ប្រធានបទ​ ៖ ការកម្ចាត់សត្វទាកគូលើបន្លែស្ពៃក្រញាញ់


IMG_9475
សហគ្រាសធុនមីក្រូ តូច និងមធ្យមរបស់កម្ពុជា ត្រៀមខ្លួនចាកចេញពីប្រទេសមានការអភិវឌ្ឍតិចតួច

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ បានរៀបចំទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម លើកទី២ ផ្តោតលើការត្រៀមលក្ខណៈរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម សម្រាប់ការចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួច «សំដៅលើកកម្ពស់ស្តង់ដា អនុលោមភាព នវានុវត្តន៍ និងផលិតភាព ជាមូលដ្ឋានសម្រាប់ភាពជោគជ័យរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យមកម្ពុជា»។ ពិធីនេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ហែម វណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងមានការអញ្ចើញចូលរួមជាកិត្តិយសពីតំណាងស្ថាប័នពាក់ព័ន្ធជាច្រើនផ្សេងទៀតផងដែរ។ ក្នុងឱកាសនេះដែរ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានអានសារលិខិតរបស់មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រារព្ធទិវាជាតិ សហគ្រាសធុនមីក្រូ តូច និងមធ្យម។ សារលិខិតបានរំលេចពីការវិវត្តរបស់សហគ្រាសធុនមីក្រូ […]

photo_2025-04-21_16-37-14
មុខរបរធ្វើឆៃប៉ូវផ្អែមជួយបង្កើនប្រាក់ចំណូលដល់ប្រជាកសិករ នៅក្នុងឃុំឈូកមាសខាងលិច ខេត្តកំពត

ខេត្តកំពត៖ មុខរបរធ្វើឆៃប៉ូវផ្អែមនៅសហគមន៍កសិកម្មបន្ទាយមាសសុភមង្គល មានទីតាំងនៅឃុំឈូកមាសខាងលិច ស្រុកបន្ទាយមាសខេត្តកំពត នាពេលសព្វថ្ងៃនេះបាននិងកំពុងចូលរួមផ្តល់ការងារ និងជួយពលរដ្ឋនៅក្នុងតំបន់មួយចំនួនឱ្យមានប្រាក់ចំណូលបន្ថែមសម្រាប់កែប្រែជីវភាពគ្រួសារ។ លោក ឈុន សំណាង អ្នកគ្រប់គ្រងទូទៅនៃសហគមន៍កសិកម្មបន្ទាយមានសុភមង្គល មានទីតាំងនៅឃុំឈូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត បានឱ្យដឹងថា ឆៃប៉ូវផ្អែម ម៉ាអ៊ានេះ បានក្លាយជាផលិតផលកែច្នៃមួយដ៏សំខាន់ ហើយទទួលបានការគាំទ្រកើនឡើងពីបងប្អូនក្នុងស្រុក និងក្រៅស្រុក ព្រមទាំងទទួលបានការគាំទ្រពីផ្សារទំនើបតូចធំមួយចំនួននៅក្នុងខេត្ត និងនៅក្រុងភ្នំពេញ ។ លោក ឈុន សំណាង បានអះអាងថា សព្វថ្ងៃនេះដោយសារមានកំណើនក្នុងការផលិត និងការលក់ឆៃប៉ូវផ្អែមម៉ាអ៊ានេះ បានធ្វើឱ្យសហគមន៍កសិកម្មបន្ទាយមាសសុភមង្គល អាចជួយកែប្រែជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ ជាក់ស្តែងនៅក្នុងមួយថ្ងៃសហគមន៍បានផ្តល់ការងារដល់ពលរដ្ឋចំនួន២០នាក់ រួមគ្នាធ្វើជាឆៃប៉ូវផ្អែម ដោយក្នុងមនុស្សម្នាក់អាចទទួលបានប្រាក់កម្រៃប្រមាណ៣ម៉ឺនរៀល ក្នុងមួយថ្ងៃ។ លោកបន្តថា តាមរយៈប្រាក់ចំណូលប្រចាំថ្ងៃនេះ ពួកគាត់អាចយកប្រាក់ទៅទិញម្ហូបអាហារបន្ថែមសម្រាប់ផ្គត់ផ្គង់ប្រចាំថ្ងៃ និងសន្សំប្រាក់បានមួយចំណែក, កាត់បន្ថយការផ្តល់ប្រាក់ពីកូនចៅបានមួយចំនួន ដោយសារគាត់មានចំណូលដោយខ្លួនឯង សម្រាប់ទ្រទ្រង់ការចំណាយផ្សេងៗ តាមរដូវកាលនៅក្នុងតំបន់បាន។ លោកបន្តថា “ចំពោះការងារទីផ្សារ យើងមានការលើកទឹកចិត្តពីរាជរដ្ឋាភិបាលក្នុងការធ្វើយ៉ាងណាឱ្យផលិតផលកែច្នៃក្នុងវិស័យកសិកម្មមានការរីកចម្រើនចូលទៅក្នុងទីផ្សារ។ យើងខិតខំធ្វើយ៉ាងណាឱ្យការផលិតរបស់យើងវាមានលក្ខណៈស្តង់ដារ ដើម្បីពង្រីកទីផ្សារឱ្យបានច្រើនបន្ថែថមទៀតនៅពេលខាងមុខ”។ បើតាមលោក ឈុន សំណាង, កាលឆ្នាំ២០២៣ លោកធ្លាប់លើកឡើងអំពីកង្វះខាតការផ្គត់ផ្គង់ឆៃថាវ សម្រាប់យកមកកែច្នៃធ្វើជាឆៃប៉ូវផ្អែមនៅក្នុងសហគមន៍  តែចូលមកដល់ឆ្នាំ២០២៤ កំណើននៃការដាំឆៃថាវពីសហគមន៍ដៃគូមានការកើនឡើងនៅក្នុងខេត្តតាកែវ […]

កាលវិភាគផ្សព្វផ្សាយ