ព័ត៌មានពេលព្រឹក
- Home
- All Program
- ព័ត៌មានពេលព្រឹក ( Page 4)
ព័ត៌មានពេលព្រឹក & News
ផែនទីបង្ហាញតំបន់ដាំដុះស្វាយចន្ទីជួយឱ្យអ្នកវិនិយោគងាយស្រួលក្នុងការសម្រេចចិត្តវិនិយោគកម្ពុជា
រាជធានីភ្នំពេញ៖ ក្រសួងកសិកម្ម រក្ខាប្រមាញ់និងនេសាទ បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ ឯកសារ “ស្តីពីតំបន់ដាំដុះស្វាយចន្ទីនៅកម្ពុជាកាលពីថ្ងៃទី២៥ខែតុលាឆ្នំាំ២០២៤ ។ឯកសារ ក៏ដូចជាផែនទី ដែលបង្ហាញពីតំបន់ដាំដុះស្វាយចន្ទីនៅទូទាំងប្រទេសមានផ្ទៃដីប្រមាណ៥៨ម៉ឺនហិកតានេះ វាមានផលប្រយោជន៍ច្រើនទាំងក្នុងផ្នែកផលិតកម្ម និងជួយតម្រង់ទិសដល់វិនិយោគិនងាយស្រួលក្នុងការសម្រេចវិនិយោគ។ ប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ឯកសារស្តីពីតំបន់ដាំដុះស្វាយចន្ទីនៅកម្ពុជា, ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម មានប្រសាសន៍ថា ខេត្តដែលមានផ្ទៃដីដាំដុះស្វាយចន្ទីមានចំនួន២៣ខេត្ត ក្រុង ហើយក្នុងនោះខេត្តដែលមានផ្ទៃដីដាំដុះស្វាយចន្ទីច្រើនជាងគេ មានខេត្ត កំពង់ធំ ស្ទឹងត្រែង មណ្ឌលគិរី ក្រចេះ ព្រះវិហារ ត្បូងឃ្មុំ ខេត្តកំពុងចាម ជាដើម ដោយបណ្តាខេត្តមួយចំនួនផ្សេងទៀតមានការដំាំដុះស្វាយចន្ទីតិចតួច។ ឯកឧត្តម ងិន ឆាយ គូសបញ្ជាក់ថា “ការធ្វើផែនទីកំណត់តំបន់ដាំដុះដំណាំស្វាយចន្ទីច្បាស់លាស់នេះ វាមានផលប្រយោជន៍មិនមែនតែក្នុងផលិតកម្មនោះទេ។ សម្រាប់យើងតម្រង់ទិសលើការបង្កើតរោងចក្រកែច្នៃនៅទីនោះ ដូចនេះអ្នកវិនិយោគនឹងធ្វើការពិនិត្យមើលទៅលើទីតាំង ថាតើខេត្តណា តំបន់ណាមានការដាំដុះស្វាយចន្ទីច្រើនជាងគេ គាត់នឹងទៅរៀបចំកន្លែងធ្វើរោងចក្រកែច្នៃ ឬធ្វើជាកន្លែងសម្ងួតគ្រាប់ស្វាយចន្ទី ក៏ដូចជាធ្វើជាឃ្លាំងស្តុកនៅទីនោះ។ដូចនេះការធ្វើផែនទីកំណត់តំបន់ដាំដុះដំណាំស្វាយចន្ទីនេះ ពិតជាមានសារសំខាន់ណាស់ យើងអាចតម្រង់ទិសអ្នកវិនិយោគទៅបាន”។ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ មានប្រសាសន៍ថា ឯកសារស្តីពីតំបន់ដាំដុះដំណាំស្វាយចន្ទីនៅកម្ពុជានេះពិតជាមានសារសំខាន់បំផុត ក្នុងការផ្តល់ទំនុកទុកចិត្តដល់អ្នកវិនិយោគ […]
ព័ត៌មានពេលព្រឹក & News
រយៈពេល៩ខែដើមឆ្នាំ២០២៤ កម្ពុជានាំចេញដំឡូងមីស្រស់ចំនួនជាង ២លានតោនកើន ១៦២,៥៣%
ភ្នំពេញ៖ រយៈពេល៩ខែឆ្នាំ២០២៤នេះ កម្ពុជាបាននាំចេញដំឡូងមីស្រស់ចំនួន ២ ៤៥៨ ៣៦០ តោនកើន ១៦២,៥៣% ធៀបនិងរយៈពេលដូចគ្នាកាលពីឆ្នាំមុន នេះបើយោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ កាលពី ថ្ងៃទី២២ខែតុលានេះ។ យោងតាមរបាយការណ៍បង្ហាញថា ការនាំចេញមានវិញ្ញាបនបត្រភូតគាមអនាម័យសម្រេចបាន ដំឡូងមីស្រស់ចំនួន ២ ៤៥៨ ៣៦០ តោន កើនឡើង ១៦២,៥៣ភាគរយ ចំណិតដំឡូងមីក្រៀមចំនួន ៨៦០ ០៤៧ តោន ថតចុះ ១២,៥៤ភាគរយ ផ្ទៃដីដាំដុះមានប្រមាណ៧០ម៉ឺនហិកតា។ ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានថ្លែងបញ្ជាក់ថា នៅឆ្នាំ២០២៤នេះតម្លៃដំឡូងមីមិនសូវល្អនោះទេ ហើយជាទូទៅតម្លៃល្អគឺ ចាប់ពីខែវិច្ឆិការទៅ ហើយចំណែក គោលនយោបាយយើង គឺពិតណាស់ យើងចង់ឲ្យមានការវិនិយោគកែច្នៃទៅជាម្សៅដំឡូមីដើម្បីនាំចេញ។ សម្រាប់ លោក អិល ឆឹង ប្រធានសមាគមកសិករដំឡូងមីខ្មែរបានថ្លែងថា ដំឡូងមីយើង ទីផ្សារធំជាងគេលក់ឲ្យថៃនិងវៀតណាម ហើយទីផ្សារឡើងចុះមិនមានស្ថេរភាពទេ សមាជិកសមាគមមានចំនួន៣៧០០ នាក់នៅ១៧ខេត្តទូទាំងប្រទេស កំពុងតែដាកំដុះលើផ្ទៃដី ជាង ៨ពាន់ហិកតា ឆ្នាំនេះដោយសារតែទីផ្សារមិនល្អចាប់ពីខែ៤មករហូតដល់ខែសីហានេះហើយកន្លងមកយើងមានរោងចក្រច្រើនរហូតដល់១០ […]
ព័ត៌មានពេលព្រឹក & News
ក្រុមអ្នកផលិតស្រូវសែនក្រអូបនិងពូជស្រូវអ៊ីអ៊ែនៅភាគខាងកើតខេត្តបន្ទាយមានជ័យចាប់ផ្តើមមានភាពរឹងមាំផ្នែកទីផ្សារ
បន្ទាយមានជ័យ៖ ក្រុមកសិករផលិតស្រូវសែនក្រអូបនិងពូជស្រូវអ៊ីអ៊ែប្រភេទបាយរឹងស្ថិតនៅចម្ងាយប្រមាណ៣០គីឡូម៉ែត្រពីទីរួមខេត្តបន្ទាយមានជ័យ តែងតែជួបបញ្ហាទីផ្សារនៅពេលរដូវប្រមូលស្រូវរបស់ខ្លួនចូលមកដល់ម្តងៗដោយសារឈ្មួញក្រឡុកតម្លៃ។ ប៉ុន្តែនៅប៉ុន្មានខែកន្លងមកនេះ ចាប់ផ្តើមចៀសផុតពីបញ្ហាឈ្មួញក្រឡុតតម្លៃស្រូវ និងលែងខ្សត់ខ្សោយអំពីទីផ្សារប្រមូលទិញស្រូវដូចគ្រាមុនៗទៀតហើយ បន្ទាប់ពីបង្កើតក្រុមអ្នកផលិតស្រូវប្រកបដោយនិរន្តរភាព (Sustainable Rice Platform-SRP)កាលពីពាក់កណ្តាលខែកក្កដាឆ្នាំ២០២៤ បានជួយដល់សមាជិកទាំង៦៤គ្រួសារដែលផលិតស្រូវ SRPនៅឃុំរហាលស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យចាប់ផ្តើមមានភាពរឹងមាំផ្នែកទីផ្សារ។ លោក ឈឿន គឹមឈួ ប្រធានក្រុមអ្នកផលិតស្រូវ SRPនៅភូមិឃុំខាងលើបានឱ្យដឹងថាក្រុមផលិតស្រូវ SRP បានបង្កើតឡើងនៅថ្ងៃទី២០ខែកក្កដាឆ្នំាំ២០២៤ មានសមាជិក៦៤នាក់និងមានផ្ទៃដីបង្កបង្កើនផលប្រមាណ៣១៦ហិកតា ហើយនៅក្នុងដំណាក់កាលចាប់ផ្តើមវគ្គដាំដុះពូជស្រូវសែនក្រអូប០១ដំបូង កសិករជួបការលំបាកនៅពេលប្រមូលផលដោយសារមានភ្លៀងធ្លាក់ញឹកញាប់ពេកធ្វើឱ្យកសិករលក់ស្រូវបានថ្លៃចន្លោះពី១លាន៣០ម៉ឺនទៅ១លាន៤០ម៉ឺនរៀលក្នុង១តោន ហើយ នៅវគ្គទី២នេះ ក្រុមកសិករបាននិងកំពុងបន្តធ្វើការព្រោះពូជស្រូវសែនក្រអូប០១និងពូជស្រូវអ៊ីអ៊ែប្រភេទអង្ករបាយរឹងដើម្បីឆ្លើយតបទៅនិងតម្រូវការទីផ្សារក្នុងតំបន់។ បើយោងតាមលោក ឈឿន គឹមឈួបានទទួលស្គាល់ថា ចាប់តាំងពីបានបង្កើតក្រុមអ្នកផលិតស្រូវ SRPលេចជារូបរាងមកឃើញថាប្រជាកសិករទទួលបានអត្ថប្រយោជន៍ច្រើន។ សម្រាប់ការដាំដុះ កសិករធ្វើស្រែតាមបែបបច្ចេកទេស ទំាងការប្រើប្រាស់ថ្នាំនិងជីគីមី មិនធ្វើតាមទម្លាប់ដូចពីមុនទៀតឡើយ។ចំណែកទីផ្សារឈ្មួញប្រមូលទិញស្រូវនៅក្នុងតំបន់មិនសូវក្រឡុកតម្លៃក្នុងមួយថ្ងៃ ២ទៅ៣ដងនៅពេលប្រមូលផលដូចមុនទៀតហើយ និងម្យ៉ាងទៀតនៅមានអ្នកជួយរកទីផ្សារ នៅតាមរោងម៉ាស៊ីនមានភាពច្បាស់លាស់ មិនមានភាពប្រថុយប្រថានទៀតឡើយ។ លោកលើកឡើងថា នៅពេលកន្លងមកសម្រាប់កសិករធ្វើ ស្រូវសែនក្រអូប០១ ឈ្មួញធ្វើការក្រឡុងទីផ្សារខ្លាំងជាងប្រភេទស្រូវផ្សេងៗ ជាហេតុធ្វើកសិករលែងមានអ្នកណាចង់ហ៊ានធ្វើ ព្រោះពូជស្រូវសែនក្រអូប០១ ពិបាកក្នុងការថែទាំពីសត្វលម្អិត ហើយទិន្នផលទទួលបានតិច ជាហេតុធ្វើកសិករចង់បោះបង់ការដាំដុះរបស់ខ្លួនម្តងម្តាលដែរ។ប៉ុន្តែនៅពេលចាប់ផ្តើមមានក្រុមអ្នកផលិតស្រូវ SRPនេះកើតឡើងមកកសិករបានងាកធ្វើការដាំដុះស្រូវសែនក្រអូប០១នេះមកវិញច្រើនគួរឱ្យកត់សម្គាល់។ ស្របពេលការដំាំដុះស្រូវរបស់ប្រជាកសិករនៅឃុំរហាល ស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យបាននិងកំពុងបង្ហាញសញ្ញាវិជ្ជមាន ឃើញថាមានរោងម៉ាស៊ីនកិនស្រូវនៅក្នុងតំបន់មួយបានស្នើឱ្យកសិករផលិតស្រូវអង្ករអ៊ីអ៊ែប្រភេទបាយរឹង ដោយទទួលទិញពីកសិករតាមតម្លៃជាក់ស្តែងនៅលើទីផ្សារ និងបានផ្តល់ភាគលាភជាប្រាក់៤០០រៀលក្នុងមួយតោនថែមជូនកសិករផងដែរ បន្ទាប់ពីមានការសម្របសម្រួលនិងមានការយកចិត្តទុកដាក់ពីភាគីពាក់ព័ន្ធ រួមនិងមន្ត្រីកសិកម្មឃុំប្រចំានៅក្នុងតំបន់របស់ខ្លួនផងដែរ៕ […]
ព័ត៌មានពេលព្រឹក & News
ក្រុមហ៊ុននាំចេញអង្ករធំៗបានតាំងបង្ហាញពូជស្រូវផ្ការំដួលអង្ករល្អបំផុតរបស់កម្ពុជា
ភ្នំពេញ៖ សហព័ន្ធស្រូវអង្ករកម្ពុជាបានដឹកនាំសមាជិកចំនួន ១២ ក្រុមហ៊ុនដែលជាក្រុមហ៊ុននាំចេញអង្ករធំៗ របស់កម្ពុជាចូលតាំងបង្ហាញអង្ករល្អបំផុត ជាពូជស្រូវផ្ការំដួលរបស់កម្ពុជា និងធ្លាប់បានឈ្នះពានរង្វាន់អន្តរជាតិចំនួន ៥ដង និងអង្ករសែនក្រអូបដែលធ្លាប់បានឈ្នះពានមាសនៅប្រទេសចិននៅក្នុងកម្មវិធីតាំងពិព័រណ៍ម្ហូបអាហារអន្តរជាតិកម្រិតពិភពលោក Salon International de l’Alimentation (SIAL) Paris នៅទីក្រុងប៉ារីស ប្រទេសបារាំង។ កម្មវិធីនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤។ សម្រាប់ឆ្នាំ២០២៤ នេះ គឺជាការចូលរួមលើកទី០២ របស់សហព័ន្ធស្រូវអង្ករកម្ពុជាដែលលើកទី០១ គឺនៅឆ្នាំ២០១៤ ហើយឆ្នាំ២០២៤ ជាខួបលើកទី៦០ នៃព្រឹត្តិការណ៍ម្ហូបអាហារអន្តរជាតិ SIAL Paris នេះផងដែរ។កម្មវិធីពិព័រណ៍អន្តរជាតិនេះបានក្លាយជាវេទិកាមួយសម្រាប់ឧស្សាហកម្មម្ហូបអាហារទាំងមូល និងជាមជ្ឈមណ្ឌលសំខាន់មួយសម្រាប់ការផ្គត់ផ្គង់ ក៏ដូចជាតម្រូវការអាហារពិភពលោកដោយផ្តោតលើការច្នៃប្រឌិតផ្នែកចំណីអាហារ និងភេសជ្ជៈ។ កម្មវិធីតាំងពិព័រណ៍ម្ហូបអាហារអន្តរជាតិ SAIL Paris ឆ្នាំ២០២៤ នេះ មានក្រុមហ៊ុនចំនួន ៧ ៨០០ ក្រុមហ៊ុន មកពី ១៣០ ប្រទេស បានមកចូលរួមតាំងពិព័រណ៍ និងមានផលិតផលចំនួន ៤០០ ០០០ប្រភេទ ដែលជាផលិតផលផ្នែកចំណីអាហារ ភេសជ្ជៈ គ្រាប់ធុញ្ញជាតិ ។ […]