Pressed for time? Stay informed with ARDB TV's newsletters
ដោយ នៅ ស៊ីវុត្ថា កំពង់ចាម៖ វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) ក្នុងក្របខណ្ឌគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) ថ្មីៗនេះ បានរៀបចំទិវាចម្ការបង្ហាញពូជប៉េងប៉ោះផ្លែតូច “ស៊ីធី២៥” នៅភូមិដំណាក់ល្អិត ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម ដើម្បីផ្សព្វផ្សាយ និងជំរុញឲ្យកសិករប្រើប្រាស់ពូជនេះសម្រាប់ការផលិតនៅតាមមូលដ្ឋានឲ្យកាន់តែទូលំទូលាយ។ កម្មវិធីនេះមានការចូលរួមពីលោកស្រី សាខន សុផានី នាយិការរងវិទ្យាស្ថាន និងជាប្រធានភ្នាក់ងារអនុវត្តគម្រោង ព្រមទាំងមន្ត្រីអនុវត្តគម្រោងនៃការិយាល័យរុក្ខជម្រើសវិទ្យា អាជ្ញាធរដែនដី និងប្រជាកសិករនៅមូលដ្ឋាន សរុបចំនួន ៣០ នាក់។កម្មវិធីបានផ្តល់ឱកាសឲ្យកសិករបានចូលរួមទស្សនាការដាំដុះជាក់ស្តែង សិក្សាពីបច្ចេកទេសគ្រប់គ្រងដំណាំ និងពិភាក្សាប្តូរបទពិសោធន៍ជាមួយអ្នកជំនាញ។ ក្នុងឱកាសនោះ មន្ត្រីជំនាញបានបង្ហាញពីលក្ខណៈពិសេស និងបច្ចេកទេសដាំដុះពូជស៊ីធី២៥ ដោយបញ្ជាក់ថា ពូជនេះត្រូវបានបញ្ចេញឲ្យប្រើប្រាស់ជាផ្លូវការនៅឆ្នាំ ២០២៥។ ស៊ីធី២៥ ជាពូជមិនប្រកាន់រដូវ អាចប្រមូលផលបានក្នុងរយៈពេលពី ៨៥ ដល់ ១២០ ថ្ងៃក្រោយសាបកូន មានភាពធន់នឹងជំងឺលឿងស្លឹក និងផ្តល់ទិន្នផលមធ្យមពី១៥ ដល់ ២០ តោនក្នុងមួយហិកតារ។ ផ្លែប៉េងប៉ោះមានសំបកក្រាស់ រសជាតិឆ្ងាញ់ និងមានកម្រិតជាតិស្ករ (Brix) ប្រមាណ […]
ដោយ ឡុង សារេត ភ្នំពេញ៖ ដោយមាននិស្ស័យស្រលាញ់វិស័យកសិកម្មលើការដាំបន្លែតាំងពីក្មេង លោក នៃ ច័ន្ទត្រា បុគ្គលិកបម្រើការនៅអង្គការអន្តរជាតិមួយ ដែលបានសាកល្បងរៀបចំដីដាំបន្លែនៅលើដំបូលផ្ទះរបស់ខ្លួន ទុកគ្រាន់ជាការកម្សាន្ត សម្រាប់បំបាត់ការអផ្សុកក្រោយពីសម្រាកពីការងារ ពេលនេះបានក្លាយខ្លួនជាអ្នកដាំបន្លែលើទឹកម្នាក់ មានសមត្ថភាពអាចផ្គត់ផ្គង់ទៅលើទីផ្សារបានជិតមួយតោននៅក្នុងមួយខែ។ អតីតបុគ្គលិកនៃអង្គការអន្តរជាតិខាងលើបានឱ្យដឹងថា ការដាំបន្លែសាកល្បង នៅលើដំបូលផ្ទះអស់រយៈពេលច្រើនឆ្នាំកន្លងមក គ្មានគោលបំណងធំដុំអ្វីជាក់លាក់នោះទេ គឺដាំគ្រាន់តែចង់ទុកជាកម្សាន្តបំបាត់ការអផ្សុកតែប៉ុណ្ណោះ។ ប៉ុន្តែនៅពេលមួយ លោកបានឃើញការផ្សព្វផ្សាយនៅតាមទូរទស្សន៍អំពីការដាំបន្លែលើទឹកមានភាពងាយស្រួលជាងការដាំបន្លែលើដី ហើយលោកចាប់អារម្មណ៍ចង់ចេះចង់ដឹង ទើបលោកបានចំណាយថវិកាអស់២៥ដុលា្លរ ចូលរៀនវគ្គខ្លី អំពីការដាំបន្លែលើទឹក។ លោកបានបន្តទៀតថា ក្រោយពីឆ្លងកាត់ការបណ្តុះបណ្តាលវគ្គខ្លី និងបានសាកល្បងដាំបន្លែលើកេះស្នោបានមួយរយៈពេលឃើញថា ការសាកល្បងដាំបន្លែរបស់ខ្លួនមានការលូតលាស់បានល្អហើយ លោកបានបោះបង់ការដាំបន្លែរៀបជារងនៅលើដំបូលផ្ទះចេញ ដោយជំនួសមកវិញនូវការរៀបចំជាថ្នើរ ដាំបន្លែក្នុងកេះស្នោអស់រយៈពេលជាច្រើនឆ្នាំ ទើបឈានទៅពង្រីក និងផ្លាស់ប្តូរទៅដាំបន្លែលើទឹក ឬហៅថា Hydroponicដែលបច្ចុប្បន្នមានចំនួន២៤រង។ បើតាមលោក នៃ ច័ន្ទត្រា, ផ្អែកលើការប្រមូលផលបន្លែជាមធ្យមពីរថ្ងៃម្តង បើគិតជារួមនៅក្នុងមួយខែ លោកអាចផ្គត់ផ្គង់បន្លែរបស់ខ្លួនទៅលើទីផ្សារបានចន្លោះពី៥០០ ទៅ៧០០គីឡូក្រាម ហើយនៅខែខ្លះបានជិតមួយតោន។ លោកគូសបញ្ជាក់ថា “តម្លៃបន្លែដែលខ្ញុំដាំនៅលើទឹកសព្វថ្ងៃនេះ វាមិនទាន់ពេញចិត្តយើងចង់បាន១០០ភាគរយទេ។ ប៉ុន្តែតម្លៃនេះយើងអាចទទួលយកបាន បើប្រៀបធៀបទៅនិងកសិករដាំបន្លែនៅតាមទីវាល ទោះបីការដាំបន្លែលើទឹកចុះទុនច្រើនបនិ្តចក្តី តែការចំណាយលើកំម្លាំងពលកម្មប្រចាំថ្ងៃ ប្រចាំខែ អស់ប្រាក់តិចជាងអ្នកដាំបន្លែលើដី។ ដូច្នេះតម្លៃបន្លែ ដែលយើងទទួលបានសព្វថ្ងៃនេះ […]
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងថា អ្នកមានការងារធ្វើក្នុងប្រទេសកើនឡើងដល់ប្រមាណ១០,៧លាននាក់ ក្នុងឆ្នាំ២០២៥ ឬកើនឡើងប្រមាណ៨០ម៉ឺននាក់ ធៀបឆ្នាំ២០២៤ ដែលក្នុងនោះវិស័យកសិកម្មមានកម្លាំងពលកម្មប្រមាណ២,៨លាននាក់ វិស័យឧស្សាហកម្មប្រមាណ៣លាននាក់ និងសេវាកម្មប្រមាណ៤,៩លាននាក់។ ក្នុងឱកាសអញ្ជើញក្នុងពិធីបើក “សន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៥ និងលើកទិសដៅការងារ ឆ្នាំ២០២៦” របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ” នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ នៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស ឯកឧត្តមរដ្ឋមន្រ្តីក៏មានមោទកភាពផងដែរ ដែលចំនួនសហគ្រាសចុះបញ្ជីបានកើនឡើងដល់ចំនួន៤៦ ៦៤៩សហគ្រាស គឺកើនឡើងចំនួន១ ៨៥១ ដោយមានកម្មករនិយោជិតសរុបប្រមាណ២,២លាននាក់ ឬកើនឡើងចំនួន ៤០១ ៤៧៩នាក់។ ទន្ទឹមនេះ ក្រសួងបានដាក់ចេញនូវវិធានការ ក្នុងការដោះស្រាយការងារជូនបងប្អូនពលករតាមរយៈការពង្រឹងបន្ថែមប្រព័ន្ធឆ្លើយតបបន្ទាន់តាមលេខទូរស័ព្ទ១២៩៧ ដោយមានអ្នកប្រចាំការប្រាំពីរថ្ងៃ ក្នុងមួយសប្តាហ៍ និង២៤ម៉ោង ក្នុងមួយថ្ងៃ និងយុទ្ធនាការ “ខ្មែរជួយរកការងារឱ្យខ្មែរ”, ការដាក់ចេញយុទ្ធនាការផ្សព្វផ្សាយនៅតាមទីសាធារណៈ និងតាមដងផ្លូវ ដោយបានដំឡើងប៉ាណូផ្សព្វផ្សាយ ការដាក់ដំណើរការប្រព័ន្ធស្វែងរកការងារតាមតេឡេក្រាម, ការរៀបចំវេទិកាការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោយនាំយកឱកាសការងារ និងវត្តមានតំណាងសហគ្រាស ក្រុមហ៊ុន រោងចក្រ ទៅដល់មូលដ្ឋានឃុំសង្កាត់ […]
ចិន៖ វិស័យផ្លែឈើរបស់ប្រទេសចិន កំពុងប្រឈមមុខនឹងការផ្គត់ផ្គង់លើសលប់យ៉ាងច្រើនសម្បើម ដោយអ្នកដាំដុះ និងពាណិជ្ជករ បានរាយការណ៍ពីការលំបាកក្នុងការផ្លាស់ប្តូរបរិមាណ ទោះបីជាមានការកាត់បន្ថយតម្លៃយ៉ាងច្រើនក៏ដោយ។ នៅទូទាំងផ្សារបោះដុំ តូបលក់តាមដងផ្លូវ និងតំបន់ផលិតកែច្នៃ បានឱ្យដឹងថា ផ្លែឈើជាច្រើនប្រភេទ រួមមានផ្លែឈើរី ម្នាស់ ស្ត្របឺរី ទំពាំងបាយជូរ ឪឡឹក និងផ្លៃក្រូច នៅតែមិនទាន់លក់ចេញនៅឡើយដោយសារអ្នកប្រើប្រាស់កាន់តែមិនសូវចង់ទិញ។ ក្រុមផលិតករ និងពាណិជ្ជករ បានរាយការណ៍ថា ស្តុកកំពុងប្រមូលផ្លែឈើ ទោះបីជាមានការកាត់បន្ថយតម្លៃម្តងហើយម្តងទៀតក៏ដោយ។ អ្នកដាំខ្លះ បាននិយាយថា តំបន់ដែលធ្លាប់ដាំដុះក្នុងតម្លៃខ្ពស់ បែរជាទទួលបានប្រាក់ចំណេញទាប ដោយសារខ្វះការស្រូបយកពីទីផ្សារ។ កសិករម្នាក់ បាននិយាយថា “ផ្លែក្រូចពោធិសាត់ មួយឡានទម្ងន់៣៣តោន មិនមានតម្លៃស្មើនឹងទូរស័ព្ទស្មាតហ្វូនពីរគ្រឿងផង”។ ចំណែកកសិករម្នាក់ទៀត បានលើកឡើងពីសម្ពាធតម្លៃ ដែលកំពុងកើនឡើង ដោយកត់សម្គាល់ថា ការថែទាំងដើមឈើហូបផ្លែចាស់ៗចំនួន៥០០ដើម ត្រូវចំណាយលុយជាង៣០ ០០០យន់ ក្នុងមួយឆ្នាំ ឬប្រហែល៤ ២០០ដុល្លារ ហើយត្រូវការកម្មករពេញម៉ោងយ៉ាងហោចណាស់ចំនួនបីនាក់។ លោកបាននិយាយទៀតថា “យើងមិនអាចរកប្រាក់ចំណេញបានទេ សូម្បីថ្លៃដើមក៏ស្រង់មិនបានផង។ យើងនៅតែខាតលុយទេ”។ រីឯអ្នកលក់ផ្លែឈើម្នាក់ បាននិយាយថា អ្នកចូលរួមក្នុងទីផ្សារបង្ហាញថា រដូវកាលបច្ចុប្បន្នបានកំណត់តម្លៃ ដែលមិនធ្លាប់មានពីមុនមក។ មិនដែលមានមួយឆ្នាំបែបនេះទេ។ […]