ព័ត៌មានពេលព្រឹក & News
thn1 copy
ក្រុមហ៊ុនអេមរុរ៉ាយស៍គ្រោងទិញស្រូវស្រង៉ែ ស្រូវសែនក្រអូប ក្នុងបរិមាណ ១៥ពាន់តោននៅត្រឹមចុងខែតុលានេះ
  ភ្នំពេញ៖ អគ្គនាយក្រុមហ៊ុន អេមរុរ៉ាយស៍ បានឱ្យដឹងថា នៅក្នុងរដូវកាលដែល​កសិករប្រមូលផលស្រូវ​ចាប់ពីខែកញ្ញារហូតដល់ចុងខែតុលាឆ្នាំ២០២៤ ក្រុមហ៊ុនអេមរុរ៉ាយស៍ស្ថិត​នៅក្នុងខេត្តកំពង់ធំនិងខេត្តបាត់ដំបង នឹង​ប្រមូលទិញស្រូវស្រង៉ែនិងស្រូវសែនក្រអូបពីប្រជាកសិករឱ្យបានរហូតដល់១៥ពាន់តោន។ ក្រុមហ៊ុនអេមរុរ៉ាយស៍ក៏ដូចជារោងម៉ាស៊ីន​កិនស្រូវក្នុងស្រុក​ផ្សេង​ទៀត​ធ្វើការ​សម្រុកប្រមូលទិញស្រូវ​ពីប្រជាកសិករនៅតាម​តំបន់​មួយរយៈកន្លងមក​នេះ បន្ទាប់ពីរាជរដ្ឋាភិបាលបានសម្រេចផ្តល់ការអនុគ្រោះដល់អ្នកប្រើប្រាស់ប្រភេទម៉ាស៊ីនកិនស្រូវនិឡសម្ងួតស្រូវសម្រាប់រយៈពេលបណ្តោះអាសន្ន៤ខែ គិតចាប់ពីខែតុលាឆ្នាំ២០២៤រហូតដល់ខែមករាឆ្នាំ២០២៥។ ឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុន អេមរុរ៉ាយស៍ មានប្រសាសន៍ថា ការប្រមូលទិញស្រូវរបស់ក្រុមហ៊ុន ទាំង២ទីតាំង បើគិតមកដល់សប្តាហ៍ទី២ខែតុលានេះបានជិត១ម៉ឺនតោន​​ ហើយយើងនឹងបន្តប្រមូលទិញស្រូវពីកសិកររហូតដល់ ​បាន១៥ពាន់តោននៅត្រឹម​ចុងខែតុលានេះ។​ បើយោងតាមអគ្គនាយកក្រុមហ៊ុន អេមរុរ៉ាយស៍ នៅពេលកន្លមងកម​​ ក្រុមហ៊ុន​​បាន​​ប្រមូល​ទិញ​ស្រូវសែនក្រអូប​ពីប្រជាកសិករ​​ មានទំាងតម្លៃ១៤០០រៀលនិងតម្លៃ១,៣៥០រៀលក្នុងមួយគីឡូក្រាម។ ស្រូវស្រង៉ែ ប្រមូលទិញក្នុងតម្លៃជាង១,២០០រៀល និងតម្លៃ១,១៣០រៀលក្នុងមួយគីឡូក្រាម។ ឧកញ៉ាសង្កត់ធ្ងន់ថា “នៅរៀងរាល់ឆ្នំាយើងទិញស្រូវពីប្រជាកសិករក្នុងរង្វង់៨ពាន់ទៅ១ម៉ឺនតោនទេ តែនៅឆ្នំាំ២០២៤នេះយើងទិញច្រើន​ ដោយសារ៖(ទី​១)​រាជរដ្ឋាភិបាលជួយកាត់បន្ថយតម្លៃអគ្គិសនី។​សម្រាប់ម្ចាស់រោងម៉ាស៊ីនកិនស្រូវមានការសប្បាយចិត្ត រីករាយក្នុងការងារទិញលក់ស្រូវ។(ទី២)គឺជួយឱ្យតម្លៃស្រូវរបស់កសិករឡើងថ្លៃ នៅពេលម្ចាស់រោងម៉ាស៊ីនសម្រុកទិញស្រូវស្តុកទុក។ដូចនេះ​លើកទឹកចិត្តរបស់រាជរដ្ឋាភិបាល​​ បានចូលរួមចំណែក​ឱ្យម្ចាស់រោងម៉ាស៊ីន​កិនស្រូវ​​យើងប្រមូលទិញស្រូវបានច្រើនជំរុញតម្លៃស្រូវឱ្យកើនឡើង​ និងម្យ៉ាងទៀត​មានការទម្លាក់ហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាលបន្ថែមដើម្បីរក្សាតម្លៃស្រូវ តាមរយៈធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម”។ ក្នុងរយៈពេល ៩ខែ នៃឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករបានចំនួន ៤៤៥,៩១៣តោន​ តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៥៤ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦៥ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ​២៦ ​បានបរិមាណអង្ករចំនួន ២២៨ ​៧៣១ តោន […]
ព័ត៌មានពេលព្រឹក & News
thn3 copy
អូស្ត្រាលី និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា កំពុងធ្វើការបង្កើនសុវត្ថិភាពចំណីអាហារ និងការប្រកួតប្រជែងសម្រាប់ការនាំចេញរបស់កម្ពុជា
ភ្នំពេញ៖ដោយមានការគាំទ្រពីប្រទេសអូស្ត្រាលី តាមរយៈកម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED), វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានដាក់ឱ្យដំណើរការជាផ្លូវការនូវកិច្ចសហការក្នុងការរៀបចំបង្កើតសេវាកម្មធ្វើតេស្តវិភាគរកកាកសំណល់ថ្នំាំកសិកម្ម កាកសំណល់ថ្នាំផ្សះ និងលោហៈធ្ងន់។ សេវាកម្មវិភាគថ្មីនេះ ត្រូវបានផ្តល់តាមរយៈ មន្ទីរពិសោធន៍បរិស្ថាននិងសុវត្ថិភាពចំណីអាហាររបស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នឹងធ្វើឱ្យប្រសើរឡើងនូវគុណភាពផលិតផលចំណីអាហារ និងភាពប្រកួតប្រជែងនៅទីផ្សារក្នុងស្រុក និងអន្តរជាតិ ជួយបង្កើតការងារ លើកកម្ពស់សុវត្ថិភាពចំណីអាហារ និងការការពារអ្នកប្រើប្រាស់ព្រមទាំងបង្កើតលទ្ធភាពទទួលបានទីផ្សារសម្រាប់ផលិតផលកសិកម្មកម្ពុជា។ ក្នុងពិធីសម្ពោធកិច្ចសហប្រតិបត្តិការអូស្ត្រាលីនិងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាកាលថ្ងៃទី១៦ខែតុលា,ឯកឧត្តម ដេរិក យីប ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចំានៅកម្ពុជា មានប្រសាសន៍ថា “ការទទួលបានសេវាមន្ទីរពិសោធន៍ធ្វើតេស្តវិភាគក្នុងប្រទេសប្រកបដោយប្រសិទ្ធភាព គឺជាគន្លឹះនៃការរីកចម្រើននិងភាពប្រកួតប្រជែងនៅក្នុងវិស័យនេះ។ តាមរយៈការឧបត្ថម្ភក្នុងការរៀបចំបង្កើតនូវមន្ទីរពិសោធន៍ទាំងនេះ អូស្ត្រាលីកំពុងតែជួយគាំទ្រអាជីវកម្មកម្ពុជាផលិតផលកសិ-ចំណីអាហារប្រកបដោយសុវត្ថិភាព គុណភាពខ្ពស់សម្រាប់ទីផ្សារក្នុងស្រុក និងអន្តរជាតិ ប្រកបដោយប្រសិទ្ធភាពលើការចំណាយ”។ កិច្ចសហការនេះ គឺជាជំហានដ៏សំខាន់មួយក្នុងការលើកកម្ពស់ទិដ្ឋភាពសុវត្ថិភាពចំណីអាហាររបស់កម្ពុជា តាមរយៈការបង្កើតមន្ទីរពិសោធន៍ទំនើបចុងក្រោយដែលមាការទទួលស្គាល់នេះ អូស្ត្រាលីនិងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា កំពុងគាំទ្រដល់សុខភាពសាធារណៈ អាជីវកម្មក្នុងស្រុករួមទាំងអាជីវកម្មដែលដឹកនាំដោយស្ត្រី ដើម្បីបំពេញតាមស្តង់ដារអន្តរជាតិនិងឈានជើងចូលទៅកាន់ទីផ្សារថ្មីៗ។ សាស្ត្រាចារ្យ  Andre Spiegel នាយកនៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា មានប្រសាសន៍ថា “សេវាកម្មមន្ទីរពិសោធន៍ថ្មីនេះ នឹងផ្តល់លទ្ធភាពឱ្យវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាផ្តល់សេវាធ្វើតេស្តពិសោធន៍សម្រាប់វិស័យកសិ ចំណីអាហាររបស់កម្ពុជា។ សេវាកម្មមន្ទីរពិសោធន៍នេះមិនត្រឹមតែលើកកម្ពស់សុវត្ថិភាពចំណីអាហារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការអភិវឌ្ឍប្រទេសដោយនិរន្តរភាព តាមរយៈការកើនឡើងនូវឱកាសការធ្វើពាណិជ្ជកម្មផងដែរ”។ បើតាមសាស្ត្រាចារ្យ Andre Spiegel,  ការគាំទ្រដល់វិស័យកសិ ចំណីអាហាររបស់កម្ពុជានេះគឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់អូស្ត្រាលីក្នុងការជួយកម្ពុជាឱ្យសម្រេចបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់ បរិយាប័ន្ន និងនិរន្តរភាព ។ បើយោងតាមស្ថានទូតអូស្ត្រាលីប្រចំាកម្ពុជា […]
ព័ត៌មានពេលព្រឹក & News
thn2 copy
ប្រធានសហគមន៍​កសិកម្មទំនើបនៅខេត្តសៀមរាប​​ ​ចង់ឃើញ​​ពលរដ្ឋ​គាំទ្រ​អង្ករនាងអំ​មានសន្ទុះកើនឡើង​ដើម្បីផ្តល់ប្រយោជន៍ជូនកសិករ​ 
សៀមរាប​៖អ្នកស្រី ឈិន សុភាសី ប្រធានសហគមន៍កសិកម្មទំនើប​ស្រូវនាងអំ ស្ថិតនៅស្រុកស្វាយលើ​ ខេត្តសៀមរាប​ ចង់ឃើញ​ប្រជាពលរដ្ឋ​នៅក្នុងស្រុក​ប្រើប្រាស់និងគាំទ្រ​នូវ​អង្ករ​នាងអំ​មានសន្ទុះកើនឡើង​នៅលើទីផ្សារ​ ដើម្បី​ជំរុញឱ្យកសិករនៅក្នុងតំបន់​បង្កើនការដំាដុះនិងមានទីផ្សារច្បាស់លាស់​និងផ្តល់ទំនុកចិត្ត​ដល់អាជីវករ​ងាយស្រួលធ្វើទីផ្សារ​។​ ការចង់ឃើញ​សន្ទុះ​អង្ករនាងអំ​មានការកើនឡើងនៅលើទីផ្សារនៅពេលខាងមុខ​​ បន្ទាប់ពី​សហគមន៍កសិកម្មទំនើប​ស្រូវនាងអំ​ចាប់ផ្តើមដាំដុះ​លើកដំបូង​លើផ្ទៃដី ៥៦៥ហិកតា​ក្នុងឆ្នំា​២០២៤​​ ហើយបើការប្រមូលផល​នៅក្នុងឆ្នាំ​នេះ​ចូលមកដល់ ​នឹងដាក់ឱ្យក្រុមហ៊ុន​ក្នុងស្រុក​ដេញថ្លៃក្នុងទទួលបាន​ស្រូវនាង​អំ​។​​​ អ្នកស្រី ឈិន សុភាសី ​បានឱ្យដឹង​ថា​ “​អង្ករនាងអំ​មានសម្បុរ​ ឬគ្រាប់អង្ករមិនស្អាត​ដូចទៅនិងប្រភេទអង្ករផ្សេង​ ​ដោយសារយើងដំាដុះលក្ខណៈសរីរាង្គ​ អង្ករធម្មជាតិ​ មិន​​ធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ​។​សព្វថ្ងៃនេះទៀត​យើងដំាស្រូវនាងអំ នៅក្រោមដើមឈើ​ ក្នុងន័យជួយការពារដល់បរិស្ថាន​ថែមទៀត​។​ដូចនេះលក្ខណៈពិសេស​របស់អង្ករនាងអំ​ គឺដំាស្រូវអភិរក្សព្រៃឈើ​បានថែមទៀត”​។​ អ្នកស្រីបន្តថា ​ពេល​សហគមន៍​ធ្វើការដំាដុះពូជស្រូវនាងអំ ទទួលបានជោគជ័យ​កសិករប្រាកដជាសម្រុកមកចូលជាសមាជិកសហគមន៍​ ដើម្បីទាញយកអត្ថប្រយោជន៍​សម្រាប់ជីវភាពគ្រួសារ​ ហើយ​សម្រាប់អ្នកលក់អង្ករនាងអំ កាន់តែមានទំនុកចិត្ត​និងងាយស្រួលក្នុងការធ្វើទីផ្សារ​ ។ចំណែកអ្នកបរិភោកមិនប៉ះពាល់ដល់សុខភាព​​បើអាចធ្វើឱ្យតម្រូវការអង្ករនាងអំ​រីកធំឡើង​ៗនៅក្នុងប្រទេស​។​ អ្នកស្រី ឈិន សុភាសី សង្កត់ធ្ងន់ថា “តាមឆន្ទៈរបស់ខ្ញុំ បើសិនមានលទ្ធភាព​ ខ្ញុំអត់ឱ្យស្រូវនាងអំពេលប្រមូលផលបាន​ហើយ​ ហូរចេញទៅដល់ក្រុមហ៊ុនណាទេ​ ។ខ្ញុំប្រមូលទិញយកទាំងអស់​ឱ្យតែ​​​ស្រូវនាងអំផលិតឡើង​ដោយប្រជាកសិករ​ ព្រោះ​​អត់ចង់ឃើញស្រូ​អ្នកផ្សេងធ្វើទីផ្សារជំនួសយើងនោះទេ​ ​​ចង់ឃើញអង្ករនាងអំ​​​បាន​ដល់អ្នកបរិភោគក្នុងស្រុកជាងធ្វើការ​នាំចេញទៅខាងក្រៅ​”​។​ បើតាមប្រធានសហគមន៍កសិកម្មទំនើបស្រូវនាងអំ​, ​កន្លងមក​កាល​មិនទាន់​បានបង្កើត​សហគមន៍កសិកម្មទំនើប​​ មានឈ្មួញនៅក្នុងស្រុក​តែងតែ​ប្រមូលទិញ​ពីកសិករ​ក្នុងមួយឆ្នំា​មិនក្រោម​៨ ០០០តោន​នោះទេ​ ហើយឈ្មួញខាង​វៀតណាមវិញ​ស្រូវនាងអំ​មានប៉ុន្មាន​ក៏ប្រមូលទិញ​យកទាំងអស់​៕  
ព័ត៌មានពេលព្រឹក & News
thn1 copy
វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ សម្រេចបានការដោះស្រាយបញ្ហាសំខាន់ៗជូនវិស័យឯកជន
(ភ្នំពេញ)៖ វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន បាន​រៀបចំឡើង សិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍វឌ្ឍនភាព នៃការអនុវត្តវិធានការកែទម្រង់ មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ប្រចាំឆមាសទី១ ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណកម្មការសម្របសម្រួល នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន នាព្រឹកថ្ងៃទី ១៧ខែតុលា ឆ្នាំ ២០២៤។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណកម្មការសម្របសម្រួល នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនបានថ្លែង​​​ថា​​  ដើម្បីតាមដានវឌ្ឍនភាពនៃការអនុវត្តវិធានការ ដែលបានដាក់ចេញឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ក្នុងវេទិកា G-PSF លើកទី១៩នេះ រាជរដ្ឋាភិបាល បានប្រគល់ភារកិច្ចជូនក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការតាមដាន និងវាយតម្លៃ និងរាយការណ៍មករាជរដ្ឋាភិបាលជាប់ជាប្រចាំរៀងរាល់ ៦ខែម្តង។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបន្ថែមថា របាយការណ៍នេះនឹងផ្តល់ព័ត៌មានជូនវិស័យឯកជនពីវឌ្ឍនភាព និងគណនេយ្យភាពរបស់ក្រសួង-ស្ថាប័ន ក្នុងការអនុវត្តវិធានការក្រោមដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីឱ្យវិស័យឯកជនមានព័ត៌មានគ្រប់ជ្រុងជ្រោយពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងវិនិយោគ សំដៅជំរុញឱ្យវិស័យឯកជន បន្តបណ្តាក់ទុនវិនិយោគ និងពង្រីកការវិនិយោគនៅកម្ពុជាបន្ថែមទៀត។   សម្រាប់​ អ្នកឧកញ៉ា គិត […]

កាលវិភាគផ្សព្វផ្សាយ