ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម (ARDB )បានប្រារព្ធពិធី អបអរសាទរខួប២៥ឆ្នំា បន្ទាប់បង្កើតឡើងនៅឆ្នំា ១៩៩៨រហូតដល់ឆ្នំា២០២៣។ពិធីអបអរសាទរខួប២៥ឆ្នំាធ្វើឡើងកាលពីថ្ងៃទី១៣ខែធ្នូ ឆ្នំា២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម រួមនិងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបផ្សេងទៀត។
ឯកឧត្តម បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិម្ម មានប្រសាសន៍ថា គោលបំណងសំខាន់នៃការប្រារព្ធខួប ២៥ឆ្នំានៃការបង្កើតធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដើម្បីបង្ហាញអំពីសមិទ្ធផលរបស់ធនាគារ ក្នុងការចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលចាប់តំាងពីឆ្នំា១៩៩៨ ដល់ឆ្នំា២០២៣ ក៏ដូចជាការរំលឹកដល់គុណូបការៈរបស់អតីតថ្នាក់ដឹកនាំ ថ្នាក់ដឹកនាំនិងបុគ្គលិករបស់ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម ទំាងអស់ដែលបានចូលរួមស្ថាបនា និងអភិវឌ្ឍន៍ស្ថាប័ននេះឱ្យមានការរីកលូតលាស់ដល់បច្ចុប្បន្ននេះ។
ធនាគារអភិវឌ្ឍជនបទ ដែលហៅកាត់ថា RDB ជាធនាគាររដ្ឋតែមួយគត់ដែលធ្វើប្រតិបត្តិការចម្បងផ្តោតលើការផ្តល់ឥណទានបោះដុំដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាជំហ៊ានដំបូង ហើយបានពង្រីកប្រតិបត្តិការផ្តល់ឥណទានដោយផ្ទាល់ដល់តួអង្គសំខាន់ៗដែលស្ថិតនៅក្នុងខ្សែច្រវាក់ផលិកម្មក្នុងវិស័យកសិកម្ម ជាពិសេសស្រូវអង្ករ រួមមានជាអាទិ៍ គំាំទ្រដល់កសិករនិងសហគមន៍ផលិត, ការស្តុកទុក, ការកែច្នៃ, ការចែកចាយ និងការនាំចេញក្នុងអត្រាការប្រាក់សមរម្យ។
ក្នុងនាមធនាគារបម្រើគោលនយោបាយរបស់រាជរដ្ឋាភិបាល ធនាគារRDB ត្រូវបានធ្វើកំណែទម្រង់ស៊ីជម្រៅរួមមាន ការធ្វើឱ្យប្រសើរឡើងនូវអភិវឌ្ឍកិច្ចសាជីវកម្ម និងការកែសម្រួលរចនាសម្ព័ន្ធគ្រប់គ្រងអាទិភាពសំខាន់ៗ ចាប់តំាងពីឆ្នំា២០១៤មក។ ក្នុងដំណាក់កាលបរិវត្តកម្ម ពីធនាគារឯកទេសទៅជាធនាគារពាណិជ្ជ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB) បានដាក់ឱ្យអនុវត្តនូវផែនទីចង្អុលផ្លូវរយៈពេល១០ឆ្នំា, ផែនការយុទ្ធសាស្ត្រអាជីវកម្មរយៈពេលមធ្យម, ការលើកកម្ពស់ការប្រើប្រាស់នូវប្រព័ន្ធព័ត៌មានវិទ្យា, ការពង្រីកប្រតិបត្តិការធនាគារតាមបែបឌីជីថល, ការអភិវឌ្ឍនិងធ្វើបច្ចុប្បន្នកម្មគោលនយោបាយ នីតិវិធីនិងគោលការណ៍សំខាន់ៗដូជា៖(១)- គោលនយោបាយអភិវឌ្ឍន៍ធនធានមនុស្ស, (២)- គោលការណ៍ណែនាំស្តីពីការអនុវត្តសវនកម្មដោយផ្អែកលើហានិភ័យ,(៣)- គោលការណ៍ឥណទាននិងនីតិវិធីឥណទាន, (៤)-ផែនការយុទ្ធសាស្ត្រសវនកម្មផ្ទៃក្នុងនិង(៥)- ការពង្រឹងការងារតាមដានការប្រើប្រាស់ឥណទាននិងប្រមូលបំណុល ការពង្រឹងការអនុវត្តតាមគោលនយោបាយ គោលការណ៍និងបទប្បញ្ញត្តិជាដើម។
ការអនុវត្តកម្មវិធីកំណែទ្រង់ជាបន្តបន្ទាប់នេះ បានរួមចំណែកយ៉ាងសកម្មគំាំទ្រដល់ការប្រែក្លាយធនាគារអភិវឌ្ឍន៍ជនបទ(RDB)ទៅជាធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម(ARDB) ដែលមានមុខងារជាធនាគារពាណិជ្ជ ហើយបានពង្រីកនូវប្រតិបត្តិការធនាគារបានពេញលេញបន្ថែមលើតួនាទីស្នូលរបស់ខ្លួន ជាធនាគារបម្រើនិងអនុវត្តគោលនយោបាយ ស្របទៅនឹងនិន្នាការនៃការអភិវឌ្ឍវិស័យធនាគារនិងរីកចម្រើនសេដ្ឋកិច្ចជាតិ។
នៅក្នុងឱកាសអបអរខួប២៥ឆ្នំារបស់ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មនេះផងដែរ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុមានប្រសាសន៍ថា ក្នុងស្មារតីជំរុញប្រសិទ្ធភាពប្រតិបត្តិការរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក្នុងការចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ខ្ញុំស្នើឱ្យក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ និងមន្ត្រី បុគ្គលិកគ្រប់លំដាប់ថ្នាក់ របស់ធនាគារ យកចិត្តទុកដាក់លើការងារសំខាន់មួយចំនួន៖ទី១)- គិតគូរដាក់ចេញនូវវិធានការ និងផែនការសកម្មភាពលម្អិត ស្របតាមដែនសមត្ថកិច្ចរបស់ខ្លួន ដោយសហការជិតស្និទ្ធ ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធដើម្បីអនុវត្តឱ្យសម្រេចបានលទ្ធផលល្អ នូវភារកិច្ចទំាងឡាយដែលរាជរដ្ឋាភិបាលប្រគល់ជូន។
ទី២)- បន្តចូលរួមក្នុងដំណើរការរៀបចំ តាមដាន និងវាយតម្លៃការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងវិស័យកសិកម្ម និងការអភិវឌ្ឍន៍ជនបទ ដើម្បីមានកាលានុវត្តភាពបន្ថែម ក្នុងការបញ្ជ្រាបផលិតផលនិងសកម្មភាពរបស់ធនាគារ ឱ្យកាន់តែច្រើននិងទូលំទូលាយ។ ទី៣-) ចូលរួមកៀរគរទុនវិនិយោគពីវិស័យឯកជនឱ្យបានកាន់តែច្រើន ដើម្បីចាក់បញ្ចូលទៅក្នុងខ្សែច្រវាក់តម្លៃកសិកម្ម សំដៅរួមចំណែកអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធគំាំទ្រ ទំាងមុនពេល និងក្រោយពេលប្រមូលផល សហការជាមួយក្រសួង ស្ថាប័ន ពាក់ព័ន្ធដើម្បីដោះស្រាយបញ្ហាទីផ្សារសម្រាប់កសិករ ចូលរួមបង្កើនការអនុវត្តផលិតកម្ម កសិកម្ម តាមកិច្ចសន្យា ឱ្យបានកាន់តែទូលំទូលាយ ព្រមទំាងចូលរួមជួយជំរុញការកែច្នៃ និងការនាំចេញនូវផលិតផលកសិកម្ម និងកសិឧស្សាហកម្ម។
ទី៤)- បន្តចូលរួមលើកកម្ពស់បរិយាបន្ន័ហិរញ្ញវត្ថុ និងជំរុញការពង្រីកសេវាធនាការតាមបែបឌីជីថល ស្របតាមគោលនយោបាយអភិវឌ្ឍន៍ធុរកិច្ចឌីជីថល តាមរយៈការវិនិយោគបន្ថែម លើហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងការបង្កើតផលិតផលថ្មី។ទី៥)- បន្តជំរុញការធ្វើពិពិធកម្មនៃការផ្តល់ឥណទាន ដោយបែងចែកតាមតំបន់និងវិស័យអាទិភាព តាមរយៈការបង្កើនការផ្សព្វផ្សាយ ឱ្យកាន់តែទូលំទូលាយនិងការបង្ខិតសេវាឱ្យកាន់តែកៀកនឹងអតិថិជន។ទី៦)- ជំរុញការផ្តល់ហិរញ្ញប្បទានបៃតង (Green Financing )ដើម្បីធានាការអភិវឌ្ឍប្រកបដោយនិរន្តរភាព តាមរយៈការរៀបចំផ្តល់ការអនុគ្រោះបន្ថែម ឬផ្តល់លក្ខខណ្ឌពិសេសជាដើម។
ទី៧)- ចូលរួមលើកកម្ពស់ការអភិវឌ្ឍកសិករ ដែលផលិតសម្រាប់ផ្គត់ផ្គង់គ្រួសារទៅជាកសិកសហគ្រិន តាមរយៈការផ្តល់ឥណទានសម្រាប់ពង្រីក និងលើកកម្ពស់ ផលិតកម្មកសិកម្ម។ទី៨)- បន្តកៀរគរធនធានបន្ថែមពីប្រភពសក្តានុពលនានា ជាពិសេសពីប្រភពប្រាក់បញ្ញើដែលនៅមានលម្ហធំ និងទី៩)- បន្តលើកកម្ពស់ប្រសិទ្ធភាពនៃប្រតិបត្តិការរបស់ធនាគារ តាមរយៈការបណ្តុះបណ្តាលជំនាញបន្ថែម ព្រមទាំងការរៀបចំប្រព័ន្ធផ្តល់ការលើកទឹកចិត្តសមស្រប សម្រាប់មន្ត្រី បុគ្គលិកគ្រប់លំដាប់ថ្នាក់ ដោយគួបផ្សំជាមួយនឹងការពង្រឹងវិន័យការងារ៕