ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានរៀបចំការប្រឡងជ្រើសរើសប្រកបដោយតម្លាភាពដែលនិងគ្រោងធ្វើនៅសប្តាហ៍ទី២ខែធ្នូខាងមុខ ដើម្បីជ្រើសរើសមន្ត្រីកសិកម្មចំនួន២៥០នាក់ សម្រាប់ពង្រាយនៅតាមភូមិសង្កាត់នៅក្នុងខេត្តចំនួន១៧ ដែលមានសក្តានុពលកសិកម្ម ដំណំាស្រូវ។ មន្ត្រីទំាងអស់នឹងត្រូវស្នាក់នៅជាអចិន្ត្រៃនៅតាមមូលដ្ឋានដើម្បីផ្សារភ្ជាប់ជីវភាពជាមួយប្រជាកសិករនិងស្វែងយល់ពីបញ្ហាប្រឈមនិងសំណូមពរ ហើយដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋទាន់ពេលវេលានិង(ទី៣) ការអនុវត្តសហគមន៍កសិកម្មទំនើប ។ចាប់តំាងពីឆ្នំា២០០៣រហូតមកដល់បច្ចុប្បន្ន កម្ពុជាមានសហគមន៍កសិកម្ម ១២៥១ ដែលមានសមាជិកសរុប១៧ម៉ឺននាក់ ហើយក្នុងនោះសហគមន៍កសិកម្ម រឹងមំាមានតែ២១៧សហគមន៍ប៉ុណ្ណោះ។សហគមន៍កសិកម្មទាំងអស់មានដើមទុនសរុប២៦លានដុលា្លរអាមេរិក ប៉ុន្តែបើគិតជាមធ្យមភាគគឺមានតែ២ម៉ឺនដុល្លារអាមេរិកនៅក្នុងមួយសហគមន៍។
ដោយពិនិត្យសហគមន៍កសិកម្មបច្ចុប្បន្នជួបបញ្ហាជាច្រើនតំាងពីកង្វះដើមទុន ការដឹកនាំ កង្វះឥណទានក្នុងអត្រាការប្រាក់ទាប ចង្វាក់ផលិតកម្មនិងការផលិតមានថ្លៃដើមខ្ពស់និងបញ្ហាទីផ្សារ រាជរដ្ឋាភិបាលមានទស្សនៈទានជំរុញឱ្យបង្កើតសហគមន៍កសិកម្មទំនើប ដែលមានកម្រិតសមាហរណកម្មខ្ពស់ ប្រមូលផ្តុំប្រជាកសិករក្រោយមយន្តការ ផលិតកកម្ម កសិកម្មតែមួយសំំដៅ ដោយធ្វើយ៉ាងណាឱ្យមានសេដ្ឋកិច្ចមាឌដ្ឋាន។សហគមន៍កសិកម្មទំនើបនិងផ្តល់ផលប្រយោជន៍ជាច្រើនដល់ប្រជាកសិករដូចជាការទទួលបានការ ការគំាំទ្រផ្នែកបច្ចេកទេស ហេដ្ឋារចនាសម្ព័ន្ធនិងមធ្យោបាយផលិតកម្មទំនើបសម្រាប់ពិភាក្សាយោបល់និងគ្រប់គ្រងមុខជំនាញ ទទួលបានឥណទានមានអត្រាការប្រាក់ទាប ដោយធ្វើយ៉ាងណាកាត់បន្ថយថ្លៃដើមផលិតកម្មឱ្យមានប្រសិទ្ធភាពខ្ពស់អាចប្រកួតប្រជែងជាមួយនិងប្រទេសជិតខាងបាន។ក្នុងដំណាក់កាលដំបូងក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ត្រៀមរៀបចំសហគមន៍កសិកម្ម ទំនើបសម្រាប់ដំណាំយុទ្ធសាស្ត្រចំនួន៤ គឺមានបន្លែ ស្រូវ ស្វាយចន្ទី និងម្រេច៕
- Home
- All Program
- ព័ត៌មានពេលព្រឹក
- នៅឆ្នំា២០២៣នេះ សម្រាប់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទរួមសហការជាមួយក្រសួងមុខងារសាធារណៈ