ប្រធានបទ៖ ការដាំដំណាំតាមបែបទម្លាប់


photo_2025-04-21_16-37-14
មុខរបរធ្វើឆៃប៉ូវផ្អែមជួយបង្កើនប្រាក់ចំណូលដល់ប្រជាកសិករ នៅក្នុងឃុំឈូកមាសខាងលិច ខេត្តកំពត

ខេត្តកំពត៖ មុខរបរធ្វើឆៃប៉ូវផ្អែមនៅសហគមន៍កសិកម្មបន្ទាយមាសសុភមង្គល មានទីតាំងនៅឃុំឈូកមាសខាងលិច ស្រុកបន្ទាយមាសខេត្តកំពត នាពេលសព្វថ្ងៃនេះបាននិងកំពុងចូលរួមផ្តល់ការងារ និងជួយពលរដ្ឋនៅក្នុងតំបន់មួយចំនួនឱ្យមានប្រាក់ចំណូលបន្ថែមសម្រាប់កែប្រែជីវភាពគ្រួសារ។ លោក ឈុន សំណាង អ្នកគ្រប់គ្រងទូទៅនៃសហគមន៍កសិកម្មបន្ទាយមានសុភមង្គល មានទីតាំងនៅឃុំឈូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត បានឱ្យដឹងថា ឆៃប៉ូវផ្អែម ម៉ាអ៊ានេះ បានក្លាយជាផលិតផលកែច្នៃមួយដ៏សំខាន់ ហើយទទួលបានការគាំទ្រកើនឡើងពីបងប្អូនក្នុងស្រុក និងក្រៅស្រុក ព្រមទាំងទទួលបានការគាំទ្រពីផ្សារទំនើបតូចធំមួយចំនួននៅក្នុងខេត្ត និងនៅក្រុងភ្នំពេញ ។ លោក ឈុន សំណាង បានអះអាងថា សព្វថ្ងៃនេះដោយសារមានកំណើនក្នុងការផលិត និងការលក់ឆៃប៉ូវផ្អែមម៉ាអ៊ានេះ បានធ្វើឱ្យសហគមន៍កសិកម្មបន្ទាយមាសសុភមង្គល អាចជួយកែប្រែជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ ជាក់ស្តែងនៅក្នុងមួយថ្ងៃសហគមន៍បានផ្តល់ការងារដល់ពលរដ្ឋចំនួន២០នាក់ រួមគ្នាធ្វើជាឆៃប៉ូវផ្អែម ដោយក្នុងមនុស្សម្នាក់អាចទទួលបានប្រាក់កម្រៃប្រមាណ៣ម៉ឺនរៀល ក្នុងមួយថ្ងៃ។ លោកបន្តថា តាមរយៈប្រាក់ចំណូលប្រចាំថ្ងៃនេះ ពួកគាត់អាចយកប្រាក់ទៅទិញម្ហូបអាហារបន្ថែមសម្រាប់ផ្គត់ផ្គង់ប្រចាំថ្ងៃ និងសន្សំប្រាក់បានមួយចំណែក, កាត់បន្ថយការផ្តល់ប្រាក់ពីកូនចៅបានមួយចំនួន ដោយសារគាត់មានចំណូលដោយខ្លួនឯង សម្រាប់ទ្រទ្រង់ការចំណាយផ្សេងៗ តាមរដូវកាលនៅក្នុងតំបន់បាន។ លោកបន្តថា “ចំពោះការងារទីផ្សារ យើងមានការលើកទឹកចិត្តពីរាជរដ្ឋាភិបាលក្នុងការធ្វើយ៉ាងណាឱ្យផលិតផលកែច្នៃក្នុងវិស័យកសិកម្មមានការរីកចម្រើនចូលទៅក្នុងទីផ្សារ។ យើងខិតខំធ្វើយ៉ាងណាឱ្យការផលិតរបស់យើងវាមានលក្ខណៈស្តង់ដារ ដើម្បីពង្រីកទីផ្សារឱ្យបានច្រើនបន្ថែថមទៀតនៅពេលខាងមុខ”។ បើតាមលោក ឈុន សំណាង, កាលឆ្នាំ២០២៣ លោកធ្លាប់លើកឡើងអំពីកង្វះខាតការផ្គត់ផ្គង់ឆៃថាវ សម្រាប់យកមកកែច្នៃធ្វើជាឆៃប៉ូវផ្អែមនៅក្នុងសហគមន៍  តែចូលមកដល់ឆ្នាំ២០២៤ កំណើននៃការដាំឆៃថាវពីសហគមន៍ដៃគូមានការកើនឡើងនៅក្នុងខេត្តតាកែវ […]

កាលវិភាគផ្សព្វផ្សាយ