អតីតនិស្សិតវិទ្យាសាស្ត្រព្រៃឈើ ចាប់យកការចិញ្ចឹមឃ្មុំធ្វើជាមុខរបរសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ

លោក ហេង ប៊ុនណាល់ អតីតជានស្សិតជំនាញវិទ្យាសាស្ត្រព្រៃឈើម្នាក់មានស្រុកកំណើតនៅស្រុកបារាយ៍ ខេត្តកំពង់ធំ បានចាប់យកការចិញ្ចឹមឃ្មុំធ្វើជាមុខរបរដើម្បីបានប្រាក់ចំណូលសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ ក្រោយពីបានរៀនសូត្រ ក៏ដូចជាបានអនុវត្តផ្ទាល់ជាមួយនិស្សិតរៀមច្បងលើមុខជំនាញដូចគ្នាក្នុងឆ្នាំ២០១៨។


លោក ហេង ប៊ុនណាល់ បានឱ្យដឹងថា ក្រោយពីបានឆ្លងកាត់ លើការអនុវត្តផ្ទាល់ពីនិស្សិតរៀមច្បងអស់រយៈពេល៦ខែ លោកបានសម្រេចចិត្តចិញ្ចឹមឃ្មុំសាកល្បងដំបូងចំនួន២ធុង ហើយនៅក្នុងរយៈពេល៦ខែក្រោយមកបានបង្កើនការចិញ្ចឹមឃ្មុំបន្ថែមចំនួន២០ធុង ដែលអាចប្រមូលផលបានប្រមាណ១តោនទឹកឃ្មុំនៅរដូវប្រាំង។
លោកលើកឡើង ក្រោយមើលឃើញមុខរបរចិញ្ចឹមឃ្មុំមានការរីកចម្រើនទៅមុខនេះ លោកបានបង្កើនការចិញ្ចឹមឃ្មុំចំនួន៨០ធុងបន្ថែមទៀត ហើយក្នុងពេលសព្វថ្ងៃនេះបាននិងកំពុងចល័តឃ្មុំទាំងអស់របស់ខ្លួនទៅដាក់នៅក្នុងចំការដើមគ នៅក្នុងកោះសំរោង ខេត្តកំពង់ចាម ដោយរំពឹងថាក្នុងរដូវប្រាំងឆ្នាំ២០២៥នេះអាចប្រមូលផលបានពី៤ទៅ៥តោនទឹកឃ្មុំ។
បើតាមអតីតជានស្សិតជំនាញវិទ្យាសាស្ត្រព្រៃឈើខាងលើរូបនេះគូសបញ្ជាក់ថា មូលហេតុដែលជំរុញឱ្យរូបលោកបង្កើនការចិញ្ចឹមឃ្មុំឱ្យកើនដល់១០០ធុងនេះ ដោយសារនៅកម្ពុជា មានអ្នកចិញ្ចឹមឃ្មុំនៅមានចំនួនតិចតួចនៅឡើយ មិនទាន់អាចឆ្លើយតបទៅនិងតម្រូវការទឹកឃ្មុំនៅលើទីផ្សារបាន។

លោក ហេង ប៊ុនណាល់ បន្តថា “មុខរបរចិញ្ចឹមឃ្មុំនាពេលបច្ចុប្បន្ននេះបានចូលរួមចំណែកសំខាន់ ជួយដល់សេដ្ឋកិច្ចគ្រួសារ, ជួយដល់ធម្មជាតិនៅពេលយើងយកធុងឃ្មុំរបស់យើដាក់នៅក្នុងចំការបស់គេ វាផ្តល់ប្រយោជន៍ទាំងសងខាង។ បើយើងដាក់ធុងឃ្មុំនៅចំការមៀនប៉ៃលិន ឃ្មុំវាជួយឱ្យលំម្អងផ្កាមានដំណើរការល្អ ជួយឱ្យមៀនប៉ៃលិនកាន់ផ្កាបានច្រើន ដូចនេះម្ចាស់ចំការបានមៀនប៉ៃលិនកាន់ផ្កាបានច្រើន ហើយយើងបានទឹកឃ្មុំ”។
លោកបន្តថា ដើម្បីបានទឹកឃ្មុំយកមកកែច្នៃចែកចាយលក់ទៅលើទីផ្សារ ក្នុងមួយឆ្នាំត្រូវការចល័តឃ្មុំចិញ្ចឹមចំនួន៤កន្លែង មាននៅចំការគ ចំការកៅស៊ូ នៅត្បូងឃ្មុំ កំពង់ចាម, ចំការមៀនកោះក្របី និងចំការមៀនប៉ៃលិនជាដើម ហើយនៅពេលបច្ចុប្បន្ននេះប្រជាពលរដ្ឋក្នុងស្រុកនៅមិនទាន់មានការយល់ដឹងទូលំទូលាយអំពីគុណភាពទឹកឃ្មុំនោះទេ ពលរដ្ឋចង់បានតែតម្លៃថោក ធ្វើឱ្យអ្នកកែច្នៃពិបាកប្រកួតប្រជែងជាមួយទឹកឃ្មុំនាំចូលពីខាងក្រៅ។ ទាក់ទងនិងបញ្ហានេះ, លោកបានសំណូមពរឱ្យមានការគាំទ្រផលិតផលក្នុងស្រុក ទោះបីមានតម្លៃខ្ពស់ជាងផលិតផលនាំចូលមកពីខាងក្រៅខ្ពស់បន្តិច តែគុណភាពល្អ បើប្រៀបធៀបនិងទឹកឃ្មុំនាំចូលមកពីប្រទេសជិតខាង។
គួរបញ្ជាក់ផងដែរ ផលិតផលទឹកឃ្មុំចិញ្ចឹមលក់នៅលើទីផ្សារ ក៏ដូចជាដាក់លក់នៅក្នុងពិព័រណ៍ផលិតផលផ្សេងមានតម្លៃប្រមាណ៨ម៉ឺនរៀលក្នុងមួយលីត្រ៕


image_2025-07-02_16-05-35
ចិនទប់ស្កាត់​​សកម្មភាពទិញជ្រូកទៅ​ចិញ្ចឹម​បំប៉នឡើងវិញ ​ដើម្បី​រក្សា​ស្ថិរភាព​ទីផ្សារ​ជ្រូក

ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានរ៉យទ័រ (Reuters) របស់អង់គ្លេស បានធ្វើរាយការណ៍ថា អ្នកធ្វើអាជីវកម្មចិញ្ចឹមជ្រូកខ្នាតតូចតាច និងកសិករចិញ្ចឹមជ្រូកបែបគ្រួសារ នៅក្នុងប្រទេសចិន បានសម្រុកទិញជ្រូករស់នៅតាមផ្សារនានា ពីអ្នកចិញ្ចឹមជ្រូកខ្នាតធំៗ ដើម្បីយកជ្រូកទៅចិញ្ចឹមបំប៉នឱ្យធាត់បន្ថែមទៀត ដោយសង្ឃឹមថា ក្នុងរយៈពេលពីរបីខែខាងមុខតម្លៃជ្រូកសាច់នឹងឡើងខ្ពស់។ ក្រុមអ្នកចិញ្ចឹមជ្រូកខ្នាតតូចតាច នៅក្នុងប្រទេសចិន​ នាំគ្នាប្រមូលទិញជ្រូករស់មានទម្ងន់ពី៤០គីឡូក្រាម ទៅ៥០គីឡូក្រាម ក្នុងមួយក្បាលយកទៅចិញ្ចឹមបំប៉នឡើងវិញរហូតដល់មានទម្ងន់ជាង១០០គីឡូក្រាម ទើបយកមកលក់វិញ។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកជំនាញខាងឧស្សាហកម្មជ្រូក បានព្រមានថា ការប្រមូលទិញបែបនេះអាចបណ្តាលឱ្យមានការប្រែប្រួលតម្លៃដ៏ធំនៅលើទីផ្សារសាច់ជ្រូក ប៉ុន្តែមិនមានផលប៉ះពាល់យូរអង្វែងឡើយ។ ចំណែកអ្នកជំនាញផ្នែកសុខមាលភាពសត្វជ្រូក នៅក្នុងប្រទេសចិន បាននិយាយថា «វាអាចនាំឱ្យមានការខ្វះជ្រូកក្នុងរយៈពេលខ្លី រួមជាមួយនឹងបរិមាណជ្រូកជោរជាន់នៅលើទីផ្សារសាប់ផងនោះ វានឹងធ្វើឱ្យមានការប្រែប្រួលតម្លៃយ៉ាងច្រើន និងធ្វើឱ្យទីផ្សារច្របូកច្របល់ថែមទៀតផង»។ ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានធ្វើសេចក្តីរាយការណ៍ទៀតថា ទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកតាក់តែងច្បាប់របស់ចិន បានចាត់វិធានការអនុវត្តឱ្យច្បាប់ថ្មី ដើម្បីទប់ស្កាត់សកម្មភាពទិញជ្រូករបៀបនេះ ជាពិសេសនៅក្នុងខេត្តក្វាងទុង ស្ថិតនៅខាងជើងទីក្រុងហុងកុង។ ជាលទ្ធផល ក្រុមហ៊ុនចិញ្ចឹមជ្រូកលំដាប់លេខ១របស់ប្រទេសចិន គឺក្រុមហ៊ុន មួយួន ហ្វូដ​​ ( Muyuan Foods) កាលពីពេលថ្មីៗកន្លងមកនេះ បានបញ្ជាក់ថា ខ្លួនបានឈប់លក់ជ្រូករស់ទៅឱ្យអ្នកចិញ្ចឹមបំប៉នឱ្យធំទៀតហើយ។ សកម្មភាពប្រមូលទិញជ្រូករស់ ត្រូវបានគេរាយការណ៍ថា កំពុងតែធ្វើឱ្យស្ថានភាពផ្គត់ផ្គង់ជ្រូករស់នៅលើទីផ្សារកាន់តែជោរជាន់អាក្រក់ទៅៗ ហើយបណ្តាលឱ្យតម្លៃសាច់ជ្រូកធ្លាក់ចុះយ៉ាងខ្លាំងតែម្តង។ កាលពីក្នុងខែសីហា […]

515057080_731480289684475_4578529400282498689_n
សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ការបិទព្រំដែនជាមួយថៃមិន​ធ្វើឲ្យប៉ះពាល់ដល់សន្ដិសុខស្បៀងកម្ពុជានោះឡើយ

តាកែវ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធទិវាមច្ឆជាតិ និងលែងកូនត្រីប្រមាណ១.៥លានក្បាល ចូលបឹងទន្លេបាទី ស្ថិតក្នុងភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥នេះ បានថ្លែងថា ការបិទព្រំដែនជាមួយប្រទេសថៃ មិនបានធ្វើឲ្យប៉ះពាល់ដល់សន្ដិសុខស្បៀងរបស់កម្ពុជាឡើយ ហើយកម្ពុជាធានាបានទាំងស្រុងនៅការដោះស្រាយទីផ្សារសម្រាប់ទំនិញរបស់ខ្លួន ដោយមិនចាំបាច់ពឹងពាក់ប្រទេសថៃនោះទេ។ ក្នុងឱកាសនេហ សម្ដេចធិបតី បាន​ថ្លែងទៀតថា ផលិតផលកសិកម្មមួយចំនួនរបស់កម្ពុជា ត្រូវបានបញ្ជូនផ្ទាល់ទៅបរទេសតែម្ដង ដោយមិនចាំបាច់ឆ្លងកាត់ ឬលក់ឲ្យប្រទេសថៃនោះទេ។ នៅពេលមានបញ្ហាតាមព្រំដែន បិទព្រំដែន សម្តេចបាន​សួរក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សួរខេត្ត សួរក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុថា អត់មានបញ្ហានោះទេ។ សម្តេចធិបតី បានថ្លែងបញ្ជាក់ថា «ដំឡូងមីឥឡូវផុតរដូវ បើ៥-៦ខែទៀតមានបញ្ហា យើងនៅតែធានាផ្ទៃក្នុងបាន ព្រោះនាំចេញផ្ទាល់នៅប្រទេសចិនរាប់ម៉ឺនតោន យើងមានច្រកចេញអត់លំបាក។ យើងបានត្រៀមលក្ខណៈហើយ ក្នុងករណីរញ៉េរញ៉ៃរយៈពេលវែង នេះហើយជាអ្វីដែលផលយើងបាននៅថ្ងៃនេះ»។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់គាំទ្រផលិតផលរបស់ខ្មែរ សូមឲ្យស្មារតីជាតិនិយមមួយនេះស្ថិតស្ថេរជារឿងរហូត។ ដោយឡែក សម្រាប់អ្នកផលិតទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវគុណភាពផលិតផល មិនអាចបង្ខំឲ្យប្រជាពលរដ្ឋទិញផលិតផលគ្មានគុណភាពនោះទេ។ បច្ចុប្បន្ននេះផលិតផលកសិកម្មរបស់កម្ពុជាមួយចំនួនមិនទាន់ដល់ពេលត្រូវប្រមូលផលនោះទេ ប៉ុន្ដែក្នុងករណីបញ្ហាត្រូវបានអូសបន្លាយរយៈពេលវែងជាមួយប្រទេសថៃ […]

photo_2025-07-02_07-43-24
ការផលិត និងកែច្នៃត្រីងៀត ជួយសមាជិកសហគមន៍មានជីវភាពល្អមួយកម្រិតដោយមិនចាំបាច់ធ្វើចំណាកស្រុក

ក្រចេះ៖ សហគមន៍ផលិត និងកែច្នៃត្រីងៀតមួយកន្លែង ស្ថិតនៅក្នុងឃុំវឌ្ឍន៍ ស្រុកសំបូរ ខេត្តក្រចេះ គឺបានចូលរួមចំណែកក្នុងការកាត់បន្ថយការបំផ្លាញធនធានធម្មជាតិ ផ្នែកជលផល។ បើតាមការឲ្យដឹងពីអ្នកភូមិខាងលើបានបញ្ជាក់ថាក្រៅពី មុខរបរធ្វើស្រែចម្ការ បងប្អូនប្រជាពលរដ្ឋបានចាប់យករបបផលិត និងកែច្នៃត្រីងៀតនេះ គឺបានជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់អ្នកភូមិនៅតំបន់នោះដោយមិនបាច់ទៅស៊ីឈ្នួលគេ ឬទៅធ្វើការចំណាកស្រុកនោះទេ។ លោក ស៊ិន សង រស់នៅឃុំវឌ្ឍនៈ ស្រុកសំបូរ ខេត្តក្រចេះ និងជាប្រធានសហគមន៍នៃក្រុមផលិត និងកែច្នៃត្រីងៀត ដែលមានសមាជិកចំនួន៦នាក់ ដែលបានការគាំទ្រពីអាជ្ញាធរមូលដ្ឋាន និងជំនាញរដ្ឋបាលជលផល និងជាពិសេសគឺការគាំទ្រពីអង្គការដៃគូរ បាននិងកំពុងមាមាញឹកក្នុងការចិញ្ចឹមត្រី និងដាក់ចំណីត្រី ដើម្បីពន្លឿនការធំធាត់របស់ត្រី ឲ្យទាន់ទៅនឹងតម្រូវការកម្មង់របស់បងប្អូនអ្នកភូមិ និងភ្លៀវខាងក្រៅផងដែរ។ លោកបានរៀបរាប់ថា បើទោះបីជាមានសមាជិកតែ៦នាក់ តែការងារបច្ចេកទេសក្នុងការផលិត និងកែច្នៃ ដែលទទួលបានរយៈពេលកន្លងមក ក៏មិនជាបញ្ហានោះដែរក្នុងការបំពេញតម្រូវការរបស់ភ្ញៀវដែលបានគាំទ្រ និងបានកម្មង់។ ដោយក្នុងសហគមន៍បានផលិតនិងកែច្នៃត្រីងៀតចំនួន ៣ប្រភេទ មានដូចជា៖ ងៀតត្រី អណ្តែង ត្រីរ៉ស់ និងត្រីរៀលជាដើម តែក្នុងតម្លៃនៃត្រីរៀលលក់ចេញរាងមានតម្លៃខុសបន្តិច ដោយ១គីឡូតម្លៃ ៥ម៉ឺនរៀល ដោយការផលិតនិងកែច្នៃមានរាងស្មុគស្មាញចំណាយពេលសម្អាតនិងតុបតែងបន្តិច ។ បន្ថែមលើមុខរបបប្រចាំថ្ងៃ និងដើម្បីកាត់បន្ថយការនេសាទខុសច្បាប់តាមដងទន្លេមេគង្គ ដែលធ្វើឲ្យប៉ះពាល់ទៅដល់ជម្រកសត្វផ្សោតផងនោះ លោក ស៊ិន […]

photo_2025-07-01_15-30-39
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំ ដើម្បីពិនិត្យ និងពិភាក្សាអំពីវឌ្ឍនភាពការងារសំខាន់ៗប្រចាំខែរបស់ធនាគារ ARDB

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅព្រឹកទី​០១ ខែកក្កដា ឆ្នាំ២០២៥នេះ បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំ ដើម្បីពិនិត្យ និងពិភាក្សា អំពីវឌ្ឍនភាពការងារសំខាន់ៗប្រចាំខែរបស់ធនាគារ ARDB ដែលអនុវត្តស្របតាមផែនការសកម្មភាពប្រចាំឆ្នាំរបស់ធនាគារ រួមទាំងទិសដៅការងារ និងរបៀបវារៈផ្សេងៗទៀត។ ក្រោយកិច្ចពិភាក្សាការងារ ឯកឧត្តមបណ្ឌិតប្រតិភូ បានផ្តល់នូវអនុសាសន៍ណែនាំសំខាន់ៗមួយចំនួនដើម្បីអភិវឌ្ឍទាំងសមត្ថភាពបុគ្គលិក និងស្ថាប័នឱ្យកាន់តែរីកចម្រើន។ សូមរំលឹកថា ធនាគារ ARDB ដែលជាធនាគារគោលនយោបាយ បានទទួលហិរញ្ញប្បទានពីរាជរដ្ឋាភិបាលក្រោម កិច្ចអន្តរាគមន៍នៃកម្មវិធីហិរញ្ញប្បទានពិសេស ដើម្បីគាំទ្រដល់គ្រប់តួអង្គក្នុងខ្សែច្រវាក់ផលិតកម្មកសិកម្ម និងកសិ-ឧស្សាហកម្ម ដើម្បីផ្តល់ហិរញ្ញប្បទានក្នុងអត្រាការប្រាក់ទាប ជាទុនវិនិយោគ និងទុនបង្វិលដល់សហគ្រាសធុនតូច និងមធ្យម រួមមាន÷ ស្រូវ-អង្ករ បន្លែ-ផ្លែឈើ ការចិញ្ចឹមសត្វ និងវារីវប្បកម្ម ក្នុងគោលដៅបង្កើតការងារ ពង្រឹងភាពប្រកួតប្រជែង និងពង្រីកមូលដ្ឋានផលិតកម្មក្នុងស្រុក និងជំរុញការនាំចេញ។ លើសពីនេះ ធនាគារ  ARDB បាននិងកំពុងអនុវត្តកម្មវិធីហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា (Cambodia Climate Finance Facility-CCFF) ក្រោមមូលនិធិអាកាសធាតុបៃតង  (Green Climate Fund)។ កម្មវិធីហិរញ្ញប្បទាននេះ […]

កាលវិភាគផ្សព្វផ្សាយ