២ខែដំបូងកម្ពុជាទទួលបានប្រាក់ជាង ៩៤៧លានដុល្លារអាម៉េរិកពីការនាំចេញកសិផលក្នុងស្រុក

គិតត្រឹមរយៈពេល២ខែដើមឆ្នំា២០២៤នេះ កម្ពុជាបានសម្រេចធ្វើការនាំចេញកសិផលសំខាន់ៗក្នុងស្រុកទៅកាន់ទីផ្សារបរទេសសរុបមានចំនួនប្រមាណជាង២លាន ៩០ម៉ឺនតោន ហើយបើគិតជាទំហំសាច់បា្រក់ កម្ពុជាអាចរកបានចំណូលជាង៩៤៧លានដុល្លារអាម៉េរិក ។
យោងតាមរបាយការណ៍ស្តីពីស្ថានភាពនៃការនាំចេញកសិផលក្នុងរយៈពេល២ខែដើមឆ្នំា២០២៤ របស់អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទថ្មីៗនេះបានបង្ហាញថា ការនំាចេញកសិផលទៅក្រៅប្រទេសដែលអគ្គនាយកដ្ឋានកសិកម្មទទួលបាន ផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ ( National Phytosanitary Database ) មានបរិមាណសរុបជាង២លាន ៩០ម៉ឺនតោន ក្នុងនោះកសិផលក្រៅពីស្រូវ-អង្ករ មានជាង១លាន៩២ម៉ឺនតោន, អង្ករមានចំនួន៩ម៉ឺនតោន និងស្រូវមានជាង៨៨ម៉ឺនតោន ទៅកាន់ទិសដៅ៦០ប្រទេស ហើយមានការកើនឡើងប្រមាណជាង៦៤% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នំា២០២៣។
ក្នុងរយៈពេល២ខែដើមឆ្នំា២០២៤នេះ, បើយោងតាមរបាយការណ៍គូសបញ្ជាក់ថា ទឹកប្រាក់ដែលទទួលបានពីការនាំចេញកសិផល ផ្អែកតាមវិក្កយបត្ររបស់អ្នកនាំចេញមានជាង៩៤៧លានដុល្លារអាម៉េរិក ដែលក្នុងនោះតម្លៃនៃការនាំចេញកសិផលក្រៅពីស្រូវ-អង្ករមានជាង៦៨៣លានដុល្លារអាម៉េរិក, តម្លៃពីការនាំចេញអង្ករមានជាង៧៦លានដុល្លារអាម៉េរិក និងតម្លៃពីការនាំចេញស្រូវមានជាង១៨៦លានដុល្លារអាម៉េរិក។
របាយការណ៍ដដែលបង្ហាញទៀតថា នៅក្នុងចំណោមមុខទំនិញសំខាន់ៗចំនួន១៨មុខ ដែលបាននាំចេញមានការកើនឡើងនៅក្នុងរយៈពេល២ខែដើមឆ្នំា២០២៤នេះមានដូចជា ស្រូវកើនឡើងជាង៩១%, ដំឡូងមីស្រស់ កើនឡើងជាង៥៦៦%, ម៉្សៅដំឡូងមី កើនឡើង២៣១%, គ្រាប់ស្វាយចន្ទីកើនឡើង៧%, គ្រាប់ពោត កើនឡើង១៥៤%, ផ្លែស្វាយស្រស់ កើនឡើង១៤០%, ដំណាប់ស្វាយ កើនឡើង៧៤%, ផ្លែមៀនស្រស់ កើនឡើង២៦៥%, ម្រេច កើនឡើង១៤២%, បន្លែចម្រុះ កើនឡើង២៨% និងកសិផលចំនួន៥០មុខផ្សេងទៀត មានការកើនឡើង៣៤%។

វាយតម្លៃថា ការនាំចេញកសិផលក្នុងរយៈពេល២ខែដើមឆ្នំា២០២៤ មានការកើនឡើងជាង ១លានតោន បើប្រៀបធៀបនឹងរយៈពេលដូចគ្នានឹងឆ្នំា២០២៣ ហើយកសិផលដែលបានចូលរួមចំណែកជំរុញដល់កំណើននាំចេញខ្ពស់ ដោយសារ៖(១)-តម្រូវការនាំចូលដំឡូងមីស្រស់របស់ប្រទេសវៀតណាម និងប្រទេសថៃ មានការកើនឡើង, (២)-ការនាំចេញម៉្សៅដំឡូងមីទៅកាន់ប្រទេសចិន មានការកើនឡើងក្រោពីមានកិច្ចសន្យាទិញលក់ជាមួយក្រុមហ៊ុនចិន,(៣)- រោងចក្រកែច្នៃវេចខ្ចប់ផ្លែមៀន និងចម្ការមៀនដែលទទួលបានការអនុញ្ញាតនាំចេញទៅកាន់ប្រទេសចិនមានការកើនឡើង និងមានសមត្ថភាពផលិតកែច្នៃផ្លែមៀនស្រស់កាន់តែល្អប្រសើរជាងមុន,(៤ )- ប្រទេសថៃបានចាប់ផ្តើមនាំចូលគ្រាប់ពោតពីប្រទេសកម្ពុជា ហើយប្រទេសវៀតណាម ក៏បាននាំចូលគ្រាប់ពោតក្នុងបិរមាណកាន់តែច្រើនសម្រាប់ការកែច្នៃផ្គត់ផ្គង់ក្នុងស្រុក និងក្រៅប្រទេស,(៥)ប្រទេសវៀតណាម ប្រទេសថៃ និងប្រទេសចិន បានធ្វើការបញ្ជាទិញផ្លែស្វាយស្រស់ពីប្រទេសកម្ពុជាក្នុងបរិមាណច្រើនជាងមុនសម្រាប់ប្រើប្រាស់ក្នុងស្រុក និងកែច្នៃផ្គត់ផ្គង់ទីផ្សារក្រៅប្រទេស៕
ដោយ៖Long Sareth


photo_2024-12-09_08-12-00 (2)
កម្ពុជាដាក់តាំងបង្ហាញផលិតផលខ្មែរក្នុងទិវាអាស៊ាន(ASEAN Day)នៅទីក្រុងអង់ការ៉ា

(អង់ការ៉ា, តួកគីយ៉េ)៖ លោក កែវ ប៊ុនថេង អនុព័ន្ធពាណិជ្ជកម្មប្រចាំសាធារណរដ្ឋតួកគីយ៉េ កាលពីទី៥ ខែធ្នូ ឆ្នាំ២០២៤ បានចូលរួម និងរៀបចំតាំងបង្ហាញផលិតផលខ្មែរក្នុងទិវាអាស៊ាន (ASEAN Day) ដែលសហការរៀបចំដោយគណៈកម្មាធិការអាស៊ាន-អង់ការ៉ា និងសាកលវិទ្យាល័យ Ankara Haci Bayrum Veli នៅទីក្រុងអង់ការ៉ា សាធារណរដ្ឋតួកគីយ៉េ ដែលមានសមាសភាពចូលរួមមកពីក្រសួង-ស្ថាប័ននានា ស្ថានទូតបរទេស និស្សិត និងសាធារណៈជន ប្រមាណ ៥០០នាក់។ នៅក្នុងឱកាសនោះ លោកអនុព័ន្ធពាណិជ្ជកម្ម បានរៀបចំនូវស្តង់ពិព័រណ៌ដើម្បីតាំងបង្ហាញនូវផលិតផលសក្តានុពលរបស់កម្ពុជាមួយចំនួន រួមមាន៖ អង្ករ ម្រេច ស្វាយចន្ទី វត្ថុអនុស្សាវរីយ៍ និងគ្រឿងឧបភោគបរិភោគមួយចំនួន ជាពិសេសគឺក្រមាខ្មែរ ដែលទើបត្រូវបានចុះបញ្ជីចូលជាសម្បត្តិបេតិកណ្ឌវប្បធម៌ពិភពលោក នៅសាធារណរដ្ឋប៉ារ៉ាហ្គាយ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ កន្លងមកនេះ។ ឆ្លៀតក្នុងឱកាសនោះ លោកអនុព័ន្ធពាណិជ្ជកម្ម ក៏បានពន្យល់ជូនអ្នកទស្សនាអំពីលក្ខណៈពិសេសនៃផលិតផល ការផលិតនិងការវេចខ្ចប់ និងសក្តានុពលទីផ្សាររបស់ផលិតផលកម្ពុជា ក៏ដូចជាបានចែករំលែកនូវព័ត៌មានទំនាក់ទំនងក្រុមហ៊ុន និងសហគ្រាស ផងដែរ។ ជាមួយគ្នានេះ ស្ថានទូតកម្ពុជាប្រចាំប្រទេសតួកគីយ៉េ ក៏មានការរៀបចំនូវម្ហូបចំនួន ២មុខ […]

កាលវិភាគផ្សព្វផ្សាយ