Pressed for time? Stay informed with ARDB TV's newsletters
តូក្យូ៖ ការស្ទាបស្ទង់មតិឯកជនមួយ បានបង្ហាញកាលពីថ្ងៃទី៣០ ខែមិថុនាថា គ្រប់គ្រួសារជនជាតិជប៉ុន នឹងបន្តជួបបញ្ហាចំណាយច្រើនក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដោយសារអតិផរណាស្បៀងអាហារឡើងថ្លៃចំនួនប្រាំដង នៅក្នុងខែកក្កដា ឆ្នាំ២០២៥នេះ។ លទ្ធផលនៃការរកឃើញនេះ បានគូសបញ្ជាក់ពីអតិផរណានៅក្នុងសេដ្ឋកិច្ចរបស់ប្រទេសជប៉ុន ដែលចាត់ទុកជាសញ្ញាឡើងតម្លៃទំនិញជាលំដាប់ រួមទាំងអត្រាការប្រាក់បន្ថែមផងដែរ។ ការស្ទង់មតិនេះត្រូវបានធ្វើឡើងតាមរយៈព័ត៌មានទទួលបានពីក្រុមហ៊ុនផលិតម្ហូបអាហារធំៗរបស់ជប៉ុនចំនួន១៩៥ក្រុមហ៊ុន ដោយបានបង្ហាញថា ពួកគេនឹងដំឡើងថ្លៃសម្រាប់មុខទំនិញចំនួន២ ១០៥មុខ នៅក្នុងខែកក្កដានេះ ពោលគឺកើនឡើងប្រាំដង បើធៀបនឹងតម្លៃទំនិញ នៅក្នុងឆ្នាំ២០២៤ ដោយជាមធ្យមត្រូវឡើងថ្លៃ១៥ភាគរយ។ របាយការណ៍បានបង្ហាញថា ក្រៅពីការកើនឡើងតម្លៃរបស់វត្ថុធាតុដើម និងវិក្កយបត្រតម្លៃប្រើប្រាស់តាមផ្ទះ ក្រុមហ៊ុនបានលើកឡើងពីការកើនឡើងនៃថ្លៃការដឹកជញ្ជូន និងថ្លៃពលកម្ម ដែលជាហេតុផលសម្រាប់ការដំឡើងថ្លៃ។ របាយការណ៍នេះបាននិយាយថា «សន្ទុះនៃការដំឡើងថ្លៃលើម្ហូបអាហារ និងភេសជ្ជៈ នៅឆ្នាំ២ឥ២៥នេះ គឺឡើងខ្លាំងណាស់លើសពីឆ្នាំ២០២៤»។ តម្លៃត្រូវបានកំណត់ឱ្យឡើងថែម មានសម្រាប់មុខទំនិញជាច្រើនមុខ ដែលរួមមានផលិផលធ្វើពីអង្ករ ព្រមទាំងសូកូឡា ស្ករកៅស៊ូ ដំឡូងបារាំង និងទឹកជ្រលក់ប៉ាស្តា។ នៅក្នុងចំណោមក្រុមហ៊ុន ដែលបានប្រកាសពីគម្រោងដំឡើងតម្លៃទំនិញ ចាប់ពីថ្ងៃទី០១ ខែកក្កដា មានក្រុមហ៊ុនផលិតប៊ីចេង អាជីណូម៉ូតុ ដោយគ្រោងនឹងដំឡើងតម្លៃផលិតផលកាហ្វេ ប្រហែល២៥ ទៅ៥៥ភាគរយ ចំណែកក្រុមហ៊ុនផលិតទឹកដោះគោ ម៉ីជី នឹងដំឡើងតម្លៃឈីស និងតម្លៃទឹកដោះគោរហូតដល់១១ភាគរយ។ របាយការណ៍ស្ទង់មតិ បាននិយាយទៀតថា […]
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពូជា កាលពីល្ងាចថ្ងៃទី២៧ ខែមិថុនា បានមានប្រសាសន៍ថា វិស័យសហគ្រាសធុនមីក្រូ តូច និងមធ្យម កពុងតែដើរតួគ្របដណ្តប់លើសកកម្មភាពសេដ្ឋកិច្ចចម្រុះ និងបានបង្កើតការងារ មុខរបរ បង្កើតប្រាក់ចំណូល កាត់បន្ថយការចំណាកស្រុក ជួយប្រជាជនងាយរងគ្រោះឱ្យមានលំនឹងជីវភាព ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ស្ថេរភាពសង្គម រួមចំណែកដល់ការរីកចម្រើននៃវិស័យឯកជន។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងដូច្នេះ ក្នុងពិពីសំណេះសំណាល និងពិសារអាហារមហាសាមគ្គី គ្រួសារសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ( SME)ក្នុងឱកាសអបអរសាទរទិវាជាតិសហគ្រាសធុនមីក្រូ តូចនិងមធ្យមលើកទី២ នៅថ្ងៃទី២៧ ខែមិថនា ឆ្នាំ២០២៥។ នៅក្នុងឱកាសនេះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកការរៀបចំព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ មានគោលដៅលើកកម្ពស់និងផ្តល់តម្លៃដល់សហគ្រាសធុនមីក្រូ តូចនិងមធ្យមដែលជាមូលដ្ឋានគ្រឹះ និងជាកម្លាំងចលករជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយភាពធន់ បរិយាបន្ន និងចីរភាព។ សមិទ្ធផល និងវឌ្ឍនភាព ផ្នែកសង្គមសេដ្ឋកិច្ច ដែលកម្ពុជាសម្រេចបានក្នុងរយៈពេលជាងពីរទសវត្សរ៍ បានបង្កើតមោទនភាពជាតិជាថ្មីនេះ គឺការឈានឆ្ពោះទៅការចាកចេញពីក្រុមប្រទេសមានការអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៩។ សម្តេចធិបតីលើកឡើងថា សហគ្រាសធុនមីក្រូ តូច និងមធ្យមនៅកម្ពុជាពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ ហើយត្រូវមានតួនាទីគន្លឹះក្នុងដំណើរឆ្ពោះទៅគោលដៅនេះ។ […]
ភ្នំពេញ៖ សហព័ន្ធស្រូវអង្ករកម្ពុជា កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ បានបដិសេធចំពោះអង្ករច្រកក្នុងបាវ ដែលមានទម្ងន់២៥គីឡូក្រាម និង៥០គីឡូក្រាមថា ជាផលិតផលរបស់ប្រទេសកម្ពុជា ប៉ុន្តែមានសញ្ញាស្រដៀងទៅនឹងទង់ជាតិប្រទេសថៃ។ សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ថា «ប្រទេសកម្ពុជាប្រកាន់យ៉ាងខ្ជាប់ខ្ជួនទៅនឹងច្បាប់ម៉ាកពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ដែលបានហាមឃាត់លើការប្រើប្រាស់និមិត្តសញ្ញាដែលដូច ឬស្រដៀង ឬមានផ្នែកណាមួយដូចទៅនឹងទង់ជាតិរបស់ប្រទេសនានា នៅលើពិភពលោក»។ នៅក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ បានរៀបរាប់ថា ថ្មីៗនេះមានការបង្ហោះព័ត៌មានស្តីអំពីអង្ករកម្ពុជា ដែលបានដាក់លក់រាយនៅតាមបណ្តាញអនឡាញនៅទីផ្សារប្រទេសចិន ជាប្រភេទនៃការវេចខ្ចប់៥គីឡូក្រាម ដែលបានសរសេរអក្សារចិន និងអក្សរថៃ និងបោះពុម្ពនៅលើកញ្ចប់ដោយមានសញ្ញាស្រដៀងទៅនឹងទង់ជាតិប្រទេសថៃ ព្រមទាំងបង្ហាញអំពីប្រភពដើមថា ជាអង្កររបស់កម្ពុជា។ សហព័ន្ធស្រូវអង្ករកម្ពុជា បានលើកឡើងថា «ក្រោយពីបានធ្វើការសិក្សាស្រាវជ្រាវ និងស៊ើបអង្កេតលើសមាជិកសហព័ន្ធស្រូវអង្ករកម្ពុជាទាំងអស់ ដែលបាននាំចេញអង្ករទៅប្រទេសចិន និងបានសហការជាមួយក្រុមហ៊ុនត្រួតពិនិត្យគុណភាពនាំចេញរបស់ប្រទេសចិន CCIC (Cambodia) Co., Ltd. សហព័ន្ធស្រូវអង្ករកម្ពុជា សូមបញ្ចាក់ថា កញ្ចប់អង្ករ ដែលមានរូបភាពស្រដៀងទៅនឹងទង់ជាតិប្រទេសថៃខាងលើ មិនត្រូវបានបោះពុម្ពក្នុងប្រទេសកម្ពុជាឡើយ។ ការនាំចេញអង្ករពីកម្ពុជាទៅប្រទេសចិន ស្ទើរតែទាំងស្រុងជាប្រភេទអង្ករច្រកក្នុងបាវ ដែលមានទម្ងន់២៥គីឡូក្រាម និង៥០គីឡូក្រាម»៕
បាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី២៧ខែមិថុនាថ្មីនេះ បានបើកព្រឹត្តិការណ៍ “ផ្លែឈើបាត់ដំបង២០២៥” ដើម្បីផ្តល់ឱកាសដល់ម្ចាស់ចម្ការបានយកផលិតផលរបស់ខ្លួនមកដាក់តាំងលក់ជូនដល់ប្រជាពលរដ្ឋ ដែលជាអ្នកទទួលទានបានស្គាល់ឱ្យកាន់តែច្បាស់នូវបន្លែ ផ្លែឈើ និងផលិតនៅក្នុងស្រុកផ្សេងៗ ក្រោមការអញ្ចើញចូលជាអធិបតីភាពពីឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងលោកជំទាវ។ ក្នុងឱកាសនេះដែរ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានឱ្យដឹងថា គោលបំណងសំខាន់នៃការរៀបចំព្រឹត្តិការណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៥នេះ គឺដើម្បីរៀបចំឱ្យបងប្អូនអ្នកដាំបន្លែ ផ្លែឈើ និងកសិផលផ្សេងៗទៀត បានយកមកតាំងបង្ហាញ និងលក់ជូនដល់ទទួលទាននៅក្នុងខេត្ត បានដឹងកាន់តែច្បាស់ ហើយសង្ឃឹមថាព្រឹត្តិការលើកទី១នេះ នឹងនាំមកនូវក្ដីសប្បាយរីករាយជូនដល់ប្រជាពលរដ្ឋ ជាពិសេសម្ចាស់ចម្ការបានលក់ដូរបន្លែ ផ្លែឈើ និងផលិតផលរបស់ខ្លួន។ លោក បិត ហ៊ុន ម្ចាស់ចម្ការទុរេនសំឡូតចាស់ ដែលបាននាំយកផ្លែទុរេនចូលដាក់តាំង និងលក់នៅក្នុងព្រឹត្តិការណ៍ខាងលើបានឱ្យដឹងថា ព្រឹត្តិការណ៍ផ្លែឈើបាត់ដំបង២០២៥នេះ មានអ្នកចូលរួមយ៉ាងច្រើនកុះករ និងបានជួយទិញផ្លែទុរេនខេត្តបាត់ដំបងបានច្រើននៅតាមស្តង់។ ជាក់ស្តែងនៅថ្ងៃទី១ លោកបានលក់អស់ផ្លែទុរេន៦០០គីឡូក្រោម ថ្ងៃទី២លក់បានជាងពីរតោន និងថ្ងៃទី៣ លក់បានជាងមួយតោន។ លោបាននិយាយថា នៅក្នុងព្រឹត្តិការណ៍ផ្លែឈើបាត់ដំបង ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមិថុនានេះ […]