1. Home
  2. All Program
  3. ព័ត៌មានពេលព្រឹក
  4. ឧកញ៉ា សុង សារ៉ន គំាំទ្រគំនិតផ្តួចផ្តើមការបង្កើតឱ្យមានការផ្តល់ឥណទានបៃតងរបស់ធនាគារ ARDB

ឧកញ៉ា សុង សារ៉ន គំាំទ្រគំនិតផ្តួចផ្តើមការបង្កើតឱ្យមានការផ្តល់ឥណទានបៃតងរបស់ធនាគារ ARDB

អគ្គនាយក្រុមហ៊ុន Amru Rice   ដែលជាក្រុមហ៊ុន​​​ឈានមុខមួយក្នុងស្រុកមួយ​​ក្នុងវិស័យស្រូវ អង្ករ​បាន​សម្តែងនូវការគំាំទ្រ​នៅគំនិត​ផ្តួចផ្តើម​នៃការបង្កើតឱ្យ​ការផ្តល់ឥណទាន​បៃតង​​ ក្រោយពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល​ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ​ និងកសិកម្ម​បានលើកឡើង​អំពីការយកចិត្តទុកនិងជំរុញការផ្តល់ឥណទានបៃតង​ជូនប្រជាកសិករ​កន្លងទៅថ្មីៗនេះ។​

 

ឧកញ៉ សុង សារ៉ន អគ្គនាយកក្រុមហ៊ុន Amru Rice  មានប្រសាសន៍​ប្រាប់អ្នកសារព័ត៌មាន​កាលពីថ្ងៃទី​១៣ខែធ្នូ ឆ្នំា​២០២៤​​ថា« ខ្ញុំគំាំទ្រ​ទៅលើគំនិត​ផ្តួចផ្តើមរបស់​ថ្នាក់ដឹកនាំ​ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដែលបង្កើតឱ្យមាន​នៅការផ្តល់ឥណទាន​បៃតងដល់ប្រជាកសិករ​។​នេះ​គឺជាការគិតគូ​ដ៏វែងឆ្ងាយមួយរបស់ធនាគារ​​ ដើម្បីឈានទៅដល់ការកាត់បន្ថយ​កាបូននៅកម្ពុជា​ត្រឹមឆ្នំា​២០៥០​»។

 

ឧកញ៉ាបន្តទៀតថា ​​កម្ពុជា​ជាប្រទេសកសិកម្ម ​ប្រជាពលរដ្ឋ​ត្រូវការស្បៀងសម្រាប់បរិភោគ​ ដូចនេះការធ្វើឥណទាន​បៃតង​នេះនឹងធ្វើឱ្យកសិក​រងាកទៅរកការដំាដុះ​ដែលគោរព​ទៅតាម​បទដ្ឋានបៃតង​ ការពារបរិស្ថាន សង្គម ហើយនិងសុខភាព​។លើសពីនេះ​និងជំរុញឱ្យប្រជាកសិករ​មាន​មានធន់ទៅនិងការប្រែប្រួល​អាកាសធាតុ ដូចនេះ​ឥណទាន​បៃតងនេះនឹងជួយឱ្យកសិករមានភាព​​រឹងមំានៅក្នុងការធ្វើកសិកម្ម​របស់ខ្លួន​។

 

​បើយោងតា​ម អគ្គនាយកក្រុមហ៊ុន​ Amru Rice   បើអត់មានការផ្តល់​ឥណទាន​​ទេ កសិករ​មិនដឹងថាត្រូវ​​ទៅរក​ឥណទានមកពីណា​​ ដោយសារ​ការ​ផលិតនៅ​ ផលិតផលមួយតាមគោលការណ៍​ត្រូវការចំណាយថ្លៃដើមខ្ពស់​ ​​។ប៉ុន្តែឥណទាន​បៃតង​ដែលធនាគារARDBប ង្កើតឱ្យមានការផ្តល់ឥណទានឡើងមកនេះ នឹងបង្កើតឱ្យមានបរិយាកាស​ នៃការដំាដុះស្រូវតាមបែបបរិស្ថាន​បៃតង​ ឬឥណទានបៃតងនេះ​និងជួយឱ្យកសិករចូលរួមបានកាន់តែច្រើន​ដើម្បីសម្រេចមហិច្ឆិតា​មួយ​ដែលកម្ពុជាចង់បានគឺ​អព្យា​ក្រឹត្យភាព​កាបូន​នៅត្រឹមឆ្នំា​២០៥០​។

 

​ ទាក់ទងនិងការផ្តល់ឥណទានបៃតងនេះ បើយោងតាម​​ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម មានការផ្តល់​ រូបវន្ត​បុគ្គល ឬនីតិបុគ្គល​ដែលស្ថិតនៅ​ក្នុងខ្សែច្រវាក់​តម្លៃកសិកម្ម បម្រើទៅដល់សេដ្ឋកិច្ចជនបទ​និងស្ថិតនៅក្នុងវិស័យ​អាទិភាព​ដែលបានកំណត់​ ហើយសកម្មភាព​អាជីវកម្ម​ត្រូវតែ​រួមចំណែក​ក្នុងការការពារ​បរិស្ថាន​និងសង្គមដោយផ្សារភ្ជាប់​ទៅនិងឆន្ទៈ​ ចូលរួម​ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ​ឱ្យ​មាននិរន្តរភាព​។

ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម បានកំណត់វិស័យសំខាន់មួយចំនួន​ដែលមានលទ្ធភាព​ទទួលបានឥណទានបៃតង ពីធនាគារ៖ ការប្រើប្រាស់​ប្រព័ន្ធ ​​Aquaponics, ការប្រើប្រាស់​ថាមពល​ប្រកបដោយប្រសិទ្ធភាព​(Energy efficiency) ការធ្វើកសិកម្ម​ដែលសម្របទៅនឹង​បច្ចេកទេស​អេកូឡូស៊ីកសិកម្ម, ការប្រើប្រាស់ថាមពល​កកើតឡើងវិញ​, ការប្រើ​ប្រាស់​ប្រព័ន្ធ Hydroponics, ការគ្រប់គ្រង​និងការកាត់បន្ថយកាកសំណល់​ និងកាកាត់បន្ថយ​ការបំភាយឧស្ម័នផ្ទះកញ្ចក់ផ្សេងទៀត​។​

​លក្ខណៈនៃផលិតផល​ឥណទានបៃតង ​សម្រាប់​ឥណទានជាទុន​បង្វិលចាប់ពី​៥០០ដល់​១០០ ០០០ដុល្លារអាមេរិក​សម្រាប់រយៈពេល​មិនលើស​ពី១២ខែ​។​ឥណទានជាទុនវិនិយោគ​ចាប់ពី​៥០០ដល់​២០០ ០០០ដុល្លារអាមេរិក​សម្រាប់រយៈពេល​មិនលើស​ពី​៨៤ខែ​ ជាមួយអត្រាការប្រាក់​៦%ដល់​៧,៥%​ក្នុងមួយឆ្នំា​។​

 

ឧកញ៉ សុង សារ៉ន ​លើកឡើង​ថា«​ ការផ្តល់ឥណទាន​បៃតង​ទៅដល់ប្រជាកសិករ​ ពុំសូវមានធនាគារច្រើននោះដែលផ្តល់ឥណទានបែបនេះក្រៅតែពីធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម តែសម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានច្រើន​។សម្រាប់ខ្ញុំចង់ឃើញ​ធនាគារ​ផ្សេងទៀត​ចូលរួម​ផ្តល់ឥណទាន​បៃតង​ឱ្យបានច្រើន​ ព្រោះធនាគារ​មានលទ្ធភាពផ្តល់ជូន​ឥណទាន​ដល់ពលរដ្ឋមានអត្រាការប្រាក់ទាប​ជា​ង ស្ថាប័នមីក្រូហិរញ្ញវត្ថុ​»៕​

SARETH


កាលវិភាគផ្សព្វផ្សាយ