត។ ផលិតកម្មខ្ញីនៅក្នុងតំបន់សំខាន់ៗ ដែលយើងទទួលបាន គឺកើនឡើងប្រមាណពី១០​ទៅ១២ភាគរយ ធ្វើឱ្យអ្នកនាំខ្ញីចេញមានទំនុកចិត្តកាន់តែខ្លាំងក្នុងការរៀបចំផែនការនាំចេញ និងផ្គត់ផ្គង់អតិថិជនឱ្យបានជាប់លាប់ពេញមួយឆ្នាំ»។

តំំណាងក្រុមហ៊ុនដដែលនេះ បានពន្យល់អំពីពូជខ្ញីសំខាន់ៗ សម្រាប់ផ្គត់ផ្គង់ទីផ្សារនាំចេញ មានដូចជា ពូជខ្ញីរបស់ឥណ្ឌូណេស៊ីឈ្មោះ អេមព្រិត​ (Emprit) ដែលជាខ្ញីពណ៌សមានមើមតូចជាងពូជខ្ញីឈ្មោះ ហ្គាចាស (Gajah) ដែលជាខ្ញីពណ៌លឿងមានមើមធំជាង។​ ខ្ញីទាំងពីរប្រភេទនេះត្រូវបានគេឱ្យតម្លៃខ្ពស់ចំពោះក្លិនក្រអូបខ្លាំង មានប្រេងច្រើន និងសមស្របសម្រាប់ទីផ្សារខ្ញីស្រស់ និងកែច្នៃ។ ចំណែកពូជខ្ញីឥណ្ឌូណេស៊ីម្យ៉ាងទៀត មានព៌ណក្រហមឈ្មោះ ចាហេ មេរ៉ាស (Jahe Merah) ក៏ត្រូវបាននាំចេញផងដែរសម្រាប់ផ្គត់ផ្គង់ឧស្សាហកម្មផលិតឱសថ។

លោកស្រីតំណាងអ្នកនាំចេញខ្ញីឥណ្ឌូណេស៊ី បានឱ្យដឹងទៀតថា ចំណែកទាក់ទងនឹងគុណភាពវិញ គឺខ្ញីមានភាពរឹងមាំ និងស្អាតជាងមុន ដោយសារកសិករឥណ្ឌូណេស៊ីអនុវត្តកសិកម្មកាន់តែល្អប្រសើរឡើង បន្ទាប់ពីលក្ខខណ្ឌអាកាសធាតុមិនទៀងទាត់ កាលពីឆ្នាំមុន។ ចំពោះនៅផ្នែកនាំចេញទៅទីផ្សារក្រៅប្រទេសវិញ ក្រុមហ៊ុនបានវិនិយោគលើការលាងសម្អាត ការដុសខាត់ និងការរៀបចំទុកដាក់ ដើម្បីឱ្យស្របតាមការរំពឹងទុករបស់អ្នកទិញ ក្នុងការរក្សាភាពស្រស់របស់ខ្ញ្ញីនៅពេលដឹកជញ្ជូនរយៈពេលយូរ។

លោកស្រីនៅតែមានទំនុកចិត្តថា ខ្ញីឥណ្ឌូណេស៊ីអាចក្លាយជាជម្រើសអាចទុកចិត្តបាននៅក្នុងទីផ្សារខ្ញីពិភពលោក ដែលកន្លងមកមានតែខ្ញីនាំចេញពីប្រទេសចិន និងឥណ្ឌាប៉ុណ្ណោះ។ ចំណែកតម្លៃវិញ បើប្រៀបធៀបនឹងឆ្នាំ២០២៤ គឺនៅតែមានស្ថេរភាពល្អសម្រាប់ទាំងកសិករ និងអ្នកទិញទៅកាន់ទីផ្សារបរទេស។

តំណាងអ្នកនាំចេញដដែលនេះ បានបញ្ជាក់ថា «តម្លៃខ្ញីស្រស់នៅតាមកសិដ្ឋាន គឺប្រហែលពី១,៧ ទៅ២,៨ដុល្លារ ក្នុងមួយគីឡូក្រាម។ តម្លៃមានស្ថេរភាព និងការផ្គត់ផ្គង់ល្អប្រសើរឡើង អាចជួយពង្រីកការនាំចេញទៅកាន់គោលដៅថ្មីៗ នៅអឺរ៉ុបខាងកើត និងមជ្ឈិមបូព៌ា។ យើងក៏កំពុងតែរៀបចំនាំចេញទៅកាន់ប្រទេសប៉ូឡូញ រ៉ូម៉ានី និងសាធារណរដ្ឋឆែកផងដែរ ព្រមទាំងកំណត់គោលដៅនាំចេញទៅកាន់ប្រទេសអារ៉ាប់រួម អារ៉ាប៊ីសាអូឌីត និងប្រទេសកាតា រួមជាមួយនឹងអតិថិជនមានស្រាប់នៅក្នុងទីផ្សារអាស៊ី និងទីផ្សារអឺរ៉ុប»។

លោកស្រីបានគូសបញ្ជាក់ថា ការដឹកជញ្ជូន និងការអនុលោមតាមច្បាប់នៅតែជាបញ្ហាប្រឈមដដែល ជាពិសេសនៅក្នុងពេលភ្លៀងធ្លាក់ជោគជាំ និងការរឹតបន្តឹងបទប្បញ្ញត្តិនាំចូលទៅកាន់ទីផ្សារគោលដៅ។  ដូច្នេះ ក្រុមហ៊ុននាំខ្ញីចេញរបស់លោកស្រី កំពុង​​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អ្នកដាំដុះ ​ដើម្បីរកដោះស្រាយ​ក្រោយ​ពេលប្រមូលផល និង​កែច្នៃបង្កើតតម្លៃបន្ថែម ដោយផលិតជា​ខ្ញី​ស្ងួត​ និងម្ស៉ៅ​ខ្ញី​ ​ដែលអាច​​រក្សាទុក​យូរ​ជាង​មុន និង​ជួយកាត់បន្ថយ​កាកសំណល់ខ្ញី។ ដូច្នេះ ក្រុមហ៊ុននាំចេញ​កំពុងតែ​ស្វែងរក​ដៃគូ​វិនិយោគរយៈពេល​វែង ដើម្បី​ពង្រឹង​តួនាទី​របស់​ខ្ញី​ឥណ្ឌូណេស៊ី ​នៅលើទីផ្សារអន្តរជាតិ៕


image_2026-01-26_13-25-50
វៀតណាមផ្លាស់ប្តូរពីផ្គត់ផ្គង់ផ្លែឈើស្រស់ ងាកទៅរកការកែច្នៃជាភេសជ្ជៈវិញ

ហាណូយ៖ ការផ្លាស់ប្តូរនៃការប្រើប្រាស់ភេសជ្ជៈជាសកល និងការកើនឡើងនៃការប្រើប្រាស់គ្រឿងផ្សំមានប្រភពពីផ្លែឈើតំបន់ត្រូពិច កំពុងផ្តល់ផលជាវិជ្ជមានលើខ្សែសង្វាក់ផ្គត់ផ្គង់ និងផ្តល់ឱកាសសម្រាប់ប្រទេសវៀតណាម ដែលមានផលិតផលផ្លែឈើពេញមួយឆ្នាំ។ ក្នុងបរិបទនេះ ផលិតផលកសិកម្មនៅតំបន់ត្រូពិចរបស់វៀតណាម កាន់តែមានតម្លៃក្នុងខ្សែសង្វាក់ផលិតកម្មភេសជ្ជៈលើសកលលោក។ យោងតាមអង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ បានឱ្យដឹងថា ការប្រើប្រាស់ផលិតផលដែលមានប្រភពពីរុក្ខជាតិ ដូចជាផ្លែឈើ នៅតែបន្តកើនឡើងនៅតាមបណ្តាប្រទេសមួយចំនួនក្នុងតំបន់មជ្ឈិមបូព៌ា។ ង្វះខាតធនធានសម្រាប់ដាំដុះ និងមិនសម្បូរប្រភពទឹកនៅស្រោចស្រព មានន័យថា តំបន់មជ្ឈឹមបូព៌ា ត្រូវនាំចូលជាង៨០ភាគរយនៃតម្រូវការស្បៀងអាហាររបស់ខ្លួន ដោយពឹងផ្អែកភាគច្រើនលើអ្នកផ្គត់ផ្គង់ពីខាងក្រៅប្រទេស។ ប្រទេសវៀតណាម កំពុងពង្រីកតួនាទីរបស់ខ្លួននៅក្នុងបរិយាកាសបែបនេះ ដែលគាំទ្រដោយអាកាសធាតុត្រូពិច និងមានមូលដ្ឋានផលិតកម្មរឹងមាំ។ ទិន្នន័យពីក្រសួងកសិកម្ម និងបរិស្ថានវៀតណាម បានបង្ហាញថា ប្រាក់ចំណូលបានមកពីការនាំចេញផលិតផលកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានកើនឡើងលើសពី៥៣ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៤។ ចំណែកផ្លែឈើ និងផលិតផលផ្លែឈើកែច្នៃ មានកំណើនពីរខ្ទង់ ដែលនេះឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរឆ្ពោះទៅរកការកែច្នៃជាភេសជ្ជៈ។ អាកាសធាតុមូសុងត្រូពិចរបស់ប្រទេសវៀតណាម បានផ្តល់អំណោយផលដល់ការផលិតផ្លែឈើពេញមួយឆ្នាំនៅទូទាំងតំបន់ដាំដុះសំខាន់ៗ ដូចជានៅតាមតំបន់ដីសណ្តទន្លេមេគង្គ។ នៅឆ្នាំ២០២៤ ផ្ទៃដីដាំផ្លែឈើរបស់វៀតណាម មានទំហំលើសពី១,២លានហិកតា និងផ្តល់ទិន្នផលប្រចាំឆ្នាំជាង១៣លានតោន។ ដំណាំផ្លែឈើសំខាន់ៗ រួមមានស្វាយ ម្នាស់ ផាសិន ចេក និងដូង គឺជាវត្ថុធាតុដើមយ៉ាងសំខាន់នៅក្នុងការផលិតទឹកផ្លែឈើ ទឹកក្រឡុក និងភេសជ្ជៈ។ ផ្អែកតាមតម្រូវការ កំណើនភេសជ្ជៈមិនមានជាតិអាល់កុល […]

image_2026-01-26_13-00-18
ឥណ្ឌូណេស៊ីពង្រឹងឧស្សាហកម្មផលិតជី តាមរយៈចាប់ដៃគូជាមួយអាល់ហ្សេរី

ហ្សាការតា៖ ប្រទេសឥណ្ឌូនេស៊ីបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយប្រទេសអាល់ហ្សេរី ដើម្បីលើកកម្ពស់គុណភាពជី និងលទ្ធភាពទទួលបានជីសម្រាប់កសិករក្នុងស្រុក ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងសន្តិសុខស្បៀង តាមរយៈការលើកកម្ពស់ផលិតភាពកសិកម្ម។ យោងតាមសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយកាលពីសប្តាហ៍មុន បានឱ្យដឹងថា អនុស្សរណៈនៃការយោគយល់គ្នានេះត្រូវបានចុះហត្ថលេខា នៅទីក្រុងអាល់ហ្សេរី កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ រវាងមេដឹកនាំនៃក្រុមហ៊ុនផលិតជីរបស់រដ្ឋ ឈ្មោះ ភីធី ពូពុក ឥណ្ឌណេស៊ី (PT Pupuk Indonesia) និងក្រុមហ៊ុនរុករករ៉ែផូស្វាត អាល់ហ្សេរី ឈ្មោះ សូមីផុស (Somiphos)។ ទាក់ទិននឹងបញ្ហានេះ លោក ស៊ូដារីយ៉ូណូ (Sudaryono) អនុរដ្ឋមន្ត្រីក្រសួងកសិកម្មឥណ្ឌូនេស៊ី ដែលបានធ្វើជាសាក្សីក្នុងពិធីការចុះហត្ថលេខា បានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការផូស្វាត ដែលគាំទ្រដោយអាល់ហ្សេរីនេះ គឺជំហានជាក់ស្តែងឆ្ពោះទៅរកការពង្រឹងផ្នែកឧស្សាហកម្មផលិតជីសម្រាប់ប្រទេសជាតិ ដើម្បីធ្វើឱ្យជីកាន់តែមានតម្លៃសមរម្យសម្រាប់ប្រជាជនឥណ្ឌូនេស៊ី។ លោកបានកត់សម្គាល់ទៀតថា អនុស្សរណៈនៃការយោគយល់គ្នានេះផ្តល់នូវមូលដ្ឋានគ្រឹះសម្រាប់ប្រទេសឥណ្ឌូណេស៊ីក្នុងការទទួលបានផូស្វាតរបស់ប្រទេសអាល់ហ្សេរី ដែលជាវត្ថុធាតុដើមដ៏សំខាន់សម្រាប់ឧស្សាហកម្មផលិតជី។ ក្រោមគម្រោងកិច្ចសហប្រតិបត្តិការថ្មីនេះ ប្រទេសទាំងពីរក៏បានបើកឱកាសវិនិយោគលើការជីកយករ៉ែ និងការកែច្នៃផូស្វាតផងដែរ។ លោក ស៊ូដារីយ៉ូណូ បានឱ្យដឹងទៀតដូច្នេះថា « តាមរយៈការពង្រីកលទ្ធភាពទទួលបានប្រភពវត្ថុធាតុដើម និងការលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រ ដែលមានផ្តល់ផលប្រយោជន៍ទៅវិញទៅមក យើងមិនត្រឹមតែគាំទ្រនិរន្តរភាពនៃឧស្សាហកម្មផលិតជីជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអនុវត្តសេចក្តីណែនាំរបស់លោកប្រធានាធិបតី […]

photo_2026-01-26_11-07-38
សាកលវិទ្យាល័យជាតិបាត់ដំបង ចុះកិច្ចព្រមព្រៀងវិនិយោគបង្កើតកសិដ្ឋាន​ និងគ្រប់គ្រងកសិដ្ឋាន​ ជាមួយសហគមន៍កសិកម្មតាសីសាមគ្គី

បាត់ដំបង៖ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦នេះ សាកលវិទ្យាល័យជាតិបាត់ដំបង បានចុះកិច្ចព្រមព្រៀងជាមួយសហគមន៍កសិកម្មតាសីសាមគ្គី ដើម្បីវិនិយោគបង្កើតកសិដ្ឋាន​ និងគ្រប់គ្រងកសិដ្ឋាន​។ ពិធីចុះកិច្ចព្រមព្រៀងនេះ ធ្វើឡើងរវាងឯកឧត្តម សុខ ឃន សាកលវិទ្យាធិការ សាកលវិទ្យាល័យជាតិបាត់ដំបង និងលោក​ ណុប នុន​ ប្រធានក្រុមប្រឹក្សាភិបាល​ តំណាងសហគមន៍កសិកម្មតាសីសាមគ្គី ។ គោលបំណងនៃកិច្ចព្រមព្រៀងនេះ​ ក័បានកំណត់នូវតួនាទី សិទ្ធិ និងការទទួលខុសត្រូវរបស់អ្នកពាក់ព័ន្ធក្នុងការប្រើប្រាស់ធនធាន បច្ចេកទេស និងដើមទុនវិនិយោគប្រកបដោយប្រសិទ្ធភាព ដើម្បីលើកកម្ពស់គុណភាពអប់រំក្នុងវិស័យកសិកម្ម ផលិតភាព គុណភាព និងសុវត្ថិភាពនៃផលិតផលកសិកម្ម ស្របតាមតម្រូវការទីផ្សារ  ដើម្បីបង្កើនប្រាក់ចំណូល ប្រាក់ចំណេញប្រកបដោយចីរភាព ក៏ដូចជាគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច​ ផ្តល់ឱកាសអនុវត្តជាក់ស្តែងក្នុងកសិដ្ឋានផ្ទាល់របស់សាកលវិទ្យាល័យជាតិបាត់ដំបង ផ្តល់ឱកាសការងារដល់និស្សិតនៃសាកលវិទ្យាល័យជាតិបាត់ដំបង និងសុខុមាលភាពសហគមន៍ ស្របតាមគោលការណ៍នៃកសិកម្មប្រកបដោយចីរភាព៕

image_2026-01-26_09-23-28
ការនាំចេញផ្លែក្រូចឃ្វិចរបស់ប៉ាគីស្ថានរកចំណូលបាន៤០លានដុល្លារ ក្នុងរយៈពេល៤៥ថ្ងៃ

ការ៉ាជី៖ ការនាំចេញផ្លែក្រូចឃ្វិចរបស់ប្រទេសប៉ាគីស្ថានបានបន្តកើនឡើងយ៉ាងខ្លាំង ទោះបីជាទីផ្សារអាហ្វហ្គានីស្ថានបានបិទក៏ដោយ ព្រមទាំងទទួលបានប្រាក់ចំណូលពីការនាំចេញប្រមាណ៤០លានដុល្លារ ក្នុងរយៈពេលត្រឹមតែ៤៥ថ្ងៃប៉ុណ្ណោះ ដែលគ្របដណ្ដប់លើរយៈពេលនាំចេញខ្ពស់បំផុតក្នុងខែធ្នូ ឆ្នាំ២០២៥ និងពាក់កណ្តាលខែមករា ឆ្នាំ២០២៦។ នៅក្នុងសេចក្តីប្រកាសព័ត៌មានចេញផ្សាយកាលពីសប្តាហ៍មុន ក្រសួងពាណិជ្ជកម្មរបស់ប៉ាគីស្ថាន បានលើកឡើងថា ទោះបីជាមានការរំខានខ្លះចំពោះគោលដៅនាំចេញមួយចំនួនក៏ដោយ តាមរយៈការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរអភិវឌ្ឍន៍ពាណិជ្ជកម្មប៉ាគីស្ថាន ក្រសួងបានផ្លាស់ប្តូរយ៉ាងលឿន ដើម្បីជួយសម្រួលដល់អ្នកនាំចេញ និងបង្វែរទំនិញទៅកាន់គោលដៅទីផ្សារផ្សេងទៀត។ កិច្ចខិតខំប្រឹងប្រែងទាំងនេះធានាបាននូវនិរន្តរភាពក្នុងការដឹកជញ្ជូន ព្រមទាំងការពារអ្នកដាំដុះ និងអ្នកនាំចេញឱ្យរួចផុតពីការខាតបង់។ យោងតាមទិន្នន័យរបស់ក្រសួងបានបង្ហាញថា ការនាំចេញបានរក្សាល្បឿនថេរពេញមួយខែធ្នូ ឆ្នាំ២០២៥ បន្ទាប់មកមានសន្ទុះថេរក្នុងរយៈពេល១៥ថ្ងៃដំបូងនៃខែមករា​ ឆ្នាំ២០២៦។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មប៉ាគីស្ថាន លោក ចាំ កាម៉ាល់ខាន់ (Jam Kamal Khan) បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ក្រុមការងារក្រសួងពាណិជ្ជកម្ម អាជ្ញាធរអភិវឌ្ឍន៍ពាណិជ្ជកម្មប៉ាគីស្ថាន បេសកកម្មពាណិជ្ជកម្មរបស់ប៉ាគីស្ថាននៅបរទេស អ្នកនាំចេញ អ្នកដាំដុះ និងដៃគូផ្នែកដឹកជញ្ជូន ដោយទទួលស្គាល់ថា សមិទ្ធផលដ៏ត្រចះត្រចង់នេះ គឺជាលទ្ធផលនៃការសម្របសម្រួលយ៉ាងជិតស្និទ្ធ និងការប្តេជ្ញាចិត្តរួមគ្នា។ លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ទៀតថា ការយកឈ្នះលើផលប៉ះពាល់នៃការបិទទីផ្សារនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន តម្រូវឱ្យមានដំណោះស្រាយរួមរបស់រដ្ឋាភិបាល និងគ្រប់វិស័យពាក់ព័ន្ធទាំងអស់ ហើយបានកោតសរសើរចំពោះការលះបង់របស់មន្ត្រី និងអ្នកពាក់ព័ន្ធ ដែលបានខិតខំប្រឹងប្រែងដោយមិនខ្លាចនឿយហត់ ដើម្បីរក្សាច្រកនាំចេញឱ្យបើកចំហ និងប្រកបដោយការប្រកួតប្រជែង។ មន្ត្រីរបស់ប៉ាគីស្ថានបានសន្មតថា ការអនុវត្តនេះ គឺផ្តោតលើការផ្សព្វផ្សាយទីផ្សារ ការលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម […]

កាលវិភាគផ្សព្វផ្សាយ