1. Home
  2. All Program
  3. ព័ត៌មានពេលព្រឹក
  4. អង្គភាពកម្មសិទ្ធិបញ្ញាកូរ៉េកំណត់យកផលិតផលម្រេចកំពតនិងទឹកឃ្មុំព្រៃមណ្ឌលដើម្បីជំរុញការប្រើប្រាស់បច្ចេកវិទ្យាទំនើប

អង្គភាពកម្មសិទ្ធិបញ្ញាកូរ៉េកំណត់យកផលិតផលម្រេចកំពតនិងទឹកឃ្មុំព្រៃមណ្ឌលដើម្បីជំរុញការប្រើប្រាស់បច្ចេកវិទ្យាទំនើប

អង្គភាព កម្មសិទ្ធិបញ្ញាកូរ៉េ (KIPO) និង KIPA បានកំណត់យកទំនិញសម្គាល់ភូមិសាស្រ្តចំនួន ២ រួមមាន “ម្រេចកំពត” និង “ទឹកឃ្មុំព្រៃមណ្ឌលគិរី” ដើម្បីសិក្សា និងប្រមូលព័ត៌មានលម្អិត ដើម្បីជំរុញការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងជំរុញការកសាងកេរ្ត៍ឈ្មោះម៉ាកសម្គាល់ភូមិសាស្រ្តនេះឱ្យមានភាពល្បីល្បាញបន្ថែមទៀត។នេះបើយោងតាមក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី៩ខែតុលាឆ្នំា២០២៣នេះ។

បើយោងតាមក្រសួងពាណិជកម្ម ទន្ទឹមនិងម្រេចកំពតនិងទឹកឃ្មុំព្រៃមណ្ឌលគីរី កំណត់ដើម្បីជំរុញការប្រើប្រាស់បច្ចេកវិទ្យាទំនើប ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញាក៏បានស្នើសុំ Ms. Yoon Ha Young អ្នកគ្រប់គ្រង នៃនាយកដ្ឋានកិច្ចសហប្រតិបត្តិការ អន្តរជាតិ របស់សមាគមលើកកម្ពស់ការច្នៃប្រឌិតកូរ៉េ (KIPA)ពិនិត្យ និងសិក្សាលម្អិតលើទំនិញសម្គាល់ភូមិសាស្រ្ត “ស្ករត្នោតកំពង់ស្ពឺ” មួយបន្ថែមទៀត ចំពោះការកែច្នៃទឹកត្នោតទៅជានំស្រួយ ភេសជ្ជៈ និងស្ករគ្រាប់ ដើម្បីលើកកម្ពស់ជីវភាព គុណភាព និងកេរ្តិ៍ឈ្មោះរបស់ប្រទេសកម្ពុជា ដែលដើមត្នោតគឺជានិមិត្តរូបនៃប្រទេសកម្ពុជា។

ជាលទ្ធផល តំណាង KIPO នឹងចុះទៅសិក្សា និងវាយតម្លៃលម្អិតលើទំនិញសម្គាល់ភូមិសាស្រ្តចំនួន ៣ រួមមាន “ម្រេចកំពត” “ទឹកឃ្មុំព្រៃមណ្ឌលគិរី” និង “ស្ករត្នោតកំពង់ស្ពឺ” បន្ទាប់មក កញ្ញា នឹងធ្វើជារបាយការណ៍លម្អិតស្តីពី លទ្ធផលនៃការចុះសិក្សាស្រាវជ្រាវ និងប្រមូលព័ត៌មានលម្អិតនេះជូនដល់ KIPO ដើម្បីពិនិត្យ និងសម្រេច ហើយបន្ទាប់ពីការអនុម័ត នៅឆ្នាំក្រោយគម្រោងនឹងអាចយកមកអនុវត្តបាននៅប្រទេសកម្ពុជាក្នុងឆ្នាំ២០២៥៕


កាលវិភាគផ្សព្វផ្សាយ