ក្រុមហ៊ុនអេមរុរ៉ាយស៍គ្រោងទិញស្រូវស្រង៉ែ ស្រូវសែនក្រអូប ក្នុងបរិមាណ ១៥ពាន់តោននៅត្រឹមចុងខែតុលានេះ

thn1 copy

 

ភ្នំពេញ៖ អគ្គនាយក្រុមហ៊ុន អេមរុរ៉ាយស៍ បានឱ្យដឹងថា នៅក្នុងរដូវកាលដែល​កសិករប្រមូលផលស្រូវ​ចាប់ពីខែកញ្ញារហូតដល់ចុងខែតុលាឆ្នាំ២០២៤ ក្រុមហ៊ុនអេមរុរ៉ាយស៍ស្ថិត​នៅក្នុងខេត្តកំពង់ធំនិងខេត្តបាត់ដំបង នឹង​ប្រមូលទិញស្រូវស្រង៉ែនិងស្រូវសែនក្រអូបពីប្រជាកសិករឱ្យបានរហូតដល់១៥ពាន់តោន។

ក្រុមហ៊ុនអេមរុរ៉ាយស៍ក៏ដូចជារោងម៉ាស៊ីន​កិនស្រូវក្នុងស្រុក​ផ្សេង​ទៀត​ធ្វើការ​សម្រុកប្រមូលទិញស្រូវ​ពីប្រជាកសិករនៅតាម​តំបន់​មួយរយៈកន្លងមក​នេះ បន្ទាប់ពីរាជរដ្ឋាភិបាលបានសម្រេចផ្តល់ការអនុគ្រោះដល់អ្នកប្រើប្រាស់ប្រភេទម៉ាស៊ីនកិនស្រូវនិឡសម្ងួតស្រូវសម្រាប់រយៈពេលបណ្តោះអាសន្ន៤ខែ គិតចាប់ពីខែតុលាឆ្នាំ២០២៤រហូតដល់ខែមករាឆ្នាំ២០២៥។

ឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុន អេមរុរ៉ាយស៍ មានប្រសាសន៍ថា ការប្រមូលទិញស្រូវរបស់ក្រុមហ៊ុន ទាំង២ទីតាំង បើគិតមកដល់សប្តាហ៍ទី២ខែតុលានេះបានជិត១ម៉ឺនតោន​​ ហើយយើងនឹងបន្តប្រមូលទិញស្រូវពីកសិកររហូតដល់ ​បាន១៥ពាន់តោននៅត្រឹម​ចុងខែតុលានេះ។​

បើយោងតាមអគ្គនាយកក្រុមហ៊ុន អេមរុរ៉ាយស៍ នៅពេលកន្លមងកម​​ ក្រុមហ៊ុន​​បាន​​ប្រមូល​ទិញ​ស្រូវសែនក្រអូប​ពីប្រជាកសិករ​​ មានទំាងតម្លៃ១៤០០រៀលនិងតម្លៃ១,៣៥០រៀលក្នុងមួយគីឡូក្រាម។ ស្រូវស្រង៉ែ ប្រមូលទិញក្នុងតម្លៃជាង១,២០០រៀល និងតម្លៃ១,១៣០រៀលក្នុងមួយគីឡូក្រាម។

ឧកញ៉ាសង្កត់ធ្ងន់ថា “នៅរៀងរាល់ឆ្នំាយើងទិញស្រូវពីប្រជាកសិករក្នុងរង្វង់៨ពាន់ទៅ១ម៉ឺនតោនទេ តែនៅឆ្នំាំ២០២៤នេះយើងទិញច្រើន​ ដោយសារ៖(ទី​១)​រាជរដ្ឋាភិបាលជួយកាត់បន្ថយតម្លៃអគ្គិសនី។​សម្រាប់ម្ចាស់រោងម៉ាស៊ីនកិនស្រូវមានការសប្បាយចិត្ត រីករាយក្នុងការងារទិញលក់ស្រូវ។(ទី២)គឺជួយឱ្យតម្លៃស្រូវរបស់កសិករឡើងថ្លៃ នៅពេលម្ចាស់រោងម៉ាស៊ីនសម្រុកទិញស្រូវស្តុកទុក។ដូចនេះ​លើកទឹកចិត្តរបស់រាជរដ្ឋាភិបាល​​ បានចូលរួមចំណែក​ឱ្យម្ចាស់រោងម៉ាស៊ីន​កិនស្រូវ​​យើងប្រមូលទិញស្រូវបានច្រើនជំរុញតម្លៃស្រូវឱ្យកើនឡើង​ និងម្យ៉ាងទៀត​មានការទម្លាក់ហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាលបន្ថែមដើម្បីរក្សាតម្លៃស្រូវ តាមរយៈធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម”។

ក្នុងរយៈពេល ៩ខែ នៃឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករបានចំនួន ៤៤៥,៩១៣តោន​ តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៥៤ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦៥ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ​២៦ ​បានបរិមាណអង្ករចំនួន ២២៨ ​៧៣១ តោន គិតជាទឹកប្រាក់ចំនួន ១៨៦,៦៧​ លានដុល្លារសហរដ្ឋអាមេរិក  ទៅកាន់ប្រទេសចិន ​រួមទាំងហុងកុង និងម៉ាកាវ ចំនួន ៨១,៤២៣ តោន គិតជាទឹកប្រាក់ចំនួន ៥២,៦៣ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសក្នុងអាស៊ាន រួមទាំងទីម័រខាងកើត ចំនួន ៧ប្រទេសបានបរិមាណ ចំនួន ៨៦,០៤៣ តោន​ គិតជាទឹកប្រាក់ចំនួន ៥២,២៣ លានដុល្លារសហរដ្ឋអាមេរិក និងទៅកាន់      គោលដៅ ២៩ ប្រទេសផ្សេងទៀតមាន អាហ្វ្រិក មជ្ឈឹមបូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន ។ល។ បានចំនួន   ៤៩,៧១៦ តោន គិតជាទឹកប្រាក់ចំនួន  ៤៣,៨៧ លានដុល្លារសហរដ្ឋអាមេរិក។

ចំពោះប្រភេទអង្ករ បាននាំចេញអង្ករក្រអូបចំនួន ៧២,០១% ប្រភេទអង្ករស ធម្មតា​ ២២,៥២% អង្ករចំហ៊ុយ ៣,៣១% អង្ករសរីរាង្គចំនួន ១,៨២%  និងអង្ករផ្សេងៗចំនួន ០,៣៤% ។

ប្រទេសកម្ពុជាក៏បាននាំចេញស្រូវចំនួន ៣,៣៦៨,០១២ តោនស្រូវសើម ដែលគិតជាទឹកប្រាក់បានប៉ាន់ប្រមាណជាង ១ ០៦៦,១៤ លានដុល្លារសហរដ្ឋអាមេរិក ដែលក្នុងនោះ ៨៦,៣០ % បាននាំចេញដោយឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញ ពីអាជ្ញាធរមានសមត្ថកិច្ច៕

 


hardworking-farmer-winnowing-rice-in-the-fields-2026-09-23-06-44-11-utc
ដោយសារបាតុភូតអែលនីញ៉ូ ទិន្នផលស្រូវហ្វីលីពីន ឆ្នាំ២០២៦ ធ្លាក់ចុះទាបបំផុតក្នុងរយៈពេល១០ឆ្នាំ

ម៉ានីល៖ ផលិតកម្មស្រូវរបស់ប្រទេសហ្វីលីពីន នៅក្នុងឆ្នាំ២០២៦ ត្រូវបានព្យាករថា នឹងធ្លាក់ចុះបរិមាណជិត១លានតោន ដល់កម្រិតទាបបំផុតក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ ដោយសារថ្លៃដើមផលិតកម្មកើនឡើងខ្ពស់ ធ្វើឱ្យកសិករមិនសូវមានលទ្ធភាព និងគ្មានទឹកចិត្តចង់ធ្វើស្រែ។ នេះបើយោងតាមក្រសួងកសិកម្មហ្វីលីពីន។ រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន លោក ហ្វ្រែនស៊ីស្កូ ធៀវ ឡូរ៉ែល (Francisco Tiu Laurel) បានថ្លែងកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ថា «យើងកំពុងមើលឃើញថា ផលិតកម្មស្រូវនៅឆ្នាំនេះ អាចថយចុះប្រមាណ១លានតោន បើធៀបនឹងឆ្នាំមុន»។ ផ្អែកតាមការព្យាករចុងក្រោយ ផលិតកម្មស្រូវរបស់ហ្វីលីពីន នៅឆ្នាំ២០២៦ អាចសម្រេចបានប្រមាណ១៨,៦៨លានតោន ធ្លាក់ចុះពី១៩,៦៨លានតោន ដែលប្រមូលផលបានកាលពីឆ្នាំ២០២៥។ ប្រសិនបើការព្យាករនេះក្លាយជាការពិត នោះនឹងជាកម្រិតផលិតកម្មស្រូវទាបបំផុតចាប់តាំងពីឆ្នាំ២០១៦ ដែលនៅពេលនោះ ហ្វីលីពីនផលិតស្រូវបានត្រឹមតែ១៧,៦៣លានតោនប៉ុណ្ណោះ។ ការព្យាករចុងក្រោយនេះក៏មានន័យថា ក្រសួងកសិកម្មហ្វីលីពីននឹងមិនអាចសម្រេចបានគោលដៅផលិតកម្មស្រូវចំនួន១៩,៨៧លានតោន ដែលបានកំណត់សម្រាប់ឆ្នាំនេះឡើយ។ គោលដៅនេះធ្លាប់ត្រូវបានកាត់បន្ថយពីផែនការដើម ដែលមានបំណងសម្រេចផលិតកម្មស្រូវខ្ពស់បំផុតជាប្រវត្តិសាស្ត្រចំនួន២០,៣ លានតោន។ កន្លងមក ក្រសួងកសិកម្មបានប៉ាន់ប្រមាណថា ការបាត់បង់ផលិតកម្មស្រូវនៅឆ្នាំនេះ អាចមានបរិមាណ៧០ម៉ឺនតោន ប៉ុន្តែក្រោយមកបានកែសម្រួលតួលេខនេះឡើងដល់១លានតោន ខណៈផលប៉ះពាល់ពីការកើនឡើងថ្លៃដើមផលិតកម្មលើវិស័យដំណាំស្រូវ រួមទាំងបាតុភូតធម្មជាតិផងដែរ។ លោករដ្ឋមន្ត្រី បានឱ្យដឹងទៀតថា ជាពិសេស តម្លៃជីកសិកម្មខ្ពស់ពេក បានធ្វើឱ្យកសិករគ្មានជម្រើសអ្វីក្រៅពីកាត់បន្ថយបរិមាណជី ដែលជាហេតុនាំឱ្យទិន្នផលស្រូវធ្លាក់ចុះ។ តម្លៃជីអ៊ុយរ៉េ […]

VIETNAM-WEATHER-FLOOD
វៀតណាមអាចជួបព្យុះទីហ្វុងដ៏កំណាច កាន់ញឹកជាងមុន គឺរៀងរាល់៧ឆ្នាំម្តង

ហាណូយ៖ ប្រទេសវៀតណាមអាចប្រឈមនឹងព្យុះទីហ្វុងដ៏កំណាច ខ្លាំងប្រហាក់ប្រហែលនឹងព្យុះយ៉ាហ្គិ (Yagi) ដែលបានវាយប្រហារប្រទេសវៀតណាម កាលពីឆ្នាំ២០២៤ ដូច្នេះ ប្រសិនបើសីតុណ្ហភាពសកលកើនឡើង៤អង្សាសេ វៀតណាមត្រូវជួបព្យុះដ៏កំណាចបែបនេះ ជាមធ្យមរៀងរាល់៧ឆ្នាំម្តង។ ក្រសួងកសិកម្ម និងបរិស្ថានវៀតណាម បានចេញផ្សាយសេណារីយ៉ូ ស្តីពីការប្រែប្រួលអាកាសធាតុឆ្នាំ២០២៥ ដែលបានធ្វើបច្ចុប្បន្នភាព និងដាក់បញ្ចូលឯកសារនេះ ទៅក្នុងមូលដ្ឋានទិន្នន័យជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ។ សេណារីយ៉ូទាំងនេះផ្តល់នូវមូលដ្ឋានផ្នែកវិទ្យាសាស្ត្រសម្រាប់ត្រៀមទុកមុន​ ក្នុងការគ្រប់គ្រង ការរៀបចំគោលនយោបាយ ការធ្វើផែនការ ការគ្រប់គ្រងហានិភ័យ និងការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ។ ក្រោមសេណារីយ៉ូ ដែលមានការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ក្នុងកម្រិតខ្ពស់ ចំនួនថ្ងៃមានអាកាសធាតុក្តៅអាចកើនឡើងជាង៥០ថ្ងៃ នៅចុងសតវត្សរ៍ទី២១ ខណៈចំនួនថ្ងៃមានកម្ដៅខ្លាំងបំផុត អាចកើនឡើងដល់២០ថ្ងៃ។ ផ្ទុយទៅវិញ ចំនួនថ្ងៃមានអាកាសធាតុត្រជាក់ខ្លាំង និងត្រជាក់ដល់កម្រិតបង្កការខូចខាត នៅតំបន់ភាគខាងជើង និងតំបន់ភាគខាងជើងនៃភាគកណ្តាលប្រទេសវៀតណាម ត្រូវបានព្យាករថា នឹងថយចុះយ៉ាងខ្លាំង។ គួរឱ្យកត់សម្គាល់ថា បរិមាណទឹកភ្លៀងអតិបរមាណក្នុងរយៈពេលមួយថ្ងៃ និងរយៈពេល៥ថ្ងៃជាប់ៗគ្នា អាចកើនឡើងប្រមាណ៣០ ទៅ៤០ភាគរយ នៅតំបន់ភាគខាងជើង និងភាគខាងត្បូងប្រទេសវៀតណាម។ ចំនួនថ្ងៃមានភ្លៀងធ្លាក់ខ្លាំងក៏ត្រូវបានព្យាករថា នឹងកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ ជាពិសេសនៅតំបន់ភាគខាងត្បូង។ នៅតំបន់មួយចំនួននៃភាគខាងជើង តំបន់ខ្ពង់រាបភាគកណ្តាល និងភាគខាងត្បូងប្រទេសវៀតណាម ចំនួនថ្ងៃមានបរិមាណទឹកភ្លៀងលើសពី១០០មីលីម៉ែត្រ អាចកើនឡើងពី៨០ ទៅ១០០ភាគរយ ក្រោមសេណារីយ៉ូស្តីពីការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ក្នុងកម្រិតខ្ពស់។ ការប្រែប្រួលទាំងនេះបង្ហាញពីការកើនឡើងនៃហានិភ័យភ្លៀងធ្លាក់ខ្លាំងបំផុត […]

Closeup of prepared basa fish on the ground under the lights
អ្នកស្រាវជ្រាវមកពីអង់គ្លេសសិក្សាពីភាពធន់នឹងថ្នាំប្រឆាំងមេរោគ ក្នុងការចិញ្ចឹមត្រីប្រា នៅវៀតណាម

ឡុងដ៍៖ សាកលវិទ្យាល័យមួយមកពីចក្រភពអង់គ្លេស ទទួលបានថវិកាជាង៣លានដុល្លារ សម្រាប់ចំណាយលើការស្រាវជ្រាវជាអន្តរជាតិ ដែលមានរយៈពេល៤ឆ្នាំ ដើម្បីដោះស្រាយបញ្ហាភាពធន់នឹងថ្នាំប្រឆាំងមេរោគ នៅក្នុងឧស្សាហកម្មចិញ្ចឹមត្រីប្រា របស់ប្រទេសវៀតណាម។ គម្រោងនេះ ដែលដឹកនាំដោយសាស្ត្រាចារ្យម្នាក់ មកពីវិទ្យាស្ថានវារីវប្បកម្មចក្រភពអង់គ្លេស នឹងសិក្សាពីរបៀប ដែលភាពធន់នឹងឱសថប្រឆាំងមេរោគ កើតឡើងនៅក្នុងប្រព័ន្ធវារីវប្បកម្មទឹកសាប ព្រមទាំងឧបសគ្គធ្វើឱ្យកសិករមិនចង់ប្រើវិធីសាស្ត្រផ្សេងជំនួសថ្នាំប្រឆាំងមេរោគ។ គម្រោងនេះប្រមូលផ្តុំដោយអ្នកស្រាវជ្រាវមកពីជំនាញផ្សេងៗ រួមមានផ្នែកវារីវប្បកម្ម មីក្រូជីវវិទ្យា ពេទ្យសត្វ វិទ្យាសាស្ត្របរិស្ថាន វិទ្យាសាស្ត្រសង្គម និងមនុស្សសាស្ត្រ។ ក្រុមស្រាវជ្រាវនឹងសហការជាមួយកសិករវៀតណាម អ្នករៀបចំគោលនយោបាយ ថ្នាក់ដឹកនាំឧស្សាហកម្ម និងភាគីពាក់ព័ន្ធផ្សេងទៀត ដើម្បីរៀបចំផែនទីបង្ហាញផ្លូវសម្រាប់ការស្រាវជ្រាវ និងក្របខណ្ឌអនុវត្តជាក់ស្តែង សំដៅលើកកម្ពស់ការប្រើប្រាស់ថ្នាំប្រឆាំងមេរោគ ប្រកបដោយការទទួលខុសត្រូវក្នុងវិស័យវារីវប្បកម្មទឹកសាប។ សាស្ត្រាចារ្យដឹកនាំការស្រាវជ្រាវ បានលើកឡើងថា ភាពធន់នឹងឱសថប្រឆាំងមេរោគ ត្រូវគេទទួលស្គាល់ជាទូទៅថា ជាបញ្ហាប្រឈមសកលដ៏ធ្ងន់ធ្ងរបំផុតមួយ ដែលសង្គមកំពុងប្រឈមមុខ។ លោកស្រីសាស្ត្រាចារ្យ បានបញ្ជាក់បន្ថែមថា បញ្ហានេះត្រូវបានចាត់ទុកជាបញ្ហារួម ពីព្រោះវាប៉ះពាល់ដល់សុខភាពមនុស្ស សត្វ និងបរិស្ថាន។ លោកស្រីបានពន្យល់ថា បរិស្ថានទឹកមានតួនាទីសំខាន់ក្នុងការកកើតឡើង និងការចម្លងរាលដាលនៃភាពធន់នឹងឱសថប្រឆាំងមេរោគ ស្របពេលវិស័យវារីវប្បកម្មទាំងពឹងផ្អែកលើប្រព័ន្ធអេកូឡូស៊ីទាំងនេះ និងមានអន្តរកម្មជាមួយប្រព័ន្ធទាំងនេះថែមទៀត។ លោកស្រីបានបន្ថែមថា វិស័យចិញ្ចឹមត្រីប្រារបស់វៀតណាម គឺជាករណីសិក្សាដ៏សមស្របមួយ សម្រាប់ស្វែងយល់ពីរបៀប ដែលភាពធន់នឹងឱសថប្រឆាំងមេរោគកើតឡើង និងបង្កផលប៉ះពាល់ចំពោះផលិតកម្ម និងវិធីសាស្ត្រគ្រប់គ្រងជំងឺផ្សេងៗ ដែលអាចធ្វើឱ្យការចិញ្ចឹមត្រីមាននិរន្តរភាពកាន់តែប្រសើរ។ […]

កាលវិភាគផ្សព្វផ្សាយ