1. Home
  2. All Program
  3. ព័ត៌មានពេលព្រឹក
  4. សហគមន៍កសិកម្មទំនើបដំបូងគេផលិតពូជស្រូវនាងអំ នឹងលេចចេញរូបរាងនៅមុនខែមេសា

សហគមន៍កសិកម្មទំនើបដំបូងគេផលិតពូជស្រូវនាងអំ នឹងលេចចេញរូបរាងនៅមុនខែមេសា

មន្ត្រីជាន់ខ្ពស់របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា គម្រោងនៃការបង្កើតសហគមន៍កសិកម្មទំនើប សម្រាប់ផលិតកម្មពូជស្រូវនាងអំជូនដល់ក្រុមកសិករប្រមាណ ៧៦គ្រួសារ រស់នៅខាងស្រុកស្វាយលើក ខេត្តសៀមរាប ត្រូវការពេលវេលាប្រហែល២ទៀត ពោលអាចចេញជារូបរាងនៅមុនខែមេសាខាងមុខ។
ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទមានប្រសាសន៍ថា ជាគោលការណ៍ យើងត្រូវការចំណាយពេលប្រហែល២ខែទៀត ទើបយើងប្រកាសជាផ្លូវការ ដោយខិតខំប្រឹងប្រែងធ្វើយ៉ាងណាឱ្យទាន់រដូវបង្កបង្កើនផលស្រូវរដូវវស្សាដែលចាប់ផ្តើមនៅខែ៤។ ឥលូវនេះក្រុមការងារកំពុងមមាញឹកគ្រប់គ្នារៀបចំធ្វើផែនការអាជីវកម្ម និងផែនការផលិតកម្មជួយដល់សហគមន៍ទំនើបមួយនេះ។

ឯកឧត្តម ឃឹម ហ្វីណ សង្កត់ធ្ងន់ថា «ការរៀបចំសហគមកសិកម្មទំនើបថ្មីជូនដល់ប្រជាកសិករនៅខេត្តសៀមរាបនេះ ត្រូវការពេលវេលានេះ ដោយសារ ពួកគាត់អត់មានអត្តសញ្ញាណបង្កើតជាសហគមន៍ពីមុន គាត់គ្រាន់តែជាក្រុមកសិករ។ ដូច្នេះយើង ត្រូវការរៀបចំធ្វើការជ្រើសរើសជាគណកម្មការ បង្កើតក្រុមប្រឹក្សា អ្នកគ្រប់គ្រងសហគមន៍ បង្កើតផែនការអាជីវកម្ម រៀបចំផែនការហិរញ្ញវត្ថុ និងផែនការផលិតកម្ម។ ដូចនេះយើងនៅសល់ការងារច្រើនផ្សេងទៀតដែលត្រូវធ្វើ តែទោះយ៉ាងណាក៏ដោយ យើងត្រូវធ្វើឱ្យទាន់មុនខែមេសា»។

ទាក់ទងនឹងការផ្តល់ជូនពូជស្រូវនាងអំជូនសមាជិកសហគមន៍កសិកម្មទំនើបដំបូងគេនៅខេត្តសៀមរាប ឯកឧត្តមលើកឡើងថា ពូជស្រូវនាងអំ យកតាមទម្រង់ដែលក្រសួងមាន ដោយសារនេះជាជុំថ្មី ដូចនេះក្រសួងអត់មានពូជសុទ្ធស្រូវនាងអំទេ តែក្រុមការងារនឹងពិចារណាផលិតពូជនៅជុំថ្មីសម្រាប់ក្រុមកសិករដែលមានផ្ទៃដី ៧៤០ហិកតា ក្នុងខេត្តសៀមរាប ហេតុដូចនេះក្រសួងនឹងធ្វើផែនការផលិតកម្មតម្រូវទៅតាមផ្ទៃដី។

ឯកឧត្តម ឃឹម ហ្វីណង់ មានប្រសាសន៍ថា«ការបង្កើតសហគមន៍កសិកម្មទំនើបជូនដល់កសិករផលិតស្រូវពូជនាងអំ វាមានអត្ថប្រយោជន៍ធំៗដូចជា៖ ជួយឱ្យថ្លៃដើមផលិតធ្លាក់ចុះទាប ធ្វើឱ្យកសិករចំណេញបា្រក់ច្រើនជាងមុន ជួយផ្តល់នូវការគំាំទ្រផ្នែកបច្ចេកទេស ដែលបច្ចុប្បន្ននៅទីនេះ ទិន្នផលស្រូវរបស់ពួកគាត់បានចន្លោះពី ១តោន ទៅ ២តោន ក្នុងមួយឆ្នំា ប្រភេទស្រូវចំការ។ យើងជឿជាក់ថាបើការប្រើប្រាស់បច្ចេកទេសថែទំាត្រូវ កសិករគួរតែបានទិន្នផលល្អជាងនេះ ការគំាំទ្រនៅផ្នែកទុន កសិករមកជុំនេះយើងនឹងផ្តល់លទ្ធភាពតភ្ជាប់ឱ្យគាត់អាចស្វែងរកទុនដែលមានការប្រាក់ទាបសម្រាប់ជាទុនបង្វិលនៅក្នុងឆ្នំាថ្មីនេះ ហើយអត្ថប្រយោជន៍បន្ទាប់យើងនឹងស្វែងរកទីផ្សារ យើងនឹងផ្សារភ្ជាប់កិច្ចសន្យាផលិតកម្មជូនកសិករ។
បើតាម ឯកឧត្តម ឃឹម ហ្វីណង់ នៅពេលកសិករ ចងក្រងជាសហគមន៍បាន ជួយឱ្យពួកគាត់អាចចៀសវាងហានិភ័យពីការប្រែប្រួលអាកាសធាតុ ហើយមិនតែប៉ុណ្ណោះអាចជួយកសិករបានទំាងថ្លៃដើម ទីផ្សារ ទុន បច្ចេកទេស និងការកាត់បន្ថយហានិភ័យពីការប្រែប្រួលអាកាសធាតុ។

ពាក់ព័ន្ធនឹងប្រភេទពូជស្រូវនាងអំនេះ បើយោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទធ្លាប់បានបង្ហាញថា ស្រូវនាងអំ ជាពូជបុរាណដែលទំនងកើតពីមួរដែលដុះក្រោយពីប្រមូលផលស្រូវចម្ការរួច បានប្រមូលទុកពូជដោយលោកយាយម្នាក់ឈ្មោះ អំ នៅកំឡុងទសវត្សទី៨០ ក្នុងខេត្តក្រចេះ។ អង្ករនាងអំ មានក្លិនក្រអូបប្រហើរ និងមានរស់ជាតិឆ្ងាញ់ក្រអួន ហើយមានទម្ងន់ធ្ងន់ជាងអង្ករនានា។

ក្រោយពីបានផ្សព្វផ្សាយ និងចែកចាយពូជនាងអំ អំឡុង១០ឆ្នាំក្រោយពីបានរកឃើញពូជ ស្រូវនាងអំត្រូវបានដាំដុះដោយកសិករក្នុងខេត្ត និងបានចែកចាយទៅខេត្តដទៃទៀតផងដែរ។ ស្រូវនាងអំនេះក៏ត្រូវបានយកចិត្តទុកដាក់ដោយរដ្ឋាភិបាលផងដែរ និងនាំយកទៅពិសោធន៍ និងបន្សុទ្ធពូជដោយស្ថានីយ៍ពិសោធន៍កសិកម្មព្រៃផ្តៅ នៃអគ្គនាយកដ្ឋានកសិកម្មនៅឆ្នាំ២០១៩។ លើសពីនេះ ពូជស្រូវនាំងអំ ត្រូវបានណែនាំឱ្យដាំដុះដោយ លោកឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងជាអ្នកជំនួញស្រូវអង្ករល្បីឈ្មោះម្នាក់នៅកម្ពុជា ថាជាពូជស្រូវប្រណិត កំពុងមានទីផ្សារល្អ ងាយស្រួលថែទាំ និងទទួលបានទិន្នផលខ្ពស់។

បច្ចុប្បន្នស្រូវនាងអំ ត្រូវបានធ្វើការដាំដុះច្រើននៅក្នុងខេត្តព្រះវិហារ កសិករបានធ្វើកសិកម្មតាមកិច្ចសន្យាដោយផលិតស្រូវសរីរាង្គស្រូវស (ស្រូវនាងអំ និងនាងអុក) ផ្គត់ផ្គង់ទៅឱ្យក្រុមហ៊ុនចំនួន៣ គឺក្រុមហ៊ុន អេម រុរ៉ាយិ៍ (AMRU RICE) ក្រុមហ៊ុន ស៊ិកនេឈ័រអហ្វអេស៊ា (SIGNATURE OF ASIA) និង ក្រុមហ៊ុនហ្គោលឌិនរ៉ាយ (GOLDEN RICE)៕

ដោយ៖Long Sareth


Thn2
ការកែច្នៃម្រេចខ្ចី​ធ្វើ​​ជ្រក់ ក្លាយជា​ផលិតផលសំខាន់មួយកំពុងទទួលបាន​ការគំាំទ្រ​​​ពីភ្ញៀវបរទេស​​និងទីផ្សារអន្តរជាតិ

ការកែច្នៃ​ផ្លែម្រេចខ្ចី ផ្សំជាមួយផ្កាអំបិល​ធ្វើជាម្រេចជ្រក់ស្ងួត​ របស់កសិដ្ឋាន​ La Plantation​​មានទីតំងនៅឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត ​ បានក្លាយជាផលិតផល​សំខាន់​មួយ​ កំពុងទទួលបានការគាំទ្រ​ពីភ្ញៀវបរទេសចូលមកទស្សនា​ក្នុងព្រះរាជាណាចក្រកម្ពុជា និងមានការគាំទ្រ​នៅលើទីផ្សារក្នុងប្រទេសបារាំង និងប៊ែលហ្សិក​នាពេលបច្ចុប្បន្ន​។​​ លោក យុត លីណា មគ្គុទេសក៍ ទេសចរណ៍នៅ La Plantation​​ បានឱ្យដឹង​ថា ម្រេចជ្រក់នេះ ​ជាផលិតផលថ្មីមួយ​​ ងាយស្រួលក្នុងការប្រើប្រាស់​  ដោយសារ​​វាផ្សំ​ជាមួយផ្កាអំបិល និងផ្លែម្រេចខ្ចី វាជួយឱ្យម្ហូបមានជាតិប្រៃតិចៗនិងមានរស់ជាតិ ហិរល្មម​​។​ ​លោកបន្តថា ម្រេចជ្រក់នេះ ​​មានភ្ញៀវបរទេសដែលចូលមក​ទីនេះ​ភាគ​​ច្រើន​គំាំទ្រ​​ ដោយសារ​ម្រេច​ជ្រក់​នេះវាមិនសូវមានជាតិហិរ​ខ្លាំ​​ ដូចនេះទើប​ធ្វើឱ្យ​​ភ្ញៀវមកពីខាងអឺរ៉ុប​ចិត្ត​ជាមួយ​រសជាតិម្រេចជ្រក់​នេះច្រើន​។ដោយឡែក​​សម្រាប់​ពលរដ្ឋ​ខ្មែរយើងវិញ​ មានអ្នកចូលចិត្ត​នៅមានចំនួន​តិចតួច ដោយសារម្រេចស្រស់មានលក់​ច្រើន​តាមតំបន់​​ងាយស្រួល​រកទិញ​នៅលើទីផ្សារ​បាន​ បើចង់ធ្វើម្ហូបជាមួយម្រេចស្រស់នេះ​​។ ​បើតាម​លោក យុត លីណា, ​​ម្រេចជ្រក់​ក៏ដូចជាផលិតផល​ផ្សេងទៀត​របស់​ La Plantation​  សម្រាប់ទីផ្សារនៅក្នុងស្រុក ​​ មានលក់​នៅក្រុងកំពត, ក្រុងភ្នំពេញ និងមាននៅខេត្តសៀមរាប​ ហើយ​នៅថ្ងៃអនាគត La Plantation ​​ចង់ពង្រីកបន្ថែមទៅតាមខេត្តផ្សេងទៀត ​។ចំណែក​ទីផ្សារនៅក្រៅប្រទេស​ La Plantation​បាននាំចេញ​ទៅលក់នៅទីតាំងផ្ទាល់របស់ខ្លួន​ក្នុងប្រទេសបារាំង និងប្រទេសប៊ែលហ្សិក​ដែលមានបរិមាណ​១០តោនក្នុងមួយឆ្នាំ​ ស្របពេលបច្ចុប្បន្ន​ La […]

thn1 copy
រោងម៉ាស៊ីនកិនស្រូវខ្នាតតូចនិងមធ្យម​ប្រមាណ ១៣៨ កំពុងតែ​​ប្រមូលទិញស្រូវ​ OM 5451ពីកសិករ​​

ភ្នំពេញ៖ លោកឧកញ៉ា ចាន់ សុខឃាំង ប្រធាន​សហព័ន្ធស្រូវអង្ករ​កម្ពុជាបានថ្លែងកាលពីថ្ងៃ២៧ ខែកញ្ញានេះ​ថា  ឥឡូវនេះ ​​មានរោងម៉ាស៊ីនកិនស្រូវទាំងតូចនិងមធ្យម​ប្រមាណ ១៣៨ បាននិងកំពុងតែ​​ប្រមូលទិញស្រូវ​ OM 5451 ពីប្រជាកសិករនៅទូទាំងប្រទេស​កំពុងតែ​មមាញឹកយ៉ាងខ្លាំង​​ ដើម្បីស្តុកទុក​​សម្រាប់កែច្នៃនិងនាំចេញ។​​​ លោកឧកញ៉ា​បាន​​​ថ្លែងទៀត​​ថា ​តម្លៃស្រូវកសិករ​យើង​​បាន​លក់ទៅរោងម៉ាស៊ីន​​​​មានតម្លៃល្អនៅឡើយ និងស្រូវខ្លះគឺប្រជាកសិករ​បាន​​​លក់ទៅឲ្យ​ឈ្មួញលក់​បន្តឲ្យ​ទៅ​​ប្រទេសវៀតណាម​​​ខ្លះ​​ ហើយ​​តម្លៃទិញនៅរោងម៉ាស៊ីន OM 5451 តម្លៃចន្លោះ ១១០០រៀលទៅ ១១៥០ រៀលក្នុង១ គីឡូក្រាម ។​​ បន្ថែមពីនេះ ប្រធាន​សហព័ន្ធស្រូវអង្ករ​កម្ពុជា បាន​​​អំពាវនាវដល់ប្រជាកសិករនៅទូទាំងប្រទេសកម្ពុជា ជ្រើសរើសពូជស្រូវជាតិ២ប្រភេទគឺ ផ្ការំដួល និងសែនក្រអូប សម្រាប់ធ្វើការដាំដុះ ដោយសារពូជស្រូវទាំងនេះ មានតម្រូវការទីផ្សារសម្រាប់ការនាំចេញខ្ពស់ ឋិតថេរ និងមានតម្លៃសមរម្យ។ កន្លងទៅថ្មីៗនេះ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បាន​ស្នើសុំឲ្យរោងម៉ាស៊ីនក្នុងស្រុក ជួយបន្ត ប្រមូលទិញស្រូវពីកសិករបន្ថែមទៀត។ បច្ចុប្បន្ននេះ​ រោងម៉ាស៊ីនកិនស្រូវទាំងនោះ កំពុងមមាញឹកទិញស្រូវក្នុងតម្លៃ ប្រមាណ ១០២០រៀលក្នុងមួយគីឡូក្រាម ចំពោះស្រូវ OM […]

កាលវិភាគផ្សព្វផ្សាយ