1. Home
  2. All Program
  3. ព័ត៌មានពេលព្រឹក
  4. រាជរដ្ឋាភិបាលលើកទឹកចិត្តដល់ក្រុមផលិតករឱ្យបង្កើនគុណភាពផលិតផលដើម្បីបំពេញតម្រូវការក្នុងស្រុក និងកាត់បន្ថយការនាំចូល

រាជរដ្ឋាភិបាលលើកទឹកចិត្តដល់ក្រុមផលិតករឱ្យបង្កើនគុណភាពផលិតផលដើម្បីបំពេញតម្រូវការក្នុងស្រុក និងកាត់បន្ថយការនាំចូល

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកន្លងទៅថ្មីៗនេះបានជំរុញដល់ក្រុមអ្នកផលិតផលិតផលក្នុងស្រុក ទាំងអស់ ត្រូវបង្កើនគុណភាពផលិតផលរបស់ខ្លួន ដើម្បីបំពេញសេចក្ដីត្រូវការក្នុងប្រទេស និងកាត់បន្ថយការនាំចូល។
ផ្អែកទៅលើការជំរុញរបស់រាជរដ្ឋាភិបាល ឯកឧត្តម សួង ណយ អគ្គលេខាធិការ រងគណកម្មាធិការជាតិ ជំរុញចលនាភូមិ១ផលិតផល១នៃ ទីស្តីការគណរដ្ឋមន្ត្រី បានឱ្យដឹងថា នៅរយៈពេល២ឆ្នំាចុងក្រោយនេះ ចាប់ពីឆ្នំា២០២២និង២០២៣ សហគ្រាសក្នុងស្រុក បានការៀបចំផលិតនៅផលិតផលរបស់ខ្លួនមានការកើនឡើងគួរឱ្យកត់សម្គាល់ ហើយផ្អែកទៅលើគោលនយោបាយបញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិថ្មីបានជំរុញ ឱ្យផលិតករក្នុងស្រុកត្រូវខិតខំផលិតផលិតផលឱ្យបានច្រើន។
ឯកឧត្តម សួង ណយ មានប្រសាសន៍ថា« បន្ទាប់ពីគណកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១ រៀបចំវេទិកាជំនួបរវាងអ្នកផលិតនិងអ្នកទិញ រយៈពេល២ឆ្នំាកន្លងមកនេះយើងឃើញថាមានការចូលរួមច្រើនពីក្រុមអ្នកផលិត និងក្រុមអ្នកទិញ ដែលកាលពីមុន ពួកគាត់តែងរុញបញ្ហាដាក់គ្នាទៅវិញទៅមក។ សម្រាប់អ្នកផលិតថាអត់មានទីផ្សារ ចំណែកអ្នកទិញថាអត់មានផលិតផល។ ប៉ុន្តែរយៈពេល២ឆ្នំាកន្លងមកនេះពួកគាត់មានសប្បាយចិត្តក្នុងជួបគ្នា ហើយផ្តល់យោបល់ឱ្យគ្នាទៅវិញទៅមកលើកផលិតផលនិងតម្លៃលក់»។
ឯកឧត្តមបន្តទៀតថា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នំា២០២៣ខាងមុខនេះយើងមានរៀបចំការដាក់តំាងបង្ហាញផលិតផលភូមិ១ផលិតផល១ ប្រមាណ៨០ស្តង់នៅបរិវេណវិមានឈ្នះៗហើយក្នុងឱកាសនោះដែរសម្តេចធិបតី ហ៊ុនម៉ាណែត និងមានការអញ្ជើញចូលរួម ដោយសាររាជរដ្ឋាភិបាលតែងយកចិត្តទុកដាក់សម្រាប់អ្នកចូលរួមដាក់តំាងបង្ហាញផលិតមិនគិតប្រាក់លើថ្លៃស្តង់នោះទេ ខុសពីពេលមុន។
បើយោងតាមឯកឧត្តម សួង ណយ នៅរៀងរាល់ឆ្នំានៅថ្ងៃទី០៩ ខែមេសា គណកម្មាធិការជាតិ ជំរុញចលនាភូមិ១ផលិតផល១តែងរៀបចំចលនាទិញផលិតផលខ្មែរ នៅតាមខេត្ត រាជធានីទំាង២៥ ផ្តល់សញ្ញា ឬ រូបផ្កាយសម្រាប់សម្គាល់ទៅលើផលិតផលសម្រាប់ដាក់លក់នៅក្នុងស្រុក និងជំរុញការនាំចេញទៅក្រៅប្រទេស គណកម្មាធិការជាតិ ជំរុញចលនាភូមិ១ផលិតផល១ រៀបចំវេទិកាផ្គូផ្គងរវាងអ្នកផលិត និងអ្នកទិញ

និងលើកទឹកចិត្តដល់ផលិតករ ឱ្យចូលជាសមាជិកគណកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១ផងដែរ៕
ដោយ៖Sareth


photo_2024-12-09_08-12-00 (2)
កម្ពុជាដាក់តាំងបង្ហាញផលិតផលខ្មែរក្នុងទិវាអាស៊ាន(ASEAN Day)នៅទីក្រុងអង់ការ៉ា

(អង់ការ៉ា, តួកគីយ៉េ)៖ លោក កែវ ប៊ុនថេង អនុព័ន្ធពាណិជ្ជកម្មប្រចាំសាធារណរដ្ឋតួកគីយ៉េ កាលពីទី៥ ខែធ្នូ ឆ្នាំ២០២៤ បានចូលរួម និងរៀបចំតាំងបង្ហាញផលិតផលខ្មែរក្នុងទិវាអាស៊ាន (ASEAN Day) ដែលសហការរៀបចំដោយគណៈកម្មាធិការអាស៊ាន-អង់ការ៉ា និងសាកលវិទ្យាល័យ Ankara Haci Bayrum Veli នៅទីក្រុងអង់ការ៉ា សាធារណរដ្ឋតួកគីយ៉េ ដែលមានសមាសភាពចូលរួមមកពីក្រសួង-ស្ថាប័ននានា ស្ថានទូតបរទេស និស្សិត និងសាធារណៈជន ប្រមាណ ៥០០នាក់។ នៅក្នុងឱកាសនោះ លោកអនុព័ន្ធពាណិជ្ជកម្ម បានរៀបចំនូវស្តង់ពិព័រណ៌ដើម្បីតាំងបង្ហាញនូវផលិតផលសក្តានុពលរបស់កម្ពុជាមួយចំនួន រួមមាន៖ អង្ករ ម្រេច ស្វាយចន្ទី វត្ថុអនុស្សាវរីយ៍ និងគ្រឿងឧបភោគបរិភោគមួយចំនួន ជាពិសេសគឺក្រមាខ្មែរ ដែលទើបត្រូវបានចុះបញ្ជីចូលជាសម្បត្តិបេតិកណ្ឌវប្បធម៌ពិភពលោក នៅសាធារណរដ្ឋប៉ារ៉ាហ្គាយ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ កន្លងមកនេះ។ ឆ្លៀតក្នុងឱកាសនោះ លោកអនុព័ន្ធពាណិជ្ជកម្ម ក៏បានពន្យល់ជូនអ្នកទស្សនាអំពីលក្ខណៈពិសេសនៃផលិតផល ការផលិតនិងការវេចខ្ចប់ និងសក្តានុពលទីផ្សាររបស់ផលិតផលកម្ពុជា ក៏ដូចជាបានចែករំលែកនូវព័ត៌មានទំនាក់ទំនងក្រុមហ៊ុន និងសហគ្រាស ផងដែរ។ ជាមួយគ្នានេះ ស្ថានទូតកម្ពុជាប្រចាំប្រទេសតួកគីយ៉េ ក៏មានការរៀបចំនូវម្ហូបចំនួន ២មុខ […]

កាលវិភាគផ្សព្វផ្សាយ