សហគមន៍នេសាទ​​ត្រពាំងសង្កែចាប់ផ្តើមចិញ្ចឹមត្រីឆ្ពុង ព្រោះទទួលបាន​​​ប្រាក់ចំណូលខ្ពស់ជាងរបរ​​នេសាទ

thn2 copy

 

ខេត្តកំពត៖ ក្រុមប្រជានេសាទនៃសមាជិកសហគមន៍នេសាទទេសចរណ៍ត្រពាំងសង្កែ ស្ថិតនៅភូមិកំពង់កេះឃុំត្រពាំងសង្កែ ស្រុកទឹកឈូខេត្តកំពតបានងាកមកចាប់ផ្តើមធ្វើការចិញ្ចឹមត្រីឆ្ពុងនៅក្នុងបែរជាបណ្តើរៗ ហើយដោយទទួល​​បានប្រាក់ចំណូលខ្ពស់សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារជាងធ្វើការនេសាទ។​​

លោក ស៊ីម ហ៊ីម ប្រធានសហគមន៍នេសាទទេសចរណ៍ត្រពាំងសង្កែ បានឱ្យដឹងថា ក្រុមប្រជានេសាទដែលជាសមាជិកសហគមន៍ត្រពាំងសង្កែបានងាកមកចិញ្ចឹមត្រីឆ្ពុងក្នុងបែរនេះ នៅដើមឆ្នំាំ២០០៣រហូតមកដល់សព្វថ្ងៃនេះ បានចំនួន៩គ្រួសារ នៅក្នុងមួយគ្រួសារចិញ្ចឹមត្រីចំនួន៣បែរ ហើយទើបប្រមូលផលត្រីបានមួយលើក ទទួលបានប្រាក់ចំណូលពី៥ទៅ៦លានរៀលក្នុងមួយគ្រួសារ។

លោកលើកឡើងថា ការចិញ្ចឹមត្រីឆ្ពុងកាលលើកដំបូងៗ ក្រុមប្រជានេសាទម្នាក់ៗមិនហ៊ានចិញ្ចឹមត្រីនោះទេ ព្រោះខ្លាចខាតបង់ប្រាក់ដោយសារគ្មានបទពិសោធន៍ ប៉ុន្តែនៅពេលបានឃើញអ្នកចិញ្ចឹមត្រីទាំង៩គ្រួសារបានផលចំណេញច្រើន ឥឡូវនេះ បែរមកដណ្តើមគ្នាចិញ្ចឹមត្រីដែរ ហើយនៅថ្ងៃអនាគតអ្នកនេសាទនៅតំបន់នឹងពង្រីកការចិញ្ចឹមត្រីក្នុងបែថែមទៀត ព្រោះការនេសាទវាប្រឈមនឹងបញ្ហាច្រើន នៅពេលដែលអាកាសធាតុមានការប្រែប្រួល។

ទាក់ទងនិងការចិញ្ចឹមត្រីឆ្ពុងនៅក្នុងបែរនៅឃុំត្រពាំងសង្កែ បើយោងតាមប្រធានសហគមន៍ ខាងលើ គ្រោងពង្រីកអ្នកចិញ្ចឹមត្រីជូនដល់ប្រជានេសាទនៅក្នុងជំហានទី១មានចំនួន១០០គ្រួសារ តែពេលនេះទើបបានចំនួន៩គ្រួសារ នៅខែធ្នូខាងមុខនឹងថែម១០គ្រួសារឬស្មើ៣០០បែរទៀត។លើសពីនេះនៅឆ្នំាំ២០២៥ខាងមុនសហគមន៍ត្រៀមឱ្យអ្នកនេសាទក្នុងតំបន់របស់ខ្លួនធ្វើការចិញ្ចឹមត្រីឆ្ពុងក្នុងបែរ១០០គ្រួសារផ្សេងទៀតផងដែរ។

លោក ស៊ីម ហ៊ីម បានគូសបញ្ជាក់ថា “កាលពីមុនមកអ្នកនេសាទនៅក្នុងតំបន់ ពួកគាត់ពឹងផ្អែកជាចម្បងទៅលើមុខរបរនេសាទតាមបែបប្រពៃណីពីដូនតា ប៉ុន្តែមកដល់ឥឡូវនេះគាត់បានផ្អាកការនេសាទ យកការចិញ្ចឹមត្រីធ្វើជាមុខរបរចម្បងប្រចំាំគ្រួសារវិញ តែមុខរបរមួយនេះនូវជួបបញ្ហាប្រឈមជាមួយទីផ្សារនៅក្នុងរដូវវស្សា មិនសូវមានអ្នកកំម្ម៉ង់ទិញ ដូចនៅរដូវប្រាំង។តែទោះជាបែបនេះក្តី ខ្ញុំកំពុងព្យាយាម ទាក់ទងនិងជាមួយខាងសហគ្រិន សមាគម ក៏ដូចជាខាងសណ្ឋាគារក្នុងស្រុកដែលប្រមូលទិញត្រីឆ្ពុង”។

នៅថ្ងៃអនាគតក្រុមប្រជានេសាទដែលចាប់យកការចិញ្ចឹមត្រីឆ្ពុងធ្វើជាមុខរបរចម្បងប្រចាំគ្រួសារ លោកមានសុទិដ្ឋិនិយមថា ជីវភាពរបស់អ្នកចិញ្ចឹមត្រីក្នុងបែមានជីវភាពប្រសើរជាងអ្នកនេសាទ ដោយសារអ្នកនេសាទ ពេលខ្លះទៅនេសាទបានប្រាក់ត្រឹមស្មើថ្លៃដើម ហើយពេលខ្លះក្នុង១សប្តាហ៍ចេញមិនអាចទៅនេសាទមិនបានទៀតផង។ ប៉ុន្តែសម្រាប់អ្នកចិញ្ចឹមត្រីវិញ មានឱកាសទទួលបានចំណូលថេដល់ពេលប្រមូលផលចូលមកដល់។

លោកបានបញ្ជាក់ថា “ប្រជានេសាទ នៅក្នុងឃុំត្រពាំងសង្កែ ដែលប្រកបមុខរបរនេសាទជាប្រចាំ មានប្រហែល៨០គ្រួសារ ហើយពលរដ្ឋដែលធ្វើការនេសាទមិនជាក់លាក់មានប្រហែល៣០០គ្រួសារ”។

បើតាមលោក ស៊ីម ហ៊ីម រំលឹកថា សហគមន៍នេសាទទេសចរណ៍ត្រពាំងសង្កែ បានបង្កើតឡើងនៅឆ្នាំ២០០៩ មានគោលបំណងចូលរួមទប់ស្កាត់ការទន្ទ្រានយកដីកោងកាងជារបស់រដ្ឋធ្វើជាកម្មសិទ្ធពីជនខិលខូចមួយចំនួនលុបព្រៃកោងកាងធ្វើឱ្យបាត់បង់ដែននេសាទ បាត់បង់ជីវចម្រុះ ក៏ដូចជាបាត់បង់មុខរបរអ្នកនេសាទ ជាហេតុនាំឱ្យអ្នកនេសាទធ្វើការចំណាកស្រុកទៅធ្វើជាកម្មករខុសច្បាប់ នៅប្រទេសថៃ នៅម៉ាឡេ និងនៅឥណ្ឌូនេស៊ី៕​​

 


06 (7)
ហ្វីលីពីនដាក់គោលដៅពង្រីកផ្ទៃដីដាំដំឡូងឈាមមាន់ សម្រាប់នាំចេញក្រៅប្រទេស

ម៉ានីល៖ ក្រសួងកសិកម្មហ្វីលីពីនកំពុងស្នើសុំកញ្ចប់ថវិកាប្រមាណ៥លានដុល្លារសម្រាប់ពង្រីកការដាំដំឡូងឈាមមាន់ ឱ្យកើនឡើងទ្វេដង សម្រាប់នាំចេញទៅកាន់ទីផ្សារក្រៅប្រទេស។ ថវិកានេះនឹងត្រូវប្រើដើម្បីបពង្រីកផ្ទៃដីដាំដុះ​ ឱ្យកើនឡើងដល់១​ ០០០ហិកតា ក្នុងឆ្នាំដំបូង។ ក្រសួងកសិកម្មហ្វីលីពីន​​​ គ្រោងចំណាយថវិកាប្រហែល១៣ ០០០ដុល្លារ ក្នុងមួយហិកតា សម្រាប់អនុវត្តជំហ៊ានដំបូង ដែលរួមមានការអភិវឌ្ឍកសិដ្ឋាន ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងការដាំដុះ ដោយកំណត់ពេលឱ្យស្របនឹងរដូវប្រមូលផល និងបណ្ដុះពូជ ក្នុងខែវិច្ឆិកា ឆ្នាំ២០២៦។ រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន លោក ហ្វ្រែនស៊ីស្កូ​​ ធៀវ ឡូរ៉ែល​​ (Francisco Tiu Laurel)បានមានប្រសាសន៍ថា រដ្ឋាភិបាលចង់អភិវឌ្ឍឧស្សាហកម្មដំណាំដំឡូងឈាមមាន់ ឱ្យកាន់តែចាប់អារម្មណ៍នៅទីផ្សារបរទេស។ ដូច្នេះ រដ្ឋាភិបាលចងឱ្យដំណើរការផ្គត់ផ្គង់ និងការដាំដុះមានស្ថិរភាពល្អ។ ក្រសួងកសិកម្មមានផែនការពន្លឿនការបណ្ដុះកូនដំឡូង ព្រមទាំងការបណ្តុះជាលិកាដំឡូងផងដែរ។ កូនដំឡូងសម្រាប់ដាំនឹងត្រូវមានគ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់តម្រូវការដាំដុះ និងទប់ស្កាត់មិនឱ្យប្រទេសដទៃយក ពូជដំឡូងឈាមមាន់របស់ហ្វីលីពីន ទៅដាំបន្ត រួចហើយលក់ប្រកួតជាមួយហ្វីលីពីន។ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា គោលនយោបាយ ដែលរដ្ឋាភិបាលហ្វីលីពីន ទើបចេញដើម្បីហាមឃាត់ដោយគ្មានពេលកំណត់ចំពោះការនាំចេញមើមដំឡូងឈាមមាន់ស្រស់ មិនមែនមានន័យថា ហាមឃាត់ការនាំចេញ ផលិតផលដំឡូងនោះទេ ប៉ុន្តែដើម្បីការពារពូជដំឡូងរបស់ខ្លួនកុំឱ្យប្រទេសដទៃយកពូជទៅដាំដែរ៕​​​ (ផាន់​​ អាណា)

Food-Estate_Getty-HEADER
ឥណ្ឌូណេស៊ីថា មិនចាំបាច់កាប់បំផ្លាញព្រៃឈើ ដើម្បីបង្កើតវាលស្រែថ្មីទៀតទេ

ហ្សាការតា៖ រដ្ឋាភិបាលឥណ្ឌូណេស៊ីមើលឃើញថា ខ្លួនមិនមានតម្រូវការបន្ថែមក្នុងការកាប់បំផ្លាញតំបន់ព្រៃឈើ ដើម្បីបង្កើតវាលស្រែថ្មីទៀតទេ ទោះបីខ្លួនព្យាយាមបង្កើនផលិតកម្មស្បៀង ដោយមិនបន្តបំផ្លាញព្រៃឈើ។ លោក ហាហ្សីម ចូចូហាឌីគូស៊ូម៉ូ (Hashim Djojohadikusumo) ប្រេសិតពិសេសរបស់ប្រធានាធិបតីឥណ្ឌូណេស៊ី ទទួលបន្ទុកផ្នែកអាកាសធាតុ និងថាមពល បានប្រកាសដូច្នេះកាលពីថ្ងៃទី៦ ខែតុលា​ ឆ្នាំ២០២៦ ក្នុងវេទិកានិរន្តរភាពអន្តរជាតិ នៅទីក្រុងហ្សាការតា។ លោកបាននិយាយថា ការសម្រេចចិត្តនេះផ្អែកលើលទ្ធផលនៃកម្មវិធីស្បៀងអាហាររបស់រដ្ឋ ដែលសម្រេចបានគោលដៅផលិតស្បៀង ដោយមិនចាំបាច់កាប់ព្រៃឈើចំនួន២លានហិកតា យកទៅធ្វើជាដីកសិកម្មឡើយ។ ជំនួសឱ្យការកាប់ព្រៃឆើវិញ រដ្ឋាភិបាលឥណ្ឌូណេស៊ី នឹងព្យាយាមប្រើប្រាស់ដីវាលទំនាបលិចទឹក ដែលមានស្រាប់នៅក្នុងខេត្តប៉ាពូ (Papua) និងខេត្តកាលីម៉ាន់តាន់ (Kalimantan) សម្រាប់បង្កបង្កើនផលស្រូវ។ លោកប្រេសិតពិសេស ក៏បាននិយាយថា កម្មវិធីទាំងនេះបានជួយឱ្យប្រទេសឥណ្ឌូណេស៊ីអាចផលិតអង្ករបានគ្រប់គ្រាន់សម្រាប់តម្រូវការក្នុងប្រទេស ដូច្នេះការពង្រីកវាលស្រែចូលទៅក្នុងតំបន់ព្រៃឈើលែងចាំបាច់ទៀតហើយ។ ចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៦នេះ ប្រទេសឥណ្ឌូណេស៊ីរំពឹងថា អាចប្រមូលផលស្រូវសម្រាប់ការប្រើប្រាស់ក្នុងស្រុកបានប្រហែល២៨,៧១លានតោន កើនឡើងតិចតួច បើប្រៀបធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៥។ សម្រាប់ពីខែកក្កដា ដល់ខែកញ្ញា ឆ្នាំ២០២៦ គេរំពឹងថា ឥណ្ឌណេស៊ី អាចប្រមូលផលស្រូវបានប្រហែល៩,៣៦ លានតោន តិចជាងឆ្នាំមុនបន្តិច។ ទោះជាយ៉ាងណា តួលេខទាំងនេះអាចប្រែប្រួលដោយសារតែគ្រោះរាំងស្ងួត ទឹកជំនន់ […]

images (1)
រដ្ឋាភិបាលថៃអង្វរក្រុមហ៊ុនឯកជនឱ្យកាត់បន្ថយនាំចេញស៊ុត ដោយសារមេមាន់លង់ទឹកងាប់ច្រើនពេក

បាងកក៖ រដ្ឋាភិបាលថៃបានអង្វរក្រុមហ៊ុនឯកជនកាត់បន្ថយការនាំចេញស៊ុតពី៣០ ទៅ៥០ភាគរយ រហូតដល់ខែធ្នូ ឆ្នាំ២០២៦ បន្ទាប់ពីមេមាន់លង់ទឹកងាប់អស់ប្រមាណ៣លានក្បាល។ រដ្ឋាភិបាលថៃកំពុងប្រមែប្រមូលស៊ុតពីតំបន់ផ្សេងៗ ព្រមទាំងពន្យារអាយុមាន់ពងពី៨០សប្តាហ៍ ទៅ៨៥សប្តាហ៍ និងកំណត់តម្លៃស៊ុតនៅតាមសិដ្ឋានត្រឹម៤បាតក្នុងមួយគ្រាប់​ ឬជិត៥០០រៀល។ នាយកដ្ឋានពាណិជ្ជកម្មក្នុងស្រុករបស់ថៃ បានឱ្យដឹងថា មេមាន់ពងនៅតាមកសិដ្ឋានបានលង់ទឹកជំនន់ងាប់អស់ប្រមាណ៣លានក្បាល អណ្ដែតត្រៀបត្រាតាមទឹកហូរ។ នាយកដ្ឋានកំពុងប្រមែប្រមូលពងមាន់ពីតំបន់មិនលិចទឹក ដើម្បីចែកចាយស៊ុតមានទៅឱ្យអ្នកលក់រាយ។ យោងតាមក្រសួងមហាផ្ទៃថៃ បានឱ្យដឹងថា ចាប់តាំងពីថ្ងៃទី១៦ ខែកញ្ញាមក មានទឹកជំនន់បានជន់ពន្លិចខេ៥១ ខេត្ត/ក្រុង រួមទាំងទីក្រុងបាងកក និងបានបណ្តាលឱ្យមនុស្ស៣១នាក់ស្លាប់។ ទីក្រុងបាងកកត្រូវបានប្រកាសជាតំបន់រងគ្រោះដោយគ្រោះមហន្តរាយ បន្ទាប់ពីទទួលរងភ្លៀងកម្រិតទឹកភ្លៀងធ្លាក់រហូតដល់៣២០មីលីម៉ែត្រ ក្នុងរយៈពេល៣ថ្ងៃជាប់ៗគ្នា។ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦នេះ តំបន់ភាគខាងកើត និងភាគកណ្តាលរបស់ថៃ រួមទាំង ទីក្រុងបាងកក រួមទាំងតំបន់មួយចំនួននៅភាគខាងត្បូង ត្រូវបានព្យាករណ៍ថា នឹងបន្តមានភ្លៀងធ្លាក់ខ្លាំង។ នេះបើយោងតាមទីភ្នាក់ងារឧតុនិយមថៃ៕​ (ផាន់ អាណា)

tg_image_1183698445
វៀតណាម រកឃើញជ្រូកជាង៤ ០០០ក្បាល ទម្ងន់ជាង៦០០តោន មានផ្ទុកសារធាតុគីមី

ហូជីមិញ៖​ នគរបាលទីក្រុងហូជីមិញ របស់វៀតណាម កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦នេះបានរកឃើញជ្រូករស់ជាង៤ ០០០ក្បាល ចាប់ខ្លួនជនទុច្ចរិត៩នាក់ ពីបទលក់សាច់ជ្រូក និងចិញ្ចឹមជ្រូកដោយប្រើសារធាតុគីមី ដើម្បីឱ្យជ្រូកមានសាច់ច្រើន។ អាជ្ញាធរវៀតណាម បានរកឃើញជ្រូករស់ចំនួន៤ ១៨៩ក្បាល មានទម្ងន់សរុបជាង៦០០តោន សុទ្ធតែមានផ្ទុកសារធាតុគីមីហាមឃាត់ ​ ព្រមទាំងរឹបអូសម្សៅគីមី ជាង១តោនថែមទៀត។ ចំណែកសាច់ជ្រូកមានសារធាតុគីមីជាង១០​ ០០០តោន ដែលមានតម្លៃជាទឹកប្រាក់ជិត ២៣ លានដុល្លារ ត្រូវបានជនជាតិវៀតណាមលក់ចែកចាយពេញទីផ្សាររួចអស់ទៅហើយ។ នគរបាលវៀតណាមធ្វើតេស្ត​រកឃើញថា ជ្រូកសុទ្ធតែមានផ្ទុកសារធាតុគីមី​សាលប៊ូតាម៉ុល​ (Salbutamol) ព្រមទាំងមានមេរោគជំងឺប៉េស្តជ្រូកអាហ្វ្រិកថែមទៀត។ សារធាតុ សាលប៊ូតាម៉ុល (Salbutamol) ឬហៅថា​ អាល់ប៊ូតេរ៉ូល​ (Albuterol) អាចធ្វើឱ្យជ្រូកឆាប់ធំ មានសាច់ច្រើន​ និងមិនសូវមានខ្លាញ់។ សារធាតុមិនត្រូវប្រើសម្រាប់ធ្វើឱ្យសត្វឡើងសាច់ សម្រាប់ធ្វើជាអាហារទេ​ ព្រោះសំណល់ថ្នាំពុល នៅក្នុងសាច់ អាចបណ្ដាលឱ្យមនុស្សមានរោគសញ្ញាដូចជា បេះដូងលោតលឿន ឬញ័រទ្រូង ញ័រដៃ ឆាប់តក់ស្លុត ឈឺក្បាល​ និងរមូលសាច់ដុំ។ ក្នុងករណីប៉ះពាល់ខ្លាំង អាចមានបញ្ហាបេះដូង និងមានជាតិប៉ូតាស្យូមក្នុងឈាម លើសកម្រិត។ នគរបាលវៀតណាម​ បានឆែកឆេរទីតាំងចំនួន២១កន្លែង […]

កាលវិភាគផ្សព្វផ្សាយ