ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី បានអនុញ្ញាតឱ្យ អ្នកជំនាញចិញ្ចឹមគោយកទឹកដោះមកពីប្រទេសណូវ៉ែលហ្សេឡង់ ចូលជួបពិភាក្សា ក្នុងគោលបំណង ចែករំលែកបទពិសោធ និងសិក្សាអំពីឱកាសជួយជាជំនួយបច្ចេកទេសពាក់ព័ន្ធការ ចិញ្ចឹមគោយកទឹកដោះដល់កសិករកម្ពុជា និងកិច្ចសហការផ្សេងទៀតក្នុងវិស័យកសិកម្ម។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅការិយាល័យកណ្ដាលរបស់ធនាគារ ARDB នាព្រឹកថ្ងៃចន្ទ ៣រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥៕








