កសិករមួយក្រុមចាប់យកមុខរបរកែច្នៃស្លឹករុក្ខជាតិធ្វើជាផ្កាលម្អ

thn2 copy 2

ក្រុមកសិករចំនួន​​១៥​រស់នៅភូមិ​ត្នោតជុំ ឃុំអូសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ ចាប់យកមកមុខរបរកែច្នៃស្លឹកត្នោត ស្លឹកពោត និងស្លឹកទ្រាំង​ធ្វើជាផ្កាលម្អ​ ជូនដល់​​ម្ចាស់អាជីវកម្មមានយីហោ​ “ផ្ទះផ្កាខ្មែរ​” អាចរក​ប្រាក់ចំណូល​សម្រាប់ផ្គត់ផ្គង់គ្រួសារ​ប្រចំាថ្ងៃ​មានភាព​ប្រសើរ​ ហើយធ្វើឱ្យ​អារម្មណ៍ផ្នែកផ្លូវចិត្ត​មានលក្ខណៈកាន់តែល្អប្រសើរ​ជាងពីមុន​ៗ។ ពោលនៅតាម​ក្រុមគ្រួសារ​មិនសូវព្រួយបារម្ភ​អំពីការចំណាយប្រចំាថ្ងៃ ឬខ្វះប្រាក់ថវិកា​សម្រាប់ទិញសម្ភារៈបម្រើដល់សេចក្តីត្រូវការ​ដូចពីមុន​ទៀតឡើយ​។​​

បើយោងតាម​ លោក ហង្ស ហិរញ្ញនិយុទ្ធ ម្ចាស់អាជិវកម្មយីហោ​​ “ផ្ទះផ្ការខ្មែរ”​បានឱ្យដឹង​ថា បន្ទាប់ពីមុខរបរ​កែច្នៃស្លឹករុក្ខជាតិ​ទំាង៣ប្រភេទ​នេះបង្កើតឡើងនៅឆ្នំា​២០២០​រហូតមកដល់សព្វថ្ងៃនេះ ក្រៅពី​មើល​ឃើញ​មុខរបរលក់គំនិតច្នៃប្រឌិត​តូចមួយនេះ​មានការរីកចម្រើន​, ផ្ទះផ្កាខ្មែរ​ជាចំណែកតូចមួយ​​ជួយដល់ក្រុមកសិករ​ទាំង១៥គ្រួសារនៅភូមិឃុំខាងលើ​​ទោះបី​មិន​អាច​​ឱ្យក្រុមកសិករ​ដែលជាសមាជិក​អាចក្លាយជាអ្នកមាន​បាន​​ ប៉ុន្តែការងារនេះ​វាបាន​​ជួយ​សម្រួល​ជីវភាពប្រចំាថ្ងៃរបស់​​ពួកគាត់​បានប្រើសើមួយកម្រិត​​។ ជាក់ស្តែង​បើ​ប្រៀបធៀប​ជីវភាព​ពួកគាត់មុនមិនទាន់ចូលជាសមាជិក​អ្នកផលិតផ្កា​ឱ្យ​ផ្ទះផ្កាខ្មែរ​​ និងនៅក្រោយ​​បានសហការ​ ឃើញថា​ស្ថានភាព​គ្រួសារ​គឺមានភាពប្រសើរខុសប្លែងជាងពេលមុន​ៗ។

លោក ហង្ស ហិរញ្ញនិយុទ្ធ​ បានបញ្ជាក់ថា “ការបង្កើតមុខរបរធ្វើផ្កានេះបាន​កើតឡើងដោយរឿងចៃដន្យ​ ដោយ​យើងមានឱកាសបានស្គាល់​ជាមួយមិត្តភក្ត្រ័​ដែលធ្លាប់ធ្វើ​ការនេះពីមុនមក​។ដូចនេះតាមរយៈការណែនាំរបស់មិត្តភក្ត្រ័​ ទើបពួកយើងសម្រេចចិត្ត ​ផលិតផ្កាពីសំបកពោត​ នៅឆ្នំា​២០២០”។​

​បើតាមម្ចាស់អាជីវកម្ម​ខាងលើ, ​​ផ្ទះផ្កាខ្មែរ​ចាប់ផ្តើម​ដំបូងៗជួបការខ្វះខាត​នូវវត្ថុធាតុដើម​សម្រាប់យកមកកែច្នៃធ្វើជាផ្កា​ដើម្បីផ្គត់ផ្គង់ទៅលើទីផ្សារ​ ប៉ុន្តែនៅមួយឆ្នំាចុងក្រោយ​បញ្ហាខ្វះវត្ថុធាតុដើម​កែច្នៃ​ដូចជា ស្លឹតពោត ស្លឹកត្នោត និងស្លឹកទ្រាំង​លែងជាបញ្ហាចោទចំពោះអាជិវកម្មលក់គំនិតច្នៃប្រឌិត​មួយនេះទៀតហើយ​។​

លោកបញ្ជាក់ថា “ផលិតផល​ផ្កា​កែច្នៃចេញពី​ស្លឹកខាងលើ​ នៅរដូវវស្សា​មិនសូវមាន​តម្រូវការទីផ្សារប៉ុន្មាន​ទេ ប៉ុន្តែនៅរដូវប្រាំង​ ចាប់ពីខែ១២រហូតដល់ខែ​២ តម្រូវការចាប់ផ្តើមមានច្រើន​”។

បើយោងតាម​ អ្នកស្រី ជុំ អុន, អ្នកស្រី ភួង សាមឿន និងលោក ភិន វិសាល ដែលជាអ្នកចាប់យករបរ​កែច្នៃ​ស្លឹកពោត ស្លឹកត្នោតនិងស្លឹកទ្រាំង​ធ្វើជាផ្ការ​តាំងលម្អ​ បានអះអាងស្រដៀងគ្នា​ថា ក្រោយពីក្លាយជាសមាជិក​កែច្នៃផ្កាជូន​ ផ្ទះផ្កាខ្មែរ​​​រហូតមកដល់សព្វថ្ងៃនេះ​ក្រុមគ្រួសាររបស់ពួកគាត់មាន​ជីវភាព​ល្អប្រសើរជាងពេលមុន​ៗ តាមរយៈប្រាក់ចំណូល​ដែលទទួលបាន​ប្រចំាខែ​ពីការងារកែច្នៃផ្កា​​នេះ​។


758037336_1357663886557395_3373601404028351785_n
ការបង្ក្រាបត្រីប្រាបង្កក​​១៨តោន តើ​អាចជួយការពារ​ទីផ្សារផលិតផល​ជលផល​ក្នុងស្រុកបានដែរឬទេ?

ដោយ ឡុង សារេត​ ភ្នំពេញ​៖ យោងតាម​បណ្តាញទំនាក់ទំនងសង្គម​ផ្លូវការរបស់អគ្គនាយក​ដ្ឋាន​ជលផល​ កាលពីថ្ងៃទី​២៧ ខែកក្កដា​ ឆ្នាំ២០២៦ បានបង្ហាញថា​ ​មន្ត្រីជំនាញបានបង្ក្រាប​បទល្មើល​នាំចូលត្រីប្រាបង្កក​ចំនួន​១៨​តោន នៅភូមិរំចេក ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ​។ ពាក់ព័ន្ធនិងការបង្ក្រាប​​ត្រីប្រាខាងលើនេះ តំណាងសមាគមវារីវប្បករនៅកម្ពុជា បាន​សម្តែងនូវការគាំទ្រ​ និង​មានការរីករាយជាខ្លាំង​។ តែទោះជាបែបនេះក្តី តើការបង្ក្រាប​ត្រីប្រា​ចំនួន​១៨តោននេះ អាចជួយការពារ​ទីផ្សារផលិតផលជលផល​នៅក្នុងស្រុកបានដែរឬទេ ? លោក ឡែមផូរ សុថាវរិទ្ធ ប្រធានគណៈកម្មការប្រតិបត្តិ​សមាគមវារីវប្បករនៅកម្ពុជា​ បានឱ្យដឹង​ថា ចំពោះការបង្ក្រាប​ការនាំចូលត្រីប្រាបង្កក​អត់មានអាជ្ញាបណ្ណ​នេះ​ ខាងសមាគម​វារីវប្បករកម្ពុជា​មានសេចក្តីរីករាយណាស់​។ ការនាំចូលត្រីប្រាបែបនេះ ​មាន​តាំងពីមុន​ពេលកម្ពុជាមានបញ្ហាបិទព្រំដែនជាមួយថៃ​ ហើយក្រោយបិទព្រំដែនក៏មានការនាំចូល​ដដែល​ ហើយខាងសមាគមក៏បានរាយការណ៍ទៅអាជ្ញាធរពាក់ព័ន្ធ​ តែមិនឃើញ​បង្ក្រាបដូចលើកនេះទេ។​ ​លោកបានសង្កត់ធ្ងន់ថា ការបង្ក្រាប​លើកនេះ​នឹងជួយការពារ​ដល់ផលិតផល​នៅក្នុងស្រុកបានខ្លះ ដោយសារវាជាការព្រមាន​ដល់​អ្នករកស៊ី ឬជនខិលខូចដទៃទៀត ដែលលួចនាំចូលខុសច្បាប់​​​ បើទោះបីអ្នកខ្លះមិនបាននាំចូលត្រីប្រា​បង្កកនេះក៏ដោយ​ ​ ដែលចង់យកមកបំផ្លាញទីផ្សារក្នុងស្រុក​​ឱ្យមានការរុញរា​​។​ ​លោក ឡែមផូរ សុថាវរិទ្ធិ បង្ហាញក្តីរំពឹងថា “ការបង្ក្រាបត្រីប្រាបង្កក ដែលមានប្រភពនាំមកពីប្រទេសថៃ​ ឆ្លងកាត់ប្រទេសឡាវនេះ​ អាចជួយការពារ​ផលិតផល​ត្រីប្រា​ក្នុងស្រុក រួចផុតពីការបំផ្លាញពីត្រីប្រា​បង្កក​និង​ និងជួយការពារសុខភាព​របស់ប្រជាពលរដ្ឋ​ ពីព្រោះត្រីប្រានេះ​គេ​ចិញ្ចឹមឱ្យស៊ីលាមកសត្វមាន់ លាមកសត្វទា​ ពោះវៀនទា […]

i‚`‚b‚O‚PŠÖ˜AjƒRƒ”„‚èê‚ÉŒfަ‚³‚ꂽ’£‚莆
ប្រជាជនជប៉ុនប្រើអង្ករក្នុងស្រុកទាបបំផុតក្នុងប្រវត្តិសាស្ត្រ ដោយសារអង្ករឡើងថ្លៃពេក

តូក្យូ៖ ប្រភពមួយបានឱ្យដឹងថា ការប្រើប្រាស់អង្ករក្នុងស្រុករបស់ជប៉ុនក្នុងរយៈពេលមួយឆ្នាំ គិតចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ខែកក្កដា ឆ្នាំ២០២៦នេះ បានធ្លាក់ចុះដល់កម្រិតទាបបំផុត គឺក្នុងបរិមាន៦,៨៣លានតោន បើគិតជាអង្ករសំរូប។ សារព័ត៌មានជប៉ុន បានចេញផ្សាយនាថ្ងែទី២៩ ខែកក្កដា ឆ្នាំ២០២៦នេះថា មូលហេតុភាគច្រើនបណ្តាលមកការកើនឡើងនៃការនាំចូលអង្ករពីរទេស ក្រោយពីតម្លៃអង្ករផលិតក្នុងស្រុកបានហក់ឡើងដោយសារជួបបញ្ហាខ្វះអង្ករយ៉ាងច្រើនពេក នៅក្នុងរដូវក្តៅឆ្នាំ២០២៤។ ទិន្នន័យនេះត្រូវបានបង្ហាញនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាស្បៀងអាហារ កសិកម្ម និងគោលនយោបាយសម្រាប់តំបន់ជនបទ ដើម្បីផ្តល់យោបល់ដល់រដ្ឋមន្ត្រីកសិកម្មជប៉ុន។ កាលពីខែកញ្ញា ឆ្នាំ២០២៥ ក្រសួងកសិកម្ម រក្ខាប្រម៉ាញ់ និងនេសាទរបស់ជប៉ុន បានប៉ាន់ប្រមាណថា តម្រូវការអង្ករក្នុងស្រុកក្នុងរយៈពេលមួយឆ្នាំ នឹងមានចន្លោះពី៦,៩៧លាន ទៅ៧,១១លានតោន។ ការព្យាករណ៍នេះ ត្រូវបានទម្លាក់មកនៅត្រឹម៦,៩១លាន ទៅ៧,០៤លានតោន ក្នុងខែមីនា ឆ្នាំ២០២៦នេះ ប៉ុន្តែការប្រើប្រាស់ជាក់ស្តែងនៅតែតិចជាងការព្យាករណ៍នេះ។ ភាពច្របូកច្របល់នៃទីផ្សារអង្ករជប៉ុន បានកើតឡើងចាប់តាំងពីរដូវក្តៅ ឆ្នាំ២០២៤ ដោយសារតែការព្យាករណ៍តម្រូវការអង្កររបស់រដ្ឋាភិបាល បានធ្លាក់ចុះទាបជាងការប្រើប្រាស់ជាក់ស្តែង។ ជាបន្តបន្ទាប់រដ្ឋាភិបាលជប៉ុន បានផ្លាស់ប្តូរវិធីសាស្ត្រព្យាករណ៍កាលពីខែកញ្ញា ឆ្នាំ២០២៥ ដោយបន្ថែមការប្រើប្រាស់អាចកើនឡើងដោយសារសង្ឃឹមនឹងមានភ្ញៀវទេចរបរទេសមកលេងប្រទេសជប៉ុនច្រើន។ ទន្ទឹមនឹងនេះដែរ ទិន្នផលស្រូវឆ្នាំ២០២៥ មានបរិមាណត្រឹមចំនួន៧,៤៧លានតោន។ ជាលទ្ធផល ស្តុកស្រូវក្នុងឃ្លាំងរបស់វិស័យឯកជនមានបរិមាណសរុបបានត្រឹមតែ២,៤៣លានតោន ដែលជាកំណត់ត្រាខ្ពស់បំផុត កាលពីចុងខែមិថុនា ឆ្នាំ២០២៦នេះ។ ចំណែកតម្លៃអង្ករជប៉ុនលក់រាយ ដែលបានស្ថិតក្នុងនិន្នាការធ្លាក់ចុះ […]

photo_2026-07-30_08-32-27
សមាគមទុរេនកម្ពុជាអំពាវនាវឱ្យកសិករគោរពស្តង់ដារចិន ខណៈការនាំចេញទុរេនស្រស់កើនជិត៤០ដង

ដោយ៖ នៅ ស៊ីវុត្ថា ភ្នំពេញ៖ សមាគមទុរេនកម្ពុជាបានអំពាវនាវឱ្យកសិករ ម្ចាស់ចម្ការ និងអ្នកនាំចេញទុរេនទាំងអស់ អនុវត្តឱ្យបានម៉ឺងម៉ាត់តាមលក្ខខណ្ឌភូតគាមអនាម័យ និងបទប្បញ្ញត្តិនានារបស់ប្រទេសចិន ដើម្បីរក្សាគុណភាពផលិតផល និងពង្រឹងទំនុកចិត្តរបស់ទីផ្សារនាំចូល ខណៈការនាំចេញទុរេនស្រស់របស់កម្ពុជាទៅកាន់ប្រទេសចិនកំពុងបន្តកើនឡើងយ៉ាងគំហុក។ គិតត្រឹមថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ កម្ពុជាបាននាំចេញទុរេនស្រស់ទៅកាន់ប្រទេសចិនសរុប៥ ៧៣៨តោន ដែលកើនឡើងជិត៤០ដង បើធៀបនឹងបរិមាណនាំចេញសរុបពេញមួយឆ្នាំ២០២៥។ លោក រឿន រតនា លេខាប្រតិបត្តិសមាគមទុរេនកម្ពុជា បានប្រាប់ទូរទស្សន៍អនឡាញ  ARDB TV នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ថា អគ្គរដ្ឋបាលគយចិនបានហាមឃាត់ការប្រើប្រាស់សារធាតុសម្លាប់សត្វល្អិតចំនួនប្រាំប្រភេទ លើទុរេននាំចូលទៅកាន់ប្រទេសចិន រួមមាន ហ្វីប្រូនីល (Fipronil) កាបូស៊ុលហ្វាន (Carbsulfan) កាបូហ្វូរ៉ាន (Carbofuran) អាសេហ្វាត (Acephate) និងឌីមេតូអេត (Dimetoate)។ យោងតាមទិន្នន័យ ដែលបានលើកឡើងដោយឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បង្ហាញថា ការនាំចេញទុរេនស្រស់របស់កម្ពុជាទៅកាន់ប្រទេសចិន បានកើនឡើងយ៉ាងគំហុកក្នុងឆ្នាំ២០២៦។ ឯកឧត្តមបានបញ្ជាក់ថា កំណើននេះមួយផ្នែក គឺដោយសារការបើកដំណើរការច្រកដឹកជញ្ជូនផ្លូវគោកថ្មីឆ្លងកាត់ប្រទេសឡាវ […]

Screenshot 2026-07-30 094111
បាតុភូតអែលនីញ៉ូកំពុងបង្កើនឥទ្ធិពលដល់រដូវខ្យល់ព្យុះ ក្នុងមហាសមុទ្រប៉ាស៊ីហ្វិកខាងកើត

វ៉ាស៊ីនតោន៖ ព្យុះត្រូពិចឈ្មោះ អែលីដា (Elida) បានកើតឡើងនៅព្រឹកថ្ងៃទី១៥ កក្កដា ឆ្នាំ២០២៦ នៅភាគខាងកើតនៃមហាសមុទ្រប៉ាស៊ីហ្វិក ដែលមានចម្ងាយប្រហែល៩០០គីឡូម៉ែត្រ ភាគនិរតីនៃរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក ស្របពេលបាតុភូតអែលនីញ៉ូ (El Niño) កំពុងតែបង្កើនឥទ្ធិពលដល់រដូវព្យុះសង្ឃរា។ មជ្ឈមណ្ឌលព្យុះសង្ឃរាអាម៉េរិក បាននិយាយថា ព្យុះអែលីដាមានល្បឿនខ្យល់អតិបរមា៦៤គីឡូម៉ែត្រក្នុងមួយម៉ោង ហើយកំពុងប្រែប្រួលទៅជាខ្យល់ព្យុះដ៏ខ្លាំង នៅយប់ថ្ងៃព្រហស្បតិ៍នេះ ហើយនឹងក្លាយជាខ្យល់ព្យុះសង្ឃរាដំបូងគេនៅតំបន់ប៉ាស៊ីហ្វិកខាងកើត ក្នុងរដូវខ្យល់ព្យុះឆ្នាំ២០២៦នេះ។ មជ្ឈមណ្ឌលព្យាករណ៍អាកាសធាតុបាននិយាយថា ឥទ្ធិពលបាតុភូតអែលនីញ៉ូ បង្កឱ្យមានសំណើមត្រូពិច ដែលនៅទីបំផុតពោរពេញទៅដោយភ្លៀងមូសុងធ្លាក់ជោគជាំ នៅទូទាំងភាគនិរតីនៃសហរដ្ឋអាមេរិក នាចុងសប្តាហ៍នេះ។។ ទន្ទឹមនឹងនេះដែរ អ្នកវិទ្យាសាស្ត្រកំពុងតាមដានតំបន់បីផ្សេងទៀត នៅទូទាំងតំបន់ប៉ាស៊ីហ្វិកកណ្តាល និងប៉ាស៊ីហ្វិកខាងកើត ដើម្បីដឹងច្បាស់ពីការប្រែប្រួលចុងក្រោយបំផុតរបស់ព្យុះអែលីណា។ មានចំណុចសង្ស័យពីរកន្លែង ដែលទំនងកើតជាព្យុះ គឺស្ថិតនៅភាគខាងត្បូងនៃកោះរដ្ឋហាវ៉ៃ អាចមានព្យុះមួយទៀត ក្នុងរយៈពេលពីរថ្ងៃខាងមុខ និងនៅតំបន់មួយទៀត អាចរលាយបាត់ទៅវិញ។ តំបន់មួយទៀត ដែលត្រូវតាមដានដែរ មានចម្ងាយរាប់រយគីឡូម៉ែត្រពីឆ្នេរសមុទ្រភាគខាងត្បូងប្រទេសម៉ិកស៊ិក កំពុងមានការប្រែប្រួលលឿន អាចកើតជាព្យុះក្នុងរយៈពេលពី៧ ទៅ១០ថ្ងៃខាងមុខ។ ដោយសម្លឹងមើលទៅមុខបន្ថែមទៀត ការព្យាករណ៍រយៈពេលវែងពីមជ្ឈមណ្ឌលព្យាករណ៍អាកាសធាតុនៃរដ្ឋបាលមហាសមុទ្រ និងបរិយាកាសរបស់សហរដ្ឋអាមេរិក កំពុងបង្ហាញពីឱកាសកើនឡើងនៃព្យុះត្រូពិចកាន់តែខិតទៅជិតកោះហាវ៉ៃ នៅចុងខែកក្កដា។ ព្យុះទាំងអស់នេះកើតឡើងចំពេលអែលនីញ៉ូ កំពុងបង្កើនឥទ្ធិពលនៅមហាសមុទ្រប៉ាស៊ីហ្វិកភាគកណ្តាល។ បាតុភូតអែលនីញ៉ូ ជាធម្មតាបង្កើនឥទ្ធិពលព្យុះត្រូពិចនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកខាងកើត […]

កាលវិភាគផ្សព្វផ្សាយ