អ្នកជំនាញមើលឃើញថាវិស័យចិញ្ចឹមសត្វនៅឆ្នាំ២០២៥នេះនឹងមានភាពល្អប្រសើរ

THN២ copy

ចូលមកដល់ឆ្នាំ២០២៥នេះ វិស័យចិញ្ចឹមសត្វនៅក្នុងស្រុកត្រូវបានអ្នកជំនាញមើលឃើញថានឹងមានភាពល្អប្រសើរជាងពេលកន្លងមក ដោយសាររាជរដ្ឋាភិបាល តាមរយៈក្រសួង ស្ថាប័នពាក់ព័ន្ធមានវិធានការក៏ដូចជាគោលនយោបាយច្បាស់លាស់ ទាក់ទងនិងការផ្គត់ផ្គង់និងការនាំចូលមកពីខាងក្រៅ។

លោក លី ឡាវីល ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា មានប្រសាសន៍ថា ចូលមកដល់ឆ្នាំ២០២៥នេះវិស័យចិញ្ចឹមសត្វកម្ពុជានិងមានភាពល្អប្រសើរ ព្រោះក្រសួង ស្ថាប័នមានវិធានការ និងគោលនយោបាយច្បាស់លាស់ ថ្វីត្បិតមានជនខិលខូចមួយចំនួនរកស៊ីរត់ពន្ធនាំចូលខុសច្បាប់ខ្លះៗក្តី  រដ្ឋបើកឱ្យមានការនាំចូលស្របច្បាប់ហើយសម្រួលឱ្យការនាំចូលឱ្យបានត្រឹមត្រូវ និងមានតម្លាភាព ដូចនេះក្រុមហ៊ុនពុំចាំបាច់លូចរត់ពន្ធទៀតនោះទេ បើម្ចាស់ក្រុមហ៊ុនមកសុំច្បាប់នាំចូល ធ្វើលិខិតស្នាមម្តងអាចនាំចូលបានរហូត។

លោកបានសង្កត់ធ្ងន់ថា “រដ្ឋបានរៀបចំឱ្យមានការនាំចូលស្របច្បាប់នេះ វាជួយសម្រួលដល់ការលូចនាំចូលគេចពន្ធបានច្រើន។ដូចនេះយើងសង្ឃឹមថានៅដើមឆ្នាំ២០២៥នេះវិស័យចិញ្ចឹមសត្វនៅក្នុងប្រទេសនឹងមានភាពប្រសើរឡើង នៅពេលដែលការរត់ពន្ធសាច់សត្វខុសច្បាប់ត្រូវបានកាត់បន្ថយ ”។

លោកលើកឡើងថា ជាទូទៅប្រជាកសិករដែលជាអ្នកចិញ្ចឹមសត្វ នៅពេលសត្វលក់បានតម្លៃថោក កសិករនាំគ្នាផ្អាកការចិញ្ចឹមសត្វរបស់ខ្លួន តែបើសត្វលក់បានតម្លៃល្អ ពួកគាត់នឹងងាកមកចិញ្ចឹមសត្វឡើងវិញជាក់ជាមិនខាន។ ដូចនេះក្នុងឆ្នាំ២០២៥នេះប្រជាកសិករនិងងាកមកចិញ្ចឹមសត្វឡើងវិញ តួយ៉ាងតម្លៃជ្រូករស់នៅលើទីផ្សារបានឡើងថ្លៃពីជាង៨ពាន់រៀល ដល់ជាង៩ពាន់រៀលតិចតួចហើយក្នុងមួយគីឡូក្រាម។ដូចនេះយើងជឿជាក់ថានៅដើមឆ្នាំ២០២៥នេះ កសិករនឹងងាកមកចិញ្ចឹមឡើងវិញ។

គួរបញ្ជាក់ផងដែរថា វិធានការផ្អាកជាបណ្តោះអាសន្នហាមមិនមានការនាំចូលបំណែកសាច់បង្កកនិងគ្រឿងក្នុងមកពីខាងក្រៅផុតកំណត់នៅខែមីនាខាងមុខនេះ។ ទាក់ទងនិងវិធានការនេះ លោក លី ឡាវីល ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានបង្ហាញជំហររបស់ខ្លួនថា “ក្រោយពីយើងធ្វើការវិភាគគ្រប់ជ្រុងជ្រោយសមាគមអ្នកចិញ្ចឹមសត្វនឹងមិនស្នើរឱ្យរាជរដ្ឋាភិបាលបិទខ្ទប់ការនាំចូលបំណែកដៃជើងសត្វ គ្រឿងក្នុងសត្វទៀតនោះទេ យើងអនុញ្ញាតឱ្យក្រុមហ៊ុនដែលមានគុណវុឌ្ឍិ អាចធ្វើការនាំចូលបាន១០០ភាគរយ មូលហេតុទោះបីយើងស្នើរសុំឱ្យមានការហាមឃាត់ នៅតែមានការលូចរត់ពន្ធពីខាងក្រៅដោយខុសច្បាប់។ដូចនេះយើងសុខចិត្តឱ្យក្រុមហ៊ុនទៅស្នើរសុំច្បាប់នាំចូលបំណែកសាច់បង្កកឱ្យបានត្រឹមត្រូវ ”។

លោកលើកឡើងថា ជាយុទ្ធសាស្ត្ររបស់សមាគមអ្នកចិញ្ចឹមសត្វកម្ពុជាមិនទាមទារឱ្យរាជរដ្ឋាភិបាលបិទខ្ទប់ការនាំចូលបំណែកសាច់បង្កងទៀតទេ ក៏ប៉ុន្តែជំរុញឱ្យក្រុមហ៊ុនដែលមានគុណវុឌ្ឍិនាំចូលស្របច្បាប់ទាំងនោះ មានការកំណត់ចំនួននាំចូលឱ្យបានត្រឹមត្រូវ ដើម្បីយកមកប្រកួតប្រជែងតម្លៃមួយ រុញអ្នកនាំចូលខុសច្បាប់ ងាកមកសុំច្បាប់នាំចូលត្រឹមត្រូវវិញ ហើយដល់ពេលនោះកម្ពុជានឹងបានផលិតផលមួយដែលមានគុណភាពសម្រាប់បរិភោគទាំងអស់គ្នា៕

 


cover image
ឯកឧត្តមបណ្ឌិត កៅ ថាច ជំរុញថ្នាក់ដឹកនាំយុវជនគណបក្សឃុំជ័យធំទើបជាប់ឆ្នោត ឱ្យបន្តរៀនសូត្រ បង្កើនប្រាក់ចំណូលគ្រួសារ និងបម្រើសហគមន៍ខេត្ត

កណ្តាល៖ ឯកឧត្តមបណ្ឌិត កៅ ថាច អនុប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុក និងជាប្រធានក្រុមការងារចលនាយុវជនគណបក្សស្រុកខ្សាច់កណ្តាល នាព្រឹកថ្ងៃអាទិត្យ ទី១៤ ខែមិថុនា ឆ្នាំ២០២៦នេះ បានផ្តល់អនុសាសន៍ណែនាំ និងតម្រង់ទិស ដល់ថ្នាក់ដឹកនាំយុវជនឃុំជ័យធំ នៃស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ឲ្យបន្តរៀនសូត្រពង្រឹងសមត្ថភាពចំណេះដឹង និងប្រឹងបង្កើនប្រាក់ចំណូលក្នុងគ្រួសារ បន្ទាប់មកត្រូវចូលរួមបម្រើសហគមន៍របស់ខ្លួនថែមទៀត។ ឯកឧត្តមបណ្ឌិត ដែលជាសមជិកគណកម្មាធិការកណ្តាល​ ​និងជាសមាជិកយុវជនគណបក្សថ្នាក់កណ្តាល ប្រចាំស្រុកខ្សាច់​កណ្តាល បានមានប្រសាសន៍ដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំយុវជនគណបក្សប្រជាជនកម្ពុជា ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម នួន សំបូរ ប្រធានក្រុមការងារចុះមូលដ្ឋានឃុំជ័យធំ គណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សស្រុក គណៈកម្មការបោះឆ្នោតស្រុក គណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សឃុំ ប្រធានសាខាគណបក្សភូមិ បេក្ខជនឈរឈ្មោះ និងសមាជិកយុវជនគណបក្សឃុំ ដែលជាអង្គបោះឆ្នោតសរុបប្រមាណ២០៧នាក់។ អញ្ជើញមានមតិប្រសាសន៍សំណេះសំណាលក្រោយពេលប្រកាសលទ្ធផល ឯកឧត្តមបណ្ឌិត កៅ ថាច បានលើកឡើងថា ដំណើរការបោះឆ្នោតនាពេលនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសម្រាប់រចនាសម្ព័ន្ធផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជាក្នុងឃុំជ័យធំ ដោយអនុញ្ញាតឱ្យសមាជិកយុវជនមានសិទ្ធិសម្រេចចិត្តផ្ទាល់ ក្នុងការជ្រើសរើសថ្នាក់ដឹកនាំនៅក្នុងមូលដ្ឋានរបស់ខ្លួន ដែលមានសមត្ថភាព និងគុណវុឌ្ឍិពិតប្រាកដ ដើម្បីដឹកនាំយុវជនក្នុងមូលដ្ឋានឱ្យសម្រេចបាននូវការរីកចម្រើន ទាំងផ្នែកស្មារតី សុខភាព និងសេដ្ឋកិច្ចគ្រួសារ។ បន្ថែមពីលើនេះ […]

image_2026-06-19_13-06-15
ផ្លែទុរេនស្រស់របស់កម្ពុជាប្រមាណជិត ១ ០០០តោន ត្រូវបាននាំចេញទៅទីផ្សារចិន 

​ភ្នំពេញ៖​  ផ្លែទុរេនស្រស់របស់កម្ពុជាប្រមាណជិត១ ០០០តោន ត្រូវបាននាំចេញទៅកាន់ទីផ្សារប្រទេសចិនជាផ្លូវការហើយ ខណៈក្រុមហ៊ុននាំចេញកំពុងមមាញឹកប្រមូលទិញពីកសិករ ដើម្បីនាំចេញជាបន្តបន្ទាប់ទៀត។ យោងតាមសមាគមទុរេនកម្ពុជា បាន​បង្ហាញថា ផ្លែទុរេនស្រស់របស់កម្ពុជាចំនួន ៥០ទូកុងតឺន័រ ដែលមានបរិមាណសរុបជាង៩០០តោន ត្រូវបាននាំចេញទៅទីផ្សារចិន តាមរយៈក្រុមហ៊ុនពីរ ដោយដឹកចេញតាមច្រកវៀតណាម និងឡាវ។ ផ្លែទុរេននាំចេញទៅចិននេះ ត្រូវបានប្រមូលទិញពីកសិករ នៅខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ។ បច្ចុប្បន្ននេះ ក្រុមហ៊ុនមួយចំនួនកំពុងតែប្រមូលទិញផ្លែទុរេនពីកសិករ យកមកវេចខ្ចប់ ដើម្បីនាំចេញជាបន្តបន្ទាប់ទៅកាន់ទីផ្សារចិនបន្ថែមទៀត។ តម្លៃផ្លែទុរេនស្រស់ៗ ដែលក្រុមហ៊ុនប្រមូលទិញពីកសិករប្រមាណ១២ ០០០រៀល ឬប្រមាណបីដុល្លារ ក្នុងមួយគីឡូក្រាម។ ចម្ការទុរេន ដែលត្រូវបានចុះបញ្ជីទទួលស្គាល់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ សម្រាប់ការនាំចេញផ្លែទុរេនស្រស់ដោយត្រង់ពីកម្ពុជាទៅកាន់ទីផ្សារចិន មានចំនួន១១២កន្លែង និងរោងចក្រវេចខ្ចប់ចំនួន៣០ទីតាំង​​ ប៉ុន្តែក្រុមហ៊ុនខ្លះមិនទាន់អាចបំពេញលក្ខខណ្ឌបាននៅឡើយ ដូច្នេះ ទើបក្រុមហ៊ុនមិនទាន់ហ៊ាននាំចេញ​។ នាពេលថ្មីៗកន្លងមកនេះ សមាគមទុរេនកម្ពុជា បានត្រៀមនាំចេញផ្លែទូរេនជាង១ ០០០ទូកុងតឺន័រ​ ក្នុងតម្លៃមួយសមរម្យសម្រាប់នាំចេញទៅកាន់ទីផ្សារនៃប្រទេសចិន នៅក្នុងឆ្នាំ២០២៦នេះ ដោយមួយទូកុងតឺន័រ មានទម្ងន់ចាប់ពី១៨តោន ទៅ២០តោន។ ព្រមជាមួយគ្នានេះដែរ សមាគមក៏អំពាវនាវឱ្យពលរដ្ឋកម្ពុជាបន្តគាំទ្រផ្លែទុរេន ដែលជាផលិតផលកម្ពុជាឱ្យបានកាន់តែច្រើនថែមទៀត និងជាពិសេសកសិករ ដែលតែងតែនាំផ្លែទុរេនពីប្រទេសជិតខាង សូមមេត្តាបញ្ឈប់ការនាំចូល ដើម្បីឱ្យទុរេនកម្ពុជាមានតម្លៃសមរម្យ និងអាចនាំចេទៅកាន់ទីផ្សារក្រៅប្រទេសកាន់តែច្រើនថែមទៀត។ សូមរំលឹកថា កម្ពុជា […]

image_2026-06-19_11-14-14
សង្គ្រាមអាម៉េរិក-អ៊ីស្រាអែល ព្រួតគ្នាវាយអ៊ីរ៉ង់ បង្កើតគ្រោះទុរ្ភិក្សកាន់តែធ្ងន់ធ្ងរក្នុងប្រវត្តិសាស្ត្រ

ទីក្រុងរ៉ូម៖ ប្រធានកម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ បានលើកឡើងថា ការបន្តសង្គ្រាមរវាងសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែលលើប្រទេសអ៊ីរ៉ង់ បានបង្កើនគ្រោះមហន្តរាយផ្សេងទៀតនៅលើសកលលោក ដោយបង្កឱ្យចំនួនប្រជាជនធ្លាក់ចូលក្នុងភាពអត់ឃ្លានកាន់តែច្រើន ស្របពេលថវិកាសម្រាប់ប្រយុទ្ធប្រឆាំងនឹងគ្រោះទុរ្ភិក្សបានធ្លាក់ចុះយ៉ាងខ្លាំង។ កម្មវិធីស្បៀងអាហារពិភពលោក បាននិយាយថា មនុស្សចំនួន៣៦៣លាននាក់ នៅជុំវិញពិភពលោក ឥឡូវនេះប្រឈមនឹងភាពអត់ឃ្លានកាន់តែធ្ងន់ធ្ងរ ក្នុងចំណោមនេះមនុស្សចំនួន៤៥លាននាក់ បានរងគ្រោះជួបគ្រោះទុរ្ភឹក្សដោយសារសង្គ្រាមនៅមជ្ឈិមបូព៌ា និងការកើនឡើងនៃតម្លៃប្រេងឥន្ទនៈ។ ការកើនឡើងនៃតម្រូវការស្បៀងអាហារនេះ កើតឡើងបន្ទាប់ពីការកាត់បន្ថយជំនួយរបស់សហរដ្ឋអាម៉េរិក ដែលជាម្ចាស់ជំនួយដ៏ធំបំផុតសម្រាប់កម្មវិធីស្បៀអាហារពិភពលោក។ លោក កាល់ ស្កាវ (Carl Skau) ប្រធានវិធីស្បៀងអាហារពិភពលោក បាននិយាយថា គម្លាតដ៏ធំរវាងតម្រូវការ និងថវិកា បានបង្ខំឱ្យអង្គការកាត់បន្ថយកម្មវិធីដែលគាំទ្រប្រជាជនក្នុងគ្រាអាសន្នស្បៀងអាហារ ដើម្បីផ្តោតលើអ្នកដែលកំពុងប្រឈមមុខនឹងគ្រោះទុរ្ភិក្សដ៏មហន្តរាយ។ លោកបានមានប្រសាសន៍ដូច្នេះថា “យើងបេះពីមាត់ជនអត់ឃ្លាន ទៅបញ្ចុកមាត់ជនទុរ្ភិក្ស។ នោះហើយគឺជាការពិត។ លើសពីនេះ សង្គ្រាមជំរុញឱ្យមានគ្រោះទុរ្ភិក្សកាន់ធ្ងន់ធ្ងរ។ កាលពីឆ្នាំមុន យើងមានគ្រោះទុរ្ភិក្សពីរករណីត្រូវប្រកាសអាសន្ន។ រឿងនោះខានកើតឡើងជាច្រើនទសវត្សរ៍មកហើយ ដូច្នេះគ្រោះទុរ្ភិក្សពេលនេះ គឺជាប្រវត្តិសាស្ត្រថ្មីនៃគ្រោះទុរ្ភិក្ស”។ គ្រោះទុរ្ភិក្សទាំងពីរ ដែលត្រូវបានប្រកាសអាសន្ននៅឆ្នាំ២០២៥ គឺនៅតំបន់ហ្គាហ្សា និងប្រទេសស៊ូដង់។ ក្រោយមកស្ថានភាពអត់ឃ្លាននៅតំបន់ហ្គាហ្សា មានសភាពធូរស្រាលបន្តិច ចាប់តាំងពីមានបទឈប់បាញ់ កាលពីខែតុលា ខណៈពេលប្រទេសស៊ូដង់ នៅតែបន្តជាវិបត្តិមនុស្សធម៌ដ៏អាក្រក់បំផុតរបស់ពិភពលោក ដោយគ្រោះទុរ្ភិក្សនៅតែបន្តកើតមាន នៅផ្នែកខ្លះនៃទីក្រុងដាហ្វួរ (Darfur) និងទីក្រុងកូរដូហ្វានភាគខាងត្បូង […]

Oplus_16908288
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញថ្លែងសុន្ទរកថាបិទ «ពិធីសម្ពោធដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា»

ភ្នំពេញ៖ បន្ទាប់ពីការប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវ «កម្មវិធីហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា (Cambodia Climate Finance Facility – CCFF)» ការពិភាក្សាក្រុមពាក់ព័ន្ធលើសក្តានុពលនៃកម្មវិធី CCFF ក្នុងការបើកផ្លូវសម្រាប់ការលើកកម្ពស់ឥណទានបៃតងនៅកម្ពុជា និងការពិភាក្សាជាក្រុមលើការស្នើសុំ​ហិរញ្ញប្បទាន​ ក្រោមកម្មវិធី CCFF ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញថ្លែងសុន្ទរកថាបិទ «ពិធីសម្ពោធដាក់ឱ្យអនុវត្តជាផ្លូវការនូវ​កម្មវិធីហិរញ្ញប្បទាន​អាកាសធាតុនៅកម្ពុជា» នៅសណ្ឋាគារសុខាភ្នំពេញ នារសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦។ ក្នុងពិធីបិទនេះមានវត្តមានលោក ចយ ហាងស៊ុក (Choi Hang Suk) តំណាងធនាគារអភិវឌ្ឍន៍កូរ៉េ (KDB) និងលោក ចន ម៉ាហ្គីលី (John McGinley) គណៈគ្រប់គ្រងនៃក្រុមហ៊ុន Mekong Strategic Capital  ឯកឧត្តម លោកជំទាវ តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល។ ឯកឧត្តមបណ្ឌិត កៅ ថាច បាន វាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃអង្គពិធីទាំងមូល ដែលបានរួមគ្នាពិភាក្សា​យ៉ាងផុសផុល ដើម្បីដាក់ចេញនូវទិសដៅ និងផែនការសកម្មភាពឆ្ពោះទៅមុខ […]

កាលវិភាគផ្សព្វផ្សាយ