នៅពេលដែលប្រជាពលរដ្ឋក្នុងស្រុកងាកមកចាប់អារម្មណ៍ និង គិតគូរអំពីសុខភាពតាមរយៈការបរិភោគម្ហូបអាហារប្រចំាថ្ងៃ គេសង្កេតឃើញមានអាជីវកម្មដំាបន្ថែនៅក្នុងផ្ទះសំណាញ់ចាប់ផ្តើមមានការកើនឡើងនៅតាមតំបន់មួយចំនួនក្រោយពីប្រជាពលរដ្ឋ ងាកមកគំាំទ្របន្ថែសុវត្ថិភាព និង បន្លែសរីរាង្គដែលបានដាក់លក់នៅលើទីផ្សារ។
លោក ហ៊ី ផេងឡា ម្ចាស់កសិដ្ឋាន ឌីភីខេ ភ្នំប្រសិតដែលមានទីតំាងនៅសង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដែលបាននឹងកំពុងធ្វើការដាំបន្ថែសុវត្ថិភាពនៅក្នុងផ្ទះសំណាញ់មាន ម្ទេសហាវៃ ប៉េងបោះឈឺរី ខាត់ណាផ្កា ស្ពៃក្រញាញ់ ស្ពៃចង្កឹះ ស្ពៃតឿ ស្ពៃខ្មៅ និង ស្ពៃពួយឡេង បានឱ្យដឹងថាការដំាបន្លែនៅក្នុងផ្ទះសំណាញ់នៅពេលបច្ចុប្បន្ន ខ្ញុំសង្កេតឃើញថាមានការរីកចម្រើន ខុសពីពេលមុនៗ។ កន្លងមកប្រជាពលរដ្ឋគាត់យល់ថាបន្លែដែលដំាតាមលក្ខណៈទូទៅមានតម្លៃថោក ប៉ុន្តែនៅពេលគាត់ចាប់ផ្តើមគិតដល់សុខភាព ពួកគាត់បានងាកមកបរិភោគបន្លែសុវត្ថិភាពច្រើន ដោយសារបន្ថែសុវត្ថិភាពប្រើប្រាស់ថ្នាំគីមីតិចតួច មិនធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ។
លោកបញ្ចាក់ថា “ប្រជាពលរដ្ឋក្នុងស្រុកសព្វថ្ងៃ មានការពេញនិយមបរិភោគបន្លែដំានៅតាមកសិដ្ឋានច្រើន ក្នុងនោះសម្រាប់បន្លែស្លឹកមានដូចជា ស្ពៃពួយឡេង ស្ពៃក្រញាញ់ ស្ពៃតឿ។ លើសពីនេះ ម្ទេសហាវៃ និង ខាត់ណាផ្កា បើយើងដំាបាន មិនសូវប៉ះពាល់ជាមួយទីផ្សារខាងក្រៅទេពោលតម្លៃរបស់ស្ពៃទាំងនេះនៅតែរក្សាបានតម្លៃខ្ពស់ និង មានការគំាំទ្រច្រើនជាងបន្លែផ្សេងៗ”។ សព្វថ្ងៃនេះ លោកបញ្ចេញលក់នូវម្ទេសហាវៃ ពី៧០ទៅ៨០គីឡូក្រាម ជារៀងរាល់ថ្ងៃហើយម្ទេសហាវ៉ៃពណ៌ខៀវ យើងអាចលក់ចេញបានថ្លៃ៨ពាន់រៀល និង ម្ទេសហាវ៉ៃទុំលក់បានថ្លៃ១ម៉ឺនរៀល នៅក្នុង១គីឡូក្រាម”។
លោក ជូ សេដាវុធ ម្ចាស់កសិដ្ឋានម៉ៅស្ហេងមានទីតំាងនៅខាងខេត្តកំពង់ស្ពឺបានឱ្យដឹងថា តាមការសង្កេតនៅពេលបច្ចុប្បន្ននេះប្រជាពលរដ្ឋមានការគំាំទ្របន្ថែដែលបានដំានៅក្នុងផ្ទះសំណាញ់តាមរយៈការកើនឡើងពីការកម្ម៉ង់ទិញពីអ្នកលក់រាយនៅតាមផ្សារធម្មតា និង អ្នកបោះដុំលក់ទៅតាមផ្សារទំនើបនាពេលកន្លងមកក៏ដូចជាបច្ចុប្បន្ន។
លោកគូសបញ្ជាក់ថា “ការដំាបន្លែនៅវគ្គនេះលោកទទួលកុងត្រាទិញ-លក់ប្រភេទបន្លែស្លឹក និង បន្លែផ្លែ ពីដៃគូសរុបជាង១០តោននៅក្នុងមួយខែ ហើយការប្រមូលផលនឹងចាប់ផ្តើមឡើងនៅពី៤ទៅ៥ថ្ងៃខាងមុខនេះ។ សម្រាប់បន្លែស្លឹកថ្លៃ៤ពាន់រៀល និង បន្លែផ្លែថ្លៃពី៦ពាន់រៀលទៅ៨ពាន់រៀលក្នុងមួយគីឡូក្រាម”។
លោក ជូ សេដាវុធ មានប្រសាសន៍ថា “បើតាមលោកសាកសួរទៅជាងតម្លើងផ្ទះសំណាញ់នៅក្នុងស្រុកនាពេលបច្ចុប្បន្នថាមានការកើនឡើងពីមួយខែទៅមួយខែ។ បើតាមលោកបានដឹងនៅខាងស្រុកស្អាងខេត្តកណ្តាល បានកែប្រែពីការដំាបន្លែនៅតាមទីវាល ងាកមកតម្លើងផ្ទះសំណាញ់ និង ដំាបន្លែនៅក្នុងសំណាញ់ពីមួយឆ្នំាទៅឆ្នំា និង នៅខេត្តកំពង់ចាមក៏មានកសិករដំាបន្លែនៅក្នុងផ្ទះសំណាញ់ច្រើនដូចគ្នា”៕
នៅខេត្តកំពង់ចាមក៏មានកសិករដំាបន្លែនៅក្នុងផ្ទះសំណាញ់ច្រើនដូចគ្នា”៕