វៀតណាមពង្រីកតំបន់ដាំដុះសុវត្ថិភាព ដើម្បីជំរុញការនាំចេញផលិតផលកសិកម្ម

ខេត្តបាក់និញ៖ ខេត្តបាក់និញស្ថិតនៅភាគខាងជើងវៀតណាមកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រីកតំបន់ដាំដុះដំណាំរបស់ខ្លួន ដោយផ្តល់អាទិភាពដល់ពូជផ្លែឈើ និងបន្លែសំខាន់ៗដែលផលិតតាមស្តង់ដារសុវត្ថិភាព និងមានគុណភាពខ្ពស់សម្រាប់ទាំងទីផ្សារក្នុងស្រុក និងការនាំចេញ។

យោងតាមនាយកមន្ទីរកសិកម្ម និងបរិស្ថាន នៃខេត្តបាក់និញ របស់វៀតណាម បានឱ្យដឹងថា ខេត្តកំពុងពង្រីកតំបន់ផលិតកម្មសម្រាប់ដំណាំផ្លែឈើហូបផ្លែ សំខាន់ៗដូចជា ផ្លែគូលេន ផ្លែមៀន ក្រូចឃ្វិច ក្រូចថ្លុង ផ្លែប៉ោម និងផ្លែត្របែក ដែលដាំដុះក្រោមស្តង់ដារសុវត្ថិភាព រួមទាំងការអនុវត្តកសិកម្មល្អរបស់វៀតណាម និងការអនុវត្តកសិកម្មល្អរបស់សកលលោក ព្រមទាំងមានវិញ្ញាបនបត្របញ្ជាក់ដំណាំសរីរាង្គផងដែឬ។

កិច្ចខិតខំប្រឹងប្រែងទាំងនេះ ដោយមានគោលបំណងបង្កើតខ្សែសង្វាក់តម្លៃ ដែលផ្សារភ្ជាប់ទៅនឹងការតាមដានផលិតផល និងការធានាលក្ខខណ្ឌផលិតកម្ម សម្រាប់បំពេញតាមតម្រូវការទីផ្សារក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស។

មន្ត្រីកសិកម្មវៀតណាម បានបញ្ជាក់ថា នៅឆ្នាំ២០២៦ខាងមុខនេះ ខេត្តបាក់និញ ដែលមានចម្ងាយប្រមាណ៣០គីឡូម៉ែត្រភាគខាងជើងទីក្រុងហាណូយ មានគោលដៅពង្រីកផ្ទៃដីដាំដុះចម្ការផ្លែគូលេន រហូតដល់ទំហំ២៩,៨០០ហិកតា ដោយរំពឹងទទួលបានទិន្នផលចំនួន១៦០,០០០តោន។ ក្នុងចំណោមនេះ ផ្ទៃដីទំហំ១៧,៥០០ហិកតា នឹងត្រូវដាំដុះតាមស្តង់ដារកសិកម្មល្អរបស់វៀតណាម ដោយរំពឹងទទួលបានទិន្នផលចំនួន១២៥,០០០តោន។ ចំណែកតំបន់ផ្លែគូលេន ដែលមានវិញ្ញាបនបត្របញ្ជាក់កសិកម្មល្អរបស់សកលលោក នឹងមានផ្ទៃដីទំហំ២៣៥ហិកតា និងតំបន់ដាំគូលេនសរីរាង្គនៅទំហំ១០ហិកតា។

អាជ្ញាធរខេត្តបាក់និញក៏កំពុងលើកកម្ពស់ពូជផ្លែឈើ ដែលមានតម្លៃខ្ពស់ ដូចជាទំពាំងបាយជូរព៌ណខ្មៅ និងទំពាំងបាយជូរព៌ណប្រផេះ ព្រមទាំងកំពុងពន្លឿនការអនុវត្តបច្ចេកវិទ្យាឌីជីថល សម្រាប់ជួយដល់កសិករផ្នែកការផលិត ការតាមដាន ការគ្រប់គ្រងលេខកូដចម្ការ កន្លែងវេចខ្ចប់ ការព្យាករណ៍សត្វល្អិត និងជំងឺ ការព្យាករណ៍អាកាសធាតុ ការជូនដំណឹងអំពីគ្រោះមហន្តរាយធម្មជាតិ និងការវិភាគតម្រូវការទីផ្សារ។

មន្ត្រីកសិកម្មខេត្ត បានណែនាំកសិករដាំដុះគូលេន​ឱ្យគោរពតាមស្តង់ដារផលិតកម្ម ដែលមានសុវត្ថិភាព ដោយអនុវត្តកសិកម្មល្អរបស់វៀតណាម ការអនុវត្តកសិកម្មល្អរបស់សកល ព្រមទាំងណែនាំអំពីការដាំដុះ ការគ្រប់គ្រងសត្វល្អិត និងការគ្រប់គ្រងសំណល់ថ្នាំពុល ដើម្បីធានាបាននូវផលិតភាព និងគុណភាពខ្ពស់បំផុត។ លើសពីនេះ អាជ្ញាធរខេត្តបាក់និញ បន្តពង្រឹងការគ្រប់គ្រងលេខកូដចម្ការគូលេន ដែលមាន។

យោងតាមអនុប្រធានគណៈកម្មាធិការប្រជាជន ខេត្តបាក់និញ បានឱ្យដឹងថា​ នឹងបន្តពង្រឹងការរៀបចំផលិតកម្ម និងការអភិវឌ្ឍផលិតផលកសិកម្ម ដែលបំពេញតាមតម្រូវការនាំចេញ។ នាយកដ្ឋានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាខេត្ត កំពុងស្រាវជ្រាវអំពីការកែលម្អប្រព័ន្ធតាមដាន និងរក្សាទិន្នន័យ ដើម្បីធានាបាននូវភាពប្រហាក់ប្រហែលគ្នាជាមួយវេទិកាតាមដានរបាស់ជាតិ ដែលអនុញ្ញាតឱ្យកសិករ សហករណ៍ និងពាណិជ្ជករចូលមើលព័ត៌មានបានយ៉ាងងាយស្រួល។

នាយកដ្ឋានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាខេត្ត ក៏កំពុងតែសិក្សា និងណែនាំដល់អាជ្ញាធរខេត្ត អំពីការបង្កើតមជ្ឈមណ្ឌលបញ្ចេញកាំរស្មី ដែលបញ្ចប់ការសាងសង់នៅឆ្នាំ២០២៦ ដើម្បីបង្កើនសមត្ថភាពបញ្ចេញកាំរស្មីស្របទៅតាមស្តង់ដារអន្តរជាតិ កាត់បន្ថយពេលវេលាដឹកជញ្ជូន និងកែលម្អប្រព័ន្ធគ្រប់គ្រងការនាំចេញផលិតផលកសិកម្មសម្រាប់សហគ្រាសនៅក្នុងខេត្តបាក់និញ និងពង្រីកទៅតំបន់ភាគខាងជើងថែមទៀត។

ចំណែកក្រសួងកសិកម្ម និងបរិស្ថានវៀតណាម នឹងសម្របសម្រួលជាមួយនាយកដ្ឋានការពាររុក្ខជាតិ និងផលិតកម្មដំណាំ ដើម្បីរៀបចំការបណ្តុះបណ្តាលលើការអនុវត្តដាំដុះជាក់ស្តែង ការអនុវត្តវឌ្ឍនភាពវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងការពង្រីកតំបន់ដាំដុះប្រកបដោយសុវត្ថិភាព។ វគ្គបណ្តុះបណ្តាលនេះក៏នឹងជួយសហគ្រាសក្នុងការចុះបញ្ជីផលិតផលតាមស្តង់ដារត្រូវការ ដើម្បីសម្រួលដល់នីតិវិធីនាំចេញប្រកបដោយភាពរលូន។

ទន្ទឹមនឹងនេះដែរ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម នឹងធ្វើការជាមួយនាយកដ្ឋានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដើម្បីពិនិត្យឡើងវិញនូវការផលិត និងការប្រើប្រាស់ផលិតផលកសិកម្មសំខាន់ៗ និងណែនាំដល់មន្ត្រីខេត្តអំពីការអភិវឌ្ឍចង្កោមឧស្សាហកម្មសម្រាប់កែច្នៃផលិតផលកសិរុក្ខាប្រមាញ់។

បច្ចុប្បន្នខេត្តបាក់និញ មានផ្ទៃដីដាំដុះផ្លែឈើប្រហែល៥៣,៩០០ ហិកតា ដែលក្នុងនោះទហំ៣៣,៤០០ហិកតា ស្ថិតនៅក្នុងតំបន់ផលិតកម្មប្រមូលផ្តុំ ដែលស្មើនឹង៦២ភាគរយនៃចំនួនសរុប។ ខេត្តបានផ្តល់លេខកូដចម្ការចំនួន៤០០ និងលេខកូដកន្លែងវេចខ្ចប់ចំនួន៤៣ សម្រាប់នាំចេញ ដោយមានតម្លៃសរុបនៃដំណាំផ្លែហូប ជាង២៨០,៥លានដុល្លារ។

នាយកដ្ឋានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បានដឹកនាំភ្នាក់ងារជំនាញឱ្យបង្កើតក្រុមអធិការកិច្ចដើម្បីត្រួតពិនិត្យលេខកូដតាមចម្ការ និងកន្លែងវេចខ្ចប់ ដែលបម្រើដល់ការនាំចេញ។ ចាប់តាំងពីខែមីនា ដល់ខែកក្កដា ឆ្នាំ២០២៥ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម បានធ្វើការត្រួតពិនិត្យ និងបានណែនាំថា នាយកដ្ឋានការពាររុក្ខជាតិ និងផលិតកម្មដំណាំ ត្រូវចរចាការអនុម័តជាមួយប្រទេសនាំចូលសម្រាប់លេខកូដកន្លែងវេចខ្ចប់ថ្មីចំនួនពីរសម្រាប់ការនាំចេញផ្លែមៀនទៅកាន់ប្រទេសចិន និងប្រទេសអូស្ត្រាលី ដើម្បីធានាបាននូវដំណើរការទាន់រដូវប្រមូលផ្លែមៀន ឆ្នាំ២០២៥៕


image_2025-12-04_10-14-06
អ្នកនាំចេញអាហារ និងភេសជ្ជៈរបស់ឥណ្ឌូណេស៊ី  សម្របខ្លួនដើម្បីទទួលបានជោគជ័យធំនៅទីផ្សារអូស្ត្រាលី

ហ្សាការតា៖ យោងតាមស្ថិតិរបស់ឥណ្ឌូណេស៊ី  បានឱ្យដឹងថា ការនាំចេញម្ហូបអាហារ និងភេសជ្ជៈរបស់ឥណ្ឌូណេស៊ីទៅកាន់ប្រទេសអូស្ត្រាលី បានកើនឡើងរហូតដល់ចំនួន៣៣៣,៣លានដុល្លារ កាលពីឆ្នាំ២០២៤ គឺកើនឡើង៤៤,៦ភាគរយ លើពីចំនួន២៣០លានដុល្លារ ក្នុងរយៈពេលពីរឆ្នាំកន្លងមក។ គ្រឿងម៉ាស៊ីន ដែកថែប ប្រេង ឧស្ម័ន និងជី នៅតែទំនិញនាំចេញធំបំផុតរបស់ឥណ្ឌូណេស៊ី ទៅកាន់ប្រទេសអូស្ត្រាលី ប៉ុន្តែទិន្នន័យបង្ហាញពីការកើនឡើងគួរឱ្យកត់សម្គាល់នៃការដឹកជញ្ជូនម្ហូបអាហារ និងភេសជ្ជៈ ហើយអ្នកនាំចូលទៅប្រទេសអូស្ត្រាលី បានមើលឃើញសក្តានុពលជាច្រើន ប៉ុន្តែលុះត្រាតែអ្នកផលិតឥណ្ឌូណេស៊ី ពង្រឹងអនុលោមភាពតាមបទប្បញ្ញត្តិក្នុងប្រទេស និងកែសម្រួលការវេចខ្ចប់ និងគ្រឿងផ្សំ ឱ្យស្របទៅតាមរសជាតិរបស់អូស្ត្រាលី។ និន្នាការកើនឡើងនេះបានបន្តរហូតដល់ឆ្នាំនេះ ជាមួយនឹងការកើនឡើងចំនួន១២,៨ភាគរយថែមទៀត ពីមួយឆ្នាំទៅមួយឆ្នាំរហូតដល់ខែកញ្ញា ឆ្នាំ២០២៥ ដែលជំរុញដោយផលិតផលកាកាវ និងទំនិញកែច្នៃពីកាកាវ។ អ្នកជំនួញអូស្ត្រាលីម្នាក់ ដែលបានបង្កើតក្រុមហ៊ុននាំចូលផលិតផលពីឥណ្ឌូណេស៊ី កាលពីក្នុងឆ្នាំ២០០៤ បាននិយាយថា ក្រុមហ៊ុនឥណ្ឌូណេស៊ី ត្រូវតែបំពេញតាមលក្ខខណ្ឌសំខាន់ៗមួយចំនួនដើម្បីទទួលបានជោគជ័យនៅក្នុងទីផ្សារអូស្ត្រាលី។ លោកបានបញ្ជាក់ថា លក្ខខណ្ឌទាំងនោះរួមមាន ការដាក់តាំងផលិតផលលើធ្នើររបស់ហាងលក់រាយធំៗ នៅទូទាំងទីក្រុង ការរក្សាតម្លៃឱ្យប្រកួតប្រជែង គឺត្រូវអនុវត្តតាមច្បាប់ដ៏ តឹងរ៉ឹងរបស់ប្រទេសអូស្ត្រាលី ចំពោះការបិទស្លាក និងគ្រឿងផ្សំ។ លោកបានកត់សម្គាល់ថា អ្នកនាំចេញជាច្រើនបានសន្មត់ថា បទប្បញ្ញត្តិដ៏តឹងរឹងទាណងនេអ នឹងមានការបន្ធូរបន្ថយវិញខ្លះ បន្ទាប់ពីមានកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយរវាងឥណ្ឌូណេស៊ី  និងអូស្ត្រាលី ដែលបានចូលជាធរមាន តាំងពីឆ្នាំ២០២០ […]

image_2025-12-03_09-45-18
រដ្ឋមន្ត្រីកសិកម្មអេស្ប៉ាញថា​ ជំងឺគ្រុនផ្តាសាយជ្រូកអាចបង្កឡើងដោយជ្រូកព្រៃស៊ីសាំងវិច

ម៉ាទ្រីត៖ រដ្ឋមន្ត្រីក្រសួងកសិកម្មអេស្ប៉ាញ​ បានមានយោបល់ណែនាំថា សត្វជ្រូកព្រៃអាចឆ្លងមេរោគគ្រុនផ្តាសាយជ្រូក ដោយសារពួកវាស៊ីចំណីអាហារស្មោកគ្រោក​ ដែលមនុស្សបោះចោលក្នុងធុងសំរាម​​ ហើយបានចម្លងមេរោគមកសត្វជ្រូកចិញ្ចឹមនៅក្នុងកសិដ្ឋាន។ រដ្ឋមន្ត្រីក្រសួងកសិកម្មអេស្ប៉ាញ លោក  អូស្កា អរដេក (Oscar Ordeig) បានមានប្រសាសន៍អះអាងថា វិបត្តិជំងឺគ្រុនផ្តាសាយជ្រូកនៅក្នុងប្រទេសអេស្ប៉ាញ អាចបណ្តាលមកពីសត្វជ្រូកព្រៃ ដែលបានស៊ីសាំងវិចគេបោះចោលក្នុងធុងសំរាម ហើយបណ្តាលឱ្យកើតជំងឺឆ្លងមកសត្វជ្រូកចិញ្ចឹម។ រដ្ឋាភិបាលអេស្ប៉ាញ បានដាក់ពង្រាយយោធាដើម្បីទប់ស្កាត់ការផ្ទុះឡើងនៃជំងឺគ្រុនផ្តាសាយជ្រូក បន្ទាប់ពីមានបញ្ជាក់កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះថា សត្វជ្រូកព្រៃពីរក្បាលត្រូវបានធ្វើតេស្តវិជ្ជមានចំពោះជំងឺផ្តាសាយជ្រូកនៅតំបន់មួយ ស្ថិតនីជិតទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ។ ជាការឆ្លើយតបចំពោះការឆ្លងរាលដាលជំងឺផ្តាសាយជ្រូកនេះ ប្រទេសអង់គ្លេស ចិន និងប្រទេសម៉ិកស៊ិក បានប្រកាសហាមឃាត់មិនឱ្យនាំចូលសាច់ជ្រូកពីប្រទេសអេស្ប៉ាញ។ លោក អូស្កា អរដេក រដ្ឋមន្ត្រីកសិកម្មអេស្ប៉ាញ បានប្រកាសតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា មូលហេតុទំនងបំផុតចំពោះការរីករាលដាលនៃជំងឺផ្តាសាយជ្រូក គឺអាចបង្កឡើងពីសត្វជ្រូកព្រៃស៊ីចំណី ដែលមានមេរោគ។ លោករដ្ឋមន្ត្រីកសិកម្ម​ បានអះអាងថា  «ជម្រើសដែលទំនងបំផុត… គឺថា សាច់ត្រជាក់ នំសាំងវិច និងអាហារផ្អូមមានមេរោគ ដែលគេបោះចោលទៅក្នុងធុងសំរាម នៅតំបន់មានចរាចរណ៍ឆ្លងកាត់ច្រើនពីទូទាំងទ្វីបអឺរ៉ុប  បន្ទាប់មកជ្រូកព្រៃនឹងស៊ីចំណីនោះ ហើយក៏ឆ្លងមេរោគតែម្តង»។ បន្ទាប់ពីរកឃើញជ្រូកព្រៃពីរក្បាលមានផ្ទុកមេរោគ មន្ត្រីអេស្ប៉ាញ បានធ្វើតេស្តិ៍រកឃើញមេរោគនៅលើខ្លួនជ្រូកព្រៃចំនួន១២ក្បាលទៀត ដែលគេសង្ស័យថា មានផ្ទុកមេរោគដោយសារស៊ីចំណីតាមធុងសំរាម។ […]

image_2025-12-09_09-54-13
ភូមាគ្រោងនាំចេញអង្ករតាមផ្លូវទឹកចំនួន៧ ៥០០តោន ទៅបង់ក្លាដែស

ណៃពិដោ៖ សហព័ន្ធស្រូវអង្ករភូមា បានបញ្ជាក់ថា អង្ករបាក់ប្រាំភាគរយចំនួន៧ ៥០០តោន ដែលផលិតចេញពីតំបន់អាយ៉េយ៉ាវ៉ាឌី (Ayeyawady) នឹងត្រូវនាំចេញទៅកាន់ប្រទេសបង់ក្លាដែស ក្រោមកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលរបស់ប្រទេសទាំងពីរ។ អង្ករសរុបចំនួន២ ៥០០តោន នឹងត្រូវដឹកជញ្ជូនក្រោមផែនការនាំចេញជើងដំបូង ទៅកាន់ប្រទេសបង់ក្លាដែស តាមសមុទ្រតែប៉ុណ្ណោះ។ យោងតាមអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីពាណិជ្ជកម្មអង្កររវាងភូមា និងបង់ក្លាដែស ក្រុមហ៊ុនចំនួន៣១ត្រូវបានអនុញ្ញាតឱ្យដឹកជញ្ជូនអង្ករទៅកាន់ប្រទេសបង់ក្លាដែស ក្នុងបរិមាណអង្ករសរុបចំនួន៧ ៥០០តោន តាមរយៈកំពង់ផែសមុទ្រប៉ាថេន (Pathein Seaport)។ ចំណែកកំពង់ផែយ៉ាងហ្គោន ក៏មានការដឹកជញ្ជូនអង្ករចេញទៅកាន់ប្រទេសបង់ក្លាដែសផងដែរ កាលពីក្នុងចុងខែវិច្ឆិកា និងដើមសប្តាហ៍ដំបូងនៃខែធ្នូ ឆ្នាំ២០២៥ តាមរយៈកប៉ាល់ពីរគ្រឿង។ សហព័ន្ធស្រូវអង្ករភូមា មានគោលបំណងសម្រេចគោលដៅនាំចេញអង្ករចំនួនបីលានតោននៅក្នុងឆ្នាំ ២០២៥-២០២៦។  ការនាំចេញអង្កររបស់ប្រទេសភូមា ក្នុងអំឡុងពេលខែមេសា ដល់ខែតុលា ឆ្នាំ២០២៥ មានបរិមាណជាង១,៥លានតោន ដោយទទួលបានប្រាក់ចំណូលចំនួន៤៩៩លានដុល្លារ។ អង្ករសម្រាប់នាំចេញទៅកាន់ទីផ្សារបង់ក្លាដែស ត្រូវបានកិនវេចខ្ចប់ នៅតំបន់ឧស្សាហកម្ម ប៉ាថេន ដែលរោងម៉ាស៊ីនកិនស្រូវនៅទីនោះ ដើរដោយថាមពលពន្លឺព្រះអាទិត្យ កម្លាំង៤០០គីឡូវ៉ាត់ ដោយធានាបាននូវគុណភាពផលិតផល ដែលមានស្ថេរភាព និងប្រសិទ្ធភាពផ្គត់ផ្គង់ទីផ្សារ។  ព្រមជាមួយគ្នានេះដែរ រដ្ឋបាលតំបន់ អាយ៉េយ៉ាវ៉ាឌី ដែលស្ថិតនៅភាគខាងត្បូងប្រទេសភូមា ក៏កំពុងសម្របសម្រួលដល់ការនាំចេញអង្ករក្នុងរយៈពេលកំណត់ ស្របតាមច្បាប់ និងបទប្បញ្ញត្តិរបស់ស្ថាប័នក្រសួងពាក់ព័ន្ធ។ […]

photo_2025-12-08_16-45-06 (3)
ឯកឧត្ដមបណ្ឌិតប្រតិភូ កៅ ថាច អនុញ្ញាតឱ្យអ្នកជំនាញចិញ្ចឹមគោយកទឹកដោះ មកពីប្រទេសណូវ៉ែលហ្សេឡង់ ចូលជួបពិភាក្សា

ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី បានអនុញ្ញាតឱ្យ អ្នកជំនាញចិញ្ចឹមគោយកទឹកដោះមកពីប្រទេសណូវ៉ែលហ្សេឡង់ ចូលជួបពិភាក្សា ក្នុងគោលបំណង ចែករំលែកបទពិសោធ និងសិក្សា​អំពីឱកាសជួយជាជំនួយបច្ចេកទេសពាក់ព័ន្ធការ ចិញ្ចឹមគោយកទឹកដោះដល់កសិករកម្ពុជា និងកិច្ចសហការផ្សេងទៀត​ក្នុងវិស័យកសិកម្ម​។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅការិយាល័យកណ្ដាលរបស់ធនាគារ ARDB នាព្រឹកថ្ងៃចន្ទ ៣រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥៕

កាលវិភាគផ្សព្វផ្សាយ