សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២៥ក្រោមប្រធានបទយុទ្ធសាស្ត្រកំណើនថ្មីរបស់ប្រទេសកម្ពុជា

2025-03-05 10.52.22

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងក្នុងពិធីបើកសន្និសីទប្រចាំឆ្នាំចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២៥ ក្រោមប្រធានបទ “យុទ្ធសាស្ត្រកំណើនថ្មីរបស់ប្រទេសកម្ពុជា អាទិភាពសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់និងនិរន្តរភាព” នាព្រឹកថ្ងៃទី ៤ ខែមីនា ឆ្នាំ២០២៥នេះ។

សម្តេចធិបតីបានថ្លែង​​បញ្ជាក់ថា ការស្រាវជ្រាវ និងការប្រមូលទិន្នន័យនិងព័ត៌មាន,ការវិភាគឱ្យបានច្បាស់លាស់ គ្រប់ជ្រុងជ្រោយ​ និងការបង្កើនសមត្ថភាពរបស់ស្ថាប័នទទួលខុសត្រូវ គឺជាកិច្ចការដ៏សំខាន់ ព្រោះថា បើទិន្នន័យនិងព័ត៌មានដែលប្រមូលបានខុស នោះការសម្រេចចិត្តក៏ខុស ហើយការរៀបចំគោលនយោបាយក៏ខុសដូចគ្នា។

ការណ៍នេះនឹងធ្វើឱ្យខាតបង់ច្រើន រួមទាំងធនធានហិរញ្ញវត្ថុ និងពេលវេលា ហើយអ្នកដែលត្រូវអន្តរាគមន៍ជួយពិតប្រាកដត្រូវបានទុកចោល និងពេលខ្លះការអន្តរាគមន៍ខុសគោលដៅ ធ្វើឱ្យមានបញ្ហាលើសដើម។

ជាមួយគ្នានេះសម្ដេចបរវធិបតី នាយករដ្ឋមន្ត្រី បានបំផុសគំនិតឱ្យយកចិត្តទុកដាក់ពិភាក្សាលើលើបរិការ​ណ៍​​សកល រួមមាន ៖ (១). ការកើនឡើងនូវចរន្តគាំពារនិយម ដែលអាចឈានទៅដល់សង្គ្រាមពាណិជ្ជកម្ម និងសង្រ្គាមបច្ចេកវិទ្យា; (២). ការ​ចាប់​ផ្ដើ​មពឹង​ផ្អែក​កាន់តែខ្លាំង​ឡើងលើ​សេដ្ឋកិច្ច​ក្នុង​តំបន់ ​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍសេដ្ឋកិច្ច (៣). សម្ទុះនៃការធ្វើបរិវត្តកម្មឌីជីថលកាន់តែលឿន ជាពិសេសលើបញ្ញាសិប្បនិមិ្មត, និង (៤). និន្នាការកើនឡើងនៃអន្តរកាលបៃតង តួយ៉ាងដូចជាការវិនិយោគលើថាមពលកកើតឡើង និងរថយន្តអគ្គិសនី ជាដើម ។

បន្ថែមពីនេះ ក្នុងបរិការណ៍កម្ពុជា, សូម​មាន​ការពិភាក្សាឱ្យបានផុលផុសលើ ៖ (១). ការកំណត់ និងអភិវឌ្ឍន៍វិស័យដែលជាប្រភពកំណើនថ្មី​ (២). ការត្រៀមលក្ខណៈចាកចេញពីចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតួច (៣). យុទ្ធសាស្ត្រក្នុងការអភិវឌ្ឍសហគ្រាសធុនមីក្រូ, តូច និង មធ្យម និងធុរកិច្ចបង្កើតថ្មី និង (៤). ការអភិវឌ្ឍជំនាញបច្ចេកទេស បំពេញគម្លាតនៃជំនាញ (Skill gap) និងការបំពេញតម្រូវការនាពេលអនាគត ។

សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រីបានផ្តល់ជាអនុសាសន៍ជូន វិទ្យាស្ថាន បណ្ដុះបណ្ដាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) ដើម្បីបន្តពង្រឹងសមត្ថភាពស្ថាប័ន ជាពិសេសលើកិច្ចការស្រាវជ្រាវរបស់ខ្លួន ឱ្យកាន់តែមានគុណភាពខ្ពស់ប្រកបដោយគុណវុឌ្ឍិ សម្រាប់រាជរដ្ឋាភិបាល ក៏ដូចជាសាធារណជនទូទៅ រួមមាន៖ ទី១). ការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នស្រាវជ្រាវ​ក្នុងតំបន់ ដើម្បីទទួលបាននូវទស្សនាទានបន្ថែម ជាមួយនឹងចក្ខុវិស័យកាន់តែទូលំទូលាយ ក្នុងគោលដៅបង្កើនសមត្ថភាពរបស់ស្ថាប័ន សម្រាប់បម្រើដល់ការវិភាគ និង សិក្សាស្រាវជ្រាវ។

ចំណុច ទី២). ការបំផុសគំនិតជជែកពិភាក្សាអំពីកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ដើម្បីបន្តលើកកម្ពស់ការបំផុសស្មារតីចូលរួមជជែកពិភាក្សា, ផ្តោះប្តូរយោបល់ និង ហ៊ានលើកជាមតិយោបល់ក្នុងន័យស្ថាបនា និងកែលម្អ; និង ទី៣).បន្តបំពេញតួនាទីជាសេវាមជ្ឈមណ្ឌលប្រមូលទិន្នន័យ និងបោះពុម្ពផ្សាយឯកសារស្រាវជ្រាវបែបបរិមាណវិស័យ និងគុណវិស័យ ដើម្បីបន្តលើកកម្ពស់ការសិក្សាស្រាវជ្រាវដែលប្រើប្រាស់ព័ត៌មាន និងទិន្នន័យបឋម (Primary data) តាមរយៈការចុះប្រមូលទិន្នន័យ និង ស្ទង់មតិ ព្រោះថាសុក្រឹតភាព និងសង្គតិភាពនៃទិន្នន័យបឋម ឬ អាចហៅថាទិន្នន័យកម្រិតមីក្រូ (Micro data) គឺមានសារសំខាន់ណាស់សម្រាប់ជាធាតុចូលក្នុងការរៀបចំគោលនយោបាយ ឬ តម្រង់ទិសវិធានការគោលនយោបាយឱ្យកាន់តែចំគោលដៅ និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង៕

 

 


image_2026-09-09_15-17-58
ហុងកុង ថែមម៉ោងនាំចូលបន្លែផ្លែឈើពីចិនដីគោក ដល់២៤ម៉ោង ក្នុងមួយថ្ងៃ

ហុងកុង៖ ទីក្រុងហុងកុងនឹងពង្រីកម៉ោង សម្រាប់ការនាំចូលបន្លែផ្លែឈើ តាមរយៈស្ពានក្រោមសមុទ្រ តភ្ជាប់ហុងកុង–ជូហៃ–ម៉ាកាវ ដោយឱ្យដំណើរការ២៤ម៉ោងក្នុងមួយថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦។ ការផ្លាស់ប្តូរនេះនឹងជំនួសម៉ោងប្រតិបត្តិការបច្ចុប្បន្ន ដែលមានត្រឹម១៦ម៉ោងក្នុងមួយថ្ងៃ គឺចាប់ពីម៉ោង១រសៀល ដល់ម៉ោង  ព្រឹក។ យោងតាមមជ្ឈមណ្ឌលសុវត្ថិភាពចំណីអាហារ បានឱ្យដឹងថា ការពង្រីកម៉ោងនេះមានគោលបំណងផ្តល់ភាពបត់បែនកាន់តែច្រើនដល់វិស័យពាណិជ្ជកម្ម សម្រាប់រៀបចំពេលវេលាដឹកជញ្ជូន និងការមកដល់របស់ទំនិញ។ ចាប់ពីម៉ោង០:០០នាទី ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ យានយន្តដឹកជញ្ជូនទំនិញជាបន្លែផ្លែឈើ ពីប្រទេសចិនដីគោកមកកាន់ហុងកុង តាមផ្លូវគោកនឹងអាចចូលតាមច្រកស្ពានក្រោមសមុទ្រ តភ្ជាប់ហុងកុង–ជូហៃ–ម៉ាកាវ បាននៅគ្រប់ពេលវេលា ២៤ម៉ោងក្នុងមួយថ្ងៃ។ ចំណែកមជ្ឈមណ្ឌលសុវត្ថិភាពចំណីអាហារ ហុងកុង នឹងត្រួតពិនិត្យយានយន្តនាំចូលបន្លែផ្លែឈើ នៅតាមចំណតកំពង់ផែ ស្ពានតភ្ជាប់ហុងកុង–ជូហៃ–ម៉ាកាវ។ វិធានការត្រួតពិនិត្យរួមមាន ពិនិត្យឯកសារនាំចូលុំ ត្រួតពិនិត្យទំនិញ និងយានយន្តជាក់ស្តែង ព្រមទាំងយកសំណាក ទំនិញទៅធ្វើតេស្តរកសារធាតុហាមឃាត់៕ (ផាន់ អាណា)

images
ត្រចៀកកាំ អាចឱ្យអ្នកចិញ្ចឹមខ្នាតតូចល្មម​រកចំណូលបាន២ ទៅ៣ម៉ឺនដុល្លារ ​ក្នុងមួយឆ្នាំ – សហគមជំរុញឱ្យបង្កើនស្តង់ដារសម្រាប់ការនាំចេញ

ភ្នំពេញ៖ អ្នកចិញ្ចឹមត្រចៀកកាំ​ខ្នាតតូចល្មម អាច​រកប្រាក់កម្រៃរហូតដល់រង្វង់២ ទៅ៣ម៉ឺនដុល្លារ ក្នុងមួយឆ្នាំ ប្រសិនបើ​មានបច្ចេកទេស​ចិញ្ចឹមត្រឹមត្រូវ ខណៈកម្ពុជា​កំពុងជំរុញការនាំចេញ ជាពិសេសទៅប្រទេស​ចិន តាមរយៈក្រុមហ៊ុនចំនួន៥។ នេះបើយោងតាម​សមាគម​ត្រចៀកកាំកម្ពុជា។ វិស័យចិញ្ចឹមត្រចៀកកាំនៅកម្ពុជាអាចមានក្នុងរង្វង់ពី៥ ០០០ ទៅ៧ ០០០ខ្នងអគារ ដែលអាចផ្តល់ផលទឹកមាត់ត្រចៀកកាំ ប្រមាណ១០០តោន ក្នុងមួយឆ្នាំ។ ក្នុងចំណោមនេះ មានផ្ទះត្រចៀកកាំជិត១ ០០០កន្លែង បានចុះបញ្ជីជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ប្រធានសមាគមត្រចៀកកាំកម្ពុជា លោក ស៊ុយ កុកធាន បានបញ្ជាក់ថាអ្នកចិញ្ចឹមត្រចៀកកាំនៅកម្ពុជាមកដល់ឆ្នាំ២០២៦នេះ មានសន្ទុះកើនឡើង ដោយសារតម្លៃរក្សាបានខ្ពស់ ស្របពេលដែលកម្ពុជាទើបសម្រេចបានការនាំចេញសំបុកត្រចៀកកាំជាផ្លូវការលើកដំបូងទៅកាន់ទីផ្សារប្រទេសចិន។​ ទោះជាយ៉ាងណាសមាគម មិនគាំទ្រការចិញ្ចឹមខ្នាតតូចខ្លាំងពេកទេ ព្រោះអាចប៉ះពាល់ដល់ស្តង់ដារ និងគុណភាពសំបុក។ លោក ស៊ុយ កុកធាន បានពន្យល់ប្រាប់ថាទំហំផ្ទះត្រចៀកកាំដែលតូចជាងគេនោះគឺក្នុងទម្រង់ផ្ទះ៨គុណ ១៦ម៉ែត្រ ចំណាយថវិការប្រមាណខ្ទង់៥ម៉ឺនដុល្លារ។ ទំហំផ្ទះត្រចៀកកាំមធ្យមគឺ១០គុណ២០ម៉ែត្រ ឬ១០គុណ២៤ម៉ែត្រ ដែលមានកម្ពស់២ទៅ៣ជាន់។ចំណែកផ្ទះត្រចៀកកាំធន់ធំ ជាងនេះគេអាចចំណាយចាប់ពីជាង១០ម៉ឺនដុល្លារឡើង។ ផ្ទះសំបុកត្រចៀកកាំកម្ពុជាភាគច្រើន ស្ថិតនៅខេត្តជាប់មាត់សមុទ្រ ដូចជាកោះកុង និង ខេត្តកំពត ប៉ុន្តែក៏បានប្ដូរមកខេត្តភូមិភាគកណ្ដាលច្រើនផងដែរ ដូចជាបណ្ដា​ខេត្តជុំវិញបឹងទន្លេសាប ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារជាដើម៕

image_2026-09-10_14-01-16
ឥណ្ឌូណេស៊ីគ្រោងចំណាយ៦០០លានដុល្លារ បើកគណនីឱ្យប្រជាជន២០០លាននាក់

ហ្សាការតា៖ រដ្ឋាភិបាលឥណ្ឌូណេស៊ីកំពុងត្រៀមថវិកាប្រមាណ ៦០០ លានដុល្លារ សម្រាប់គម្រោងបើកគណនីធនាគារជាទ្រង់ទ្រាយធំជូនប្រជាពលរដ្ឋឥណ្ឌូណេស៊ីជាង២០០លាននាក់។ រដ្ឋមន្ត្រីក្រសួងសម្របសម្រួលកិច្ចការសេដ្ឋកិច្ច លោក អ៊ែរឡាំងហ្គា ហាតាតូ (Airlangga Hartarto) បាននិយាយថា ថវិកានេះនឹងត្រូវចែកជូនប្រជាពលរដ្ឋជាង២០០លាននាក់ ដោយម្នាក់ៗនឹងទទួលបានប្រាក់ចំនួន៥០ ០០០រូពីយ៉ា ឬប្រមាណ៣ដុល្លារ សម្រាប់ដាក់ចូលបើកគណនីទើបបើកថ្មី។ លោករដ្ឋមន្ត្រីបានមានប្រសាសន៍កាលពីថ្ងៃទី៩ ខែកញ្ញាថា «ប្រាក់នេះ គឺជាថវិការដ្ឋ សម្រាប់ចែកជូនប្រជាជន ២០០ លាននាក់ ដូច្នេះយើងត្រូវត្រៀមថវិកាយ៉ាងហោចណាស់៦០០លានដុល្លារ»។ កាលពីថ្ងៃចន្ទ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ (Prabowo Subianto) បានណែនាំដល់គណៈរដ្ឋមន្ត្រីរបស់លោកឱ្យធានាថា ប្រជាពលរដ្ឋឥណ្ឌូណេស៊ីគ្រប់រូបមានគណនីធនាគារមួយ ដើម្បីលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងចំណេះដឹងផ្នែកហិរញ្ញវត្ថុ។ សេចក្តីណែនាំនេះត្រូវបានលើកឡើងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នៅវិមានប្រធានាធិបតីក្នុងទីក្រុងហ្សាការតា ដែលបានពិភាក្សាអំពីបញ្ហាសេដ្ឋកិច្ចផ្សេងៗ រួមទាំងបរិយាបន្ន និងចំណេះដឹងផ្នែកហិរញ្ញវត្ថុ។ លោកក៏បានបញ្ជាក់ថា តាមការស្ទង់មតិរួមរបស់ អាជ្ញាធរសេវាហិរញ្ញវត្ថុ និង ស្ថិតិឥណ្ឌូណេស៊ី បានឱ្យដឹងថា អត្រាប្រជាជន ដែលអាចប្រើប្រាស់សេវាហិរញ្ញវត្ថុក្នុងប្រទេស បានកើនដល់៩៣ភាគរយ ខណៈកម្រិតចំណេះដឹងផ្នែកហិរញ្ញវត្ថុមានចំនួន៦៣ភាគរយ៕ (ផាន់ អាណា)

dreamstime_m_5602832-750x440-0021121820569
ក្រោយខាតច្រើនឆ្នាំ កៅស៊ូ​ឡើងថ្លៃ​ដល់២ ០០០ដុល្លារវិញ – ​កសិករ​ និង​អ្នកវិនិយោគ​បានប្រាក់ចំណេញខ្លះ​

ដោយ ឡុង សារេត​ ភ្នំពេញ៖​ ក្រោយរងការ​ខាត​បង់អស់រយៈពេលជាច្រើនឆ្នាំ កសិករកៅ​ស៊ូលក្ខណៈគ្រួសារ និងអ្នកវិនិយោគ​ក្នុងស្រុក​ហាក់​កំពុងស្ដារ​ប្រាក់ចំណេញមកវិញ ក្រោយតម្លៃកៅស៊ូ​នៅទៅលើទីផ្សារអន្តរជាតិ​ប៉ុន្មាន​ខែ​កន្លងមកនេះមានតម្លៃខ្ពស់​។ ​លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បាន​ឱ្យដឹង​ថា​បរិមាណ​នៃការនាំចេញផលិតកៅស៊ូ​នៅប៉ុន្មានខែកន្លងមកនេះមានការកើនឡើង​ ហើយតម្លៃល្អ​ជាង​​ឆ្នាំ​មុន​ៗ។​ ​​ពាក់ព័ន្ធនិងតម្លៃកៅស៊ូនេះ នៅពេលកន្លងមក​​ លោក​​​រងការខាតបង់ប្រាក់ជាច្រើន​ឆ្នាំ​​ ដោយសារតម្លៃកៅស៊ូ​​ក្នុងមួយតោន​លក់ថ្លៃតែ១ ១០០ ទៅ ១ ២០០ដុល្លារប៉ុណ្ណោះ​។  ​​ប៉ុន្តែ​នៅតាម​ចំម្ការកៅស៊ូធំ​ៗត្រូវការ​ចំណាយ​ថ្លៃដើម​ផលិតរហូតដល់​​ ១ ៥០០ដុល្លារ​ក្នុងមួយតោន​។ ទោះជាយ៉ាងណាពេលនេះ​ ​កៅស៊ូ ឬផលិតផល​កៅស៊ូ​ពាក់កណ្តាល​សម្រេច​លក់បាន​ថ្លៃជាង​២០០០ដុល្លារ​ ជួយឱ្យកសិករ​ដាំកៅស៊ូលក្ខណៈគ្រួសារនិងក្រុមហ៊ុន​រកបានប្រាក់ចំណេញ​ត្រឡប់មកវិញ​។​ បើយោង​តាមលោក លឹម ហេង, តម្លៃ​ផលិតផល​កៅស៊ូពាក់កណ្តាលសម្រេច​នៅពេលខាងមុខ​នេះលោក​ រំពឹងថា​នូវតែលក់បាន​ល្អ​​ ព្រោះនៅលើទីផ្សារអន្តរជាតិ​កំពុងមានតម្រូវការ តួយ៉ាង​​បណ្តា​​ប្រទេសនៅមជ្ឈឹមបូព៌ា និងប្រទេសស្ថិតនៅក្នុងតំបន់ដែលកំពុងមានសង្គ្រាម​​។​ លោក ផៃ សុផល អនុប្រធាន​សមាគមកៅស៊ូប៉ៃលិនបានឱ្យដឹង​ថា​តម្លៃកៅស៊ូ ពិតជាមានការឡើងថ្លៃ បើធៀបនឹងខែកញ្ញា ឆ្នាំ២០២៥។ តួយ៉ាងតម្លៃ​ជ័រកៅកកកាលពីដើមខែកញ្ញានេះសមាគម​លក់បាន​ថ្លៃ១ ២០០ ទៅ១ ២៥០ដុល្លារ​ក្នុងមួយតោន បើប្រៀបនិងពេល​មុន​ៗ លក់បាន​ថ្លៃប្រមាណ​៩៥០ដុល្លារ​ប៉ុណ្ណោះ​។​ ដូចនេះ​​កសិករគួរតែពង្រឹងគុណភាពជ័រកៅស៊ូ ធ្វើឱ្យជ័រស្អាត និងចូលរួមលក់រួមគ្នា ដើម្បីទទួលបានតម្លៃខ្ពស់។​ លោកបន្តថា […]

កាលវិភាគផ្សព្វផ្សាយ