ណាននិញ –
ចិន៖ បន្ទាប់ពីបញ្ចប់កិច្ចពិភាក្សាទ្វេភាគីរវាង ធនាគារ ARDB និងស្ថាប័នទូទាត់អន្តរធនាគារឆ្លងប្រទេស (CIPS) រួចមក, រសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត កៅ ថាច បានបន្តអញ្ជើញចូលរួម ថ្លែងសន្ទរកថាគន្លឹះ ស្តីពី “កិច្ចសហប្រតិបត្តិការហិរញ្ញប្បទានបៃតង” ដោយមានការចូលរួមពីស្ថាប័នហិរញ្ញវត្ថុ តំណាងប្រទេសនីមួយៗក្នុងតំបន់អាស៊ាន។
ក្នុង កិច្ចពិភាក្សាតុមូលនេះ គឺបានផ្តោតសំខាន់លើមូលបទចំនួន ៤ រួមមាន៖
១. ការទូទាត់រូបិយបណ្ណក្នុងស្រុក និងតំបន់
២. ទីផ្សារហិរញ្ញវត្ថុ
៣. កិច្ចសហប្រតិបត្តិការហិរញ្ញប្បទានបៃតង
៤. ការប្រឆាំងការសម្អាតប្រាក់ ។
នាឱកាសនោះ, ឯកឧត្តមបណ្ឌិត បានធ្វើការ គូសបញ្ជាក់អំពី តួនាទី និងភារកិច្ចធនាគារ ARDB និងស្ថាប័នហិរញ្ញវត្ថុ ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ តាមរយៈការផ្តល់ហិរញ្ញប្បទានបៃតង និងសារៈសំខាន់នៃការជំរុញអោយមានកិច្ចសហប្រតិបត្តិការក្នុងតំបន់អស៊ាន និងចិន ។
លើសពីនេះ ឯកឧត្តមបណ្ឌិត ក៏បានអំពាវនាវអោយមានកិច្ចសហប្រតិបត្តិការខ្ពស់ក្នុងការផ្តល់ហិរញ្ញប្បទានបៃតង ក្នុងតំបន់ និងអន្តរជាតិផងដែរ។