1. Home
  2. All Program
  3. ព័ត៌មានពេលព្រឹក
  4. ប្រជាកសិករនៅខាងខេត្តតាកែវកំពុងសម្រុកធ្វើស្រែប្រំាងហើយរំពឹងថាឆ្នំា២០២៤តម្លៃស្រូវនឹងបន្តលក់បានថ្លៃខ្ពស់

ប្រជាកសិករនៅខាងខេត្តតាកែវកំពុងសម្រុកធ្វើស្រែប្រំាងហើយរំពឹងថាឆ្នំា២០២៤តម្លៃស្រូវនឹងបន្តលក់បានថ្លៃខ្ពស់

គិតត្រឹមសប្តាហ៍ទី២ នៃខែមករា ឆ្នំា២០២៤ នេះ គេសង្កេតឃើញប្រជាកសិករនៅតាមតំបន់មួយចំនួនក្នុងខេត្តតាកែវកំពុងមមាញឹកក្នុងការរៀបចំធ្វើស្រូវប្រំាងរបស់ខ្លួនឱ្យទាន់ និងរដូវកាលទឹកសម្រក។ ជាក់ស្តែងប្រជាកសិកររស់នៅ ក្នុងឃុំសំបួរ ស្រុកទំា្រងខេត្តតាកែវ មួយចំនួនកំពុងសកម្មជាមួយការងារស្រែប្រំាង ដោយមានសេចក្តីរំពឹងថាឆ្នំា២០២៤នេះ តម្លៃស្រូវនឹងនៅតែបន្តលក់បានថ្លៃខ្ពស់ ខណៈដែលប្រទេសនៅក្នុងតំបន់មួយចំនួនរងផលប៉ះពាល់ពីការបម្រែបម្រួលអាកាសធាតុ ពុំអាចធ្វើកសិកម្មរបស់ខ្លួនបាន។

ទាក់ទងនឹងការបង្កបង្កើនផលស្រូវរដូវប្រំាងនៅតំបន់ខាងលើ ប្រជាកសិករនិយមធ្វើការដាំដុះប្រភេទពូជស្រូវ OM និងពូជស្រូវ 85 ផ្តល់នូវទិន្នផលខ្ពស់និងលក់បានតម្លៃខ្ពស់នៅលើទីផ្សារក្នុងតំបន់។

កសិករ យ៉ាន់ រិទ្ធ រស់នៅភូមិ ឃុំ ខាងលើបានឱ្យដឹងថាក្នុងនាមជាកសិករ តែងតែចង់ឱ្យស្រូវរបស់ខ្លួនលក់បានថ្លៃខ្ពស់ ដើម្បីបានប្រាក់ចំណូលខ្លះសម្រាប់ផ្គត់ផ្គង់គ្រួសារ ស្របពេលដែលមុខទំនិញប្រើប្រាស់ចំាបាច់មួយដាក់លក់នៅលើទីផ្សារមានតម្លៃថ្លៃ។
លោកបន្តថា ក្នុងឆ្នំា២០២៣កន្លងមកនេះ កសិករនៅក្នុងតំបន់លក់ស្រូវបានតម្លៃមួយខ្ពស់ ហើយរំពឹងថានៅឆ្នំា២០២៤នេះតម្លៃស្រូវនឹងនៅតែរក្សាបានថ្លៃដូចនឹងឆ្នំាចាស់ ឬឡើងថ្លៃខ្លះថែមទៀតគឺកាន់តែល្អសម្រាប់កសិករ។ កសិករ សាន សេត បានឱ្យដឹងថា ស្រូវប្រំាងឆ្នំា២០២៤នេះ បើកសិករអាចលក់បានថ្លៃដូចឆ្នំា២០២៣ នឹងជួយឱ្យជីវភាពរបស់ប្រជាកសិករនឹងមានការរីកចម្រើន តែបើតម្លៃស្រូវធ្លាក់ថ្លៃ កសិករធ្វើស្រែនឹងជួបការលំបាកមិនខាន ព្រោះតម្លៃជីនិងថ្នាំគីមីវាមានតម្លៃថ្លៃ។ តែទោះជាយ៉ាងនេះក្តី លោក សាន សេត មានក្តីរំពឹងខ្ពស់ថា តម្លៃស្រូវប្រាំងក្នុងឆ្នំា២០២៤នេះ កសិករប្រហែលជានៅតែអាចលក់បានដូចនឹងឆ្នំា២០២៣។

ចំណែក កសិករ ឃុន ខា បានឱ្យដឹងថា កាលឆ្នំា២០២៣កន្លងទៅ លោកអាចលក់ស្រូវបានថ្លៃចន្លោះពី ១ ៣០០ ទៅ ១ ៤០០រៀល ក្នុងមួយគីឡូក្រាមហើយតម្លៃនេះបានធ្វើកសិករសប្បាយចិត្តនឹងទទួលយកគ្រប់គ្នា ហើយនៅឆ្នំា២០២៤នេះក៏នៅតែរំពឹងថាស្រូវប្រំាងនៅតែអាចលក់បានថ្លៃដូចឆ្នំាកន្លងទៅ។

នៅក្នុងវិស័យកសិកម្មក្នុងឆ្នំា២០២៤នេះ បើយោងតាម ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា ឧកញ៉ា សុង សារ៉ន ធ្លាប់លើកឡើងថ្មីៗនេះថាជាង១៥ឆ្នំាកន្លងមកនេះមិនដែលឃើញតម្លៃស្រូវឡើងខ្ពស់ដូចសព្វថ្ងៃនេះទេ ហើយកត្តាដែលនាំឱ្យស្រូវឡើងថ្លៃ៖ (ទី១)- ដោសារការបម្រែបម្រួលអាកាសធាតុបានធ្វើឱ្យប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ីខ្វះខាតស្បៀង ដែលតម្រូវឱ្យ ប្រទេសទំាងនោះត្រូវការស្បៀងស្តុកបម្រុងដើម្បីទប់ទល់ទៅនឹងការបម្រែបម្រួលអាកាសធាតុដែលបណ្តាលមកពីការកើនឡើងនៅកំដៅ។ ជាក់ស្តែងប្រទេសឥណ្ឌូនេស៊ី និងប្រទេសហ្វីលីពីនបានទិញអង្ករច្រើនជាងគេនៅក្នុងតំបន់ ដើម្បីស្តុកទុកនៅក្នុងឃ្លំាង សម្រាប់រក្សាស្ថិរភាពស្បៀងនៅក្នុងប្រទេសរបស់ខ្លួន

។ (ទី២)-នៅប្រទេសឥណ្ឌា បានបិទខ្ទប់មិនឱ្យមានការនាំចេញអង្ករ ស របស់ខ្លួនទៅទីផ្សារខាងក្រៅ ក៏ដោយសារតែទទួលរងឥទ្ធិពលពីការបម្រែបម្រួល អាសធាតុនេះ ខ្លាចធ្វើឱ្យទិន្នផលស្រូវក្នុងស្រុករបស់ខ្លួនប្រទេសថយចុះ។

ឧកញ៉ា សុង សារ៉ន មានប្រសាសន៍ទៀតថា «យើងគិតថាដល់ឆ្នំា២០២៤តម្លៃស្រូវអង្ករនឹងកើនឡើងថែមទៀត អាចធ្វើឱ្យមានការខ្វះខាតស្រូវនៅក្នុងត្រីមាសទី១ ព្រោះនៅក្នុងត្រីមាសទី១ដំបូងនេះ ការប្រមូលផលស្រូវរបស់ប្រជាកសិករ មិនទាន់មានគ្រប់ឆ្លើយតបទៅនឹងតម្រូវការនាំចេញរបស់ក្រុមហ៊ុនក្នុងស្រុកបាន។ ដូចនេះការនាំចេញអង្ករនៅត្រីមាសទី១អាចនឹងមានកំណើនតិចតួច ប៉ុន្តែនៅត្រីមាសទី២ ដល់រដូវប្រមូលផលស្រូវប្រាំងចូលមកដល់យើងនឹងជំរុញការនាំចេញឡើងវិញ»៕

ដោយ៖ Long Sareth


IMG_2784 (2)
ឯកឧត្តមបណ្ឌិត កៅ ថាច អគ្គនាយក ARDB ស្នើឱ្យម្ចាស់រោងម៉ាស៊ីនកិនស្រូវក្នុងស្រុកជួយប្រមូលទិញស្រូវពីកសិករបន្ថែមទៀត

(បន្ទាយមានជ័យ)៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បាន​ស្នើសុំឲ្យរោងម៉ាស៊ីនក្នុងស្រុក ជួយបន្ត ប្រមូលទិញស្រូវពីកសិករបន្ថែមទៀត។ ការថ្លែងដូច្នោះ គឺ នៅក្នុងឱកាសចុះពិនិត្យមើលតាមរោងម៉ាស៊ីនកិនស្រូវ និងការប្រមូលទិញស្រូវរបស់រោងម៉ាស៊ីន ក្នុងខេត្តបន្ទាយមានជ័យ និងខេត្តពោធិ៍សាត់ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤នេះ។ ការថ្លែងបញ្ជាក់របស់ឯកឧត្តមបណ្ឌិត កៅ ថាច  ស្របពេលដែលកសិករ នៅទូទាំងប្រទេស កំពុងតែមមាញឹកយ៉ាងខ្លាំង ក្នុងការប្រមូលផលស្រូវ OM 54 51 ស្រូវស្រង៉ែ។ នៅថ្ងៃទី១៥ខែកញ្ញា ដដែលនេះ ឯកឧត្តមបណ្ឌិតបាន ទស្សនកិច្ចចុះពិនិត្យមើលរោងម៉ាស៊ីនកិនស្រូវចំនួន៤ ទីតាំង ទី១ រោងម៉ាស៊ីន ឆាយ គឹមទឹង, ទី២ រោងម៉ាស៊ីន ហ្វាង វី ១៦៨ ទី៣ រោងម៉ាស៊ីនកិនស្រូវកៅង៉ែត ក្នុងខេត្តបន្ទាយមានជ័យ និងរោងម៉ាស៊ីន ភូ កុកគី ក្នុងខេត្តពោធិ៍សាត់ ដែលកំពុងប្រមូលទិញស្រូវស្រង៉ែ និង OM […]

THN1
ឯកឧត្តមបណ្ឌិត កៅ ថាច បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខដល់នាយទាហាន នាយទាហានរង និងពលទាហាននៃបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨

    ព្រះវិហារ៖ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB) និងតំណាងសហព័ន្ធស្រូវអង្ករកម្ពុជា ព្រមទាំង សហការីនៅថ្ងៃទី១៤ ខែកញ្ញានេះ បានអញ្ជើញជួបសំណេះ សំណាល សួរសុខទុក្ខដល់ នាយទាហាន នាយទាហានរង និងពលទាហាននៃបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ ប្រមាណ ៣០០នាក់ ស្ថិតនៅភូមិមរតកតេជោ ឃុំកន្ទួត ស្រុកជាំក្សាន្តខេត្តព្រះវិហារ។ នៅក្នុងឱកាសចុះ ជួបសួរសុខទុក្ខ និងសំណេះសំណាលនោះ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានថ្លែងអំណរគុណដល់ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ ៨ និងបងប្អូនពលទាហានទាំងអស់ដែលបានខិតខំការពារបូរណភាពទឹកដីកម្ពុជាមិនអោយបាត់បង់សូម្បីតែមួយមីលីម៉ែត្រ។ នៅក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិតប្រតិភូ និងសហការី ក៏បានឧបត្ថម្ភនូវគ្រឿងឧបភោគ-បរិភោគ រួមមាន អង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ មី ប្រេងឆា ឆៃប៉ូវ អន្សមជ្រូក អន្សមចេក និងថវិកាមួយចំនួនសម្រាប់ឧបត្ថម្ភដល់កងពលតូចអន្តរាគមន៍លេខ៨ ចំណុះកងពលធំអន្តរាគមន៍លេខ៣ តំបន់ប្រាសាទព្រះវិហារ ។ បន្ទាប់ពីសំណេះសំណាលនិងសួរសុខទុក្ខរួចមក […]

cover image
រាជរដ្ឋាភិបាលសម្រេចបន្តអនុវត្តវិធានការហាមឃាត់ការនាំចូលគ្រឿងក្នុងនិងបំណែកសាច់បង្កកជាបណ្តោះអាសន្ន៦ខែទៀត

រាជរដ្ឋាភិបាលសម្រេចបន្តអនុវត្តវិធានការហាមឃាត់ការនាំចូលគ្រឿងក្នុងនិងបំណែកសាច់បង្កកជាបណ្តោះអាសន្ន៦ខែទៀត រាជរដ្ឋាភិបាលបានសម្រេចបន្តអនុវត្តនូវវិធានការហាមឃាត់ការនាំចូលគ្រឿងក្នុងនិងបំណែកសាច់បង្កកជាបណ្តោះអាសន្នរយៈពេល៦ខែថែមទៀត ដោយចាប់ផ្តើមអនុវត្តពីថ្ងៃទី១២ខែកញ្ញាឆ្នំា២០២៤ដល់ថ្ងៃទី១២ខែមីនាឆ្នំា២០២៥។ នេះបើយោងសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ។ សេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ចុះថ្ងៃទី១១ខែកញ្ញាឆ្នំា២០២៤បានឱ្យដឹងថា ក្រោយការអនុវត្តវិធានការហាមឃាត់ការនាំចូលជាបណ្តុះអាសន្ននូវគ្រឿងក្នុងនិងបំណែកសាច់បង្កកតាមរយៈសេចក្តីប្រកាសជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ អំពីវិធានការហាមឃាត់ការនាំចូលជាបណ្តុះអាសន្ននូវគ្រឿងក្នុងនិងបំណែកសាច់បង្កកចុះថ្ងៃទី១២ខែមករាឆ្នំា២០២៤កន្លងទៅ ក្រសួងបានពិនិត្យឃើញថា ផលិតកម្មសត្វចិញ្ចឹមនៅកម្ពុជាត្រូវបានសង្គ្រោះពីផលប៉ះពាល់ដែលបណ្តាលមកពីការនាំចូលគ្រឿងក្នុងនិងបំណែកសាច់បង្កកដែលមិនប្រើប្រាស់ជាចំណីអាហារនៅប្រទេសនាំចូល។ដោយឡែកការនាំចូលថ្លើមនៃសត្វជ្រូកបង្កក និងភាគបំណែកសាច់និងគ្រឿងក្នុង ផ្សេងទៀតក្រៅពីថ្លើមនៃសត្វជ្រូកដែលអាចបរិភោគបាន នៅតែបណ្តាលឱ្យផលិតកម្មជ្រូកនៅកម្ពុជាបន្តរងការគម្រោមកំហែងនិងអាចឈានទៅដល់ការខូចខាតទំាងស្រុង។ សេចក្តីជូនដំណឹងដដែលគូសបញ្ជាក់ថា “ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជាសម្រេចបន្តអនុវត្តវិធានការហាមឃាត់ការនាំចូលជាបណ្តោះអាសន្នរយៈពេល៦ខែថែមទៀតដែលមានសុពលភាពចាប់ពីថ្ងៃទី១២ខែកញ្ញាឆ្នំា២០២៤ ដល់ថ្ងៃទី១២ខែមីនាឆ្នំា២០២៥ លើមុខទំនិញដែលមានលេខប្រពន្ធសុខដុមនីយកម្មនិងនាមវលីគយ”។ បើតាមសេចក្តីជូនដំណឹងខាងលើ លេខប្រព័ន្ធសុខដុមនីយកម្មកម្ពុជា០២០៦.៤១.០០ សំដៅដល់មុខទំនិញជាថ្លើមនសសត្វជ្រូក បង្កក, ចំណែកលេខ ០២០៦.៤៩.០០ ជាប្រភេទមុខទំនិញជាភាគបំណែកសាច់និងគ្រឿងក្នុងផ្សេងទៀតក្រៅពីថ្លើមនៃសត្វជ្រូកដែលអាចបរិភោគបាន បង្កក ។វិធានការបន្តការហាមឃាត់ការនាំចូលជាបណ្តោះអាសន្ននេះ មិនអនុវត្តចំពោះគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដែលនាំចូលទំនិញខាងលើ សម្រាប់ប្រើប្រាស់ជាធាតុចូលផលិតកម្មសម្រាប់ការនំាចេញឡើយ។ ស្របពេលវិស័យចិញ្ចឹមសត្វក្នុងស្រុក ទទួលបានការយកចិត្តទុកដាក់បន្ថែមពីរាជរដ្ឋាភិបាល, ខាងសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានវាយតម្លៃថា តម្លៃជ្រូករស់នៅលើទីផ្សារបច្ចុប្បន្ននូវមានសញ្ញាល្អ ពោលកសិករដែលជាអ្នកចិញ្ចឹមជ្រូកនៅអាចរកប្រាក់ចំណេញបាន។ លោក លី ឡាវីល ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា មានប្រសាសន៍ថាតម្លៃជ្រូករស់ចូលមកដល់ខែកញ្ញាឆ្នំា២០២៤នេះ តម្លៃជ្រូករស់នៅលើទីផ្សារនូវមិនទាន់មានបញ្ហាអ្វីនោះទេ។ មានន័យថានៅពេលបច្ចុប្បន្នកសិករដែលជាអ្នកចិញ្ចឹមជ្រូកនៅអាចរកប្រាក់ចំណេញតិចតួច មិនទាន់ជួបបញ្ហាប្រឈមអ្វីនោះទេ។ បើតាមលោក លី ឡាវីល ថ្លៃជ្រូករស់នៅលើទីផ្សារសព្វថ្ងៃមានតម្លៃចន្លោះ៩០០០ទៅ៩៦០០រៀលក្នុងមួយគីឡូក្រាម ហើយពាក់ព័ន្ធនិងការស្នើសុំផ្អាកការនាំចូលគ្រឿងក្នុងនិងបំណែកសាច់បង្កករយៈពេល៦ខែថែមទៀតនេះ ខាងសមាគមបានផ្ញើរលិខិត តាមរយៈក្រសួងពាក់ព័ន្ធដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលមានរយៈពេលជាង១ខែ បើគិតពេលនេះ៕

photo_2024-09-03_10-08-41
តម្រូវការកូនត្រីពូជចាប់ផ្តើមកើនឡើងនៅតាមតំបន់ចូលមកដល់ខែសីហានេះ

ក្រោយពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់នៅក្នុងប្រទេសគេសង្កេតឃើញកសិករនៅតាមតំបន់ក្នុងខេត្តមួយចំនួនចាប់ផ្តើមមានតម្រូវការកូនត្រីពូជយកទៅចិញ្ចឹម។ជាក់ស្តែងកសិដ្ឋាន  ហង់ ហ៊ាង បង្កាត់ពូជត្រីមានទីតំាងនៅភូមិចក សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ បានផ្គត់ផ្គង់កូនត្រីពូជដល់កសិករក្នុងតំបន់និងក្រៅតំបន់ក្នុងមួយថ្ងៃចន្លោះពី៣ម៉ឺនទៅ៥ម៉ឺនកូន ហើយថ្ងៃខ្លះ​មានដល់១០ម៉ឺនកូន​ក៏មានដែរ​ចូលមកដល់​​ខែសីហាឆ្នំា២០២៤នេះ។ ក្រោយពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់នៅក្នុងប្រទេសគេសង្កេតឃើញកសិករនៅតាមតំបន់ក្នុងខេត្តមួយចំនួនចាប់ផ្តើមមានតម្រូវការកូនត្រីពូជយកទៅចិញ្ចឹម។ជាក់ស្តែងកសិដ្ឋាន  ហង់ ហ៊ាង បង្កាត់ពូជត្រីមានទីតំាងនៅភូមិចក សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ បានផ្គត់ផ្គង់កូនត្រីពូជដល់កសិករក្នុងតំបន់និងក្រៅតំបន់ក្នុងមួយថ្ងៃចន្លោះពី៣ម៉ឺនទៅ៥ម៉ឺនកូន ហើយថ្ងៃខ្លះ​មានដល់១០ម៉ឺនកូន​ក៏មានដែរ​ចូលមកដល់​​ខែសីហាឆ្នំា២០២៤នេះ។ អ្នកស្រីបន្តថា តាមការសង្កេតប្រជាពលរដ្ឋនៅក្នុងតំបន់និងក្រៅតំបន់ចាប់ផ្តើម មានតម្រូវការកូនត្រីពូជយកទៅចិញ្ចឹមនៅតំបន់របស់ខ្លួនជាសន្សឹមៗតំាងពីខែមីនា ហើយចូលមកដល់ខែកក្កដា និងខែសីហាឆ្នំា២០២៤ បន្ទាប់​ពីមានភ្លៀងធ្លាក់នៅគ្រប់តំបន់ កសិដ្ឋានចាប់ផ្តើមទទួលបានការកំម្ម៉ង់ទិញកូនត្រីពីកសិករនៅក្នុងខេត្តនិងក្រៅខេត្ត ដែលនៅថ្ងៃខ្លះចន្លោះពី៣ម៉ឺនទៅដល់៥ម៉ឺនកូន ហើយថ្ងៃខ្លះទៀតមានរហូតដល់១០ម៉ឺនកូនក៏មានដែរ ហើយចំពោះតម្លៃកូនត្រីវាអាស្រ័យទៅលើទំហំឬខ្នាតរបស់កូនត្រី មាន​៨០រៀល, ១០០រៀលនិង១២០រៀលក្នុងមួយក្បាល។ បើយោងតាមម្ចាស់កសិដ្ឋានខាងលើ, បច្ចុប្បន្នកសិករនិយមចិញ្ចឹមកូនត្រីច្រើនជាងគេ មានប្រភេទត្រីអណ្តែង,ត្រីប្រា និងត្រីក្រាញ់ ដោយសារត្រីប្រភេទទំាងនេះ វាងាយស្រួលក្នុងការចិញ្ចឹម ហើយធុននឹងទឹក ហើយនិងធុនជំងឺ ។ អ្នកស្រី លើកឡើងថា នៅឆ្នំា២០២៤នេះដោយសារភាពរាំងស្ងួតអូសបន្លាយអស់រយៈពេលច្រើនខែ បានធ្វើឱ្យអត្រាអ្នកចិញ្ចឹមមានការធ្លាក់ចុះមួយចំនួន  ប៉ុន្តែតម្រូវការកូនត្រីនៅមានចំនួនច្រើន ហើយនៅពេលខាងមុខបើមានទឹកគ្រប់គ្រាន់អាចឱ្យពលរដ្ឋអាចចិញ្ចឹមត្រីកើនឡើងថែមទៀត។ អ្នកស្រី បន្តថា មុខរបរបង្កាត់ពូជត្រី និងចិញ្ចឹមត្រីអស់រយៈពេលជាង២០ឆ្នំាកន្លងមកនេះ វាបានចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងគ្រួសារ ធ្វើឱ្យយើងអាចផលិតកូនត្រីនៅក្នុងស្រុក ហើយចែកចាយទៅតាមតំបន់បាន ដោយពុំចាំបាច់ឱ្យយើងធ្វើការចំណាកស្រុកនោះទេ ។ដោយឡែកសម្រាប់កសិករដែលទិញត្រីចិញ្ចឹមលក្ខណៈគ្រួសារ ក៏បានផលគួរសមដែរ […]

កាលវិភាគផ្សព្វផ្សាយ