ឃុំជ័យធំនឹងក្លាយជាទីតំាងផលិត និងផ្គត់ផ្គង់បន្លែក្នុងផ្ទះសំណាញ់ដ៏ធំមួយ និងទាក់ទាញអ្នកវិនិយោគក្នុងពេលខាងមុខ

3

កណ្តាល៖ នៅភូមិព្រែកថ្មី ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ក្នុងពេលបច្ចុប្បន្ន បាននឹងកំពុងមានសកម្មភាពដំាដុះបន្លែនៅក្នុងផ្ទះសំណាញ់យ៉ាងសកម្ម និងជាទីតំាងសម្រាប់ចិញ្ចឹមត្រីក្នុងបែដ៏ធំមួយ។

ផ្អែកលើសកម្មភាពដែលបាននឹងកំពុងអនុវត្តក្នុងពេលសព្វថ្ងៃនេះ ឃុំជ័យធំ អាចនឹងក្លាយជាទីតំាងផលិត និងផ្គត់ផ្គង់បន្លែក្នុងផ្ទះសំណាញ់ដ៏ធំមួយ ហើយក៏អាចទទួលបានការចាប់អារម្មណ៍ពីអ្នករកស៊ីនៅក្នុងវិស័យកសិកម្មផងដែរ ស្របពេលទីតំាងសក្តានុពលមួយទទួលបានការយកចិត្តទុកដាក់ជាប្រចំារបស់ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ។

ភូមិព្រែកថ្មី ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បច្ចុប្បន្នបានសាងសង់ផ្ទះសំណាញ់ដាំបន្លែបានចំនួន៧២ផ្ទះសំណាញ់ និងបែចិញ្ចឹមត្រីចំនួន១០បែ លើផ្ទៃដី១០ហិកតា ក្រោមគម្រោងកសិកម្មឆ្លាតវៃ ដែលគាំទ្រដោយសារធនាគារ ARDB ដើម្បីជំរុញការផលិតបន្លែសុវត្ថិភាពដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងចូលរួមបង្កើតការងារក្នុងតំបន់តាមមូលដ្ឋាន ហើយតាមរយៈគម្រោងកសិកម្មឆ្លាតវៃ នេះបានបង្កើតការងារសម្រាប់កម្មករក្នុងស្រុកមានចំនួន១៥គ្រួសារ។

គម្រោងបានរៀបចំហេដ្ឋារចនាសម្ព័ន្ធ ដោយដំឡើងសូឡាសម្រាប់ម៉ូទ័របូមទឹក និងប្រើប្រាស់ប្រព័ន្ធដំណក់ទឹកស្រោចស្រពដំណាំ ជាពិសេស ការដាំដុះបន្លែ អនុវត្តតាមបទដ្ឋានបច្ចេកទេសកសិកម្មល្អ បន្លែសុវត្ថិភាព ដោយផ្តោតលើបន្លែស្លឹក និងបន្លែផ្លែ ដែលមានដូចជា ស្ពៃក្រញាញ់, ស្ពៃតឿ ,ស្ពៃចង្កឹះ ,ខាត់ណាដើម, ស្ពៃពួយឡេង, សាឡាត់ខ្មែរ, ផ្កាខាត់ណាលឿង-ខៀវ ម្ទេសហាវៃ និងម្ទេសដៃនាង ហើយគម្រោងក៏បានចិញ្ចឹមត្រីអណ្តែង និងត្រីទីឡាព្យាផងដែរ។

បច្ចុប្បន្ន គម្រោងនឹងរៀបចំផែនការផលិតបន្លែក្នុងបរិមាណពី៥០០គីឡូ ទៅមួយតោន ក្នុង មួយថ្ងៃ ដើម្បីផ្គត់ផ្គង់ទៅទីផ្សារនៅរាជធានីភ្នំពេញ និងជំរុញការផលិតក្នុងមូលដ្ឋានមាននិរន្តរភាព និងមានទីផ្សារ និងតម្លៃសមរម្យ។ គម្រោងកសិកម្មឆ្លាតវៃ នឹងរៀបចំបង្កើតផ្សារប្រមូលផ្តុំ និងផ្សារលក់រាយ នៅទីតាំងកសិដ្ឋាន ដើម្បីសម្រួលដល់បងប្អូនប្រជាកសិករ ដែលផលិតបន្លែ ចិញ្ចឹមត្រី សត្វ និងកសិផលផ្សេងៗទៀត យកមកដាក់លក់នៅរៀងរាល់សប្តាហ៍។

គម្រោងរៀបចំផ្សារណាត់ចុងសប្តាហ៍នេះ គឺដើម្បីផ្សារភ្ជាប់ទីផ្សាររវាងអ្នកផលិត និងអ្នកប្រមូលទិញក្នុងតំបន់ និងអាចទាក់ទាញឈ្មួញពីខាងក្រៅតំបន់ផងដែរ។ ជាមួយគ្នានេះ ការរៀបចំបង្កើត និងផ្សារភ្ជាប់ទីផ្សារនេះ អាចជួយឱ្យកសិករងាកមកផលិតបន្លែ និងផលិតផលកសិកម្មផ្សេងៗ ដោយមិនចាំបាច់ធ្វើកម្មករចំណាកស្រុក និងអាចបង្កើនចំណូលគ្រួសារតាមរយៈការលក់ផលិតផលកសិកម្ម៕
ដោយ៖ Long sareth


photo_2026-05-22_10-27-06
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាថា បច្ចុប្បន្នកម្ពុជាមានលទ្ធភាពកែច្នៃជ័រកៅស៊ូ និងលក់ក្នុងស្រុក ខណៈពីមុនមានតែការនាំចេញ

ដោយ អៀវ ឈៀងនី ភ្នំពេញ៖ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់ទូរទស្សន៍អនឡាញ ARDB ថា បច្ចុប្បន្ន កម្ពុជា មានលទ្ធភាពក្នុងការផលិតផលិតផលពីកៅស៊ូជាផលិតផលពាក់កណ្តាលសម្រេច និងផលិតផលសម្រេច។ អ្នកឧកញ៉ាបានមានប្រសាសន៍ថា  “ដោយសារយើងមានឧស្សាហកម្មកែច្នៃកៅស៊ូនៅក្នុងស្រុក សព្វថ្ងៃនេះ យើងមានទីផ្សារពីរច្រក ដំបូងយើងមានតែការនាំចេញសុទ្ធ ក្រៅពីការនាំចេញយើងមិនទាន់មានការកែច្នៃបានទេ ដោយសារឧស្សាហកម្មនៅតូច តែសព្វថ្ងៃយើងមានឧស្សាហកម្មកែច្នៃសំបកកង់រថយន្ត ជិត១០ក្រុមហ៊ុនហើយ មានមិនត្រឹមតែផលិតកៅស៊ូកង់ឡានទេ យើងមានផលិតបរិក្ខា និងឧបករណ៍ជាច្រើនដែលផលិតពីកៅស៊ូ”។ អ្នកឧកញ៉ា លឹម ហេង បានលើកឡើងថា ជាការល្អដែលយើងអាចអភិវឌ្ឍន៍កៅស៊ូរបស់យើងឈានដល់ការនាំចេញមានការកើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពិតមែនតែតម្លៃបានឡើងតិចតួច តែការនាំចេញមានការកើនឡើង ហើយនៅពេលខាងមុខនៅតែមានភាពល្អប្រសើរ ដោយសារតែប្រទេសផលិតកៅស៊ូមួយចំនួន បានកែប្រែដីដាំកៅស៊ូទៅជាដីឧស្សាហកម្មផ្សេងៗ ឬដំណាំរយៈពេលខ្លី ដូចជានៅប្រទេសម៉ាឡេស៊ី ដូច្នេះ ជាឱកាសសម្រាប់កៅស៊ូកម្ពុជាយើងនាពេលអនាគត់។ អ្នកឧកញ៉ាជឿជាក់ថា បើសិនជាកៅស៊ូនៅថ្លៃ ផ្ទៃដីកៅស៊ូនឹងមានការកើនឡើងផងដែរ ដោយសារកន្លងជិត១០ឆ្នាំមកនេះ តម្លៃកៅស៊ូមិនល្អប្រសើរ ធ្វើឱ្យផ្ទៃដីមួយចំនួនត្រូវបានកែប្រែទៅជាដីកសិកម្មរយៈពេលខ្លីទៅវិញ។ គិតរហូតមកទល់ពេលនេះ កម្ពុជាមានផ្ទៃដីដាំដុះកៅស៊ូសរុបចំនួនជិត៤៥ម៉ឺនហិកតា ដោយបានផ្ដល់ទិន្នផលប្រមាណ៤២ម៉ឺនតោនក្នុងមួយឆ្នាំ។ កៅស៊ូបានក្លាយជាប្រភពចំណូលសំខាន់មួយ សម្រាប់ការនាំចេញផលិតផលកសិកម្មរបស់កម្ពុជា ដោយបានកំពុងពង្រីក និងរួមចំណែកនៃការនាំចេញរបស់កម្ពុជា ហើយកាលពីឆ្នាំ២០២៥ […]

704688777_1444106961092921_4271115376025566778_n
ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការីអញ្ជើញពិនិត្យមើលកសិដ្ឋានចិញ្ចឹគោយកសាច់មួយកន្លែងស្ថិតនៅឃុំ២ឆ្នូ ស្រុកស្នួល ខេត្តក្រចេះ

ស្រុកស្នួល,ខេត្តក្រចេះ៖ ឯកឧត្ត មបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋា ភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម (ARDB)នៅល្ងាចថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញុចុះពិនិត្យមើល កសិដ្ឋានចិញ្ចឹគោយកសាច់មួយកន្លែងដែលមានទីតាំង ស្ថិតនឃុំ២ឆ្នូ ស្រុកស្នួល ខេត្តក្រចេះ។ ចាប់ផ្តេីមពីការចិញ្ចឹមខ្នាតតូចឥឡូវនេះ កសិដ្ឋានចិញ្ចឹមគោយកសាច់ខាងលើនេះ គឺបានពង្រីកខ្លួនកាន់តែធំ រហូតអភិវឌ្ឍទៅជាសហគ្រាសផលិតចំណីសត្វ ឈ្មោះ “ដង្ខៅ ប៉ាង “ដែលសព្វថ្ងៃចិញ្ចឹមគោសាច់ប្រមាណ៣០០ក្បាល ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងចែកចាយបន្តនៅតាមបណ្តាខេត្តផ្សេងៗទៀត។ ក្នុងនាមជាធនគារបម្រើគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលផ្តោតសំខាន់លើស័យកសិកម្មជាធំនោះ ឯកឧត្តមបណ្ឌិត កៅ ថាច បានលើកទឹកចិត្តដល់កសិករខ្មែរយើង និងអ្នកវិយោគលើវិស័យចិញ្ចឹមសត្វ គួរពង្រីកការចិញ្ចឹមសត្វឲ្យកាន់តែច្រើននៅក្របខណ្ឌទូទាំងប្រទេស ដើម្បីបំពេញតម្រូវការសាច់ក្នុងស្រុក ព្រោះក្នុងមួយថ្ងៃៗ ការផលិតមិនទាន់គ្រប់តម្រូវការទីផ្សារនៅឡើយទេ៕

image_2026-05-22_09-36-40
ទិន្នផលផ្លែកៅឡាក់ចិនកើនឡើងច្រើន អាចជួយ​គាំទ្រ​ដល់​តម្លៃ​នាំចេញ​ខ្ពស់​ជាង​មុន

សានទុង៖ តំបន់ផលិតគ្រាប់កៅឡាក់ធំៗ នៅក្នុងប្រទេសចិនបានចូលដល់ដំណាក់កាលដ៏សំខាន់មួយនៃការលូតលាស់ប្រចាំឆ្នាំរបស់ខ្លួនក្នុងខេត្ត សានតុង (Shandong) ភាគខាងកើតប្រទេចិន ដែលជាធម្មតាចាប់ផ្តើមដាំដុះនៅពាក់កណ្តាល ឬចុងខែមេសា ដោយរដូវប្រមូលផលនៅដើមខែកញ្ញា និងដើមខែតុលា។ ក្រុមហ៊ុននាំចេញគ្រាប់កៅឡាក់ បានដឹកជញ្ជូន​ទៅកាន់​ប្រទេស និង​តំបន់​ជាង២០ រួមមាន​អាស៊ីអាគ្នេយ៍ មជ្ឈិមបូព៌ា សហរដ្ឋអាម៉េរិក កូរ៉េខាងត្បូង និង​អឺរ៉ុប ដោយ​មាន​បរិមាណ​នាំចេញ​ប្រចាំឆ្នាំ​លើសពី១០០កុងតឺន័រ​។ យោងតាមអ្នកគ្រប់គ្រង​ផ្នែក​លក់​របស់​ក្រុមហ៊ុន បានឱ្យដឹងថា ស្ថានភាព​អាកាសធាតុ​នៅក្នុង​តំបន់​ដាំដុះសំខាន់ៗ ​ដូចជា​ខេត្ត​ហឺប៉ី និង​ខេត្ត​សានតុង​ ជាទូទៅមាន​អំណោយផល ដូចកាលឆ្នាំ២០២៥ ដោយសារមាន​ពន្លឺព្រះអាទិត្យ​គ្រប់គ្រាន់ និង​អាកាសធាតុ​មាន​ស្ថិរភាព ធ្វើឱ្យផ្លែកៅឡាក់​ទុំ​មានជាតិផ្អែម និងមាន​​រសជាតិឆ្ញាញ់។ ជាលទ្ធផល ទិន្នផលគ្រាប់ផ្លែកៅឡាក់ ​បានកើនឡើង​គួរឱ្យកត់សម្គាល់ ​បើ​ធៀប​នឹង​ឆ្នាំ២០២៤ ទាំងគុណភាព និងបរិមាណ។ អ្នកគ្រប់គ្រងរូបនេះ បានចង្អុលបង្ហាញថា ទោះបីជាយ៉ាងណាក៏ដោយ តាមរយៈការកើនឡើងនៃទិន្នផលសមល្មមសម្រាប់ផ្គត់ផ្គង់ និងតម្រូវការក៏បានផ្លាស់ប្តូរផងដែរ។ ទោះបីជាតម្លៃទិញពីកសិដ្ឋាននៅរដូវប្រមូលផលនេះទទួលបានទិន្នផលខ្ពស់ជាងបន្តិច បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៥ក៏ដោយ ក៏តម្រូវការរបស់អ្នកប្រើប្រាស់នៅតែមានការប្រុងប្រយ័ត្នចំពោះសុខភាព។ ទីផ្សារផ្លែកៅឡាក់កំពុងបង្ហាញពីនិន្នាការច្បាស់លាស់នៃតម្រូវការគុណភាពខ្ពស់ ធ្វើ តម្លៃឡើងខ្ពស់ដែរ ដែលធ្វើឱ្យគម្លាតតម្លៃរវាងផ្លែកៅឡាក់គុណភាពខ្ពស់ និងផ្លែកៅស្តង់ដារកាន់តែធំឡើងៗ។ ចំណែកទាក់ទងនឹងការនាំចេញវិញ ជាទូទៅតម្លៃផ្លែ​កៅឡាក់​ចិន ​បានរក្សាលំនឹង​កើនឡើង​ជា​លំដាប់ ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​កន្លងមកនេះ។ ពាណិជ្ជករនាំចេញ […]

photo_2026-05-22_10-24-57
អូស្ត្រាលី និងកម្ពុជា ប្រកាសដាក់ឱ្យដំណើរការកម្មវិធីចម្បងស្តីពីភាពធន់នឹងអាកាសធាតុ

ដោយ អៀវ ឈៀងនី ភ្នំពេញ៖ រដ្ឋាភិបាលអូស្ត្រាលី និងរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦នេះ បានរួមគ្នាដាក់ឱ្យដំណើរការជាផ្លូវការនូវកម្មវិធីភាពជាដៃគូ អូស្ត្រាលី កម្ពុជា ដើម្បីភាពធន់នឹងអាកាសធាតុ ហៅកាត់ថា ACP4Climate ដែលជាគំនិតផ្តួចផ្តើមចម្បងមួយ ក្នុងការគាំទ្រដល់អភិបាលកិច្ចទឹក ដែលមានភាពធន់នឹងអាកាសធាតុ និងការគ្រប់គ្រងធនធានទឹកចម្រុះនៅក្នុងប្រទេសកម្ពុជា។ ការប្រែប្រួលអាកាសធាតុកំពុងជះឥទ្ធិពលកាន់តែខ្លាំងឡើងៗ ដល់ប្រព័ន្ធទឹក កសិកម្ម ជីវភាពរស់នៅ និងសហគមន៍នានានៅក្នុងប្រទេសកម្ពុជា។ ការពង្រឹងអភិបាលកិច្ចទឹក គឺមានសារៈសំខាន់ខ្លាំងណាស់ក្នុងការបង្កើនភាពធន់ទៅនឹងការជន់លិច គ្រោះរាំងស្ងួត និងការប្រែប្រួលលក្ខខណ្ឌអាកាសធាតុ។ ហេតុដូច្នេះហើយ តាមរយៈកម្មវិធី ACP4Climate ប្រទេសអូស្ត្រាលីនឹងជួយដល់ប្រទេសកម្ពុជាក្នុងការពង្រឹងប្រព័ន្ធអភិបាលកិច្ចទឹក ការកែលម្អភាពធន់នឹងអាកាសធាតុ និងការលើកកម្ពស់វិធីសាស្ត្រគ្រប់គ្រងធនធានទឹក ដែលប្រកបដោយបរិយាបន្ន និងមានការចូលរួមពីសហគមន៍នៅក្នុងអាងទន្លេសំខាន់ៗ រួមមានអាងទន្លេមេគង្គលើ អាងទន្លេមេគង្គក្រោម និងអាងទន្លេសាប។ តាមរយៈកម្មវិធីនេះ សហការជាមួយស្ថាប័នរដ្ឋាភិបាល អង្គការសង្គមស៊ីវិល ស្ថាប័នសិក្សា ដៃគូវិស័យឯកជន និងសហគមន៍មូលដ្ឋាន ដើម្បីពង្រឹងការរៀបចំផែនការទឹកថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ពង្រឹងការសម្របសម្រួល និងគាំទ្រដល់ដំណោះស្រាយការគ្រប់គ្រងទឹកប្រកបដោយភាពធន់នឹងអាកាសធាតុ។ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានមានប្រសាសន៍ថា […]

កាលវិភាគផ្សព្វផ្សាយ