ក្រសួងពាណិជ្ជកម្មថៃ ចាត់វិធានការបន្ទាន់ ដើម្បីស្តារតម្លៃស្រូវអង្កររបស់ខ្លួនឡើងវិញ បន្ទាប់ពីមានការធ្លាក់ចុះយ៉ាងគំហុក

2025-03-03 13.07.21

អន្តរជាតិ៖ ក្រសួងពាណិជ្ជកម្មថៃ កាលពីសប្តាហ៍មុន បានចាត់វិធានការបន្ទាន់មួយ ដើម្បីជួយលើកតម្កើងតម្លៃស្រូវអង្កររបស់ថៃឡើងវិញ បន្ទាប់ពីមានការធ្លាក់ចុះយ៉ាងគំហុក និងធ្វើឲ្យកសិករមានការព្រួយបារម្ភ លើកគ្នាតវ៉ាសុំឲ្យរដ្ឋាភិបាលជួយអន្តរាគមន៍។

យោងតាមកាសែត បាងកកប៉ុស្តិ៍ បានចេញផ្សាយថា វិធានការខាងលើនេះ រួមមានដូចជាធ្វើពិព័រណ៍ទីផ្សារស្រូវអង្ករ ពង្រីកការនាំចេញ និងបង្កើតអនុគណៈកម្មាធិការ សម្រាប់ដោះស្រាយបញ្ហាតម្លៃស្រូវអង្ករ។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោក ភិឆៃ ណារីបថាផាន (Pichai Naripthaphan) បានមានប្រសាសន៍ថា ការធ្លាក់ចុះតម្លៃអង្ករថៃនាពេលថ្មីៗនេះ គឺបណ្តាលមកពីកត្តាខាងក្រៅ ជាពិសេសការបន្តការនាំចេញអង្គរឡើងវិញរបស់ប្រទេសឥណ្ឌា និងការថយចុះតម្រូវការនៅប្រទេសឥណ្ឌូនេស៊ី និងហ្វីលីពីន។

យោងតាមនាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុងរបស់ថៃ បានឲ្យដឹងថា បើគិតត្រឹមថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ តម្លៃស្រូវ ហុនម៉ាលី របស់ថៃ មានតម្លៃពី១៥ ៥០០ ទៅ ១៦ ៥០០បាត ក្នុងមួយតោន គែកើនឡើង៨ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ចំណែកស្រូវ ផាធុម ថានី មានតម្លៃពី១១ ៥០០ ទៅ១២ ៧០០បាត ក្នុងមួយតោន ដោយធ្លាក់ចុះ ១៦ភាគរយ។

លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ក្រសួងបានអនុម័តវិធានការបន្ទាន់ ដើម្បីដោះស្រាយការធ្លាក់ចុះតម្លៃស្រូវ ហើយក្រសួងគ្រោងនឹងកោះប្រជុំអនុគណៈកម្មការគោលនយោបាយជាតិ និងគ្រប់គ្រងទីផ្សារអង្កររបស់ថៃ ដើម្បីចាត់វិធានការយ៉ាងណាជួយគាំទ្រដល់កសិករ ដែលរងផលប៉ះពាល់ដោយតម្លៃស្រូវអង្ករធ្លាក់ចុះនេះ។

លោកបាន​បន្ត​ថា ក្រសួងក៏បានរៀបចំពិព័រណ៍ទីផ្សារស្រូវនៅក្នុងខេត្តចំនួន២០ ស្ថិតនៅតាមដងទន្លេចៅប្រាយ៉ា ដើម្បីផ្តល់ឱកាសដល់កសិករអាចលក់ស្រូវបានតម្លៃខ្ពស់ ដោយរំពឹងថា នឹងធ្វើឱ្យតម្លៃស្រូវអង្ករកើនឡើងពី១០០ទៅ២០០បាត ក្នុងមួយតោន បន្ទាប់ពីពិព័រណ៍​ស្រូវអង្ករលើក​ដំបូង ​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើងនៅ​ក្នុងខេត្ត​អយុធ្យា ចាប់ពី​ថ្ងៃ​ទី១៦ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ចំណែកពិព័រណ៍ចំនួន១៤ទៀត ​គ្រោង​នឹង​ធ្វើ​រហូត​ដល់​ខែ​មេសា ឆ្នាំនេះ។

ទាក់ទងនឹងការពង្រីកការនាំចេញវិញ លោក ភិឆៃ ណារីបថាផាន គ្រោងនឹងធ្វើទស្សនកិច្ចនៅប្រទេសអាហ្វ្រិកខាងត្បូង ក្នុងខែមីនាខាងមុខនេះ ដើម្បីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា សម្រាប់ទិញអង្ករទិញក្នុងបរិមាណចំនួន៣០០ ០០០តោន ដែលមានតម្លៃជាង៥,២៥ពាន់លានបាត រួមទាំងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលថៃ ជាមួយរដ្ឋាភិបាលចិន សម្រាប់នាំចេញអង្ករក្នុងបរិមាណចំនួន២៨០ ០០០តោន នៅកាន់ប្រទេសចិន។

ព្រមជាមួយគ្នានេះដែរ ​ក្រសួងពាណិជ្ជកម្មថៃ ​បាន​ឲ្យ​ដឹងទៀត​ថា ជំនួយ​ឥណទាន​ឯកទេសពីរដ្ឋាភិបាល​នឹង​ត្រូវ​ផ្តល់​ជូន​ដល់​សហគ្រាស​ស្រូវអង្ករ ដោយ​សហការ​ជាមួយ​ធនាគារ​របស់​ប្រទេស​ថៃ ដើម្បី​ផ្តល់​កម្ចី​ដល់​អាជីវកម្ម និង​ក្រុមហ៊ុន​នាំ​ចេញ​អង្ករ សម្រាប់សម្រួល​ដល់​ការ​ទិញស្រូវពីកសិករ និងកសាងហេដ្ឋារចនាសម្ព័ន្ធសម្រាប់​ស្តុក​ស្រូវ​បន្ថែមទៀត។

លើសពីនេះទៅទៀត ក្រសួងពាណិជ្ជកម្ម ក៏មានគម្រោងផ្សព្វផ្សាយអង្ករថៃជាអន្តរជាតិ សម្រាប់ការពង្រីកទីផ្សារក្នុងរយៈពេលវែង ដូចជាស្វែងរកឱកាសទីផ្សារថ្មីៗ នៅសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងនៅប្រទេសហ្វីលីពីន រួមជាមួយនឹងការចូលរួមក្នុងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិជាច្រើនទៀត ដើម្បីពង្រឹងទំនុកចិត្តលើគុណភាពអង្ករថៃ។

លោកបានមានប្រសាសន៍ថា «ប្រសិនបើយុទ្ធសាស្រ្តរបស់យើងទទួលបានជោគជ័យ យើងអាចរំពឹងទុកថានឹងមានការងើបឡើងវិញនៃតម្លៃស្រូវអង្ករ។ យើងប្តេជ្ញាធ្វើអ្វីគ្រប់យ៉ាង ដើម្បីជួយដល់កសិកររបស់យើង»។

កាសែតដដែល បានចេញផ្សាយទៀតថា កសិករ​ថៃមកពីតាមបណ្តាខេត្តមួយចំនួន បានប្រមូលផ្តុំគ្នា​នៅក្នុងទីក្នុងបាងកក ដើម្បីទាមទារឲ្យមាន​ការ​គាំទ្រ​ពីរដ្ឋាភិបាល ខណៈ​តម្លៃស្រូវអង្ករបន្ត​ធ្លាក់​ចុះ។ 

ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា តម្លៃស្រូវអង្កររបស់ថៃបានធ្លាក់ចុះ៣០ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ មកនៅប្រហែល៨ ៦០០បាត ក្នុងមួយតោន នាខែកុម្ភៈ ឆ្នាំ២០២៥នេះ។

មេដឹកនាំកសិករមកពីខេត្តអយុធ្យា កាលពីថ្ងៃពុធបាននិយាយថា ពួកគេមិនសប្បាយចិត្តនឹងវិធានការនេះទេ។ ពួកគេគិតថា រដ្ឋាភិបាលមិនស្មោះត្រង់ជាមួយកសិករទាល់តែសោះ។

រដ្ឋាភិបាលថៃ កាលពីថ្ងៃទី២០ ខែកុម្ភៈ បានប្រកាសចាត់វិធានការ ដែលមានតម្លៃទឹកប្រាក់ចំនួន១,៨៩ ពាន់លានបាត រួមទាំងការផ្តល់ប្រាក់កម្ចីសម្រាប់កសិករ ដើម្បីពន្យារការលក់ស្រូវ ជំនួយលើថ្លៃស្តុកទុកស្រូវ និងថ្លៃការប្រាក់ស្តុកទុ៧កស្រូវរបស់សហគ្រាសរោងម៉ាស៊ីនកិនស្រូវ។

ប៉ុន្តែរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានប្រាប់អ្នកយកព័ត៌មានថា វិធានការទាំងនេះ មិនទាន់ត្រូវបានអនុម័តដោយគណៈរដ្ឋមន្ត្រីឡើយ ដើម្បីរក្សាតម្លៃស្រូវឱ្យលើសពី៨ ០០០បាត ក្នុងមួយតោន។ ខណៈកសិករស្នើឱ្យរដ្ឋាភិបាលជួយពួកគេលក់អង្ករក្នុងតម្លៃ១១ ០០០បាត ក្នុងមួយតោន ឬផ្តល់តម្លៃធានាក្នុងកម្រិតដូចគ្នា ខណៈដែលតម្លៃផលិតមានកម្រិតខ្ពស់រហូតដល់៦ ៥០០បាតក្នុងមួយតោន។

ការបន្តនាំចេញអង្ករឡើងវិញ របស់ប្រទេសឥណ្ឌា ដែលជាប្រទេសនាំចេញគ្រាប់ធញ្ញជាតិធំជាងគេលើពិភពលោក ទំនងជាបង្កផលប៉ះពាល់ដល់ប្រទេសថៃយ៉ាងខ្លាំង ដោយក្រសួងរំពឹងថា ការនាំចេញអង្ករនឹងធ្លាក់ចុះមកនៅត្រឹម២៤ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ មកនៅត្រឹម២,៥លានតោន នៅឆ្នាំ២០២៥នេះ។

កសិករមកពីតាមបណ្តា ខេត្តជាច្រើន រួមទាំងខេត្តសុខាទ័យ ខេត្តភិសានុលោក និងខេត្តសុផាន បុរី សង្ឃឹមថា ពួកគេនឹងបានជួបជាមួយលោកស្រីនាយករដ្ឋមន្ត្រី រួមទាំងរដ្ឋមន្ត្រីក្រសួងកសិកម្ម ឬរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដើម្បីពិភាក្សាអំពីវិធានការដោះស្រាយការធ្លាក់ថ្លៃស្រូវអង្ករ៕


photo_2026-09-22_19-05-32
ឯកឧត្ដមបណ្ឌិត កៅ ថាច ធ្វើទស្សនកិច្ចសិក្សាអំពីឧត្តមានុវត្តនៃភាពជាដៃគូរវាងធនាគារអភិវឌ្ឍន៍របស់រដ្ឋ និងវិស័យឯកជន ពាក់ព័ន្ធនឹងហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍវិស័យកសិកម្ម នៅស្រីលង្កា

ទីក្រុងកូឡំបូ ប្រទេសស្រីលង្កា៖ នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP)  ព្រមទាំងសហការី បានធ្វើទស្សនកិច្ចសិក្សានៅក្រុមហ៊ុន ហាយលីស​ កសិកម្ម​ (Hayleys Agriculture) ដោយមានកិច្ចសម្របសម្រួលពីសាជីវកម្មហិរញ្ញប្បទានអភិវឌ្ឍន៍នៃស្រីលង្កា (Development Finance Corporation of Ceylon)  ឬហៅកាត់ថា DFCC bank ជាស្ថាប័នហិរញ្ញប្បទានអភិវឌ្ឍន៍របស់រដ្ឋដ៏សំខាន់មួយនៃប្រទេសស្រីលង្កា ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៥៥។ ដំណើរទសនកិច្ចនេះសិក្សាអំពីឧត្តមានុវត្តនៃភាពជាដៃគូរវាងធនាគារអភិវឌ្ឍន៍របស់រដ្ឋ និងវិស័យឯកជនពាក់ព័ន្ធនឹងហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍវិស័យកសិកម្មនៅប្រទេសស្រីលង្កា ព្រមទាំងឧត្តមានុវត្តនៃធុរកិច្ចកសិកម្មរបស់ក្រុមហ៊ុន ដែលផ្តោតលើការផ្គត់ផ្គង់ធាតុចូលកសិកម្ម គ្រឿងយន្តកសិកម្ម បច្ចេកវិទ្យា និងសេវាកម្មពាក់ព័ន្ធ ដើម្បីគាំទ្រដល់កសិករ និងការអភិវឌ្ឍវិស័យកសិកម្មនៅប្រទេសស្រីលង្កា។ ក្រុមហ៊ុន ហាយលីស គឺជាក្រុមហ៊ុនសាជីវកម្មចម្រុះដ៏ធំមួយរបស់ប្រទេសស្រីលង្កា បានបង្កើតតាំងពីឆ្នាំ ១៨៧៨។ បច្ចុប្បន្ន ក្រុមហ៊ុននេះមានសកម្មភាពអាជីវកម្មក្នុងវិស័យកសិកម្ម, វិស័យដឹកជញ្ជូន និងភស្តុភារ, វិស័យថាមពល, វិស័យឧស្សាហកម្ម  និងវិស័យទេសចរណ៍។ ដោយឡែក ចំពោះក្រុមហ៊ុន […]

image_2026-09-25_15-35-09
ជំងឺប៉េស្តជ្រូកអាហ្វ្រិកនៅឡាវ កាន់តែឆ្លងដល់ជិត១០០ភូមិ អាជ្ញាធរពង្រឹងវិធានការទប់ស្កាត់

ឡាវ៖ អាជ្ញាធរឡាវកាន់តែពង្រីងវិធានការទប់ស្កាត់ជំងឺប៉េស្តជ្រូកអាហ្វ្រិក បន្ទាប់ពីសត្វជ្រូកចិញ្ចឹមជាង១ម៉ឺនក្បាល បានងាប់ ឬសម្លាប់ចោលជាហូរហែ ខណៈមេរោគនេះឆ្លងរាលដាលចូលដល់ជិត១០០ភូមិ ក្នុងខេត្តប្រាំ រាប់ទាំងខេត្តជាប់ព្រំដែនប្រទេសកម្ពុជាផងដែរ។ ការផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិក នៅប្រទេសឡាវ បានចាប់ផ្តើមដំបូងនៅក្នុងខេត្តសាយ៉ាបូរី ភាគខាងជើងទីក្រុងវៀងច័ន្ទន៍ និងបាននិងកំពុងឆ្លងរាលដាលដល់ប្រាំខេត្ត មាន១៣ស្រុក និង៨១ភូមិ ដែលបណ្តាលឱ្យជ្រូកចំនួន១១ ៣៩៦ក្បាលងាប់ ឬត្រូវបានសម្លាប់ចោល។ ដំបូងឡើយ ជំងឺនេះបានឆ្លងរីករាលដាលនៅទូទាំង៦ស្រុក​ សរុប៣៨ភូមិ ដោយបណ្តាលឱ្យជ្រូក ជាង៥ ៤០០ក្បាលងាប់ និងបង្កការខាតបង់ផ្នែកសេដ្ឋកិច្ចប្រមាណ៦៦៥ ០០០ដុល្លារ។ នេះបើគិតតាមរយបាយការណ៍របស់អាជ្ញាធរឡាវ ត្រឹមថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦។ រដ្ឋបាលខេត្តចម្ប៉ាសាក់ បានណែនាំឱ្យទីក្រុងប៉ាក់សេ និងស្រុកចំនួន៩ ពង្រឹងការតាមដាន និងវិធានការបង្ការទប់ស្កាត់ជំងឺឆ្លងនៅក្នុងមូលដ្ឋានរបស់ខ្លួន។ នេះបើយោងតាមសេចក្តីជូនដំណឹង ចេញផ្សាយនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ២០២៦។ តាមសេចក្តីណែនាំបានប្រាប់មន្ទីរកសិកម្ម និងបរិស្ថាន ខេត្តចម្ប៉ាសាក់ រួមជាមួយអាជ្ញាធរក្រុង និងស្រុក ត្រូវពង្រឹងការតាមដានជំងឺ និងចាត់បញ្ជូនក្រុមបច្ចេកទេសទៅកាន់តំបន់រងផលប៉ះពាល់។ អាជ្ញាធរខេត្តក៏បានផ្អាកការដឹកជញ្ជូនជ្រូករស់ និងផលិតផលសាច់ជ្រូក រវាងស្រុក និងខេត្ត ព្រមទាំងផ្អាកការនាំចូលជ្រូករស់ និងផលិតផលសាច់ជ្រូកពីបរទេស។ រដ្ឋបាលខេត្តបានព្រមានថា ការដឹកជញ្ជូន […]

photo_2026-09-21_16-53-18
ឯកឧត្ដមបណ្ឌិត កៅ ថាច ដឹកនាំគណៈប្រតិភូជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំធនាគារកណ្ដាលស្រីលង្កា និងធនាគារ DFCC Bank ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុបៃតង និងចីរភាព

ទីក្រុងកូឡំបូ ប្រទេសស្រីលង្កា៖ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) អមដំណើរដោយលោក អេនរីច ហ្វលរិនស្យូ (Enrique I. Florencio) អគ្គលេខាធិការសមាគម ADFIAP ព្រមទាំងសហការី បានអញ្ជើញចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោកបណ្ឌិត ណានតាដាល់ វីរ៉ាស៊ីញហេ (P. Nandalal Weerasinghe) ទេសាភិបាលធនាគារកណ្ដាលនៃប្រទេសស្រីលង្កា និងលោក ធីម៉ាល ប៉េរេរ៉ា (Thimal Perera) អគ្គនាយកធនាគារ DFCC Bank នៅក្នុងជំនួបប្រកបដោយផ្លែផ្កានេះ ឯកឧត្ដមបណ្ឌិត កៅ ថាច បានលើកឡើងយ៉ាងលម្អិតអំពីតួនាទីគន្លឹះ និងសារសំខាន់របស់សមាគម ADFIAP ក្នុងការជំរុញសេដ្ឋកិច្ចក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ជាពិសេសក្នុងបរិបទសកលថ្មី ដែលកំពុងផ្ដោតការយកចិត្តទុកដាក់ខ្ពស់លើហិរញ្ញវត្ថុប្រកបដោយចីរភាព (Sustainable Finance) និងហិរញ្ញវត្ថុបៃតង (Green […]

images
ផ្លែស្រកានាគវៀតណាម ធ្លាក់ថ្លៃគំហុក រហូតដល់មួយគីឡូក្រាមត្រឹម៨០រៀលក៏មាន

វៀតណាម៖ តម្លៃផ្លែស្រកានាគវៀតណាម នៅកម្រិតកសិដ្ឋាន ក្នុងខេត្តតំបន់ខ្ពង់រាបកណ្តាលប្រទេសវៀតណាម បានធ្លាក់ចុះដល់៩០ភាគរយ និងតម្លៃចុះថោកមកនៅត្រឹម២,៧សេនដុល្លារ ឬស្មើនឹង៩៦០រៀល​ ក្នុងមួយគីឡូក្រាម ដោយសារជោរជាន់ទីផ្សារខ្លាំងពេក។ កសិករវៀតណាមម្នាក់ បានប្រមូលផលផ្លែស្រកានាគចំនួន៣តោន ហើយឈ្មួញបានទិញតែផ្លែល្អៗចំនួន១,៥ តោន សម្រាប់នាំចេញទៅប្រទេសចិន ដោយឱ្យតម្លៃដល់កសិករត្រឹម១៩សេនដុល្លារ ឬស្មើនឹង៧៦០រៀល ក្នុងមួយគីឡូក្រាម ចំណែកផ្លែនៅសល់ លក់បានតម្លៃត្រឹម២សេនដុល្លារ ឬស្មើនឹង៨០រៀល​ ក្នុងមួយគីឡូក្រាម ប៉ុណ្ណោះ។ ចំណែកកសិករម្នាក់ទៀត បាននិយាយថា បើឈ្មួញឱ្យតម្លៃត្រឹម២៧សេនដុល្លារ ក្នុងមួយគីឡូក្រាម គឺមិនគ្រប់គ្រាន់សម្រាប់ថ្លៃដើមផលិតឡើយ រួមមានថ្លៃជី កម្លាំងពលកម្ម ថ្លៃទឹក និងថ្លៃថាមពលអគ្គិសនី។ កសិករវៀតណាមនិយាយថា ជាធម្មតាផ្លែស្រកានាគ អាចលក់បានតម្លៃប្រហែល៦៥សេនដុល្លារ ឬស្មើនឹង២ ៦០០រៀល​ ក្នុងមួយគីឡូក្រាម ប៉ុន្តែនៅក្នុងខែកញ្ញា ឆ្នាំ២០២៦​តម្លៃបានធ្លាក់ចុះហៅលែងឮតែម្តង ធ្វើកសិករដេកជូតទឹកភ្នែក។ ប្រធានសមាគមផ្លែស្រកានាគវៀតណាម បានចាត់ទុកការធ្លាក់ចុះនៃតម្លៃនេះថា បណ្តាលមកពីការកើនឡើងនៃការប្រមូលផលព្រមគ្នា ធ្វើឱ្យផ្លែស្រការនាគជោរជន់លើទីផ្សារ។ ចំណែក ប្រទេសចិន ដែលធ្លាប់តែជាទីផ្សារនាំចេញដ៏សំខាន់របស់ផ្លែស្រកានាគវៀតណាម កំពុងពង្រីកការដាំដុះផ្លែរបស់ខ្លួនផងដែរ។ គ្រាន់តែក្នុងខេត្ត ឡំដុង (Lâm Đồng) មួយរបស់ប្រទេសវៀតណាម មានផ្ទៃដីដាំផ្លែស្រកានាគជាង២៦ ០០០ហិកតា […]

កាលវិភាគផ្សព្វផ្សាយ