ក្រសួង​កសិកម្មកំពុងជំរុញការងារការកសាងសហគមន៍កសិកម្មទំនើបដែលអាចប្រមូលផ្តុំប្រជាកសិករដាំដុះរួមគ្នា

THN១ copy

 

ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឱ្យឧកញ៉ា​ ច្រាយ​ សុន​ ប្រធានសហព័ន្ធ​ និងសហការី​ នៅព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥នេះបានចូលជួបសម្តែងការគួរសម​ និងរាយការណ៍វឌ្ឍនភាពរបស់សហព័ន្ធដំឡូងមីកម្ពុជា​ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្នុងកិច្ចប្រជុំនេះ​ ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់អនុសាសន៍ណែនាំដល់សហព័ន្ធត្រូវពិនិត្យគិតគូរច្បាស់លាស់ពីការរៀបចំអង្គការចាត់តាំងរបស់ខ្លួន និងភាពជាតំណាងដែលមានសារៈសំខាន់ ក្នុងការធ្វើពាណិជ្ជកម្ម និងកែច្នៃដំឡូងមី ដោយដាក់ធនធានរួមគ្នា ចេះធ្វើការជាមួយគ្នា យល់ច្បាស់ពីទំហំទីផ្សារពិតប្រាកដ គិតគូរពីប្រសិទ្ធភាពសេដ្ឋកិច្ច ឈរជើងបានរឹងមាំ និងដើរត្រូវទៅតាមគោលដៅ។

លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា សហព័ន្ធត្រូវមានភាពបត់បែន ដឹងពីតម្រូវការ និងការផ្គត់ផ្គង់ មានផែនការយុទ្ធសាស្រ្តជាក់លាក់ ដាំក្នុងកម្រិតរក្សាស្ថិរភាពទីផ្សារ ដោយមិនជំរុញការពង្រីកផ្ទៃដីផលិតកម្ម ជៀសវាងធ្វើឱ្យតម្លៃធ្លាក់ចុះ។

បើតាម ឯកឧត្តមរដ្ឋមន្ត្រី ក្រសួង​កសិកម្មបាននឹងកំពុងជំរុញការងារការកសាងសហគមន៍កសិកម្មទំនេីប​ ដែលអាចប្រមូលផ្តុំប្រជាកសិករដាំដុះរួមគ្នាដោយមានផែនការផលិតកម្មច្បាស់លាស់​ ផ្គត់ផ្គង់តាមតម្រូវការទីផ្សារ​ មានស្តង់ដាបច្ចេកទេសត្រឹមត្រូវ​ និងមានទីផ្សារពិតប្រាកដ ​ហើយសហព័ន្ធដំឡូងមីកម្ពុជាត្រូវផ្តោតទៅលើការធ្វើពាណិជ្ជកម្ម​ដំឡូងមីស្រស់​ និងការកែច្នៃដំឡូងមីក្រៀម​សម្រាប់នាំចេញ​ ជៀសជាងការដាំដុះប្រកួតប្រជែងជាមួយប្រជាកសិករ។

ជាថ្មីម្តងទៀត​ ឯកឧត្តមរដ្ឋមន្ត្រី​ បានលើកទឹកចិត្តដល់សហព័ន្ធបន្តសហការជាមួយក្រសួងកសិកម្ម​ និងភាគីពាក់ព័ន្ធទាំងអស់ឱ្យមានភាពបន្សីគ្នា​ ដោះស្រាយបញ្ហាប្រឈមនានានិងជោគជ័យទាំងអស់គ្នា​ ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាកសិករពិតប្រាកដ៕

   


111
ម្ចាស់ចម្ការក្រូចនៅស្រុកក្រវាញ ចង់ឃើញក្រូចពោធិ៍សាត់មានម៉ាកសម្គាល់សមូហភាព

ដោយ កឹម សុគន្ធី ពោធិ៍សាត់៖ ម្ចាស់ចម្ការក្រូចពោធិ៍សាត់វ័យ៣០ឆ្នាំ ឈ្មោះ ខែម ឡៃស៊ីម រស់នៅភូមិរវាង ឃុំសំរោង ស្រុកក្រវាញ ខេត្តពោធិ៍សាត់ បានអះអាងថា ទីផ្សារក្រូចពោធិ៍សាត់របស់កម្ពុជា នៅតែរក្សាបានស្ថិរភាព ដោយសារមានតម្រូវការខ្ពស់ពីអ្នកប្រើប្រាស់នៅទូទាំងប្រទេស។ លោក ខែម ឡៃស៊ីម ដែលជាម្ចាស់ចម្ការ និងជាអ្នកប្រមូលទិញផ្លែក្រូចពីកសិករនៅក្នុងតំបន់ បានឱ្យដឹងថា លោកកំពុងគ្រប់គ្រងចម្ការក្រូចលើផ្ទៃដីជិត៦០ហិកតា។ បច្ចុប្បន្ន ទីផ្សារក្រូចពោធិ៍សាត់ធម្មជាតិមិនមានសញ្ញាធ្លាក់ចុះនោះទេ ដោយនៅតែមានការបញ្ជាទិញជាបន្តបន្ទាប់ពីអតិថិជន។ ក្រៅពីការប្រមូលផលពីចម្ការរបស់ខ្លួន លោកក៏ដើរតួនាទីជាអ្នកប្រមូលទិញផ្លែក្រូចពីកសិករដទៃទៀតក្នុងសហគមន៍ ដើម្បីផ្គត់ផ្គង់ទៅកាន់ទីផ្សារ និងផ្សារទំនើបនានា។ ការធ្វើអាជីវកម្មបែបនេះ មិនត្រឹមតែធានាបាននូវការផ្គត់ផ្គង់ទីផ្សារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្កើតប្រភពចំណូលមានស្ថិរភាពដល់កសិករដាំក្រូចក្នុងតំបន់ផងដែរ។ លោក ខែម ឡៃស៊ីម បានលើកឡើងថា ក្រូចពោធិ៍សាត់ធម្មជាតិ មានរសជាតិជូរអែមឆ្ងាញ់ ក្លិនឈ្ងុយពិសេស និងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាពអ្នកបរិភោគ។ រដូវប្រមូលផលចាប់ផ្តើមពីខែមិថុនា និងបន្តរហូតដល់ខែធ្នូ។ ចំពោះការដាំដុះ លោកបញ្ជាក់ថា ដើមក្រូចភាគច្រើនមិនចាំបាច់ប្រើជីច្រើននោះទេ ដោយសារដីនៅតំបន់នេះមានជីជាតិល្អ ខណៈការបាញ់ថ្នាំការពារសត្វល្អិតធ្វើឡើងតែម្តងប៉ុណ្ណោះក្នុងមួយរដូវដាំដុះ។ ដោយសារគុណភាព រសជាតិ និងការគាំទ្រខ្ពស់ពីអ្នកប្រើប្រាស់នៅទូទាំងប្រទេស លោក ខែម ឡៃស៊ីម បានបង្ហាញក្តីរំពឹងថា […]

04102627dd3198e
អ្នកវិទ្យាសាស្ត្រព្រមានពីផលប៉ះពាល់ធំៗលើប្រទេសនូវែលសេឡង់ ទោះបីមិនទាន់កើតឡើងក៏ដោយ

វែល្លីងតោន៖ បាតុភូតអែលនីញ៉ូ បានកើនឡើងកម្ដៅយ៉ាងខ្លាំងក្នុងអំឡុងខែចុងក្រោយនេះ ដោយក្រុមអ្នកវិទ្យាសាស្ត្រលើកឡើងថា ប្រទេសនូវែលសេឡង់ អាចនឹងចាប់ផ្តើមជួបប្រទះផលប៉ះពាល់កាន់តែច្រើនឡើងចាប់ពីរដូវរំហើយ ខណៈពេលលំនាំអាកាសធាតុនេះ កំពុងវិវឌ្ឍទៅជារលកកម្ដៅដ៏ខ្លាំងបំផុតមួយក្នុងប្រវត្តិសាស្ត្រ។ បាតុភូតអាកាសធាតុធម្មជាតិនេះ កើតចេញពីការឡើងកម្ដៅនៃសីតុណ្ហភាពផ្ទៃសមុទ្រនៅតំបន់ប៉ាស៊ីហ្វិកភាគខាងកើត និងភាគកណ្តាល ដែលបង្កផលប៉ះពាល់ដល់លំនាំអាកាសធាតុនៅទូទាំងពិភពលោក។ របាយការណ៍ព្យាករណ៍អាកាសធាតុតាមរដូវកាលចុងក្រោយបង្អស់របស់ស្ថាប័នស្រាវជ្រាវវិទ្យាសាស្ត្រផែនដីនៃប្រទេសនូវែលសេឡង់ បានឱ្យដឹងថា មហាសមុទ្រប៉ាស៊ីហ្វិកតំបន់ត្រូពិច និងបរិយាកាស នៅតែស្ថិតក្នុងស្ថានភាពអែលនីញ៉ូយ៉ាងច្បាស់លាស់ ដោយសូចនាករបរិយាកាសក្នុងខែកក្កដា បានកត់ត្រាកម្រិតខ្ពស់បំផុតមិនធ្លាប់មាន។ ស្ថាប័នខាងលើបានបញ្ជាក់ថា «យើងនៅតែស្ថិតក្នុងដំណាក់កាលដំបូងនៅឡើយ ផលប៉ះពាល់ពីលំនាំអាកាសធាតុរបស់ប្រទេសនូវែលសេឡង់ មិនទាន់កើតឡើងពេញលេញនោះទេ ប៉ុន្តែគេរំពឹងថា នឹងកើតមានក្នុងអំឡុងពេលនៃការព្យាករណ៍នេះ»។ ស្ថានភាពបែបនេះ ត្រូវគេរំពឹងថា នឹងផ្លាស់ប្តូរក្នុងរយៈពេលបីខែខាងមុខ ខណៈពេលលំនាំអាកាសធាតុប្រែប្រួលជាបណ្តើរៗទៅជាខ្យល់បក់មកពីទិសខាងលិចជាប្រចាំ ដែលជាសញ្ញាសម្គាល់ចម្បងនៃបាតុភូតអែលនីញ៉ូ។ ក្រុមអ្នកវិទ្យាសាស្ត្របានឱ្យដឹងថា ឥឡូវនេះមានឱកាសប្រមាណ៩០ភាគរយ ដែលបាតុភូតនេះនឹងឈានដល់ ឬកើនឡើងហួសកម្រិតខ្លាំងក្លាបំផុតក្នុងអំឡុងពេលព្យាករណ៍ ដោយកម្រិតកំពូល និងផលប៉ះពាល់ធ្ងន់ធ្ងរ ត្រូវគេរំពឹងថា នឹងកើតមានក្នុងអំឡុងរដូវក្តៅឆ្នាំ២០២៦-២០២៧។ ស្ថាប័នស្រាវជ្រាវវិទ្យាសាស្ត្រផែនដីនៃប្រទេសនូវែលសេឡង់ បានបន្ថែមថា ប្រសិនបើរឿងនេះកើតឡើង បាតុភូតអែលនីញ៉ូនីមួយៗ ទំនងជានឹងត្រូវចាត់ចូលជាព្រឹត្តិការណ៍ដ៏ខ្លាំងក្លាបំផុតមួយក្នុងប្រវត្តិសាស្ត្រនាពេលថ្មីៗនេះ។ ព្រឹត្តិការណ៍អែលនីញ៉ូដ៏ខ្លាំងក្លាបំផុតទាំងប្រាំលើកក្នុងអតីតកាល គឺមាននៅឆ្នាំ១៩៧២, ១៩៨២, ១៩៩១, ១៩៩៧ និងឆ្នាំ២០១៥ សុទ្ធតែមានការប្រែប្រួលសីតុណ្ហភាពផ្ទៃសមុទ្រខ្ពស់ជាងធម្មតាជិត ឬលើស២,៥អង្សាសេ។ ស្ថាប័នវិទ្យាស្ថានវិទ្យាសាស្ត្រផែនដី នូវែលសេឡង់ បានឱ្យដឹងថា ការប្រែប្រួលលំនាំអាកាសធាតុនេះ […]

photo_2026-08-06_08-57-49
គ្រោះរាំងស្ងួតប៉ះពាល់ដល់សហគមន៍កសិកម្មទំនើបមួយនៅស្រុកឯកភ្នំ​ ប្រឈមបាត់បង់ទិន្នផល​ស្រូវ២ ០០០តោ​ន​

ដោយ ឡុង សារេត​ បាត់ដំបង​៖ សហគមន៍កសិកម្មទំនើប​ស្រូវអង្ករ​សុវត្ថិភាព​ស្រុកឯកភ្នំ​ ខេត្តបាត់ដំបង​ ប្រឈម​និងការបាត់បង់ទិន្នផលស្រូវវស្សាអាចដល់ប្រមាណ​២ ០០០តោន​ នៅក្នុងឆ្នាំ២០២៦នេះ​ បន្ទាប់ពីដំណាំស្រូវ​ប្រមាណ​៣០ភាគរយ​ រងការខូចខាតដោយសារគ្រោះរាំងស្ងួត​ ទោះបី​ការអន្តរាគមន៍​ទឹក និងទឹកភ្លៀង​ជួយសង្គ្រោះស្រូវបាន​មួយផ្នែកក៏ដោយ​។​ ​​​ លោក ណែម ពក ប្រធានសហគមន៍កសិកម្មទំនើប​ស្រូវអង្ករសុវត្ថិភាព​ស្រុកឯកភ្នំខេត្តបាត់ដំបង​បានឱ្យ​ដឹង​ថា ក្នុងរដូវកាលគ្រោះរាំងស្ងួត​អត់មានទឹកភ្លៀង​មួយរយៈកន្លងមកនេះ​ដី​ស្រែ​របស់សមាជិកសហគមន៍​ចំនួន ១ ៤២២ហិកតា​ប្រឈម​និងការខូចខាត​ដូចទៅនិង​ស្រូវ​របស់កសិករផ្សេងទៀត​។ ប៉ុន្តែ​បន្ទាប់ពី​មានទឹកជំនន់​កើតមាន​កន្លងទៅនេះបានធ្វើឱ្យកសិករ​បាន​បូម​ទឹកយកទៅស្រោចស្រព​ដំណាំស្រូវវស្សា​របស់ខ្លួន​បាន​ច្រើន បូករួមជាមួយភ្លៀងធ្លាក់ជាប់ៗគ្នាជាបន្តបន្ទាប់​នាពេលកន្លងមកនេះ​ បានជួយ​សង្គ្រោះស្រូវបាន​រហូតដល់​៧០ភាគរយនៃទំហំផ្ទៃដីសរុប​។​ លោក ណែម ពក​ បានវាយតម្លៃថាតាមបទពិសោធន៍កន្លងទៅ​ ក្នុងចំណោម​​ដីស្រែ​១ ៤២២ហិកតាសហគមអាចប្រមូលផលស្រូវ​បាន​ជាង​៦០០០តោនក្នុងមួយរដូវ​។ ដោយឡែក​នៅឆ្នាំនេះ​ដំណាំស្រូវដែលជួយសង្គ្រោះបាន​​៧០ភាគរយ​​ រំពឹង​ថាទទួលបាន​ទិន្នផលស្រូវសរុបជាង​៤ ០០០តោន ខណៈស្រូវ​ខូចខាត​​អស់៣០ភាគរយ​ ឬស្មើ​ប្រមាណ​​​២០០០តោន​។ បើយោងតាមប្រធានសហគមន៍​កសិកម្មទំនើប​ស្រូវអង្ករសុវត្ថិភាព​ស្រុកឯកភ្នំខាងលើ គិតមកដល់ខែសីហាឆ្នាំ​២០១៦នេះ ដំណាំស្រូវវស្សា​ដែលជួយសង្គ្រោះបាន​៧០ភាគរយ​​មិនទាន់ផុតអាយុកាល​នៃការដាក់ជី​​ជំរុញការលូតលាស់​នៅឡើយនោះទេ​ ហើយរំពឹងថា​នៅចុងខែសីហានេះ​ស្រូវទាំងនេះ​ចេញដង្ហើម​​ (ផើម)ដែលអាចឱ្យកសិករ​ប្រមូលផលបាន​យ៉ាងយូរនៅចុងខែកញ្ញាខាងមុខផងដែរ។​ ទន្ទឹមនឹង​ការប្រមូល​អាចឈានទៅសម្រេចបាននៅចុងខែកញ្ញា​, លោក ណែម ពក ​បាន​ឱ្យដឹង​ថា​ក្នុងពេលបច្ចុប្បន្ន​ខាងសហគមន៍​មិនទាន់បាន​ធ្វើការចុះកុងត្រា​ជាមួយក្រុមហ៊ុន​ឬឈ្មួញប្រមូលទិញស្រូវ​ណាមួយនៅឡើយនោះទេ​។ កន្លងមក​តម្លៃស្រូវ​ដែលកសិករលក់បាន​ប្រាក់ចំណេញពី​៩ ០០០ ទៅ​១ ០០០រៀល ក្នុងមួយគីឡូក្រាម​។ ដូច្នេះផ្នែកទៅលើទំហំនៃការខូចខាត​​រំពឹងថា​តម្លៃស្រូវក្នុងរដូវកាលប្រមូលផលនៅថ្ងៃខាងមុខ​អាចនឹងកើន​ឡើងជាងរដូវកាលមុន​ៗ ព្រោះការផលិត​មានមិនច្រើន​ដូចកាលកន្លងទៅ​។​ ​យោងតាម លោក សុទ្ធ […]

rice-farming-laos
ឡាវកំពុងសិក្សាគម្រោងឥណទានកាបូន សម្រាប់ការដាំដំណាំស្រូវ

វៀងចន្ទន៍៖ ក្រសួងកសិកម្ម និងរុក្ខាប្រមាញ់របស់ប្រទេសឡាវ កំពុងសិក្សាគម្រោងឥណទានកាបូន (Carbon Credit) ដែលផ្អែកលើវិធីសាស្ត្រដាំដុះស្រូវ ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ កាត់បន្ថយថ្លៃដើមផលិតកម្ម និងបង្កើតឱកាសចំណូលថ្មីប្រកបដោយចីរភាពសម្រាប់កសិករឡាវ។ យោងតាមរបាយការណ៍ចេញផ្សាយ នាពេលថ្មីកន្លងមកនេះ គម្រោងនឹងវាយតម្លៃលទ្ធភាពផ្នែកបច្ចេកទេស បរិស្ថាន និងសេដ្ឋកិច្ច ក្នុងការអនុវត្តវិធីសាស្ត្រដាំស្រូវ ស្រោចទឹក និងទុកឱ្យដីស្ងួត ដើម្បីបង្កើតឥណទានកាបូន។ វិធីសាស្ត្រនេះ ដោយឆ្លាស់គ្នារវាងការបង្ហូរទឹកចូលស្រែ និងការទុកឱ្យដីស្ងួត អាចកាត់បន្ថយការប្រើប្រាស់ទឹក និងថ្លៃដើមផលិតកម្មបានយ៉ាងច្រើន។ សំខាន់ជាងនេះទៅទៀត វាជួយកាត់បន្ថយការបញ្ចេញឧស្ម័ន មេតាន (Methane) ពីការដាំដុះស្រូវ ដែលជាប្រភពដ៏សំខាន់មួយនៃឧស្ម័នផ្ទះកញ្ចក់នៅលើពិភពលោក។ គម្រោងនេះក៏នឹងបង្កើតប្រព័ន្ធសម្រាប់វាស់វែង និងផ្ទៀងផ្ទាត់បរិមាណនៃការកាត់បន្ថយការបញ្ចេញឧស្ម័ន ដើម្បីអាចបំប្លែងទៅជាឥណទានកាបូន។ វានឹងផ្តល់ឱ្យកសិករនូវប្រភពចំណូលបន្ថែមដែលមាននិរន្តរភាព ព្រមទាំងអាចជួយគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិផងដែរ។ ក្រៅពីអត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ច និងបរិស្ថាន គម្រោងនេះក៏មានគោលបំណងពង្រឹងជំនាញ និងចំណេះដឹងរបស់មន្ត្រីកសិកម្ម និងកសិករនៅតំបន់គោលដៅ ដើម្បីគាំទ្រដល់ការផ្លាស់ប្តូររយៈពេលវែងឆ្ពោះទៅរកប្រព័ន្ធកសិកម្មប្រកបដោយចីរភាព និងមានភាពធន់នឹងការប្រែប្រួលអាកាសធាតុ។ ប្រទេសឡាវកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយបញ្ហាអសន្តិសុខស្បៀង ដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុ និងបើកឱកាសនាំចេញផលិតផលកសិកម្ម ក្រោមជំនួយទឹកប្រាក់ចំនួន៦៨,៥លានដុល្លារពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងដៃគូអភិវឌ្ឍន៍ដើម្បីធ្វើទំនើបកម្មវិស័យកសិកម្មនៅក្នុងខេត្តចំនួនប្រាំមួយ ដែលងាយរងគ្រោះដោយការប្រែប្រួលអាកាសធាតុ។ គម្រោងថ្មីសម្រាប់វិស័យកសិកម្មប្រកបដោយនិរន្តរភាព ដែលដំណើរការពីឆ្នាំ២០២៥ ដល់ឆ្នាំ២០៣០ នឹងផ្តោតសំខាន់លើការកែលម្អប្រព័ន្ធសន្តិសុខស្បៀង អាហារូបត្ថម្ភ និងភាពធន់នឹងអាកាសធាតុ […]

កាលវិភាគផ្សព្វផ្សាយ