កម្ពុជាដាក់តាំងបង្ហាញផលិតផលខ្មែរក្នុងទិវាអាស៊ាន (ASEAN Day) នៅទីក្រុងអង់ការ៉ា

photo_2024-12-09_10-57-27

(អង់ការ៉ា, តួកគីយ៉េ)៖ លោក កែវ ប៊ុនថេង អនុព័ន្ធពាណិជ្ជកម្មប្រចាំសាធារណរដ្ឋតួកគីយ៉េ កាលពីទី៥ ខែធ្នូ ឆ្នាំ២០២៤ បានចូលរួម និងរៀបចំតាំងបង្ហាញផលិតផលខ្មែរក្នុងទិវាអាស៊ាន (ASEAN Day) ដែលសហការរៀបចំដោយគណៈកម្មាធិការអាស៊ាន-អង់ការ៉ា និងសាកលវិទ្យាល័យ Ankara Haci Bayrum Veli នៅទីក្រុងអង់ការ៉ា សាធារណរដ្ឋតួកគីយ៉េ ដែលមានសមាសភាពចូលរួមមកពីក្រសួង-ស្ថាប័ននានា ស្ថានទូតបរទេស និស្សិត និងសាធារណៈជន ប្រមាណ ៥០០នាក់។

នៅក្នុងឱកាសនោះ លោកអនុព័ន្ធពាណិជ្ជកម្ម បានរៀបចំនូវស្តង់ពិព័រណ៌ដើម្បីតាំងបង្ហាញនូវផលិតផលសក្តានុពលរបស់កម្ពុជាមួយចំនួន រួមមាន៖ អង្ករ ម្រេច ស្វាយចន្ទី វត្ថុអនុស្សាវរីយ៍ និងគ្រឿងឧបភោគបរិភោគមួយចំនួន ជាពិសេសគឺក្រមាខ្មែរ ដែលទើបត្រូវបានចុះបញ្ជីចូលជាសម្បត្តិបេតិកណ្ឌវប្បធម៌ពិភពលោក នៅសាធារណរដ្ឋប៉ារ៉ាហ្គាយ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ កន្លងមកនេះ។

ឆ្លៀតក្នុងឱកាសនោះ លោកអនុព័ន្ធពាណិជ្ជកម្ម ក៏បានពន្យល់ជូនអ្នកទស្សនាអំពីលក្ខណៈពិសេសនៃផលិតផល ការផលិតនិងការវេចខ្ចប់ និងសក្តានុពលទីផ្សាររបស់ផលិតផលកម្ពុជា ក៏ដូចជាបានចែករំលែកនូវព័ត៌មានទំនាក់ទំនងក្រុមហ៊ុន និងសហគ្រាស ផងដែរ។

ជាមួយគ្នានេះ ស្ថានទូតកម្ពុជាប្រចាំប្រទេសតួកគីយ៉េ ក៏មានការរៀបចំនូវម្ហូបចំនួន ២មុខ គឺញ៉ាំមីសួរ និងឆាត្រប់ ដែលមាននៅក្នុងសៀវភៅមុខម្ហូបរសជាតិអង្គរ (The Taste of Angkor) ដើម្បីផ្តល់ជូនអ្នកចូលរួមពិសារផងដែរ។


775847214_1079714705018085_3453281132456525231_n
ខេត្តត្បូងឃ្មុំមានសក្តានុពលខ្ពស់ដល់ការដាំដុះដំណាំកសិឧស្សាហកម្ម ជាពិសេសដំណាំកៅស៊ូ

ដោយ នៅ ស៊ីវុត្ថា ត្បូងឃ្មុំ៖ ខេត្តត្បូងឃ្មុំកំពុងតែមានសក្តានុពលខ្ពស់ក្នុងវិស័យកសិឧស្សាហកម្ម ដោយសារដីក្រហមមានជីជាតិអំណោយផលដល់ការដាំដុះ ជាពិសេសដំណាំយុទ្ធសាស្រ្ត ដូចជាកៅស៊ូជាដើម ដែលមានទំហំធំជាងបណ្តាខេត្តមួយចំនួននៅទូទាំងប្រទេស។​ យោងតាមកិច្ចប្រជុំ និងពិភាក្សាការងារ រវាងរដ្ឋបាលខេត្តត្បូងឃ្មុំ និងប្រតិភូក្រុមហ៊ុន Shijiazhuang Hongray Group Co., Ltd. និងក្រុមហ៊ុន Hebei Yulei Construction Engineering Co., Ltd.នាពេលថ្មីៗកន្លងមកនេះ បានបង្ហាញថា ខេត្តត្បូងឃ្មុំមានផ្ទៃដីដាំកៅស៊ូប្រមាណ ៨៨.១៤៥ ហិកតា ក្នុងនោះផ្ទៃដីអាជីវកម្មជ័រមានចំនួន ៦៦.០៣៦ ហិកតា និងទទួលបានផលប្រមាណ ៣៩.៦២៤ តោន ដែលមានតម្លៃសរុបប្រមាណ ៧៥ លានដុល្លារអាមេរិក។ខេត្តត្បូងឃ្មុំមានសក្តានុពលខ្ពស់លើការដាំដុះដំណាំកៅស៊ូ ដោយសារមានដីក្រហមដែលមានជីជាតិ និងមានប្រវត្តិដាំកៅស៊ូជាងមួយសតវត្សមកហើយ។ ទិន្នផលកៅស៊ូនៅខេត្តត្បូងឃ្មុំក៏មានកម្រិតល្អប្រសើរ ដោយអាចទទួលបានប្រមាណ ១,៥ តោនក្នុងមួយហិកតា ខណៈខេត្តមួយចំនួនផ្សេងទៀតទទួលបានប្រមាណ ១,១ ឬ ១,៣ តោនក្នុងមួយហិកតា។កាលពីឆ្នាំ២០២៥ ខេត្តត្បូងឃ្មុំមានផ្ទៃដីកៅស៊ូចៀរជ័រប្រមាណ ៦៦.០៣៦ ហិកតា និងទទួលបានបរិមាណផលជ័រកៅស៊ូប្រមាណ ៩៩.០៥៤ តោន […]

image_2026-08-20_10-07-53
វៀតណាមចំណាយ៨០០លានដុល្លារ លើការនាំចូលស្រូវក្នុងរយៈពេល៧ខែ ដើមឆ្នាំ២០២៦

ហាណូយ៖ យោងតាមក្រសួងកសិកម្ម និងបរិស្ថាន វៀតណាម បានឱ្យដឹងថា ក្នុងខែកក្កដា ឆ្នាំ២០២៦នេះ វៀតណាមរកចំណូលបានជិត២៥៣លានដុល្លារ ពីការនាំចេញអង្ករ។ ចំណែកក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំនេះ ចំណូលពីការនាំចេញអង្ករបានកើនដល់ជិត២,៦៤ពាន់លានដុល្លារ ប៉ុន្តែបានថយចុះ៦,៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។ បច្ចុប្បន្ន វៀតណាម គឺជាប្រទេសមួយ ក្នុងចំណោមប្រទេសនាំចេញអង្ករឈានមុខគេលើពិភពលោក ប៉ុន្តែក្រុមហ៊ុនក្នុងស្រុករបស់វៀតណាមនៅតែបន្តនាំចូលស្រូវ ដែលមានតម្លៃរាប់រយលានដុល្លារជារៀងរាល់ឆ្នាំ។ គ្រាន់ក្នុងខែកក្កដា ឆ្នាំ២០២៦នេះ ក្រុមហ៊ុនវៀតណាមបានចំណាយប្រាក់ជិត១០៨លានដុល្លារ ដើម្បីនាំចូលស្រូវប្រភេទផ្សេងៗ ដែលនេះជាតួលេខប្រចាំខែខ្ពស់បំផុតទីបី ក្នុងចំណោម៧ខែដំបូងនៃឆ្នាំ២០២៦នេះ បន្ទាប់ពីខែមីនា នាំចូលជិត២៦៨លានដុល្លារ និងខែមេសា នាំចូលជិត១៦០លានដុល្លារ។ សរុបការនាំចូលស្រូវក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦ មានតម្លៃជាទឹកប្រាក់ចំនួន៨០០លានដុល្លារ ដោយថយចុះ២៥,២ភាគរយ ពី១,០៧ពាន់លានដុល្លារ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ថ្នាក់ដឹកនាំជាន់ខ្ពស់ម្នាក់នៃក្រុមហ៊ុនផលិត និងនាំចេញអង្ករ បាននិយាយថា ការនាំចូលស្រូវនេះ មិនមែនបណ្តាលមកពីការខ្វះការផ្គត់ផ្គង់ស្រូវក្នុងស្រុកទេ។ ក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦ វៀតណាមបាននាំចេញស្រូវជិត៥,៥លានតោន។ ឈ្មួញរូបនេះបានពន្យល់ថា ក្រុមហ៊ុននាំចូលស្រូវជាចម្បងសម្រាប់ការកែច្នៃជាអាហារនៅក្នុងស្រុក និងរក្សាការផ្គត់ផ្គង់សម្រាប់បំពេញការបញ្ជាទិញសម្រាប់នាំចេញ ក្នុងអំឡុងពេលចន្លោះរដូវប្រមូលផល។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកថ្មីៗនេះ ផលិតកម្មអង្កររបស់វៀតណាមកាន់តែផ្លាស់ប្តូរទៅរក ផ្នែកទីផ្សារ ដែលមានគុណភាពខ្ពស់ជាងមុន ដោយអង្ករក្រអូបមានចំណែកសំខាន់ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ទីផ្សារនាំចេញ ដែលមានស្តង់ដារ និងតម្រូវការខ្ពស់ជាងមុន។ ទន្ទឹមនឹងនេះដែរ អ្នកផលិតស្រូវក្នុងប្រទេសវៀតណាម […]

photo_2026-08-18_11-39-52 (2)
ក្រុមហ៊ុនខ្មែរហ្វូតគ្រុបចុះកិច្ចសន្យាទិញស្រូវជាង៥ ៦០០តោន ពីសហគមន៍កសិកម្មទំនើបដំណាំស្រូវជោគជ័យ

ដោយ រស្មី ភ្នំពេញ៖ ក្រុមហ៊ុនខ្មែរហ្វូតគ្រុប ដែលជាក្រុមហ៊ុននាំចេញអង្កររបស់កម្ពុជា នារសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ បានចុះកិច្ចសន្យាផលិតកម្មកសិកម្ម ទិញលក់រួមគ្នាជាមួយសហគមន៍កសិកម្មទំនើបដំណាំស្រូវជោគជ័យ ដោយផ្តោតលើស្រូវបីប្រភេទរួមមាន ពូជស្រូវ សែនក្រអូប ស្រងែស្រាល និងអូអឹម (OM) ក្នុងទំហំផ្ទៃដី១ ៣៥៩ហិកតា និងក្នុងបរិមាណផល៥ ៦៥៧តោន។ សហគមន៍កសិកម្មទំនើបដំណាំស្រូវជោគជ័យ ស្ថិតនៅឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យស មានសមាជិកជាកសិករចំនួន៥២០គ្រួសារ មកពី១០ឃុំ។ សហគមន៍នេះត្រូវបានបង្កើតឡើងដើម្បីពង្រឹងទីផ្សារស្រូវ កាត់បន្ថយចំណាយលើធាតុចូល និងលើកកម្ពស់ជីវភាពកសិករតាមរយៈការអនុវត្តកសិកម្មខ្នាតធំ និងទំនើបកម្ម។ នាយកដ្ឋានកសិករឧស្សាហកម្ម នៃក្រសួងកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ពិធីចុះកិច្ចសន្យាផលិតកម្មកសិកម្មក្នុងការផលិត និងផ្គត់ផ្គង់ស្រូវនេះ គឺលើលើផ្ទៃដីដាំដុំទំហំ១ ៣១៩ហិកតា និងមានបរិមាណទិន្នផលស្រូវចំនួន៥ ៦៥៧តោន លើប្រភេទស្រូវចំនួនបីពូជ រួមមាន ទី១ ស្រូវស្រងែស្រាលទំហំ២១៣ហិកតា បរិមាណទិន្នផល ចំនួម១ ០០១តោន ,ទី២ ស្រូវសែនក្រអូប ទំហំ៩៦៥ហិកតា បរិមាណទិន្នផលចមនួន៣ ៩៥៦តោន និងទី៣ ស្រូវអូអឹម […]

E104G3KC
បាតុភូតមហាអែលនីញ៉ូ អាចនឹងឡើងដល់ចំណុចកំពូល នៅខែវិច្ឆិកា និងខែធ្នូ ធ្វើឱ្យផែនដីក្ដៅខ្លាំងបំផុត

ពូត្រាចាយ៉ា៖ លទ្ធភាពកើតបាតុភូតអែលនីញ៉ូ ដែលជាទូទៅនាំមកនូវអាកាសធាតុក្តៅ និងស្ងួតជាងធម្មតា ឈានដល់កម្រិតខ្លាំងបំផុត ឬហៅថា មហាអែលនីញ៉ូ (Super El Niño) នឹងកើតឡើងនៅចន្លោះខែតុលា និងខែធ្នូ ឆ្នាំ២០២៦នេះ។ អគ្គនាយកដ្ឋានឧតុនិយមម៉ាឡេស៊ី បាននិយាយថា ការព្យាករណ៍នេះ គឺផ្អែកលើនិន្នាការកើនឡើងយ៉ាងខ្លាំង ចាប់តាំងពីពាក់កណ្តាលឆ្នាំនេះ រួមជាមួយការសង្កេតប្រចាំសប្តាហ៍ថ្មីៗ ដែលបង្ហាញថា សីតុណ្ហភាពផ្ទៃសមុទ្រខ្ពស់ជាងមធ្យមភាគអាកាសធាតុរយៈពេលវែងជាង១,៨អង្សាសេ។ លោកអគ្គនាយនៃនាយកកដ្ឋានឧតុនិយម បានមានប្រសាសន៍ថា «ស្ថានភាពនេះបង្ហាញថា បាតុភូតអែលនីញ៉ូកំពុងបន្តកាន់តែខ្លាំង ហើយត្រូវបានព្យាករថា នឹងឈានដល់កម្រិតកំពូលនៅចុងឆ្នាំ២០២៦។ លទ្ធភាពអាចកើតមហាអែលនីញ៉ូ បានឡើងខ្ពស់ជាង៩០ភាគរយ ដោយផ្អែកលើការព្យាករណ៍ចុងក្រោយពីគំរូអាកាសធាតុអន្តរជាតិ»។ លោកបាននិយាយថា លំនាំអាកាសធាតុសកលបច្ចុប្បន្នបង្ហាញថា បាតុភូតអែលនីញ៉ូ ឆ្នាំ២០២៦-២០២៧ អាចស្ថិតក្នុងចំណោមព្រឹត្តិការណ៍អែលនីញ៉ូដ៏ខ្លាំងបំផុតក្នុងប្រវត្តិសាស្ត្រ ហើយផលប៉ះពាល់របស់វាអាចខ្លាំងជាង ឬយ៉ាងហោចណាស់ស្មើនឹងអែលនីញ៉ូ ដ៏ខ្លាំងបំផុតនៅ ឆ្នាំ១៩៩៧-១៩៩៨ និងខ្លាំងជាងឆ្នាំ២០១៥-២០១៦។ ក្នុងអំឡុងព្រឹត្តិការណ៍អែលនីញ៉ូ ឆ្នាំ១៩៩៧-១៩៩៨ សីតុណ្ហភាពខ្ពស់បំផុតរបស់ប្រទេសម៉ាឡេស៊ី គឺ៤០,១អង្សាសេ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ១៩៩៨។ ចំណែកក្នុងអំឡុងព្រឹត្តិការណ៍អែលនីញ៉ូ ឆ្នាំ២០១៥-២០១៦ សីតុណ្ហភាពខ្ពស់បំផុតនៅក្នុងប្រទេសម៉ាឡេស៊ី បានឡើងដល់៣៩,៣អង្សាសេ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦។ លោកបាននិយាយថា […]

កាលវិភាគផ្សព្វផ្សាយ