ឧកញ៉ា ម៉ុង ឫទ្ធី ស្នើឲ្យអ្នកជំនួញក្នុងស្រុកជួយទិញពោត និងដំឡូងមី​ ដើម្បីជួយដោះស្រាយទីផ្សារកសិករខ្មែរ

ភ្នំពេញ៖ លោកឧកញ៉ា ម៉ុង ឫទ្ធី ប្រធានក្រុមហ៊ុន ម៉ុង ឫទ្ធី និងជាអ្នកជំនួញកសិកម្មជើងចាស់ បានថ្លែងបញ្ជាក់ កាលពីថ្ងៃទី២ ខែកក្កដានេះថា អ្នកជំនួញក្នុងស្រុកគួររិះរកមធ្យោបាយប្រើប្រាស់វត្ថុធាតុដើមដូចជាពោត និងដំឡូងមី ​ដើម្បីកែច្នៃផលិតជាចំណីសត្វឱ្យបានកាន់តែច្រើន ដើម្បីជួយដោះស្រាយបញ្ហាកសិផលខ្វះទីផ្សារនៅកម្ពុជា។

ការ​លើកឡើងរបស់លោកឧកញ៉ា ម៉ុង ឫទ្ធី គឺនៅ ក្នុងឱកាសអញ្ជើញចូលរួមក្នុងវេទិកាធុរកិច្ច និងនវានុវត្ដន៍  ឆ្នាំ២០២៥ ក្រោមវត្ដមានអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥។

លោកឧកញ៉ាបានថ្លែង​​ថា អ្នកពាក់ព័ន្ធទាំងអស់នេះ សូមមេត្ដាខិតខំរិះរកគ្រប់មធ្យោបាយ កែប្រែវត្ថុធាតុដើមផលិតចំណីសត្វ មកប្រើដំឡូងមី ពោត កន្ទក់ចុងអង្ករ ជាពិសេសអង្ករស្រូវអ៊ីអ៊ែរ យកមកធ្វើចំណីសត្វឲ្យបានកាន់តែច្រើន យ៉ាងហោចណាស់យើងជួយបានមួយផ្នែកធំ ដើម្បីកាត់បន្ថយការលំបាករបស់កសិករ។

អ្នកជំនួញខាងលើអះអាងថា ចំពោះវិបត្ដិនៅព្រំដែនកម្ពុជា-ថៃ ពោត ដំឡូងមី និងកសិផលផ្សេងៗទៀត គឺវៀតណាមទិញពីកម្ពុជាច្រើនណាស់ ដូច្នេះយើងកុំព្រួយបារម្ភខ្លាំងពេក ដោយសារតែរោងចក្រកែច្នៃចំណីសត្វ នៅក្នុងប្រទេសកម្ពុជា ក៏មានចំនួនច្រើនដែរ។

ចំណែកអ្នកឧកញ៉ា គិត ម៉េង បានផ្តល់អនុសាសន៍ផ្តាំផ្ញើដល់ធុរជន វិនិយោគិន ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកានៃសភាពាណិជ្ជកម្មកម្ពុជា ក៏ដូចជាសភាពាណិជ្ជកម្មរាជធានី-ខេត្ត និងអ្នកចូលរួមទាំងអស់ ដើម្បីជាផែនទីចង្អុលផ្លូវសម្រាប់រៀបចំផែនការអាជីវកម្ម និងរួមចំណែកពង្រឹងសេដ្ឋកិច្ចជាតិឱ្យឈានឡើងមួយកម្រិតទៀត ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្រ្ត របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជាប្រមុខដឹកនាំ។

ទន្ទឹមគ្នានេះ ដើម្បីជួយដល់រាជរដ្ឋាភិបាល ក្នុងគ្រាលំបាកនេះ ក្នុងនាមវិស័យឯកជន យើងនៅតែមានសង្ឃឹមថា ថ្នាក់ដឹកនាំយើង វិស័យឯកជន និងរដ្ឋាភិបាល គឺនៅតែអាចរួបរួមគ្នា ដើម្បីដោះស្រាយបញ្ហានេះបានផងដែរ៕


photo_2025-10-24_14-34-13
សហគមន៍​ដាំបន្លែលើទីវាល​ក្នុងខេត្តឧត្តរមានជ័យ គ្រោងងាកមកដាំបន្លែក្នុងផ្ទះសំណាញ់​​ដើម្បីបានប្រាក់ចំណូលខ្ពស់​

ដោយ ឡុង សារេត​ ភ្នំពេញ​៖សហគមន៍ពន្លឺថ្មី​ផ្អុង​​បង្កើតឡើងនៅឆ្នាំ​២០១២​មានទីតាំងស្ថិតនៅខេត្តឧត្តមានជ័យដែលបាននិងកំពុងធ្វើការដាំបន្លែនៅលើទីវាល ​អនុវត្តតាមបែប​កសិកម្មឆ្លាតវៃជា​លក្ខណៈអាជីវកម្ម ​មានគម្រោង​ចង់ងាកមកដាំបន្លែនៅក្នុងផ្ទះសំណាញ់វិញ​ដើម្បីបានប្រាក់ចំណូលខ្ពស់​ បើប្រៀបទៅនិងការផលិតបន្លែ​របស់សមាជិកសហគមន៍នាពេលបច្ចុប្បន្ន​។​ អ្នកស្រី វង្ស សុភាព ប្រធានសហគមន៍​ពន្លឺថ្មីផ្អុង ​បានឱ្យដឹសង​ថា​ បន្ទាប់ពីសហគមន៍​ពន្លឺថ្មីផ្អុង​​បង្កើតឡើងនៅឆ្នាំ​២០១២ក្រៅពីការធ្វើការដាំបន្លែ​នៅលើទីវាល​ សហគមន៍​បាន​ប្រមូលទិញស្វាយពីកសិករនៅក្នុងតំបន់ដើម្បីលក់បន្តទៅប្រទេសថៃ​​។ អ្នកស្រីបន្តថា កាលពីមុន​មកយើងដាំបន្លែ​នៅលើទីវាល​​លក្ខណៈគ្រួសារ​ ប៉ុន្តែចូលមកដល់សព្វថ្ងៃនេះ​​ កសិករដែលជា​សមាជិក​បានធ្វើការអភិវឌ្ឍការដាំបន្លែរបស់ខ្លួនមកជាខ្នាតពាណិជ្ជកម្ម​ ផ្នែកលើទំហំផ្ទៃដីជាក់ស្តែង​ ហើយការដាំបន្លែបែបនេះ​ជួបការលំបាកច្រើន​ ខុសពីកសិករដាំបន្លែនៅក្នុងផ្ទះសំណាញ់​។​ ​បើតាមអ្នកស្រីប្រធានសហគមន៍ខាងលើ​ បើទោះជាការដាំបន្លែនៅលើទីវាល​ជួបការលំបាក​ ប៉ុន្តែសមាជិកសហគមន៍​បានអនុវត្តធ្វើការដាំដុះតាមបែប​កសិកម្ម​ឆ្លាតវៃ​​ ដោយប្រើប្រាស់ស្លឹកដូង ស្លឹកត្នោត​ និងប្រើស្បៃ​សម្រាប់គ្រប​លើបន្លែ​ដើម្បីការពារ​ ពីការប្រែប្រួលនៃអាកាសធាតុ​។ ​ អ្នកស្រី​គូសបញ្ជាក់ថា ការដាំបន្លែនៅលើទីវាល​កសិករប្រឈមការខូចខាត​បន្លែចន្លោះពី​២០ទៅ​៣០ភាគរយ​ ហើយនៅពេល​ខ្លះទៀត​ បើអាកាសធាតុ​មានការប្រែប្រួលក្តៅខ្លាំង​ធ្វើឱ្យសត្វល្អិត​ចង្រៃ​កើតឡើងច្រើន​ ស៊ីបំផ្លាញ​បន្លែរបស់យើង​។​ ដូចនេះ​​វាមានហានិភ័យខ្ពស់សម្រាប់កសិករ​។​ ​អ្នកស្រីបន្តថា “ចូលមកដល់​ឆ្នាំ​២០២៤ និង​២០២៥នេះ​ កសិករគ្រោងធ្វើការផ្លាស់ប្តូរពីការដាំបន្លែនៅលើទីវាលមកដាំបន្លែក្នុងផ្ទះសំណាញ់​វិញ​ ប៉ុន្តែដោយសារ​កម្ពុជា​ រងការបំពាន​ពីប្រទេសថៃ​បានធ្វើឱ្យកសិករមានចិត្តរារ៉ែក​ក្នុងការផ្តាស់ប្តូរ​។ តែទោះជាបែបនេះក្តី​ ខ្ញុំ​​ឃើញមាន​សហគមន៍មួយចំនួន​ស្ថិតក្នុងខេត្តឧត្តរមានជ័យ​ មានការផ្លាស់ប្តូរមកដាំបន្លែក្នុងផ្ទះសំណាញ់​។តួយ៉ាងសហគមន៍នៅស្រុកបន្ទាយអំបិលបានសាងសង់ផ្ទះសំណាញចំនួន​២​សម្រាប់ដាំបន្លែ​”។ បើតាមអ្នកស្រី  វង្ស សុភាព​ បានអះអាង​ ក្នុងនាមជាប្រធានសហភាពសហគមន៍​ឧត្តរមានជ័យ​អភិវឌ្ឍន៍ ក៏ដូចជាប្រធានសហគមន៍ពន្លឺថ្មីផ្អុង​​​ អ្នកស្រីនឹងជំរុញឱ្យ​​សហគមន៍ដាំបន្លែដែលមានសក្តានុពល​ ប្រើប្រាស់ផ្ទះសំណាញ់សម្រាប់ដាំបន្លែ​ ​សម្រាប់ផ្គត់ផ្គង់​​នៅក្នុងស្រុក​ឱ្យបានគ្រប់គ្រាន់​ ដើម្បីកាត់បន្ថយការនាំចូលពីប្រទេសជិតខាង​៕

IMG_4354
កម្ពុជារៀបចំវេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេចលើកដំបូងដើម្បីជំរុញការផលិត កាកែច្នៃសម្រាប់នាំចេញទៅទីផ្សារអឺរ៉ុប

ដោយ ឡុង សារេត ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម ក្រសួងពាក់ព័ន្ធនិងអង្គការដៃគូពាក់ព័ន្ធ បានរៀបចំវេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេចលើកដំបូងដើម្បីជំរុញការផលិត ការកែច្នៃសម្រាប់ធ្វើការនាំចេញទៅទីផ្សារអឺរ៉ុបកាលពីថ្ងៃទី២៣ខែតុលាឆ្នាំ២០២៥។ វេទិកានេះរៀបចំនៅណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ីភ្នំពេញ ដោយមានការអញ្ចើញចូលរួមជាអធិបតីភាពពី លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ , ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ,ឯកឧត្តម Stefan Messerer  ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា, ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា,  រួមនិងភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិប្រមាណ៣៧០នាក់។ ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បានកោតសរសើរចំពោះគុណភាពគ្រាប់ស្វាយចន្ទី និងម្រេចកម្ពុជា ថាមានសក្តានុពលប្រែក្លាយពីដំណាំប្រពៃណី ទៅជាផលិតផលសក្តានុពលសម្រាប់ការនាំចេញដ៏សំខាន់។ ឯកឧត្តមបានលើកឡើងថា សហភាពអឺរ៉ុបកំពុងសហការជាមួយកម្ពុជា ដើម្បីគាំទ្រកសិករ និងសហគ្រាសធុនតូចមធ្យម ក្នុងការនាំចេញផលិតផលរបស់ពួគគេទៅកាន់ទីផ្សារអន្តរជាតិ ពិសសទីផ្សារអឺរ៉ុប។ ឯកឧត្តម Stefan […]

photo_2025-10-23_18-10-17 (5)
ឯកឧត្តមបណ្ឌិត កៅ ថាច ប្រធានសមាគម ADFIAP ទទួលជួបគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍មកពីទ្វីបអាហ្រ្វិក

ម៉ាកាវ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) កាលពីថ្ងៃពុធថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥នេះបានទទួលជួប និងពិភាក្សាការងារជាមួយគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាហ្រ្វិក ចំនួន ៣ រួមមាន៖ Development Bank of Southern Africa, Land and Agricultural Development Bank of South Africa, និងសមាគមគ្រឹះស្ថានហរិញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាហ្រិក។ ក្នុងជំនួបជាមួយគ្រឹះស្ថានអភិវឌ្ឍន៍ក្នុងតំបន់អាហ្វ្រិកនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានសង្កត់ធ្ងន់លើការពង្រឹងកិច្ចសហប្រតិបត្តិការរវាងធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មនិងសមាគម ADFIAP ពិសេសការចែករំលែកនូវព័ត៌មានស្តីពីហិរញ្ញវត្ថុអភិវឌ្ឍន៍, ឧត្តមានុវត្តន៍,និងការពង្រឹងសមត្ថភាពស្ថាប័ន។ នៅសៀល ថ្ងៃពុធទី២២ ខែតុលា ឆ្នាំ២០២៥ ដដែលនោះ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក (ADFIAP)និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), ធនាគារ […]

photo_2025-10-24_08-27-34
វេទិកាផ្គូផ្គងរវាងគ្រឹះស្ថានហិរញ្ញវត្ថុ ជាមួយកសិធុរកិច្ចសហគមន៍កសិកម្មនឹងជំរុញការបញ្ចេញឥណទានពីគម្រោង ACSEPឱ្យកើនដល់៥១លានដុល្លារត្រឹមឆ្នាំ២០២៧

ដោយ ឡុង សារេត ភ្នំពេញ៖ និយ័តករបរធនបាលកិច្ច ដែលជាអង្គភាពអនុវត្តគម្រោង ACSEPបានដំណើរការសកម្មភាពការងាររបស់ខ្លួនដោយរលូន និងទទួលបានលទ្ធផលយ៉ាងល្អ ដោយផ្តល់កម្ចីជូនអតិថិជនជិត១៦លានដុល្លារ ដល់អតិថិជនចំនួន៦៦០នាក់ ព្រមទាំងជួយសម្របសម្រួល និងផ្តល់ប្រឹក្សាបច្ចេកទេសដល់គ្រឹះស្ថានហិរញ្ញវត្ថុ ដើម្បីគាំទ្រដល់ខ្សែសង្វាក់ផលិតកម្មកសិកម្មឱ្យបានសម្រេចតាមផែនការ ដែលបានគ្រោងទុកនូវទំហំទឹកប្រាកចំនួន៥១លានដុល្លារនៅឆ្នាំ២០២៧។ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនិយ័តករបរធនបាលកិច្ច នៅក្នុងវេទិកាស្តីពី “ការផ្គូផ្គងរវាងគ្រឹះស្ថានហិរញ្ញវត្ថុ ជាមួយកសិធុរកិច្ចសហគមន៍កសិកម្ម និងពិធីតាំងបង្ហាញផលិតផលកសិកម្ម ក្រោមហិរញ្ញប្បទានគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP)” កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥នេះ បានមានប្រសាសន៍ថា និយ័តករបរធនបាលកិច្ច ដែលជាអង្គភាពអនុវត្តគម្រោង ACSEPបានដំណើរការសកម្មភាពការងាររបស់ខ្លួនដោយរលូន និងទទួលបានលទ្ធផលល្អគួរជាទីមោទនៈ។ ជាក់ស្តែងគិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ គ្រឹះស្ថានហិរញ្ញវត្ថុដៃគូចំនួនពីរ ទទួលបានហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) សម្រាប់ប្រតិបត្តិការផ្តល់កម្ចីជូនអតិថិជនរបស់គម្រោងបានជិត១៦លានដុល្លារ ឬប្រហាក់ប្រហែល៣១ភាគរយ នៃទំហំឥណទាន ដែលបានគ្រោងទុកសរុប៥១លានដុល្លារ,ផ្តល់កម្ចីជូនអតិថិជនគោលដៅនៃគម្រោងបានចំនួន៦៦០អតិថិជនក្នុងទឹកប្រាក់កម្ចីសរុបចំនួនជិត១៤លានដុល្លារ ឬប្រហែលជាង៨៧ភាគរយនៃឥណទាន ដែលនៅសល់មិនទាន់ស្នើសុំពីធនាគារ ADBមានចំនួន៣៥លានដុល្លារ។ ឯកឧត្តមបានមានប្រសាសន៍លើកឡើងថា បើទោះជាការអនុវត្តគម្រោងកំពុងតែទទួលបានវឌ្ឍនភាពជាវិជ្ជមានក៍ដោយ ប៉ុន្តែមិនទាន់ឆ្លើយតបទៅនឹងបំណងប្រាថ្នា និងចក្ខុវិស័យរបស់និយ័តករបរធនបាលកិច្ច ដែលជាអង្គភាពអនុវត្តគម្រោងនៅឡើយ។ ហេតុដូច្នេះ ទើបមានការរៀបចំវវេទិកាផ្គូផ្គងនេះឡើង ក្នុងគោលបំណងជំរុញនូវការបញ្ចេញឥណទាន ដែលមានទំហំធំៗបន្ថែមទៀត។ […]

កាលវិភាគផ្សព្វផ្សាយ