1. Home
  2. All Program
  3. ព័ត៌មានពេលព្រឹក
  4. វិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ទទួលបានគម្រោងវិនិយោគមានតម្លៃជាង១០០លានដុល្លារអាម៉េរិកក្នុងឆ្នំា២០២៣

វិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ទទួលបានគម្រោងវិនិយោគមានតម្លៃជាង១០០លានដុល្លារអាម៉េរិកក្នុងឆ្នំា២០២៣

នៅក្នុងឆ្នំា២០២៣កន្លងមកនេះសម្រាប់វិស័យកសិកម្ម និងវិស័យកសិ-ឧស្សាហកម្មទទួលបានគម្រោងវិនិយោគធំៗចំនួន៣ ដែលមានទុនវិនិយោគសរុបជាង១០០លានដុល្លារអាម៉េរិក។ នេះបើយោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែល ហៅកាត់ថាCDC។
CDCគូសបញ្ជាក់ថា គម្រោងវិនិយោលគលេចធ្លោនៅខាងក្រៅតំបន់សេដ្ឋកិច្ចប្រចំាឆ្នំា២០២៣ សម្រាប់វិស័យកសិកម្ម និងកសិឧស្សាហកម្ម៖ (១)- គម្រោងបង្កើតកសិដ្ឋានចិញ្ចឹមគោពូជ និងគោសាច់ខ្នាតធំ ស្ថិតនៅក្នុងស្រុកស្នួល ខេត្តក្រចេះក្នុងទុនវិនិយោគប្រមាណ៧៣លានដុល្លារអាម៉េរិក, (២)-គម្រោងបង្កើតរោងចក្រកែច្នៃផ្លែស្វាយ ស្ថិតនៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺក្នុងទុនវិនិយោគប្រមាណ២៦លានដុល្លារអាម៉េរិកនិង (៣)- គម្រោងបង្កើតរោងចក្រកែច្នៃវេចខ្ចប់កសិផលផ្លែចេក និងកសិដ្ឋានដំាដំណាំចេក ស្ថិតនៅស្រុកអូររំាងឪ ខេត្តត្បូងឃ្មុំ ក្នុងទុនវិនិយោគប្រមាណ១០លានដុល្លារអាម៉េរិក។
ពាក់ព័ន្ធនឹងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មរបស់កម្ពុជានៅប៉ុន្មានឆ្នំាចុងក្រោយនេះត្រូវបានអ្នកជំនាញមើលឃើញថា វិស័យទំាងនេះ មានមោទនភាពក្នុងការទទួលបានការបណ្តាក់ទុនវិនិយោគមកពីខាងក្រៅ ស្របពេលដែលរាជរដ្ឋាភិបាលចាត់ទុកជាវិស័យគំាពារដល់សេដ្ឋកិច្ចជាតិ។
អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា មានប្រសាសន៍ថាក្រោយបរិបទជំងឺកូវីដ១៩ រាជរដ្ឋាភិបាលបានដាក់ចេញ វិស័យកសិកម្មនិងវិស័យកសិ-ឧស្សាហកម្មគឺជាវិស័យដែលគំាំពារសេដ្ឋកិច្ចជាតិ។ ដូចនេះកម្ពុជាទទួលបានការវិនិយោគនៅក្នុងវិស័យឧស្សាហកម្មសម្រាប់កែច្នៃផលិតផលកសិកម្ម ក៏ដូចជាការផលិតនូវផលិតផលកសិកម្មស្រស់ផ្គត់ផ្គង់នៅក្នុងស្រុក និងធ្វើការនាំចេញដូចសព្វថ្ងៃនេះគឺជាគោលដៅដែលកម្ពុជាចង់បាន សម្រាប់ទ្រទ្រង់ដល់សេដ្ឋកិច្ចជាតិ។
បើយោងតាមអ្នកឧកញ៉ា លឹម ហេង កន្លងមកទីផ្សារកសិផលនៅក្នុងស្រុក ធ្លាប់មានបញ្ហាដោយសារកម្ពុជានៅខ្វះខាតរោងចក្រកែច្នៃវេចខ្ចប់ ដូច្នេះបើកម្ពុជាមានរោងចក្រប្រមូលទិញទំាងផ្លែស្វាយ និងផ្លែចេកថែមទៀត នឹងជំរុញឱ្យប្រជាកសិករនៅតាមតំបន់ដែលមានដីទំនេរ ធ្វើការដំាដុះបន្ថែមទៀត ស្របពេលដែលការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធជនបទបានទៅដល់គ្រប់ទីកន្លែងនេះ។
អ្នកឧកញ៉ា មានប្រសាសន៍ថា« ការបណ្តាក់ទុនវិនិយោគនៅក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មនៅកម្ពុជា នេះវាមិនត្រឹមតែផ្តល់ការងារដល់ប្រជាពលរដ្ឋខ្មែរនៅតាមតំបន់នោះទេ វាបានចូលរួមធ្វើការកែច្នៃផលិតផលឱ្យទៅជាផលិតសម្រេចដើម្បីធ្វើការនាំចេញនិងទទួលបានតម្លៃបន្ថែម»។

គួរបញ្ជាក់ផងដែរ ក្នុងឆ្នំា២០២៣កន្លងទៅនេះកម្ពុជាសម្រេច បានការនាំចេញកសិផលទៅកាន់ទីផ្សារអន្តរជាតិសរុបមានជាង៨លានតោន ហើយ ក្នុងនោះអង្ករមានជាង៦៥ម៉ឺនតោន, ស្រូវមានជាង២លាន ៧៣ម៉ឺនតោន និងកសិផលផ្សេងទៀតមានជាង៥លានតោន បើគិតជាទំហំទឹកប្រាក់ កម្ពុជាទទួលបានជាង៤ ៣០៤លានដុល្លារអាម៉េរិក៕

ដោយ៖Long Sareth


Thn2
ការកែច្នៃម្រេចខ្ចី​ធ្វើ​​ជ្រក់ ក្លាយជា​ផលិតផលសំខាន់មួយកំពុងទទួលបាន​ការគំាំទ្រ​​​ពីភ្ញៀវបរទេស​​និងទីផ្សារអន្តរជាតិ

ការកែច្នៃ​ផ្លែម្រេចខ្ចី ផ្សំជាមួយផ្កាអំបិល​ធ្វើជាម្រេចជ្រក់ស្ងួត​ របស់កសិដ្ឋាន​ La Plantation​​មានទីតំងនៅឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត ​ បានក្លាយជាផលិតផល​សំខាន់​មួយ​ កំពុងទទួលបានការគាំទ្រ​ពីភ្ញៀវបរទេសចូលមកទស្សនា​ក្នុងព្រះរាជាណាចក្រកម្ពុជា និងមានការគាំទ្រ​នៅលើទីផ្សារក្នុងប្រទេសបារាំង និងប៊ែលហ្សិក​នាពេលបច្ចុប្បន្ន​។​​ លោក យុត លីណា មគ្គុទេសក៍ ទេសចរណ៍នៅ La Plantation​​ បានឱ្យដឹង​ថា ម្រេចជ្រក់នេះ ​ជាផលិតផលថ្មីមួយ​​ ងាយស្រួលក្នុងការប្រើប្រាស់​  ដោយសារ​​វាផ្សំ​ជាមួយផ្កាអំបិល និងផ្លែម្រេចខ្ចី វាជួយឱ្យម្ហូបមានជាតិប្រៃតិចៗនិងមានរស់ជាតិ ហិរល្មម​​។​ ​លោកបន្តថា ម្រេចជ្រក់នេះ ​​មានភ្ញៀវបរទេសដែលចូលមក​ទីនេះ​ភាគ​​ច្រើន​គំាំទ្រ​​ ដោយសារ​ម្រេច​ជ្រក់​នេះវាមិនសូវមានជាតិហិរ​ខ្លាំ​​ ដូចនេះទើប​ធ្វើឱ្យ​​ភ្ញៀវមកពីខាងអឺរ៉ុប​ចិត្ត​ជាមួយ​រសជាតិម្រេចជ្រក់​នេះច្រើន​។ដោយឡែក​​សម្រាប់​ពលរដ្ឋ​ខ្មែរយើងវិញ​ មានអ្នកចូលចិត្ត​នៅមានចំនួន​តិចតួច ដោយសារម្រេចស្រស់មានលក់​ច្រើន​តាមតំបន់​​ងាយស្រួល​រកទិញ​នៅលើទីផ្សារ​បាន​ បើចង់ធ្វើម្ហូបជាមួយម្រេចស្រស់នេះ​​។ ​បើតាម​លោក យុត លីណា, ​​ម្រេចជ្រក់​ក៏ដូចជាផលិតផល​ផ្សេងទៀត​របស់​ La Plantation​  សម្រាប់ទីផ្សារនៅក្នុងស្រុក ​​ មានលក់​នៅក្រុងកំពត, ក្រុងភ្នំពេញ និងមាននៅខេត្តសៀមរាប​ ហើយ​នៅថ្ងៃអនាគត La Plantation ​​ចង់ពង្រីកបន្ថែមទៅតាមខេត្តផ្សេងទៀត ​។ចំណែក​ទីផ្សារនៅក្រៅប្រទេស​ La Plantation​បាននាំចេញ​ទៅលក់នៅទីតាំងផ្ទាល់របស់ខ្លួន​ក្នុងប្រទេសបារាំង និងប្រទេសប៊ែលហ្សិក​ដែលមានបរិមាណ​១០តោនក្នុងមួយឆ្នាំ​ ស្របពេលបច្ចុប្បន្ន​ La […]

thn1 copy
រោងម៉ាស៊ីនកិនស្រូវខ្នាតតូចនិងមធ្យម​ប្រមាណ ១៣៨ កំពុងតែ​​ប្រមូលទិញស្រូវ​ OM 5451ពីកសិករ​​

ភ្នំពេញ៖ លោកឧកញ៉ា ចាន់ សុខឃាំង ប្រធាន​សហព័ន្ធស្រូវអង្ករ​កម្ពុជាបានថ្លែងកាលពីថ្ងៃ២៧ ខែកញ្ញានេះ​ថា  ឥឡូវនេះ ​​មានរោងម៉ាស៊ីនកិនស្រូវទាំងតូចនិងមធ្យម​ប្រមាណ ១៣៨ បាននិងកំពុងតែ​​ប្រមូលទិញស្រូវ​ OM 5451 ពីប្រជាកសិករនៅទូទាំងប្រទេស​កំពុងតែ​មមាញឹកយ៉ាងខ្លាំង​​ ដើម្បីស្តុកទុក​​សម្រាប់កែច្នៃនិងនាំចេញ។​​​ លោកឧកញ៉ា​បាន​​​ថ្លែងទៀត​​ថា ​តម្លៃស្រូវកសិករ​យើង​​បាន​លក់ទៅរោងម៉ាស៊ីន​​​​មានតម្លៃល្អនៅឡើយ និងស្រូវខ្លះគឺប្រជាកសិករ​បាន​​​លក់ទៅឲ្យ​ឈ្មួញលក់​បន្តឲ្យ​ទៅ​​ប្រទេសវៀតណាម​​​ខ្លះ​​ ហើយ​​តម្លៃទិញនៅរោងម៉ាស៊ីន OM 5451 តម្លៃចន្លោះ ១១០០រៀលទៅ ១១៥០ រៀលក្នុង១ គីឡូក្រាម ។​​ បន្ថែមពីនេះ ប្រធាន​សហព័ន្ធស្រូវអង្ករ​កម្ពុជា បាន​​​អំពាវនាវដល់ប្រជាកសិករនៅទូទាំងប្រទេសកម្ពុជា ជ្រើសរើសពូជស្រូវជាតិ២ប្រភេទគឺ ផ្ការំដួល និងសែនក្រអូប សម្រាប់ធ្វើការដាំដុះ ដោយសារពូជស្រូវទាំងនេះ មានតម្រូវការទីផ្សារសម្រាប់ការនាំចេញខ្ពស់ ឋិតថេរ និងមានតម្លៃសមរម្យ។ កន្លងទៅថ្មីៗនេះ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បាន​ស្នើសុំឲ្យរោងម៉ាស៊ីនក្នុងស្រុក ជួយបន្ត ប្រមូលទិញស្រូវពីកសិករបន្ថែមទៀត។ បច្ចុប្បន្ននេះ​ រោងម៉ាស៊ីនកិនស្រូវទាំងនោះ កំពុងមមាញឹកទិញស្រូវក្នុងតម្លៃ ប្រមាណ ១០២០រៀលក្នុងមួយគីឡូក្រាម ចំពោះស្រូវ OM […]

កាលវិភាគផ្សព្វផ្សាយ