1. Home
  2. All Program
  3. ព័ត៌មានពេលព្រឹក
  4. រោងម៉ាស៊ីនកិនស្រូវក្នុងស្រុកចាប់ផ្តើមទិញស្រូវពីកសិករមកស្តុកទុកសម្រាប់កែច្នៃជាអង្ករដើម្បីនាំចេញ

រោងម៉ាស៊ីនកិនស្រូវក្នុងស្រុកចាប់ផ្តើមទិញស្រូវពីកសិករមកស្តុកទុកសម្រាប់កែច្នៃជាអង្ករដើម្បីនាំចេញ

ភ្នំពេញ៖ រោងម៉ាស៊ីនឡាយសែ ឬ City Riceនៅស្រុកថ្មគោលខេត្តបាត់ដំបងមានសកម្មភាពទិញស្រូវចូលជាបន្តបន្ទាប់ ជាក់ស្តែង មួយថ្ងៃទិញបរិមាណ 1200 តោន និង រោងម៉ាស៊ីន អៀង ហ៊ាង ស្រុកសង្កែ ខេត្តបាត់ដំបង ដដែលកំពុងតែទិញស្រូវចូលមួយថ្ងៃចំនួន 300 ទៅ 400 តោន។

ក្រៅពីនេះនៅមាន ក្រុមហ៊ុន Amru Rice ត្រៀមទិញស្រូវចូលនៅរដូវប្រមូលផលខែ កញ្ញា និង ខែ តុលា ឆ្នាំ២០២៤ នេះចំនួនសរុប ២៥០០០តោន ក្នុងនោះរួមមាន នៅឃុំបុស្សវែង ស្រុកប្រាសាទបង្ល័ង ខេត្តកំពង់ធំ ស្រូវសែនក្រអូបចំនួន ៣០០០តោន ស្រូវស្រង៉ែ : ១០០០០តោន ស្រូវOM : ២០០០តោន សរុប ១៥ ០០០តោន។

បន្ថែមពីនេះ ក្រុមហ៊ុន Amru Rice នឹងទិញស្រូវនៅ ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង ស្រូវសែនក្រអូប : ២០០០តោន ស្រូវស្រង៉ែ : ៥០០០តោន ស្រូវOM : ៣០០០តោន សរុប ១០០០០តោន ផងដែរ។

យោងតាមសហព័ន្ធស្រូវអង្ករបង្ហាញថា ស្រូវភាគច្រើនដែលរោងម៉ាស៊ីនក្នុងស្រុកត្រូវការទិញស្តុកសម្រាប់កែច្នៃជាអង្ករដើម្បីនាំចេញគឺពូជស្រូវសែនក្រអូប និងស្រង៉ែដែលការទិញជាមួយតម្លៃខ្ពស់ជាងរាល់ឆ្នាំ។ ដោយឡែក ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា ក្រសួងកសិកម្ម កំពុងធ្វើការសម្របសម្រួលជាមួយរោងម៉ាស៊ីនក្នុងស្រុកធំៗមួយចំនួនក្នុងការប្រមូលទិញស្រូវពីកសិករឲ្យបានទាន់ពេលក្នុងតម្លៃសមរម្យ។

សម្រាប់ដំណោះវែងឆ្ងាយជាលក្ខណៈបុរេសកម្មគឺការកសាងសហគមន៍កសិកម្មទំនើប និងការកសាងភាពជាដៃគូរយូអង្វែងវាងសហគមន៍និងរោងម៉ាស៊ីនដើម្បីផលប្រយោជន៍ទៅវិញទៅមកនិងដើម្បីផលប្រយោជន៍វិស័យស្រូវអង្កររបស់ជាតិទាំងមូល។

តាមប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាក្នុងមួយថ្ងៃនៅរដូវនេះ រោងម៉ាស៊ីនក្នុងស្រុកអាចប្រមូលទិញស្រូវប្រមាណ 20000 តោនក្នុងមួយថ្ងៃ។បច្ចុប្បន្នតំលៃស្រូវ សែនក្រអូប និង ស្រង៉ែមានតំលៃល្អច្រើន បើប្រៀបធៀបជាមួយស្រូវ OM5451 ។ ដូច្នេះសូមបងប្អូនកសិករផ្លាស់ប្តូរមកផលិតស្រូវប្រភេទក្រអូបវិញ ដែលជាពូជពិសេស និង តំណាងអង្ករប្រណិតរបស់ប្រទេសកម្ពុជាយើង។

សម្រាប់ពូជមិនប្រកាន់ដូវដែលកំពុងប្រមូលផលនៅ ខែកញ្ញានេះ ស្រូវខ្មែរពូជសែនក្រអូប 01 កំពុងមានតំរូវការទីផ្សារច្រើនហើយតម្លៃខ្ពស់ជាងរាល់ឆ្នាំ (ជាមធ្យម 1400 រៀលមួយគីឡូ) ។ស្រូវពូជស្រង៉ែក៏មានទីផ្សារនិងតម្លៃល្អដែរគឺជាមធ្យមជិត 1200 រៀលមួយគីឡូ។

ចំពោះស្រូវក្រអូបប្រកាន់រដូវដែលនឹងប្រមូលផលនៅខែវិច្ឆិកានិងធ្នូខាងមុខនេះដូចជាពូជផ្ការរំដួលដែលធ្លាប់ឈ្នះបានពានរង្វាន់ជាអង្ករល្អដាច់គេលើពិភពលោកចំនួន 5ដង ក៏មានទីផ្សារកាន់តែល្អនិងតម្លៃខ្ពស់ដែរ។

ចំណែក ស្រូវដែលគេអាចយកទៅធ្វើជាគុយទាវ នំបញ្ចុកបានល្អ ដូចជាប្រភេទពូជក្រសាំងទាប និង ឆ្មាព្រំ ក៏មានទីផ្សារនិងតម្លៃល្អដែរ។ តាមរយៈគោលនយោបាយដាក់ពង្រាយមន្រ្តីកសិកម្មឃុំ និងកសាងសហគមន៍កសិកម្មទំនើបផ្សារភ្ជាប់មកទីផ្សារ ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងសហព័ន្ធស្រូវអង្ករ (CRF) កំពុងរួមគ្នាលើកស្ទួយផលិតកម្មស្រូវប្រកបដោយគុណភាពនិងភាតរៈបរិស្ថានដោយប្រើប្រាស់ពូជស្រូវរបស់ជាតិខ្មែរសម្រាប់ប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិ និងបន្តធានាសន្តិសុខស្បៀងជូនសង្គមជាតិទាំងមូល៕


Thn2
ការកែច្នៃម្រេចខ្ចី​ធ្វើ​​ជ្រក់ ក្លាយជា​ផលិតផលសំខាន់មួយកំពុងទទួលបាន​ការគំាំទ្រ​​​ពីភ្ញៀវបរទេស​​និងទីផ្សារអន្តរជាតិ

ការកែច្នៃ​ផ្លែម្រេចខ្ចី ផ្សំជាមួយផ្កាអំបិល​ធ្វើជាម្រេចជ្រក់ស្ងួត​ របស់កសិដ្ឋាន​ La Plantation​​មានទីតំងនៅឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត ​ បានក្លាយជាផលិតផល​សំខាន់​មួយ​ កំពុងទទួលបានការគាំទ្រ​ពីភ្ញៀវបរទេសចូលមកទស្សនា​ក្នុងព្រះរាជាណាចក្រកម្ពុជា និងមានការគាំទ្រ​នៅលើទីផ្សារក្នុងប្រទេសបារាំង និងប៊ែលហ្សិក​នាពេលបច្ចុប្បន្ន​។​​ លោក យុត លីណា មគ្គុទេសក៍ ទេសចរណ៍នៅ La Plantation​​ បានឱ្យដឹង​ថា ម្រេចជ្រក់នេះ ​ជាផលិតផលថ្មីមួយ​​ ងាយស្រួលក្នុងការប្រើប្រាស់​  ដោយសារ​​វាផ្សំ​ជាមួយផ្កាអំបិល និងផ្លែម្រេចខ្ចី វាជួយឱ្យម្ហូបមានជាតិប្រៃតិចៗនិងមានរស់ជាតិ ហិរល្មម​​។​ ​លោកបន្តថា ម្រេចជ្រក់នេះ ​​មានភ្ញៀវបរទេសដែលចូលមក​ទីនេះ​ភាគ​​ច្រើន​គំាំទ្រ​​ ដោយសារ​ម្រេច​ជ្រក់​នេះវាមិនសូវមានជាតិហិរ​ខ្លាំ​​ ដូចនេះទើប​ធ្វើឱ្យ​​ភ្ញៀវមកពីខាងអឺរ៉ុប​ចិត្ត​ជាមួយ​រសជាតិម្រេចជ្រក់​នេះច្រើន​។ដោយឡែក​​សម្រាប់​ពលរដ្ឋ​ខ្មែរយើងវិញ​ មានអ្នកចូលចិត្ត​នៅមានចំនួន​តិចតួច ដោយសារម្រេចស្រស់មានលក់​ច្រើន​តាមតំបន់​​ងាយស្រួល​រកទិញ​នៅលើទីផ្សារ​បាន​ បើចង់ធ្វើម្ហូបជាមួយម្រេចស្រស់នេះ​​។ ​បើតាម​លោក យុត លីណា, ​​ម្រេចជ្រក់​ក៏ដូចជាផលិតផល​ផ្សេងទៀត​របស់​ La Plantation​  សម្រាប់ទីផ្សារនៅក្នុងស្រុក ​​ មានលក់​នៅក្រុងកំពត, ក្រុងភ្នំពេញ និងមាននៅខេត្តសៀមរាប​ ហើយ​នៅថ្ងៃអនាគត La Plantation ​​ចង់ពង្រីកបន្ថែមទៅតាមខេត្តផ្សេងទៀត ​។ចំណែក​ទីផ្សារនៅក្រៅប្រទេស​ La Plantation​បាននាំចេញ​ទៅលក់នៅទីតាំងផ្ទាល់របស់ខ្លួន​ក្នុងប្រទេសបារាំង និងប្រទេសប៊ែលហ្សិក​ដែលមានបរិមាណ​១០តោនក្នុងមួយឆ្នាំ​ ស្របពេលបច្ចុប្បន្ន​ La […]

thn1 copy
រោងម៉ាស៊ីនកិនស្រូវខ្នាតតូចនិងមធ្យម​ប្រមាណ ១៣៨ កំពុងតែ​​ប្រមូលទិញស្រូវ​ OM 5451ពីកសិករ​​

ភ្នំពេញ៖ លោកឧកញ៉ា ចាន់ សុខឃាំង ប្រធាន​សហព័ន្ធស្រូវអង្ករ​កម្ពុជាបានថ្លែងកាលពីថ្ងៃ២៧ ខែកញ្ញានេះ​ថា  ឥឡូវនេះ ​​មានរោងម៉ាស៊ីនកិនស្រូវទាំងតូចនិងមធ្យម​ប្រមាណ ១៣៨ បាននិងកំពុងតែ​​ប្រមូលទិញស្រូវ​ OM 5451 ពីប្រជាកសិករនៅទូទាំងប្រទេស​កំពុងតែ​មមាញឹកយ៉ាងខ្លាំង​​ ដើម្បីស្តុកទុក​​សម្រាប់កែច្នៃនិងនាំចេញ។​​​ លោកឧកញ៉ា​បាន​​​ថ្លែងទៀត​​ថា ​តម្លៃស្រូវកសិករ​យើង​​បាន​លក់ទៅរោងម៉ាស៊ីន​​​​មានតម្លៃល្អនៅឡើយ និងស្រូវខ្លះគឺប្រជាកសិករ​បាន​​​លក់ទៅឲ្យ​ឈ្មួញលក់​បន្តឲ្យ​ទៅ​​ប្រទេសវៀតណាម​​​ខ្លះ​​ ហើយ​​តម្លៃទិញនៅរោងម៉ាស៊ីន OM 5451 តម្លៃចន្លោះ ១១០០រៀលទៅ ១១៥០ រៀលក្នុង១ គីឡូក្រាម ។​​ បន្ថែមពីនេះ ប្រធាន​សហព័ន្ធស្រូវអង្ករ​កម្ពុជា បាន​​​អំពាវនាវដល់ប្រជាកសិករនៅទូទាំងប្រទេសកម្ពុជា ជ្រើសរើសពូជស្រូវជាតិ២ប្រភេទគឺ ផ្ការំដួល និងសែនក្រអូប សម្រាប់ធ្វើការដាំដុះ ដោយសារពូជស្រូវទាំងនេះ មានតម្រូវការទីផ្សារសម្រាប់ការនាំចេញខ្ពស់ ឋិតថេរ និងមានតម្លៃសមរម្យ។ កន្លងទៅថ្មីៗនេះ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បាន​ស្នើសុំឲ្យរោងម៉ាស៊ីនក្នុងស្រុក ជួយបន្ត ប្រមូលទិញស្រូវពីកសិករបន្ថែមទៀត។ បច្ចុប្បន្ននេះ​ រោងម៉ាស៊ីនកិនស្រូវទាំងនោះ កំពុងមមាញឹកទិញស្រូវក្នុងតម្លៃ ប្រមាណ ១០២០រៀលក្នុងមួយគីឡូក្រាម ចំពោះស្រូវ OM […]

កាលវិភាគផ្សព្វផ្សាយ