1. Home
  2. All Program
  3. ព័ត៌មានពេលព្រឹក
  4. ប្រជាកសិករក្នុងស្រុកចាប់ផ្តើមដាំដុះដំឡូងមីតាមបច្ចេកទេសមានការកើនឡើងច្រើន ហើយដំឡូងលក់បានថ្លៃក្នុងឆ្នំានេះ

ប្រជាកសិករក្នុងស្រុកចាប់ផ្តើមដាំដុះដំឡូងមីតាមបច្ចេកទេសមានការកើនឡើងច្រើន ហើយដំឡូងលក់បានថ្លៃក្នុងឆ្នំានេះ

នៅក្នុងរយៈពេល២ឬ៣ឆ្នំាចុងក្រោយនេះមានការវាយតម្លៃថាប្រជាកសិករដំាដំឡូងមីនៅតាមបណ្តាខេត្តបាននឹងកំពុងអនុវត្ត ធ្វើការដាំដុះតាមបែបបច្ចេកទេសមានចំនួនកើនឡើងច្រើន ហើយទទួលបានទិន្នផលខ្ពស់ជាងការដំាដុះតាមបែបប្រពៃណី ហើយនៅក្នុងឆ្នំា២០២៣នេះផងដែរ តម្លៃដំឡូងមីកសិករអាចលក់បានថ្លៃផងដែរ។
បើតាមអនុប្រធានសមាគមន៍ កសិករដំឡូងមីខ្មែរ បានឱ្យដឹងថា ការការដំាដុះដំឡូងមីរបស់ប្រជាកសិករនៅប៉ុន្មានឆ្នំាចុងក្រោយនេះសង្កេតឃើញមានការកើនឡើងច្រើន ហើយទិន្នផលដែលកសិករទទួលបានក៏មានចំនួនច្រើន បើប្រៀបធៀបទៅនឹងពេលមុន ដែលកសិករអនុវត្តដាំដុះបែបប្រពៃណី។ តួយ៉ាងនៅឆ្នំា២០២២និង២០២៣ ទិន្នផលទទួលបានច្រើន នៅពេលដែលប្រជាកសិករងាកចេញពីការដំាដុះតាមបែបទំនៀមទម្លាប់ប្រពៃណី មកដំាដុះតាមបែបបច្ចេកទេស។
លោក ឈៀង សុខវណ្ណនី មានប្រសាសន៍ថា “នៅក្នុងចំណោមសមាជិកជាង ២ ០០០ នាក់ដែលបាននឹងកំពុងធ្វើការទំនាក់ទំនងព័ត៌មាននៅក្នុងគ្រូបតេឡេក្រាមជាមួយគ្នាទៅវិញទៅមក រាល់ថ្ងៃនេះគឺមានប្រហែល៦០% នៃចំនួនសមាជិកសរុប ពួកគាត់មានការយល់ដឹងច្រើនពីការដំាដុះដំឡូងមីតាមបច្ចេកទេស ហើយបានធ្វើការចែករំលែកចំណេះដឹងបន្តទៅប្រជាកសិករនៅតាមតំបន់ផ្សេងទៀត ដែលមិនទាន់មានស្មាតហ្វូនក្នុងការទទួលបានព័ត៌មានពីបច្ចេកទេស។ ពោលនៅក្នុងរយៈពេល៣ឆ្នំាចុងក្រោយនេះប្រជាកសិករនៅតាមតំបន់មានការយល់ដឹងពីបច្ចេកទេសដំាដុះ និងប្រើប្រាស់ជីធម្មជាតិលើដំណំាដំឡូងមីបានច្រើន លើសពីនេះសមាគមន៍លើកទឹកចិត្តដល់កសិករងាកមកចាប់ផ្តើមដំាដំឡូងមីនៅចុងរដូវវស្សា តាមរយៈពូជស្រាលឆាប់បានផល”។
បើតាមអនុប្រធានសមាគមន៍ ខាងលើទាក់ទនឹងបច្ចេកទេសដំដុះដំឡូងមី ដែលកសិករកំពុងអនុវត្តទៅលើការងារ៖ ១) យល់ដឹងពីបច្ចេកទេស មើលទីតំាងភូមិសាស្ត្រ បើទីតំាងមិនអាចដំានៅរដូវវស្សាមិនបាន កសិករដំានៅចុងរដូវវស្សា ជាមួយនឹងពូជដាំក្នុងរយៈពេលខ្លីឆាប់បានប្រមូលផល។ ២) យល់ដឹងពីបច្ចេកទេសរៀបចំដី កសិករភ្ជួរដីប្រើប្រាស់ត្រាក់ទ័រ ផាល៣លើកទី១ និងលើកទី២ ភ្ជួរឬសាបដីដោយត្រាក់ទ័រផាល៧ ហើយបាចជីសរីរាង្គពី១៥០ទៅ២០០គីឡូក្រាមសម្រាប់ដីក្នុងមួយហិកតា ឬ អាចប្រើជីគីមីលាយតិចតួចទៀតបើសិនអាចមុនលើករងដំាដុះ។ ៣) យល់ដឹងពីបច្ចេកទេសត្រូវជ្រើសរសើដើមពូជដំឡូងមី ដូចជាពូជ ធុនទៅនឹងជំងឺ ធុននឹងអាកាសធាតុ ហើយសមទៅជាមួយដីនៅតាមតំបន់នីមួយៗ។ ៤) យល់ដឹងពីបច្ចេកទេសថែទំា និងប្រើប្រាស់ថ្នាំស្មៅ៖ ឧទាហរណ៍ដំឡូងមីអាយុកាលក្រោម៣ខែ កសិករប្រើថ្នំាស្មៅណាដែលមិនប៉ះពាល់ទៅលើដំឡូងមី។ ដំឡូងមីមានអាយុកាល៦ខែឡើងទៅ ត្រូវដាក់ជីនៅតាមគល់ដំឡូងឬបាញ់បំបុកគល់ដំឡូង ដើម្បីពង្រីកមើមវាឱ្យមានម្ស៉ៅធ្ងន់ជាដើម។

លោក ឈៀង សុខវណ្ណនី បញ្ជាក់ថា “ក្នុងឆ្នំា២០២៣នេះ គឺជាឆ្នំាដែលដំឡូងមីលក់បានថ្លៃ ។ជាក់ស្តែងលោក បានគាស់ដំឡូងមីកាលពីចុងខែសីហា អាចលក់បាន៤០០រៀលសម្រាប់ដំឡូងមីស្រស់ឬសើម និងដំឡូងមីស្ងួតលក់បានថ្លៃ៩០០រៀលក្នុងមួយគីឡូក្រាម បើប្រៀបធៀបពេលដូចគ្នាឆ្នំា២០២២ដំឡូងមីស្រស់លក់បានថ្លៃជាង៣០០រៀលនិងដំឡូងមីស្ងួតលក់បានថ្លៃ៨៥០រៀលក្នុងមួយគីឡូក្រាម”


photo_2024-12-09_08-12-00 (2)
កម្ពុជាដាក់តាំងបង្ហាញផលិតផលខ្មែរក្នុងទិវាអាស៊ាន(ASEAN Day)នៅទីក្រុងអង់ការ៉ា

(អង់ការ៉ា, តួកគីយ៉េ)៖ លោក កែវ ប៊ុនថេង អនុព័ន្ធពាណិជ្ជកម្មប្រចាំសាធារណរដ្ឋតួកគីយ៉េ កាលពីទី៥ ខែធ្នូ ឆ្នាំ២០២៤ បានចូលរួម និងរៀបចំតាំងបង្ហាញផលិតផលខ្មែរក្នុងទិវាអាស៊ាន (ASEAN Day) ដែលសហការរៀបចំដោយគណៈកម្មាធិការអាស៊ាន-អង់ការ៉ា និងសាកលវិទ្យាល័យ Ankara Haci Bayrum Veli នៅទីក្រុងអង់ការ៉ា សាធារណរដ្ឋតួកគីយ៉េ ដែលមានសមាសភាពចូលរួមមកពីក្រសួង-ស្ថាប័ននានា ស្ថានទូតបរទេស និស្សិត និងសាធារណៈជន ប្រមាណ ៥០០នាក់។ នៅក្នុងឱកាសនោះ លោកអនុព័ន្ធពាណិជ្ជកម្ម បានរៀបចំនូវស្តង់ពិព័រណ៌ដើម្បីតាំងបង្ហាញនូវផលិតផលសក្តានុពលរបស់កម្ពុជាមួយចំនួន រួមមាន៖ អង្ករ ម្រេច ស្វាយចន្ទី វត្ថុអនុស្សាវរីយ៍ និងគ្រឿងឧបភោគបរិភោគមួយចំនួន ជាពិសេសគឺក្រមាខ្មែរ ដែលទើបត្រូវបានចុះបញ្ជីចូលជាសម្បត្តិបេតិកណ្ឌវប្បធម៌ពិភពលោក នៅសាធារណរដ្ឋប៉ារ៉ាហ្គាយ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ កន្លងមកនេះ។ ឆ្លៀតក្នុងឱកាសនោះ លោកអនុព័ន្ធពាណិជ្ជកម្ម ក៏បានពន្យល់ជូនអ្នកទស្សនាអំពីលក្ខណៈពិសេសនៃផលិតផល ការផលិតនិងការវេចខ្ចប់ និងសក្តានុពលទីផ្សាររបស់ផលិតផលកម្ពុជា ក៏ដូចជាបានចែករំលែកនូវព័ត៌មានទំនាក់ទំនងក្រុមហ៊ុន និងសហគ្រាស ផងដែរ។ ជាមួយគ្នានេះ ស្ថានទូតកម្ពុជាប្រចាំប្រទេសតួកគីយ៉េ ក៏មានការរៀបចំនូវម្ហូបចំនួន ២មុខ […]

កាលវិភាគផ្សព្វផ្សាយ