ឯកឧត្តមបណ្ឌិត កៅ ថាច និងលោកជំទាវ ព្រមទាំងសហការី-តំណាងសប្បុរស បន្តអញ្ជើញសួរសុខទុក្ខដល់វីរកងទ័ពដែលរងរបួសដោយសារសង្គ្រាមឈ្លានពាន

ខេត្តព្រះវិហារ៖  ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងលោកជំទាវ ព្រមទាំងសហការី តំណាងសប្បុរសជនពីក្រុមហ៊ុន ស៊ីធីរ៉ាយស៍ រោងម៉ាស៊ីនកិនស្រូវ ស៊ីវឡាយ និងជាពិសេសតំណាងសប្បុរសជនមកពីសហគមន៍ខ្មែរនៅទីក្រុងហាមីលតុន អូក្លិន និងក្រុងហកស្បេ ប្រទេសនូវែលហ្សេឡង់ កាលពីព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥នេះ បានបន្តដំណើរចុះសួរសុខទុក្ខដល់វីរកងទ័ពដែលរងរបួសដោយសារសង្គ្រាមឈ្លានពានរំលោភដែនអធិបតេយ្យភាពកម្ពុជាពីសំណាក់ប្រទេសសៀម ដែលកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យ។

ក្នុងនោះ ឯកឧត្តមបណ្ឌិត និងលោកជំទាវ ព្រមទាំងសប្បុរសជន ក៏បាននាំយកនូវថវិកា ផ្លែឈឺ ម្ហូបអាហារ និងសម្ភារប្រើប្រាស់ ជូនដល់បងប្អូនវិរកងទ័ពយើង ដើម្បីសម្តែងនូវការដឹងគុណ សម្រាប់ការលះបង់ដ៏ធំធេងដើម្បីការពារបូរណភាពដែនដីខ្មែរ ពីការឈ្លានពានដោយកងទ័ពសៀម ។

ក្នុងនាមថ្នាក់ដឹកនាំ ព្រមទាំងបុគ្គលិកទាំងអស់នៃធនាគារ ARDB និងសប្បុរសជនក្នុង និងក្រៅប្រទេស បានឃើញហើយគួរឱ្យស្រណោះអាណិតយ៉ាងខ្លោចចិត្តនូវវីរភាពតស៊ូប្ដូរជីវិតដើម្បីការពារបូរណភាពទឹកដី និងប្រជាជនខ្មែរយើង រហូតដល់ពិការ និងរងរបួស។ យើងខ្ញុំសូមប្តេជ្ញាបន្តនូវស្មារតីខ្មែរជួយខ្មែរ ខ្មែរតែមួយ និងដឹងគុណ ចំពោះវីរភាពរបស់កងទ័ព ដែលបានពលីសាច់ស្រស់ឈាមស្រស់ ដើម្បីជាតិមាតុភូមិកម្ពុជាយើង។

បន្ទាប់អញ្ជើញជួបបងប្អូនជាកងទ័ពរួចមកនៅថ្ងៃដដែលនោះ គឺថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត កៅ ថាច និងលោកជំទាវ ព្រមទាំងសហការី តំណាងសប្បុរសជនពីក្រុមហ៊ុនស៊ីធីរ៉ាយស៍ រ៉ោងម៉ាស៊ីនកិនស្រូវ ស៊ីវឡាយ និងជាពិសេសតំណាងសប្បុរសជនមកពីសហគមន៍ខ្មែរនៅទីក្រុងហាមីលតុន ប្រទេសនូវែលហ្សេឡង់ បានបន្តដំណើរទៅវត្តប្រាសាទគោកបេង ដើម្បីប្រគេនភត្តាហារ ចតុបច្ច័យ និងបង្សុកូលឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធវីរកងទ័ពកម្ពុជា ដែលបានពលីជីវិតក្នុងសមរភូមិ ដើម្បីបុព្វហេតុការពារបូរណភាពទឹកដី។

ជាពិសេស ដោយអំណាចនៃគុណព្រះរតនត្រៃកែវទាំងបីសូមផ្សាយមេត្តាធម៌ដល់ចោរសៀមឱ្យរម្លត់នូវមហិច្ឆតារំលោភឈ្លានពានដែនដីខ្មែរ និងសូមរក្សាឃុំគ្រងកងទ័ពខ្មែរយើងឱ្យទទួលបានជ័យជំនះឈ្នះខ្មាំងសត្រូវឈ្លានពាន និងទទួលបានតែសេចក្តីសុខសុវត្ថិភាពគ្រប់កាលៈទេសៈ។

សូមបញ្ជាក់ថា ដំណើរបេសកកកម្មចាប់ផ្តើមពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ ដោយឡែកនៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិត កៅ ថាច និងលោកជំទាវ បានរៀបចំនូវសម្ភារប្រើប្រាស់ចាំបាច់មួយចំនួន និងស្បៀងអាហារផ្ញើជូនវីរកងទ័ពនៅជួរមុខ ដោយការដឹងគុណចំពោះវីរភាព និងការលះបង់យ៉ាងធំធេងមិនអាចកាត់ថ្លៃបានដើម្បីជាតិមាតុភូមិ។

ក្នុងស្មារតីសាមគ្គីជាតិខ្មែរ ខ្មែរជួយខ្មែរ និងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា, ឯកឧត្តមបណ្ឌិត កៅ ថាច និងលោកជំទាវព្រមទាំងសហការី សប្បុរសជនក្នុង និងក្រៅប្រទេស បាននាំយកស្បៀងអាហារនិងសម្ភារៈ ជូនដល់ប្រជាជនភៀសសឹកចំនួន២​ ៦៥០គ្រួសារ, ឧបត្ថមជូនក្រុមគ្រូទេព្យស្ម័គ្រចិត្តប្រចាំមណ្ឌលសុវត្ថិភាព និងបានយកសម្ភារសំខាន់ៗមួយចំនួន ទៅចែកជូនដល់វីរកងទ័ពកម្ពុជាជួរមុខ គិតជាទឹកប្រាក់សរុបរួមចំនួន៧៣ ៥០៨,២៩ដុល្លារអាមេរិក ដោយក្នុងនោះថវិកាទទួលបានការចូលរួមពី៖

ទី១ -ឯកឧត្តមបណ្ឌិត កៅ ថាច និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិក ធនាគារ ARDB ថវិកាចំនួន៣៩ ៩០១,២៩ដុល្លារ។ ទី២ -ក្រុមហ៊ុន ស៊ីធី រ៉ាយស៍ ថវិកាចំនួន៨ ៣០០ដុល្លារ។ ទី៣ -ក្រុមហ៊ុន ហង្សហាវេស ថវិកាចំនួន២ ៩០០ដុល្លារ និងទី៤ -សហគមន៍ខ្មែរនៅទីក្រុងហាមីលតុន អូក្លិន និងក្រុង ហកស្បេ ប្រទេសនូវែលហ្សេឡង់ ថវិកាចំនួន២២ ៤០៧ដុល្លារ។

ក្នុងគោលដៅចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងដើម្បីជួយសម្រាលបន្ទុកដល់ជនភៀសសឹក ក៏ដូចជាវីរកងព័ទ បងប្អូនពីសហគមន៍ខ្មែរនៅទីក្រុង ហាមីលតុន អូក្លិន និងទីក្រុងហកស្បេ ប្រទេសនូវែលហ្សេឡង់ បានរួមចំណែកជាថវិកា និងបានចូលរួមក្នុងកម្មវិធីចែកជំនួយឧបត្ថម្ភនេះដោយផ្ទាល់ផងដែរ។

សូមបញ្ជាក់ថា ថវិកាបានមកពីបងប្អូនក្នុងសហគមន៍ខ្មែរនេះ សរុបរួមចំនួន២២ ៣៦៩,៣៥ដុល្លារ គឺថវិកាចំនយន២ ១២៩ដុល្លារ បានពីមូលនិធិដក់សល់ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧៥ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា ថ្ងៃទី២៨ ខែមិថុនា ២០២៥ និងថវិកាចំនួន២០ ២៧៨ដុល្លារ បានពីការចូលរួមបន្ថែមក្នុងខែកក្កដា ឆ្នាំ២០២៥នេះ។

ក្នុងនាមថ្នាក់ដឹកនាំ ព្រមទាំងបុគ្គលិកទាំងអស់នៃធនាគារ ARDB និងសប្បុរសជន សូមចូលរួមចំណែកដោយដួងចិត្តស្មោះស្ម័គ្រ និងសូមបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ចំពោះការទទួលខុសត្រូវសង្គម និងសាមគ្គីភាព ​និងស្មារតីខ្មែរតែមួយ គ្រប់កាលៈទេសៈ។

ថ្នាក់ដឹកនាំ គណៈគ្រប់គ្រង សហការី និងក្រុមការងារ គ្រប់ជាន់ថ្នាក់ទាំងអស់ នៃធនាគារ ARDB បានសហការគ្នាយ៉ាងស្វាហាប់ ដ៏មុតមាំ ដោយក្តីមោទនភាព ចំពោះគុណវីរភាពកងទ័ពកម្ពុជាចំពោះការលះបង់យ៉ាងធំធេងមិនអាចកាត់ថ្លៃបានដើម្បីជាតិមាតុភូមិ៕


605777559_122153855360904824_5397821866131437087_n
សមាគមកាហ្វេកម្ពុជារៀបចំវេទិកាជំរុញការវិនិយោគលើវិស័យកាហ្វេ ការចែករំលែកបច្ចេកទេសដាំ និងការកែច្នៃកាហ្វេ

ភ្នំពេញ៖ សមាគមកាហ្វេកម្ពុជា កាលពីចុងខែធ្នូ​ ឆ្នាំ២០២៥ ​បាន​​រៀបចំវេទិកានៃ​ “ការជំរុញការវិនិយោគលើវិស័យកាហ្វេ ការចែករំលែកបច្ចេកទេសដាំ និងការកែច្នៃកាហ្វេ” ក្ដោយអ្នកជំនាញចង់ស្នើឲ្យ​ពង្រីកការដាំដុះឱ្យបានឆាប់រហ័ស។ កាហ្វេ គឺជាដំណាំមានសក្តានុពលខ្លាំង និងមានអនាគតយូរអង្វែង ដែលកម្ពុជាគួរចាប់ឱកាសជំរុញការវិនិយោគ និងពង្រីកការដាំដុះឱ្យបានឆាប់រហ័ស។ ឯកឧត្តម ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា និងជាប្រធានកិត្តិយសសមាគមកាហ្វេកម្ពុជា បានថ្លែងថា តម្រូវការកាហ្វេកំពុងកើនឡើងទាំងក្នុងស្រុក និងលើពិភពលោក ហើយកាហ្វេជាដំណាំមានសក្តានុពលខ្លាំង និងមានអនាគតយូរអង្វែង ដែលកម្ពុជាគួរចាប់ឱកាសជំរុញការវិនិយោគ និងពង្រីកការដាំដុះឱ្យបានឆាប់រហ័ស។ ឯកឧត្តមបានលើកឡើងថា ខេត្តមណ្ឌលគិរី មានលក្ខខណ្ឌធម្មជាតិសមស្រប អាកាសធាតុល្អ កម្ពស់សមស្រប និងដីមានគុណភាព ដែលអាចដាំដុះកាហ្វេបានល្អទាំងពូជកាហ្វេអារ៉ាប៊ីកា និងពូជរ៉ូបូស្តា ស្របតាមកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៃភូមិភាគឦសាន ឆ្នាំ២០២៥–២០២៨ ដោយទទួលបានលើកទឹកចិត្តពីរាជរដ្ឋាភិបាល ដោយបានអនុគ្រោះពន្ធរយៈពេល១២ឆ្នាំ លើការវិនិយោគ និងការកែច្នៃកាហ្វេ។ ឯកឧត្តមបានបន្ថែមថា ការបំប្លែងដីមួយផ្នែកពីដំណាំទិន្នផលទាបទៅដាំកាហ្វេ អាចជួយកសិករបង្កើនចំណូល និងលើកកម្ពស់ជីវភាព។ បន្ថែមលើនេះទៀត ឯកឧត្តមក៏បានជំរុញឱ្យកម្ពុជាពង្រឹងការដាំដុះ និងការកែច្នៃ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុកជាមុន និងបង្កើតគុណភាព-ស្តង់ដារ ឈានទៅការនាំចេញនាពេលអនាគត។ ក្នុងការបង្ហាញពីទំហំទីផ្សារពិភពលោក ឯកឧត្តមបានរំលឹកថា នៅឆ្នាំ២០២៤ ប្រទេសប្រេស៊ីលផលិតបានកាហ្វេប្រមាណ៣,៥លានតោន […]

anh-t48
ការនាំចេញបន្លែ​ ផ្លែឈើ របស់វៀតណាម ឈានដល់កំណត់ត្រាថ្មី ក្នុងទឹកប្រាក់៨​,៥ពាន់លានដុល្លារ

ហាណូយ៖ យោងតាមទិន្នន័យរបស់ភ្នាក់ងារគយវៀតណាម​ បានឱ្យដឹងថា​ ការនាំចេញផលិតផលបន្លែ និងផ្លែឈើរបស់ប្រទេសវៀតណាម​​ ទទួលបានប្រាក់ចំណូលចំនួន៧៥០លានដុល្លារ​​ នៅក្នុងខែធ្នូ​ និងចំនួន៧,​ ៧៥ពាន់លានដុល្លារ​ ក្នុងរយៈពេល១១ខែដំបូងនៃដំបូងនៃឆ្នាំ២០២៥ ដោយកើនឡើង១៧,៣ភាគរយ បើធៀបនឹងឆ្នាំ២០២៤។ តួលេខទាំងនេះបង្ហាញពីតម្រូវការជាសកល ប្រកបដោយចីរភាពសម្រាប់ផលិតផលផ្លែឈើ និងបន្លែវៀតណាម ដែលបង្កើតបាននូវមូលដ្ឋានរឹងមាំសម្រាប់ពាណិជ្ជកម្ម ឱ្យកើនឡើងលើសពី១០ពាន់លានដុល្លារ ក្នុងពេលឆាប់ៗនេះ។ យោងតាមការចេញរបស់សារព័ត៌មានវៀតណាម​ អេចប្រេស​ បានឱ្យដឹងថា​​ កំណើនដ៏ល្អនេះ ដោយសារការនាំចេញផ្លែឈើសំខាន់ៗចំនួនប្រាំមួយមុខ មានដូចជា ផ្លែទុរេន ចេក ស្វាយ ខ្នុរ ដូង និងផ្លែក្រូចថ្លុង។ ផ្លែទុរេននៅតែជាផលិតផលលេចធ្លោជាងគេ ជាពិសេសនៅក្នុងទីផ្សារប្រទេសចិន ដែលតម្រូវការបានកើនឡើង។ ការនាំចេញផលិតផ្លែឈើវៀតណាម​ ត្រូវបានប៉ាន់ប្រមាណថា ទទួលចំណូលចំនួនជាង៤ ០០០លានដុល្លារ នៅឆ្នាំ២០២៦នេះ។ នាយកដ្ឋានផែនការ និងហិរញ្ញវត្ថុនៃក្រសួងកសិកម្ម និងបរិស្ថានវៀតណាម​ បានរាយការណ៍ថា តម្លៃនាំចេញជាមធ្យមសម្រាប់ផលិតផលកសិកម្មសំខាន់ៗជាច្រើន បានកើនឡើងនៅចុងឆ្នាំ២០២៥ ធ្វើប្រាក់ចំណូលនាំចេញកើនឡើងខ្ពស់។ ការនាំចេញបន្លែ និងផ្លែឈើរបស់វៀតនណាម​ នៅក្នុងឆ្នាំ២៩២៥​ បានងើបឡើងវិញនៅក្នុងខែកញ្ញា និងខែតុលា ហើយក៏មានការកកស្ទះបង្កឱ្យប៉ះពាល់ដល់ការនាំចេញផ្លែទុរេន។ ការនាំចេញទៅកាន់ប្រទេសចិនមានតម្លៃជិត៥ ០០០លានដុល្លារ ក្នុងរយៈពេល១១ខែដំបូង ​នៃឆ្នាំ២០២៥​ […]

photo_2026-01-01_15-41-50
ក្រសួងកសិកម្ម និងតំណាងធនាគារ ARDB ចុះកិច្ចព្រមព្រៀងជួយគាំទ្រទុនប្រមាណ១៣លានដុល្លារដល់កសិករដាំស្រូវនៅបួនខេត្ត

សៀមរាប៖ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP)នៃក្រសួងកសិកម្ម និងឯកឧត្តម ចាន់ សីហា អគ្គនាយករងនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានអញ្ជើញចុះហត្ថលេខាផ្តល់កម្ចីឥណទានការប្រាក់ទាបជាង១២លានដុល្លារ និងជំនួយឥតសំណងជិត១លានដុល្លារ ។ ក្រៅពីកម្ចីឥណទានការនេះ គឺផ្តតល់ជូនដល់សហគមន៍កសិកម្មទំនើបចំនួន៩ មកពីខេត្តបន្ទាយមានជ័យ បាត់ដំបង កំពង់ធំ និងខេត្តសៀមរាប។ ដោយសារភាពស្រពេចស្រពិលនៃបញ្ហាសង្គ្រាមនៅតាមបណ្តាខេត្តជាប់ព្រំដែន កម្មវិធីចុះកិច្ចព្រមព្រៀងដ៏សំខាន់នេះត្រូវបានធ្វើឡើងរួមគ្នា នៅខេត្តសៀមរាប នាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ ដែលជាការចុះកិច្ចព្រមព្រៀងក្នុងទំហំធំបំផុតមិនធ្លាប់មានពីមុនមក។ ការធ្វើ​ដូច្នេះ គឺដើម្បីជួយគាំទ្រដើមទុនដល់កសិករដាំដុះស្រូវចំនួនជាង១ ៥០០គ្រួសារ នៅលើផ្ទៃដីជាង១៥០​ ០០ហិកតា និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធផលិតកម្មមួយចំនួន ដូចជា ឃ្លាំង ម៉ាស៊ីនច្រូត ត្រាក់ទ័រ ម៉ាស៊ីនបូមទឹក និងម៉ាស៊ីនកិនស្រូវជាដើម។ សហគមន៍កសិកម្មទំនើបទាំង៩ រួមមាន៖ សហគមន៍កសិកម្មទំនើបដំណាំស្រូវបារាយណ៍តាំងគោក (ខេត្តកំពង់ធំ) សហគមន៍កសិកម្មទំនើបស្រូវអង្ករសុវត្ថិភាពស្រុកឯកភ្នំ (ខេត្តបាត់ដំបង) សហគមន៍កសិកម្មទំនើបស្រូវនាងអំ (ខេត្តសៀមរាប) សហគមន៍កសិកម្មទំនើបស្រូវស្រុកបាណន់ (ខេត្តបាត់ដំបង) សហគមន៍កសិកម្មទំនើបស្រូវប្រព័ន្ធធារាសាស្រ្តកង្ហត (ខេត្តបាត់ដំបង) សហគមន៍កសិកម្មទំនើបស្រូវរូងជ្រៃមានជ័យ […]

NET-Nov-25-1-2-1024x512
ឧស្សាហកម្មសាច់គោអូស្ត្រាលីខកចិត្តយ៉ាងខ្លាំង បន្ទាប់ពីប្រទេសចិនដំឡើងពន្ធនាំចូល៥៥ភាគរយ

កង់បេរ៉ា៖ ក្រុមហ៊ុនផលិតសាច់គោអូស្ត្រាលី បាននិយាយថា ពួកគេ «ខកចិត្តយ៉ាងខ្លាំង» បន្ទាប់ពីប្រទេសចិន បានប្រកាសពន្ធ៥៥ភាគរយ លើការនាំចូលដែលលើសពីកម្រិតកូតា ដើម្បីការពារឧស្សាហកម្មសាច់គោនៅក្នុងប្រទេសចិន ដែលកំពុងងើបឡើងជាបណ្តើរៗ ក្រសួងពាណិជ្ជកម្មចិន បានប្រកាសថា កូតានាំចូលសាច់គោសរុបក្នុងឆ្នាំ២០២៦ សម្រាប់ប្រទេសអូស្ត្រាលី និងប្រទេសដទៃទៀត ដូចជាប្រេស៊ីល និងសហរដ្ឋអាមេរិក ដែលគ្របដណ្តប់ក្រោម «វិធានការការពារ» ថ្មី គឺក្នុងបរិមាណ២,៧លានតោន ដែលប្រហាក់ប្រហែលនឹងកំណត់ត្រា២,៨៧លានតោននៃសាច់គោនាំចូលក្នុងឆ្នាំ២០២៤។ កម្រិតកូតាប្រចាំឆ្នាំ២០២៦ ត្រូវបានកំណត់ទាបជាងកម្រិតនាំចូលសម្រាប់រយៈពេល ១១ខែដំបូងនៃឆ្នាំ២០២៥ សម្រាប់ប្រទេសអូស្ត្រាលី ក៏ដូចជាប្រទេសប្រេស៊ីលផងដែរ។ ក្រសួងដដែលនេះ បាននិយាយនៅក្នុងការប្រកាសវិធានការថ្មីនេះ បន្ទាប់ពីការស៊ើបអង្កេតកាលពីខែធ្នូឆ្នាំ២០២៤ថា «ការកើនឡើងនៃបរិមាណសាច់គោនាំចូលបានធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ឧស្សាហកម្មសាច់គោក្នុងស្រុករបស់ប្រទេសចិន»។  វិធានការថ្មីនេះចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ រយៈពេលបីឆ្នាំ ដោយកូតាសរុបកើនឡើងជារៀងរាល់ឆ្នាំ។ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អេនតូនី អាលបានីស​ (Anthony Albanese) បានមានប្រសាសន៍ថា ប្រទេសអូស្ត្រាលីកំពុងទាក់ទងជាមួយប្រទេសចិនលើការផ្លាស់ប្តូរនេះ ប៉ុន្តែបានបន្ថយផលប៉ះពាល់ ដែលអាចកើតមានចំពោះឧស្សាហកម្មសាច់គោក្នុងស្រុក។ លោកបានមានប្រសាសន៍កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦នេះថា «នេះជាអ្វីមួយដែលមិនមែនជាប្រទេសអូស្ត្រាលីជាអ្នកជ្រើសរើសទេ។ នេះជាជំហរទូទៅដែលប្រទេសចិនបានដាក់។ យើងកំពុងតស៊ូមតិ ដូចដែលយើងតែងតែធ្វើសម្រាប់ឧស្សាហកម្មសាច់គោអូស្ត្រាលី។ លោកនាយករដ្ឋមន្ត្រីអូស្ត្រាលី  បានមានប្រសាសន៍ទៀតថា […]

កាលវិភាគផ្សព្វផ្សាយ