ម្ចាស់ចំការទុរេនក្នុងស្រុកសាទរនូវវិធានការ​​ហាមឃាត់នាំចូលផ្លែទុរេនស្រស់ពីប្រទេសវៀតណាមនិងថៃ ក្រោយពីប្រទេសចិនរកឃើញមានជំងឺ​​

ភ្នំពេញ ៖ ម្ចាស់ចំការទុរេនក្នុងស្រុកកាលពីថ្ងៃទី២៤ខែកុម្ភៈនេះបាន​​សាទរនូវវិធានការ​​ហាមឃាត់ការនាំចូលផ្លែទុរេនស្រស់ពីប្រទេសវៀតណាមនិងថៃ ក្រោយពីថ្មីៗនេះ អាជ្ញាធរគយនៃប្រទេសចិនបានរកឃើញមានផ្ទុកសារធាតុ Basic Yellow 2 ឬ Auramine O និង Cadmium។

​​លោកស្រី ម៉ាន់ ថង ម្ចាស់ចំការនៅស្រុកទឹកឈូខេត្តកំពត បាន​​មានប្រសាសន៍ថា កសិកម្មដំណាំទុរេននៅក្នុងប្រទេស​កម្ពុជាសព្វថ្ងៃនេះ អាចផ្គត់​ផ្គង់ដល់ប្រជាជន​បរិភោគបានហើយ អាចនាំចេញទៅក្រៅប្រទេស​បាន​ថែម​​ទៀត ហើយ​បើសិន​​ជា​​ការ​​ប្រកាសរបស់​រាជរដ្ឋាភិបាលទប់ស្កាត់​មិន​​ឲ្យ​នាំចូលធុរេនជាប់រហូតនោះ ក្នុងនាម​​​​ជាម្ចាស់​ចំការមានការសប្បាយចិត្ត​និងគាំទ្រ ព្រោះអ្នកបរិភោគយើង​មានការគាំទ្រទុរេននៅក្នុងស្រុក​​ភាគច្រើន។

អ្នកស្រីជាម្ចាស់ចំការបាន​លើកឡើងថា​  ទីផ្សារនាំចូលទុរេនពីប្រទេសជិតខាងតាមរយៈឈ្មួញនោះមានតម្លៃទាប គឺ ពីចន្លោះ ៥ពាន់រៀលក្នុង ១គីឡូក្រាម ដែលមានតម្លៃថោកជាងទុរេនក្នុងស្រុកយើង ហើយទុរេនប្រទេសជិតខាងគេប្រមូលផល ២ទៅ៣ដង ក្នុង១ឆ្នាំ​​​​ ចំពោះទុរេនវិលជុំ ។

ម្ចាស់ចំការខាងលើបន្ថែមថា ​សម្រាប់កសិករយើងមិន​អាចធ្វើ​បាន​ដូចគេទេ ដោយសារតែមិន​មានបច្ចេកទេស គឺប្រមូលផលបានត្រឹមតែ១ដងក្នុង១ឆ្នាំ​​ ហើយ​តម្លៃទុរេនកម្ពុជា ​​​បើសិន​ជាមិន​មានការប្រកួតប្រជែងជាមួយនិងទុរេននាំចូលទេនោះ​គឺ កសិករយើង​អាចលក់បាន​ផលចំនេញ​​។

សូមជម្រាប់ថា យើងតាមម្ចាស់ចំការ ទុរេនកំពតក្នុងស្រុកពេញរដូវ ​បើតម្លៃបោះដុំគឺ ១៥០០០រៀល ទៅ១៨០០០រៀល  ក្នុង១គីឡូក្រាម និងតម្លៃលក់ចេញវិញចម្លោះពី២០០០០រៀលទៅ ២៥០០០រៀល ក្នុង១គីឡូក្រាម​​​ ពោលតម្លៃធុរេនកំពតមិន​ទាប់នោះទេ។

ដោយឡែករដូវកាលទុរេនកសិករមានខុសរដូវខ្លះនិងតាមរដូវកាលគឺនៅចុងខែមេសានិងដើមខែឧសភាឬនៅចុងខែមិថុនា ដែលអាស្រ័យលើអាកាសធាតុមិនអាចកំណត់​បានទេ​​។ ចំពោះទុរេនខុសរដូវវិញគឺប្រមូលផលនៅចុងខែមីនា និងដើមខែមេសា ។

សម្រាប់លោកឧកញ៉ា​ ចាន់ ស៊ីថា ជាអ្នកវិនិយោគមួយរូបនៅខេត្តកំពត ដែលមានចំការទុរេនដែរនោះ​​បាន​​សម្តែងការគាំទ្រ ចំពោះវិធានការរបស់​ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ការហាមនាំចូលទុរេនពីប្រទេសថៃនិងប្រទេស​វៀតណាម ហើយ​​ការធ្វើ​ដូច្នោះ​គឺ ដើម្បីលើកទឹកចិត្តដល់កសិករយើងអ្នកដាំដុះ ដើម្បីការពារសុវត្ថិភាពដល់អ្នកបរិភោគ ហើយបាន​​រួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិយើង។

អ្នកវិនិយោគខាងលើ​មានប្រសាសន៍ថា វិធានការនេះ​​គឺ ដើម្បីការពារសុខភាពអ្នកប្រើ​ប្រាស់និងអ្នក​បរិភោគ ក្នុងស្រុក ហើយយើងទាំងអស់គ្នាត្រូវមានការប្រុងប្រយ័ត្នទាំងអ្នកដាំដុះ ដោយឈរលើគុណភាពជូនដល់អតិថិជន ជាពិសេសអ្នកបរិភោគ គឺ លើកស្ទួយមួយជ្រុងដល់កសិករយើងអ្នកដាំដុះផង​​ នឹងលើកស្ទួយសេដ្ឋកិច្ច​​ជាតិយើងបន្ថែមទៀត​។​

យោងតាមលិខិត របស់ទីស្តីការគណៈរដ្ឋមន្រ្តី ផ្ញើទៅរដ្ឋមន្រ្តីក្រសួង ពាណិជ្ជកម្ម កាលពីថ្ងៃ១៨ កុម្ភៈបាន​​បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានហាមឃាត់ការ នាំចូលផ្លែទុរេនស្រស់ ពីប្រទេសវៀតណាម និងថៃ ក្រោយ ពីអាជ្ញាធរគយ នៃប្រទេសចិន បានរកឃើញ មានផ្ទុកសារធាតុ Basic Yellow 2 ឬ Auramine O និង Cadmium ។

លិខិតបាន​​លើកឡើងថា ការអនុវត្តវិធានការ នៃការហាមឃាត់នាំចូលនេះ ត្រូវធ្វើឡើងនៅក្នុងរយៈពេលខ្លីខាងមុខ ព្រោះសារធាតុBasic Yellow 2 ឬ Auramine O និង Cadmiumបានធ្វើឲ្យប៉ះពាល់ សុខភាពរបស់អ្នកហូប ។

លិខិតបានគូសបញ្ជាក់ទៀតថា “សេចក្តីដូចមានចែងក្នុងកម្មវត្ថុនិងយោងខាងលើ ទីស្តីការគណៈរដ្ឋមន្ត្រី សូមជម្រាបជូនលោកជំទាវ ជ្រាបថា រាជរដ្ឋាភិបាលបានឃើញ និងសម្រេចឱ្យក្រសួងពាណិជ្ជកម្ម ត្រូវយកចិត្តទុកដាក់ទាំងការនាំចូលទុរេន និងការដាំដុះក្នុងប្រទេស និងត្រូវពន្លឿន កិច្ចការរៀបចំកសាង សមត្ថភាពមន្ទីរពិសោធន៍ លើការវិភាគរកសារធាតុ Basic Yellow 2 ឬ Auramine O និង Cadmium ដោយចាត់ទុកជាការប្រញាប់ ក្នុងរយៈពេលដ៏ខ្លីខាងមុខ” ។

ការស្នើឲ្យប្រញាប់នេះ ដើម្បីជួយគាំទ្រដល់អគ្គនាយកដ្ឋាន គយនិងរដ្ឋាករកម្ពុជា ក្នុងការវិភាគនៅតាមមាត់ច្រក នៅពេលដែលមានការនាំចូល ផ្លែទុរេនស្រស់ ដែលមិនមានវិញ្ញាបនបត្របញ្ជាក់ និងធានាមិនឱ្យមានការ ប្រើប្រាស់សារធាតុទាំងពីរនេះលើ ផលិតផលក្នុងស្រុក ដើម្បីការពារអ្នកប្រើប្រាស់ ៕


515057080_731480289684475_4578529400282498689_n
សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ការបិទព្រំដែនជាមួយថៃមិន​ធ្វើឲ្យប៉ះពាល់ដល់សន្ដិសុខស្បៀងកម្ពុជានោះឡើយ

តាកែវ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធទិវាមច្ឆជាតិ និងលែងកូនត្រីប្រមាណ១.៥លានក្បាល ចូលបឹងទន្លេបាទី ស្ថិតក្នុងភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥នេះ បានថ្លែងថា ការបិទព្រំដែនជាមួយប្រទេសថៃ មិនបានធ្វើឲ្យប៉ះពាល់ដល់សន្ដិសុខស្បៀងរបស់កម្ពុជាឡើយ ហើយកម្ពុជាធានាបានទាំងស្រុងនៅការដោះស្រាយទីផ្សារសម្រាប់ទំនិញរបស់ខ្លួន ដោយមិនចាំបាច់ពឹងពាក់ប្រទេសថៃនោះទេ។ ក្នុងឱកាសនេហ សម្ដេចធិបតី បាន​ថ្លែងទៀតថា ផលិតផលកសិកម្មមួយចំនួនរបស់កម្ពុជា ត្រូវបានបញ្ជូនផ្ទាល់ទៅបរទេសតែម្ដង ដោយមិនចាំបាច់ឆ្លងកាត់ ឬលក់ឲ្យប្រទេសថៃនោះទេ។ នៅពេលមានបញ្ហាតាមព្រំដែន បិទព្រំដែន សម្តេចបាន​សួរក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សួរខេត្ត សួរក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុថា អត់មានបញ្ហានោះទេ។ សម្តេចធិបតី បានថ្លែងបញ្ជាក់ថា «ដំឡូងមីឥឡូវផុតរដូវ បើ៥-៦ខែទៀតមានបញ្ហា យើងនៅតែធានាផ្ទៃក្នុងបាន ព្រោះនាំចេញផ្ទាល់នៅប្រទេសចិនរាប់ម៉ឺនតោន យើងមានច្រកចេញអត់លំបាក។ យើងបានត្រៀមលក្ខណៈហើយ ក្នុងករណីរញ៉េរញ៉ៃរយៈពេលវែង នេះហើយជាអ្វីដែលផលយើងបាននៅថ្ងៃនេះ»។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់គាំទ្រផលិតផលរបស់ខ្មែរ សូមឲ្យស្មារតីជាតិនិយមមួយនេះស្ថិតស្ថេរជារឿងរហូត។ ដោយឡែក សម្រាប់អ្នកផលិតទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវគុណភាពផលិតផល មិនអាចបង្ខំឲ្យប្រជាពលរដ្ឋទិញផលិតផលគ្មានគុណភាពនោះទេ។ បច្ចុប្បន្ននេះផលិតផលកសិកម្មរបស់កម្ពុជាមួយចំនួនមិនទាន់ដល់ពេលត្រូវប្រមូលផលនោះទេ ប៉ុន្ដែក្នុងករណីបញ្ហាត្រូវបានអូសបន្លាយរយៈពេលវែងជាមួយប្រទេសថៃ […]

photo_2025-07-02_07-43-24
ការផលិត និងកែច្នៃត្រីងៀត ជួយសមាជិកសហគមន៍មានជីវភាពល្អមួយកម្រិតដោយមិនចាំបាច់ធ្វើចំណាកស្រុក

ក្រចេះ៖ សហគមន៍ផលិត និងកែច្នៃត្រីងៀតមួយកន្លែង ស្ថិតនៅក្នុងឃុំវឌ្ឍន៍ ស្រុកសំបូរ ខេត្តក្រចេះ គឺបានចូលរួមចំណែកក្នុងការកាត់បន្ថយការបំផ្លាញធនធានធម្មជាតិ ផ្នែកជលផល។ បើតាមការឲ្យដឹងពីអ្នកភូមិខាងលើបានបញ្ជាក់ថាក្រៅពី មុខរបរធ្វើស្រែចម្ការ បងប្អូនប្រជាពលរដ្ឋបានចាប់យករបបផលិត និងកែច្នៃត្រីងៀតនេះ គឺបានជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់អ្នកភូមិនៅតំបន់នោះដោយមិនបាច់ទៅស៊ីឈ្នួលគេ ឬទៅធ្វើការចំណាកស្រុកនោះទេ។ លោក ស៊ិន សង រស់នៅឃុំវឌ្ឍនៈ ស្រុកសំបូរ ខេត្តក្រចេះ និងជាប្រធានសហគមន៍នៃក្រុមផលិត និងកែច្នៃត្រីងៀត ដែលមានសមាជិកចំនួន៦នាក់ ដែលបានការគាំទ្រពីអាជ្ញាធរមូលដ្ឋាន និងជំនាញរដ្ឋបាលជលផល និងជាពិសេសគឺការគាំទ្រពីអង្គការដៃគូរ បាននិងកំពុងមាមាញឹកក្នុងការចិញ្ចឹមត្រី និងដាក់ចំណីត្រី ដើម្បីពន្លឿនការធំធាត់របស់ត្រី ឲ្យទាន់ទៅនឹងតម្រូវការកម្មង់របស់បងប្អូនអ្នកភូមិ និងភ្លៀវខាងក្រៅផងដែរ។ លោកបានរៀបរាប់ថា បើទោះបីជាមានសមាជិកតែ៦នាក់ តែការងារបច្ចេកទេសក្នុងការផលិត និងកែច្នៃ ដែលទទួលបានរយៈពេលកន្លងមក ក៏មិនជាបញ្ហានោះដែរក្នុងការបំពេញតម្រូវការរបស់ភ្ញៀវដែលបានគាំទ្រ និងបានកម្មង់។ ដោយក្នុងសហគមន៍បានផលិតនិងកែច្នៃត្រីងៀតចំនួន ៣ប្រភេទ មានដូចជា៖ ងៀតត្រី អណ្តែង ត្រីរ៉ស់ និងត្រីរៀលជាដើម តែក្នុងតម្លៃនៃត្រីរៀលលក់ចេញរាងមានតម្លៃខុសបន្តិច ដោយ១គីឡូតម្លៃ ៥ម៉ឺនរៀល ដោយការផលិតនិងកែច្នៃមានរាងស្មុគស្មាញចំណាយពេលសម្អាតនិងតុបតែងបន្តិច ។ បន្ថែមលើមុខរបបប្រចាំថ្ងៃ និងដើម្បីកាត់បន្ថយការនេសាទខុសច្បាប់តាមដងទន្លេមេគង្គ ដែលធ្វើឲ្យប៉ះពាល់ទៅដល់ជម្រកសត្វផ្សោតផងនោះ លោក ស៊ិន […]

photo_2025-07-01_15-30-39
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំ ដើម្បីពិនិត្យ និងពិភាក្សាអំពីវឌ្ឍនភាពការងារសំខាន់ៗប្រចាំខែរបស់ធនាគារ ARDB

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅព្រឹកទី​០១ ខែកក្កដា ឆ្នាំ២០២៥នេះ បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំ ដើម្បីពិនិត្យ និងពិភាក្សា អំពីវឌ្ឍនភាពការងារសំខាន់ៗប្រចាំខែរបស់ធនាគារ ARDB ដែលអនុវត្តស្របតាមផែនការសកម្មភាពប្រចាំឆ្នាំរបស់ធនាគារ រួមទាំងទិសដៅការងារ និងរបៀបវារៈផ្សេងៗទៀត។ ក្រោយកិច្ចពិភាក្សាការងារ ឯកឧត្តមបណ្ឌិតប្រតិភូ បានផ្តល់នូវអនុសាសន៍ណែនាំសំខាន់ៗមួយចំនួនដើម្បីអភិវឌ្ឍទាំងសមត្ថភាពបុគ្គលិក និងស្ថាប័នឱ្យកាន់តែរីកចម្រើន។ សូមរំលឹកថា ធនាគារ ARDB ដែលជាធនាគារគោលនយោបាយ បានទទួលហិរញ្ញប្បទានពីរាជរដ្ឋាភិបាលក្រោម កិច្ចអន្តរាគមន៍នៃកម្មវិធីហិរញ្ញប្បទានពិសេស ដើម្បីគាំទ្រដល់គ្រប់តួអង្គក្នុងខ្សែច្រវាក់ផលិតកម្មកសិកម្ម និងកសិ-ឧស្សាហកម្ម ដើម្បីផ្តល់ហិរញ្ញប្បទានក្នុងអត្រាការប្រាក់ទាប ជាទុនវិនិយោគ និងទុនបង្វិលដល់សហគ្រាសធុនតូច និងមធ្យម រួមមាន÷ ស្រូវ-អង្ករ បន្លែ-ផ្លែឈើ ការចិញ្ចឹមសត្វ និងវារីវប្បកម្ម ក្នុងគោលដៅបង្កើតការងារ ពង្រឹងភាពប្រកួតប្រជែង និងពង្រីកមូលដ្ឋានផលិតកម្មក្នុងស្រុក និងជំរុញការនាំចេញ។ លើសពីនេះ ធនាគារ  ARDB បាននិងកំពុងអនុវត្តកម្មវិធីហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា (Cambodia Climate Finance Facility-CCFF) ក្រោមមូលនិធិអាកាសធាតុបៃតង  (Green Climate Fund)។ កម្មវិធីហិរញ្ញប្បទាននេះ […]

images
ក្រុមអ្នកស្រាវជ្រាវជំរុញរដ្ឋាភិបាលហ្វីលីពីន បង្កើនមូលនិធិសម្រាប់ស្រាវជ្រាវ និងអភិវឌ្ឍន៍ផលិតកម្មស្រូវ

ម៉ានីល៖ ក្រុមអ្នកស្រាវជ្រាវ បានលើកឡើងថា រដ្ឋាភិបាលហ្វីលីពីនត្រូវតែបែងចែកយ៉ាងហោចណាស់មួយភាគរយនៃតម្លៃបន្ថែមសរុបរបស់ឧស្សាហកម្មស្រូវអង្ករ សម្រាប់គាំទ្រការស្រាវជ្រាវ និងអភិវឌ្ឍន៍ ដើម្បីបង្កើនទិន្នផល និងកែលម្អដំណើរការផ្គត់ផ្គង់ផលិតផលស្រូវអង្ករ។ យោងតាមសារព័ត៌មានរបស់ហ្វីលីពីន បានឱ្យលើកអំពីរបាយការណ៍សង្ខេបនៃគោលនយោបាយរៀបចំដោយវិទ្យាស្ថានស្រាវជ្រាវអង្ករហ្វីលីពីន ដោយបានកំណត់យកការស្រាវជ្រាវ និងអភិវឌ្ឍន៍ គឺជាកត្តាដ៏ធំបំផុត ដែលជួយជំរុញឱ្យមានកំណើនផលិតកម្មស្រូវ នៅក្នុងប្រទេសហ្វីលីពីន កើនឡើងក្នុងអត្រា២៧ភាគរយ។ វិទ្យាស្ថានស្រាវជ្រាវរបស់ហ្វីលីពីន បានកត់សម្គាល់ថា កំណើនទិន្នផលស្រូវពីឆ្នាំ២០០៤ ដល់ឆ្នាំ២០១៣ ដែលមានកំណើនចំនួន១,០៦ភាគរយ ប៉ុន្តែនៅទីបំផុតវាបានធ្លាក់ចុះមកត្រឹម០,៤១ភាគរយប៉ុណ្ណោះ នៅក្នុងឆ្នាំ២០១៤​ ដល់ឆ្នាំ២០២៣។ វិទ្យាស្ថានដដែល  បានលើកឡើងទៀតថា អត្រាធ្លាក់ចុះនេះ គឺជាលទ្ធផលនៃឱនភាពនៅក្នុងតំបន់ប្រមូលផលស្រូវ ដែលបានធ្លាក់ចុះពី១,៥ភាគរយ ពីឆ្នាំ២០០៤ ដល់ឆ្នាំ២០១៣ និងកើនឡើង០,១៦ភាគរយ នៅក្នុងឆ្នាំ២០២៤ ដល់ឆ្នាំ២០២៣។ ការកើនឡើងភាគរយនៃកំណើនផលិតកម្មស្រូវហ្វីលីពីន រវាងឆ្នាំ២០០៤ និងឆ្នាំ២០១៣ គឺមានចំនួន២៧ភាគរយ បើធៀបនឹងការកើនឡើងចំនួនប្រាំមួយភាគរយ ដែលត្រូវបានកត់ត្រាពីក្នុងឆ្នាំ២០១៤ ដល់ឆ្នាំ២០២៣។ វិទ្យាស្ថានស្រាវជ្រាវ បាននិយាយទៀតថា ការធ្លាក់ចុះនៃទំហំផ្ទៃដីដាំស្រូវ ដែលធ្លាប់តែប្រមូលផលនាពេលកន្លងមក គឺជាសញ្ញាបង្ហាញថា ផលិតកម្មដំណាំស្រូវនាពេលអនាគត នឹងបានមកពីសមត្ថភាពផលិតអាចផ្តល់ទិន្នផលខ្ពស់ មិនមែនដោយសារទំហំផ្ទៃដីដាំដុះឡើយ។ វិទ្យាស្ថានស្រាវជ្រាវនេះ បាននិយាយថា បច្ចេកវិទ្យាភាគច្រើន ដែលយើងអនុវត្តនាពេលបច្ចុប្បន្ននេះ គឺជាផលិតផលនៃការវិនិយោគរបស់វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ពីមុន។ […]

កាលវិភាគផ្សព្វផ្សាយ